ក្រសួង និងស្ថាប័នរដ្ឋ
ធនាគារជាតិនៃកម្ពុជា
NBC: វិស័យធនាគារកម្ពុជាបង្ហាញពីភាពរឹងមាំ
របាយការណ៍ត្រួតពិនិត្យឡើងវិញឆ្នាំ២០១៦ របស់ធនាគារជាតិនៃកម្ពុជា (NBC) និងចក្ខុវិស័យឆ្នាំ២០១៧ ដែលបានចេញផ្សាយនៅដើមសប្ដាហ៍នេះ បានបញ្ជាក់ពីកំណើនឥណទាន និងវិស័យធនាគារ ខណៈមានការព្រមានថា កម្ពុជានៅតែងាយទទួលរងគ្រោះដោយសារកត្តាសេដ្ឋកិច្ចខាងក្រៅ។ ...
Matthieu de Gaudemar
http://bit.ly/2jKoyzp
ប្រាក់ ៨ ពាន់លានរៀលត្រូវបានបញ្ចេញ
ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃអង្គារ បានបញ្ចេញប្រាក់ ៨ ពាន់លានរៀល (ប្រមាណ ២ លានដុល្លារ) ជាមួយនឹងអត្រាការប្រាក់ ៣ ភាគរយ ដល់គ្រឹះស្ថានហិរញ្ញវត្ថុមួយដែលបានចូលរួមក្នុងការដេញថ្លៃលើក ...
សុខ ចាន់
http://www.khmertimeskh.com/news/33442/8-billion-riel-released/
ធនាគារចិន-កម្ពុជាសហការគ្នាក្នុងការផ្តល់ព័ត៌មានឥណទាន
ធនាគារជាតិនៃកម្ពុជាគ្រោងនឹងធ្វើការជាមួយនឹងធនាគារកណ្តាលនៃប្រទេសចិនក្នុងការបង្កើតយន្តការមួយដើម្បីរួមបញ្ចូលគ្នានៃការិយាល័យឥណទានកម្ពុជានិងចិនលើការចែករំលែករបាយការណ៍ឥណទានរបស់អតិថិជនក្នុងគោលបំណងសម្រួលដល់ការវិនិយោគនៃប្រទេសទាំង ...
ម៉ៃ គុណមករា
http://bit.ly/2gFADUS
ប្រាក់រៀលចាស់ៗជាង ៣ ពាន់លានរៀល ត្រូវបានប្តូរក្នុងរយៈពេល ៥ ថ្ងៃ
ធនាគារជាតិនៃកម្ពុជា (NBC) កាលពីថ្ងៃចន្ទបានបញ្ចេញទិន្នន័យស្តីពីក្រដាសប្រាក់រៀលចាស់ៗដែលត្រូវបានប្តូរក្នុងអំឡុងយុទ្ធនាការរយៈពេល ៥ ថ្ងៃកាលពីចុងខែកញ្ញា ដោយបង្ហាញថា ក្រដាសប្រាក់រៀលចាស់ៗមានតម្លៃសរុប ៣,៧៦ ពាន់លានរៀល (៩៣ ម៉ឺនដុល្លារ) ត្រូវបានប្តូរ។ ...
ហ៊ គឹមសាយ
http://bit.ly/2fnZ2tb
គ្រឹះស្ថានហិរញ្ញវត្ថុបីឈ្នះការដេញថ្លៃ LPOC ទឹកប្រាក់៨ពាន់លានរៀល
NBC កាលពីម្សិលមិញបានប្រកាសពីលទ្ធផលក្នុងប្រតិបត្តិការហិរញ្ញវត្ថុថ្មី (LPCO) ជាលើកទីពីរដោយបង្ហាញថាទឹកប្រាក់ ៨,៤ ពាន់លានរៀល (២,០៧ លានដុល្លារ) ត្រូវបានគ្រឹះស្ថានហិរញ្ញវត្ថុ ៣ ដេញថ្លៃបានក្នុងកិច្ចព្រមព្រៀងអត្រាការប្រាក់៣ភាគរយក្នុងមួយឆ្នាំ។ ...
ហ៊ គឹមសាយ
http://bit.ly/2gjCFaW
ការប្រើប្រាស់ប្រាក់រៀលនៅក្នុងសេដ្ឋកិច្ចនៅតែទាប
បើទោះបីរបាយការណ៍ថ្មីមួយរបស់ធនាគារជាតិ (NBC) បានបង្ហាញថា ការចរាចរប្រាក់រៀលមានការកើនឡើងជាងមុនក្តី ក៏ទំហំនៃការប្រើប្រាស់ប្រាក់រៀលក្នុងសកម្មភាពជួញដូរនៅតែមានចំណែកតូចនៅឡើយធៀបនឹងការប្រើប្រាស់ប្រាក់ដុល្លារអាមេរិ ...
ហ៊ គឹមសាយ និង Kali Kotoski
http://bit.ly/2dEZjug
NBC ដាក់ដេញថ្លៃប្រាក់រៀល ៤០ ពាន់លាន
ធនាគារជាតិនៃកម្ពុជា (NBC) កាលពីម្សិលមិញបានដាក់ឲ្យដេញថ្លៃប្រាក់រៀល ៤០ ពាន់លានរៀលក្នុងប្រតិបត្តិការហិរញ្ញវត្ថុថ្មី (LPCO) ដល់គ្រឹះស្ថានហិរញ្ញវត្ថុដើម្បីបង្កើនការផ្តល់កម្ចីជាប្រាក់រៀលក្នុងទីផ្សារហិរញ្ញវត្ថុកម្ពុជា។ LPCO ជាប្រតិបត្តិការហិរញ្ញវត្ថុថ្មីមួយរបស់ NBC ដែល ...
ហ៊ គឹមសាយ
http://bit.ly/2eQ7ky1
ធនាគារជាតិចាប់ប្រតិបត្តិការផ្តល់សន្ទនីយភាពមានការធានា
ធនាគារជាតិនៃកម្ពុជា នឹងចាប់ផ្តើមអនុវត្តប្រតិបត្តិការផ្តល់សន្ទនីយភាពដោយមានការធានា (LPCO) នៅថ្ងៃស្អែកនេះហើយ នឹងសង្ឃឹមថាឧបករណ៍នេះនឹងមានឥទ្ធិពលទៅលើអត្រាការប្រាក់ក្នុងទីផ្សារកម្ពុជា។នេះបើយោងតាមអគ្គនាយកធនាគារជាតិនៃកម្ពុជា ...
សុខ ចាន់
http://bit.ly/2e7h8ll
NCD ត្រូវបានដាក់ឲ្យទិញ-លក់រវាងគ្រឹះស្ថានហិរញ្ញវត្ថុ
ធនាគារជាតិនៃកម្ពុជា (NBC) បានចាប់ផ្តើមអនុវត្តការចេញផ្សាយលក់មូលបត្រអាចជួញដូរបាន (NCD) រវាងគ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជាកាលពីថ្ងៃម្សិលមិញ។ ការចេញលក់ NCD នេះនឹងប្តូរមកធ្វើឡើងប្រចាំសប្តាហ៍រៀងរាល់ថ្ងៃពុធដើម្បីបើក ...
ហ៊ គឹមសាយ
http://bit.ly/2cTUsGC
គិតត្រឹមខែមិថុនាទ្រព្យសកម្មនៅក្នុងប្រព័ន្ធធនាគារកម្ពុជាបច្ចុប្បន្នកើនដល់ ២៥.៦ ពាន់លានដុល្លារអាមេរិក
ទ្រព្យសកម្មនៅក្នុងប្រព័ន្ធធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុកម្ពុជាបច្ចុប្បន្នបានកើនឡើងដល់ ២៥.៦ ពាន់លានដុល្លារអាមេរិកគិតត្រឹមខែមិថុនា ឆ្នាំ ២០១៦ ដែលជាកំណើន ២៣.៣ ភាគរយក្នុងរយៈពេល១២ខែចុងក្រោយនេះ នេះបើយោងតាមរបាយការណ៍ពីរឆ្នាំម្តងរបស់ធនាគារជាតិកម្ពុជា ឬធនាគារកណ្តាល កាលពីថ្ងៃអង្គារ។ ...
ស៊ិនហ័រ
http://www.shanghaidaily.com/article/article_xinhua.aspx?id=332556
ធនាគារជាតិ ត្រៀមទទួលការវាយតម្លៃលើការប្រឆាំងការសម្អាតប្រាក់
ធនាគារជាតិនៃកម្ពុជា បានបើកកិច្ចប្រជុំត្រៀមទទួលការវាយតម្លៃអញ្ញមញ្ញ (រៀបចំជាមុន) លើកទី២លើការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មពីក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិក (APG) ដែលនឹងត្រូវធ្វើឡើងនៅចុងឆ្នាំនេះ។ កិច្ចប្រជុំនេះរៀបចំឡើងដោយអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា សហការជាមួយក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិក ក្នុងគោលបំណងពិភាក្សាអំពីដំណើរនៃការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មនៅប្រទេសកម្ពុជា។ កិច្ចប្រជុំត្រៀមវាយតម្លៃអញ្ញមញ្ញនឹងពិភាក្សាពីការពង្រឹងក្របខ័ណ្ឌគតិយុត្តិ និងយន្តការអនុវត្តច្បាប់ទៅលើការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងផ្តល់រាល់ព័ត៌មានដល់ APG ដើម្បីឲ្យការវាយតម្លៃទទួលបានជោគជ័យនៅចុងឆ្នាំនេះ។ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម បានឲ្យដឹងថា កម្ពុជា បានទទួលការវាយតម្លៃពី APG ម្តងរួចមកហើយកាលពីឆ្នាំ២០០៧ ដែលពេលនោះកម្ពុជា ទទួលបានលទ្ធផលមិនល្អ ដោយសារតែកម្ពុជា ខ្វះខាតនូវប្រព័ន្ធច្បាប់ បទប្បញ្ញត្តិ និងយន្តការនៃការអនុវត្តច្បាប់ប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ លោកទេសាភិបាលបញ្ជាក់ថា រដ្ឋាភិបាល នឹងបន្តសហការជាមួយស្ថាប័នអន្តរជាតិជាលក្ខណៈទ្វេភាគីក្តី ពហុភាគីក្តីក្នុងប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ ...
សុខ ចាន់
http://bit.ly/2blgsGX
ប្រាសាក់បង្កើនដើមទុនរហូតដល់ជាង ១០០លានដុល្លារអាមេរិក
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាកដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំជាងគេមួយនៅក្នុងប្រទេសកម្ពុជាបានដាក់បញ្ចូលនូវទឹកប្រាក់ប្រមាណ២៩លានដុល្លារសហរដ្ឋអាមេរិកក្នុងការបង្កើនទុនចុះបញ្ជីរបស់ខ្លួនបន្ថែមទៀតដើម្បីកសាងទំនុកចិត្តកាន់តែច្រើនពីអតិថិជនដែលមានស្រាប់ និងសាធារណជន។ ...
ម៉ៃ គុណមករា
http://bit.ly/2atqsLw
អនុស្សរណៈដើម្បីប្រយុទ្ធប្រឆាំងនឹងការលាងលុយកខ្វក់
អគ្គនាយកដ្ឋានពន្ធដារ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់មួយជាមួយនឹងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា នៃធនាគារជាតិនៃកម្ពុជា ដើម្បីផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធនឹងការលាងលុយកខ្វក់ និងផ្តល់ហិរញ្ញប្បទានភេវកម្ម។ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/26678/memorandum-to-fight-money-laundering/
ធនាគារជាតិកម្ពុជាធ្វើទំនើបកម្មលើប្រព័ន្ធទូទាត់ចំនាយ
ធនាគារជាតិនៃកម្ពុជាបានទទួលជំនួយប្រមាណ ៨ លានដុល្លារពីរដ្ឋាភិបាលនៃប្រទេសកូរ៉េខាងត្បូង តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ដើម្បីធ្វើទំនើបកម្មលើប្រព័ន្ធទូទាត់រាយរបស់ខ្លួន ព្រោះថាកម្ពុជាបានត្រៀមខ្លួនរួចរាល់ ដើម្បីធ្វើពាណិជ្ជកម្ម ក្នុងសហគមន៍សេដ្ឋកិច្ច អាស៊ាន។ ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/news/25854/nbc-modernizes-payment-system/
ធនាគារឯកទេសខ្មែរ សម្ពោធផ្លូវការ ជាមួយទុនវិនិយោគជាង$២០លាន
ធនាគារឯកទេសខ្មែរដែលជាក្រុមហ៊ុនសម្ព័ន្ធរបស់ក្រុមហ៊ុនខ្មែរ ហូលឌីង គ្រុប Khmer Holding Group Co., Ltd កាលពីថ្ងៃពុធបានបើកសម្ពោធជាផ្លូវការនូវការផ្តល់ជូនសេវាហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជា ជាមួយនឹងទុនវិនិយោគជាង២០ លានដុល្លារសហរដ្ឋអាមេរិក ហើយវានឹងក្លាយទៅជាធនាគារឯកទេសទី១៣ នៅក្នុងប្រទេសកម្ពុជា។ ...
សុខ ចាន់
http://goo.gl/4gOimY
ធនាគារ ABA ទទួលបានការជម្រុញយ៉ាងខ្លាំង
ជាមួយនឹងទឹកប្រាក់ ១៤៨ លានដុល្លារនៃមូលធនតាមរយៈកិច្ចព្រមព្រៀងទិញភាគហ៊ុន ធនាគារជាតិនៃប្រទេសកាណាដា (NBC) ឥឡូវនេះបានកាន់កាប់ភាគហ៊ុន ៩០ ភាគរយនៅក្នុងធនាគារ ABA ហើយ នេះបើយោងតាមនាយកប្រតិបត្តិធនាគារ ABA និងធនាគារជាតិនៃកម្ពុជាដែលបានធានាថាកិច្ចព្រមព្រៀងនេះនឹងមិនផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ធនាគារ ABA ប៉ុន្តែការលើកកម្ពស់វា។ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/24800/aba-bank-gets-capital-boost/
កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃវេទិកាបរិយាប័ណ្ណមេគង្គលើកទី១ នៅរាជធានីភ្នំពេញ
ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិចំនួនប្រាំនឹងសហការជាមួយធនាគារជាតិនៃកម្ពុជា(NBC)ក្នុងការរៀបចំវេទិកាបរិយាប័ណ្ណហិរញ្ញវត្ថុទន្លេមេគង្គលើកទី១នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ក្នុងខែកក្កដា ខាងមុខនេះដើម្បីស្វែងយល់ និងពិភាក្សាអំពីភាពខុសគ្នា ភាពស្រដៀងគ្នា និងឱកាស ...
ម៉ៃ គុណមករា
http://bit.ly/1X9BVEY
វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជានៅតែ រក្សាកំណើនរឹងមាំក្នុងត្រីមាសទី១
កំណើនឥណទាន និងប្រាក់បញ្ញើក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជាសម្រាប់ត្រីមាសទីមួយឆ្នាំ២០១៦កើនឡើងគួរឲ្យកត់សម្គាល់ ក្នុងនោះកំណើនទៅលើប្រាក់បញ្ញើមានប្រមាណជា១១.១ភាគរយនិងកំណើនទៅលើឥណទានមានប្រមាណតែ៨.៤ភាគរយប៉ុណ្ណោះ។នេះបើយោងតាម ...
សុខ ចាន់
http://bit.ly/1WHp3Wl
ធនាគារកណ្តាលផ្តោតការយកចិត្តទុកដាក់ទៅលើក្រូហិរញ្ញវត្ថុ
“វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា៖ ឱកាស និងការប្រឈម” គឺមានគោលបំណងដើម្បីឱ្យមានការសម្លឹងវែងឆ្ងាយ និងស៊ីជម្រៅជាងមុនពីសំណាក់អ្នកសិក្សាស្រាវជ្រាវនានា ដើម្បីជម្រុញឱ្យមានភាពរឹងមាំ ស្ថេរភាព និងនិរន្តភាពសម្រាប់វិស័យមីក្រូហិរញ្ញវត្ថុ នេះ ...
May Kunmakara
http://www.khmertimeskh.com/news/24373/central-bank-to-put-focus-on-mfis/
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្ដោតលើសេវាធនាគារចល័តដល់ដៃអតិថិជន
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកំពុងផ្ដោតលើការវិនិយោគទៅលើការពង្រីកសេវាកម្មធនាគារចល័ត(MobileBanking)ដើម្បីជំរុញសេវាកម្មហិរញ្ញវត្ថុរបស់ខ្លួនបានដល់ដៃប្រជាពលរដ្ឋនៅតាមទីជនបទស្របពេលដែលវិស័យបច្ចេកវិទ្យា និងការប្រើប្រាស់យ៉ាងទូលំទូលាយនៃទូរស័ព្ទស្មាតហ្វូន ...
ជា វណ្ណៈ
http://bit.ly/1Rllfnh
នាយករដ្ឋមន្ត្រីស្នើគ្រឹះស្ថានឥណទានរឹតបន្តឹងនីតិវិធីក្នុងការផ្ដល់សេវាហិរញ្ញវត្ថុ
លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានស្នើធនាគារគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឲ្យពិនិត្យឡើងវិញទៅលើនីតិវិធីក្នុងការផ្ដល់ឥណទានទៅប្រជាពលរដ្ឋដោយបានបញ្ជាក់ថាគោលការណ៍ផ្ដល់ឥណទានដល់ប្រជាពលរដ្ឋនៅមានភាពធូររលុង និងមិនគ្រប់គ្រងជ្រុងជ្រោយ ធ្វើឲ្យអ្នកខ្ចីប្រឈមមុខ ...
ជា វណ្ណៈ
http://bit.ly/1nKcL16
ធនាគារជាតិនឹងបើកដំណើរការយុទ្ធនាការអក្ខរកម្មផ្នែកហិរញ្ញវត្ថុ
កាលពីម្សិលមិញវេទិកាមួយអំពីមីក្រូហិរញ្ញវត្ថុដែលប្រារព្ធនៅក្នុងរាជធានីភ្នំពេញបានប្រាប់ឱ្យដឹងថា យុទ្ធនាការមួយនឹងត្រូវបានបើកដំណើរការទូទាំងប្រទេសដើម្បីអប់រំសាធារណជនអំពីរបៀបប្រើសេវាកម្មហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវ។ ...
សុខ ចាន់
http://www.khmertimeskh.com/news/22735/national-bank-to-launch-financial-literacy-campaign/
ធនាគារជាតិនៃកម្ពុជាជំរុញឱ្យពង្រឹងសន្ទនីយភាពរបស់ធនាគារ
ធនាគារជាតិនៃកម្ពុជាត្រូវតម្រូវឱ្យគ្រឹះស្ថានហិរញ្ញវត្ថុបន្តបង្កើនអនុបាតក្របខណ្ឌសន្ទនីយភាព (LCR) ដើម្បីធានាកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងជៀសវាងវិបត្តិ។ ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/news/19748/nbc-moves-to-strengthen-banks----liquidity/
ធនាគារជាតិនៃកម្ពុជា៖ សេដ្ឋកិច្ចនៃប្រទេសកម្ពុជានឹងរីកលូតលាស់នៅ ៦.៩% សម្រាប់ឆ្នាំ២០១៥នេះ
យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ AKP បានឲ្យដឹងថា ការប៉ាន់ប្រមាណអំពីកំណើនសេដ្ឋកិច្ចនៃប្រទេសកម្ពុជា ដោយធនាគារជាតិនៃកម្ពុជា គឺទាបជាងបន្តិចបន្តួច បើធៀបជាមួយនឹងធនាគារអភិវឌ្ឍន៍អាសុី។ ...
បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/nbc:-cambodia%E2%80%99s-economy-to-grow-by-69-in-2015-9001