រដ្ឋាភិបាល

សេវាកម្មរដ្ឋាភិបាល

អ្នកវិភាគ​និយាយ​ថា​ ឃុំ​-​សង្កាត់​ ត្រូវការ​មូលនិធិ​បន្ថែម​ដើម្បី​អភិវឌ្ឍ​

​រដ្ឋាភិបាល​គួរតែ​បង្កើន​ថវិកាជាតិ​ប្រចាំឆ្នាំ​សម្រាប់​ឃុំ​-​សង្កាត់​ឱ្យ​បាន​ ១០០,០០០​ ដុល្លារ​ ដើម្បី​បង្កើន​គុណភាព​ជីវិត​សម្រាប់​ប្រជាជន​កម្ពុជា​ទូទៅ​ នេះ​បើ​តាម​ការ​រៀបរាប់​របស់​អ្នកវិភាគ​ម្នាក់​មក​កាន់​វី​អូ​អេ​ខ្មែរ​។​ ​ ...

ម៉ែន គឹមសេង
http://www.voacambodia.com/a/communes-need-extra-funds-to-develop-analyst/3791135.html

សាលា​រាជធានី​និង​ ​វីង​សហការ​គ្នា​​ទូទាត់​លើ​សេវា​រថយន្ត​ក្រុង

ឆាប់ៗ​ខាង​មុខអ្នក​ដំណើរ​នឹង​មាន​ជម្រើស​ក្នុង​ការ​បង់ថ្លៃ​រថយន្ត​ក្រុង​តាមរយៈការ​ទូទាត់​តាម​អេឡិចត្រូនិក តាមរយៈ​ធនាគារ​វីងបន្ទាប់​ពី​សាលា​រាជធានី​ភ្នំពេញនិង​ក្រុមហ៊ុនWingបាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ស្ដីពី​ការ​បង្កើត​ប្រព័ន្ធ​ទូទាត់​តាម​អេឡិចត្រូនិក​រថយន្ត​ក្រុង​ដឹកជញ្ជូន។​ ...

ជា វណ្ណៈ
http://bit.ly/2nxjEoE

ក្រសួងសុខាភិបាល​ទទួលស្គាល់​គុណវិបត្តិ​ខ្លួន​នៅ​ក្នុង​របាយការណ៍​

​កាលពី​ម្សិលមិញ​ ក្រសួងសុខាភិបាល​បាន​ទទួលស្គាល់​នៅ​ក្នុង​របាយការណ៍​ប្រចាំឆ្នាំ​របស់​ខ្លួន​ថា​ សេវា​សុខា​ភាព​សាធារណៈ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​អន់​នៅឡើយ​ ជាមួយ​គ្នា​នេះ​ដែរ​អ្នកជំនាញ​បន្ថែម​លើ​ការ​អភិវឌ្ឍ​យឺតយ៉ាវ​នេះ​បណ្តាល​មក​ពី​កង្វះ​ការ​ប្តេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​។ ...

គង់ មេត្តា និង Yesenia Amaro
http://www.phnompenhpost.com/national/health-ministry-admits-shortcomings-report

កាកបាទ​ក្រហម​អំពាវនាវ​ពង្រឹង​ចំណេះ​ដឹង​កាត់​បន្ថយ​ការ​ស្លាប់​​មាតា និង​ទារក

ក្នុង​ទិវា​ជាតិ​សុខភាព​មាតា ទារក និង​កុមារ​ថ្ងៃ​អង្គារ​ នេះ ប្រធាន​កាកបាទក្រហម​កម្ពុជា ​បាន​អំពាវនាវ​ទៅ​ដល់​មន្ត្រី​រាជការ បុគ្គលិក​សុខាភិបាល ត្រូវ​ពង្រឹង​នូវ​ចំណេះ​ដឹង និង​សមត្ថភាព​ដើម្បី​កាត់​បន្ថយ​ការ​ស្លាប់​របស់​មាតា ទារក និង​កុមារ​ឲ្យ​បាន​សម្រេច​តាម​គោលដៅ​ដែល​បាន​កំណត់។​ ...

មុំ គន្ធា
http://bit.ly/2m2mTqb

គណៈរដ្ឋមន្ត្រី​អនុម័ត​គម្រោង​វិនិយោគ​អគ្គិសនី​ចំនួន​ពីរ​កន្លែង

គណៈរដ្ឋមន្ត្រី​កាល​ពី​ថ្ងៃ​សុក្រ​បាន​អនុម័ត​លើ​គម្រោង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​អគ្គិសនីនិង​គម្រោង​វិនិយោគ​បន្ថែម​ម៉ាស៊ីន​ផលិត​អគ្គិសនី​ដុត​ធ្យូងថ្ម អនុភាព​១៣៥​មេហ្គាវ៉ាត់ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ។ ការ​វិវត្តន៍​ថ្មី​នៃ​វិស័យ​ថាមពល ត្រូវ​បាន​គេ​មើល​ឃើញ​ថា នឹង​ជួយ​ជំរុញ និង​ទាក់ទាញ សកម្មភាព ...

ជា វណ្ណៈ
http://bit.ly/2ll4663

ការិយាល័យ​ច្រក​ចេញចូល​តែមួយ​​ពង្រីក​ ៦​កន្លែង​ទៀត

ក្រសួង​មហាផ្ទៃ ​កាល​ពី​ថ្ងៃ​ពុធ ​បាន​ចេញ​សេចក្តី​សម្រេច​បង្កើត​ការិយាល័យ​ច្រក​ចេញចូល​ចំនួន​៦ ​បន្ថែម​ទៀត​នៅ​ក្នុង​ស្រុក​ចំនួន​៦ ​នៃ​ខេត្ត​៥ ​ដែល​មន្ត្រី​មូលដ្ឋាន​លើក​ឡើង​ថា​ វា​នឹង​ជួយ​ពន្លឿន​ការ​ផ្តល់​សេវា និង​កាត់​បន្ថយ​ការ​ចំណាយ​ក្រៅ​ផ្លូវការ ...

ប៉ាវ ស៊ុយ
http://bit.ly/2kPpAXD

នាយក​រដ្ឋមន្ត្រី បង្កើត​ការិយាល័យ​ទទួល​ពាក្យ​បណ្តឹង​ពលរដ្ឋ​តាម​មូលដ្ឋាន​

ប្រមុខ​រដ្ឋាភិបាល​កម្ពុជាបាន​សម្រេច​បង្កើត​ការិយាល័យ​ប្រជាពលរដ្ឋ​នៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិក្នុង​បំណង​ប្រមូល និង​ទទួល​ពាក្យ​បណ្តឹង​នានា ដែល​ជា​បញ្ហា​ប្រឈម​របស់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន ដើម្បី​បញ្ជូន​ទៅ​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ ដោះស្រាយ​ឲ្យ​បាន​ឆាប់​រហ័ស។​ ...

តាំង វីដា
http://bit.ly/2lZGjHX

សេវា​សាធារណៈ​នឹង​ត្រូវ​បាន​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​

​រដ្ឋាភិបាល​ អង្គការ​ Hagar​ International​ និង​ Save​ the​ Children​ នឹង​សហការ​គ្នា​ដើម្បី​ពិភាក្សា​លើ​កង្វះខាត​នៃ​បុគ្គលិក​បម្រើ​ការ​សេវា​សង្គម​ ដែល​នឹង​សង្ឃឹមថា​កិច្ចសហការ​នេះ​នឹង​ពង្រឹង​វិស័យ​សេវា​សាធារណៈ​ និង​ជួយ​ដោះស្រាយ​ជាមួយនឹង​កំណើន​នៃ​កុមារ​នៅ​ក្នុង​មជ្ឈមណ្ឌល​ថែទាំ​ -​ ដែល ...

Jonathan Greig
http://www.khmertimeskh.com/news/35326/social-services-to-be-improved/

សិស្ស​ថ្នាក់​ ១២ អាច​តេស្ដ​សមត្ថភាព​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​បាន

ក្រសួង​អប់រំ​ប្រកាស​នឹង​ដាក់​ឲ្យ​ដំណើរការ​ប្រព័ន្ធ​ពង្រឹង​សមត្ថភាព​ និង​តេស្ត​សមត្ថភាព​ដោយ​ខ្លួនឯង​សម្រាប់​សិស្ស​ថ្នាក់​ទី​ ១២ លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ដើម្បី​ជា​ជំនួយ​បន្ថែម​ដល់​ពួកគេ​ក្នុង​ការ​ហាត់​ធ្វើ​លំហាត់​ និង​ឆ្លើយ​សំណួរ​ដោយ​ខ្លួនឯង​។ ...

សែន ដាវីត
http://bit.ly/2lqm4mv

សំណើរ​គម្រោងបន្ថយតម្លៃអគ្គិសនី​តាម​ប្រភេទ​អតិថិជន

​និយ័ត​ករ​អគ្គិសនី​នៅ​កម្ពុជា​ បាន​ដាក់​ចេញ​នូវ​គម្រោង​ថ្មី​ចំនួន​ ៧​ ដែល​រៀបចំ​ឡើង​ដើម្បី​កាត់​បន្ថយ​តម្លៃ​អគ្គិសនី​ ដែល​នឹង​ចាប់ផ្តើម​នៅ​ក្នុង​ខែមេសា​ និង​រហូត​ដល់​ឆ្នាំ​ ២០២០​ ជាមួយនឹង​តម្លៃ​មួយ​ចំនួន​នឹង​ធ្លាក់​ចុះ​ទាប​ត្រឹម​ ៤៨០​ រៀល​ក្នុង ...

ឃុត សុភចរិយា និង Yesenia Amaro
http://www.phnompenhpost.com/national/electric-proposal-usage-based-plan-lower-power-rates

ក្រសួង​ការងារ ​រក​ដៃគូ​ដើម្បី​រៀបចំដឹកជញ្ជូន​កម្មករ​និយោជិត

រដ្ឋមន្ត្រី​ក្រសួង​ការងារនិង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ កំពុង​តែ​​​ពិចារណា និង​ស្វែងរក​ដៃគូ​ដើម្បី​រៀបចំ​គម្រោង​លើ​ការ​អភិវឌ្ឍ​មធ្យោបាយ​ដឹកជញ្ជូន​កម្មករ​និយោជិត​ដោយ​ធ្វើការ​អភិវឌ្ឍ​លើ​ខ្សែ​រថភ្លើងនិង​ការ​វិនិយោគ​ទៅ​លើ​រថយន្ត​សម្រាប់​ដឹកជញ្ជូន​កម្មករ​ប្រកប​ដោយ​សុវត្ថិភាព។ ...

មុំ គន្ធា
http://bit.ly/2koJs7g

ក្រសួង​សាធារណការ​ដាក់​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ដើម្បី​សម្រួល​សេវា

ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​​ពី​ម្សិលមិញ​បាន​ដាក់​ឲ្យ​ដំណើរការ​នូវ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​សម្រាប់​ចុះ​បញ្ជី​យានជំនិះ​ដើម្បី​សម្រួល​បញ្ហា​ស្មុគស្មាញ​មួយ​ចំនួន និង​អាច​លុប​បំបាត់​សេវា​ផង​ដែរ​។ ប្រព័ន្ធ​នេះ​មាន​មុខងារ​សំខាន់​​​ ៤ ​គឺ​ការ​ចុះ​បញ្ជី​យានជំនិះ​ការ ...

សែន ដាវីត
http://bit.ly/2jPuXWx

ពលរដ្ឋទាមទារ​​​​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ ដោះស្រាយ​បញ្ហា​​មិន​ប្រក្រតី

ប្រជាពលរដ្ឋ​ជាង ​២០​នាក់តំណាង​ជិត ៥០​គ្រួសារ នៅ​សហគមន៍​ចំនួន ​២ ក្នុង​សង្កាត់​ទឹកល្អក់១ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ម្សិលមិញបាន​ទាមទារ​ជា​ថ្មី​ឲ្យ​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ ដោះស្រាយ​បញ្ហា​ភាព​មិន​ប្រក្រតី​នៃ​ការ​ផ្គត់ផ្គង់​ទឹក ខណៈ​ដែល​ការ​ទូទាត់​ថ្លៃ​ទឹក​ក្នុង​រយៈ​ពេល​២​ខែ​ចុង​ក្រោយ ...

ប៉ិច សុធារី
http://bit.ly/2jxaC76

ខេត្ត​កំពង់ស្ពឺ​ នឹង​ដាក់​ឲ្យ​មាន​សេវា​ដឹកជញ្ជូន​សាធារណៈ​របស់​រដ្ឋ

ខេត្ត​កំពង់ស្ពឺ​អាច​ជា​ខេត្ត​ទី​ពីរ​បន្ទាប់​ពី​ទីក្រុង​ភ្នំពេញ​លើ​ការ​ដាក់​ឲ្យ​មាន​សេវា​ដឹកជញ្ជូន​សាធារណៈ​តាម​រថយន្ត​ក្រុងក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះបន្ទាប់​ពី​ថ្នាក់​ដឹកនាំ​ខេត្ត​នេះ​បាន​ចុះ​អនុសញ្ញា​នៃ​ការ​យោគយល់​គ្នា(MoU)ជាមួយ​នឹង​ក្រុមហ៊ុន Brickston Cambodia លើ​ផ្នែក​ដឹកជញ្ជូន កាល​ពី​ព្រឹក ...

មុំ គន្ធា
http://bit.ly/2kzu1cP

កម្មវិធី​​​សិល្បៈ​​​គ្រោង​​​បញ្ចូល​​​ក្នុង​​​កម្មវិធី​​​សិក្សា​​​​​​ដើម្បី​​​អភិវឌ្ឍ​​​គំនិត​​​ច្នៃ​​​ប្រឌិត​​​

កម្មវិធីសាកល្បងរយៈពេលប្រាំឆ្នាំកំពុងត្រូវបានបង្កើតឡើងដើម្បីដាក់បញ្ចូលសិល្បៈ និងវប្បធម៌ ទៅក្នុងសាលារដ្ឋទូទាំងប្រទេស ហើយប្រហែលជាជួយពលរដ្ឋខ្មែរអភិវឌ្ឍការយល់ដឹងឲ្យកាន់តែប្រសើរអំពីប្រភពដើម និងសមត្ថភាពច្នៃប្រឌិតរបស់ពួកគាត់ដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហាដែលពិភពលោកកំពុងប្រឈម។ ...

មីសែល វ៉ាសង
http://www.cambodiadailykhmer.com/36307

រាជ​រដ្ឋាភិបាល​ ​សម្រេច​បញ្ឈប់​ការ​យក​កម្រៃ​​សេវា​លក់​លិខិត​​​ចេញ​ចូល​ព្រំដែន​ផ្សារ​រុងក្លឿ

រាជ​រដ្ឋាភិបាល​កម្ពុជា កាល​ពី​ថ្ងៃ​ម្សិលមិញ បាន​សម្រេច​បញ្ឈប់​ការ​យក​កម្រៃ​សេវា​លក់​លិខិត​អនុញ្ញាត​បណ្ដោះអាសន្ន​ចេញ​ចូល​ព្រំដែន​ផ្សារ​រុងក្លឿ ប្រទេស​ថៃ ពី​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ ដើម្បី​ការ​បន្ថយ​ការ​ចំណាយ​របស់​ប្រជាពលរដ្ឋ។​ ...

ប៉ិច សុធារី
http://bit.ly/2jKbqu2

ក្រសួង​​​​សម្រេច​លុប​ចោល​កម្រៃ​​សេវា​ត្រួត​ពិនិត្យ​​ស្រូវ​អង្ករ​​នាំចេញ

ក្រសួង​ពាណិជ្ជកម្មបាន​សម្រេច​លើកលែង​ការ​យក​កម្រៃ​សេវា​ត្រួត​ពិនិត្យ​ការ​នាំ​ទំនិញ​អង្ករ ដើម្បី​ជួយ​កាត់​បន្ថយ​តម្លៃ​ថ្លៃ​ដើម​ទំនិញ​របស់​អង្ករ​កម្ពុជា ក្នុង​ការ​ប្រកួតប្រជែង​នៅ​លើ​ទីផ្សារ​អន្តរជាតិ។​ ...

ជា វណ្ណៈ
http://bit.ly/2jgN8ob

សាលា​រាជធានី​ភ្នំពេញ ​ដាក់​បន្ថែម​នូវ​ផ្លូវ៥​ខ្សែ​បម្រើ​លើ​សេវា​រថយន្ត​ក្រុង​ដឹកជញ្ជូន​សាធារណៈ

ក្នុង​ឆ្នាំ​២០១៧​នេះសាលា​រាជធានី​ភ្នំពេញ​នឹង​ដាក់​បន្ថែម​នូវ​ផ្លូវ​ចំនួន​៥​ខ្សែ​ក្នុង​ការ​បម្រើ​លើ​សេវា​រថយន្ត​ក្រុង​ដឹកជញ្ជូន​សាធារណៈ​ក្នុង​ទីក្រុង​សម្រាប់​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ដោយ​ប្រើប្រាស់​សេវា​រដ្ឋ​នេះ បើ​ទោះ​បី​ជា​រាជ​រដ្ឋាភិបាល​នៅ​តែ​ខាត​បង់​ច្រើន​លើ ...

មុំ គន្ធា
http://bit.ly/2iYnBT5

រាជ​រដ្ឋាភិបាល​នឹង​បញ្ឈប់​ការ​យក​ប្រាក់​ពី​ការ​ធ្វើ​លិខិត​អត្រានុកូលដ្ឋាន និង​ឯកសារ​មួយ​ចំនួន

រដ្ឋាភិបាលដែល​មាន​ក្រសួង​មហាផ្ទៃ​ជា​សេនាធិការគ្រោង​នឹង​បញ្ឈប់​ការ​យក​ប្រាក់​ពី​ប្រជាពលរដ្ឋ​ក្នុង​ការ​ធ្វើ​លិខិត​អត្រានុកូលដ្ឋាននិង​ឯកសារ​អត្តសញ្ញាណ​កម្ម​មួយ​ចំនួនដើម្បី​ជួយ​សម្រួល​បន្ទុក​ចំណាយ​របស់​ប្រជាពលរដ្ឋនិង​ធ្វើ​ឲ្យ​ការ​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ និង​មាន​តម្លាភាព។​ ...

ប៉ិច សុធារី
http://bit.ly/2icOdii

បារាំង​ផ្តល់​កម្ចី​​ ៣០​ លាន​អឺរ៉ូ​​ សម្រាប់​ការ​ពង្រីក​​រោង​ចក្រ​ផលិត​ទឹក​​ស្អាត​​

ទី​ភ្នាក់​ងារ​បារាំង​​សម្រាប់​ការ​អភិវឌ្ឍ​​ បាន​ផ្តល់​កម្ចី​​​ ​៣០​ លាន​អឺរ៉ូ​ ឬ​ ​៣១.១​ លាន​ដុល្លារ​​ ដល់​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​​ភ្នំពេញ​​ ​ដើម្បី​ពង្រីក​​រោង​ចក្រ​ផលិត​ទឹក​​ស្អាត​មួយ​ក្នុងចំនោម​ ...

Yesenia Amaro
http://www.phnompenhpost.com/national/france-loans-eu30m-water-plant-expansion

សាលា​រាជធានី​ពិចារណា​បង្កើន​ចំនួន​មន្ទីរពេទ្យ​បង្អែក​

​យោង​ទៅ​តាម​លោក​ ប៉ា​ សុ​ជាតិ​វង្ស​ ​អភិបាល​រាជធានី​ បាន​ឲ្យ​ដឹង​ថា​ សាលា​រាជធានី​ភ្នំពេញ​ គ្រោង​នឹង​សាងសង់​មន្ទីរពេទ្យ​បង្អែក​បន្ថែម​ទៀត​ នៅ​ក្នុង​រាជធានី​ភ្នំពេញ​ នៅ​ឆ្នាំ​ក្រោយ​ ដោយសារ​មន្ទីរពេទ្យ​បង្អែក​ ដែល​កំពុង​ប្រើប្រាស់​បច្ចុប្បន្ន​ មាន​ទីតាំង​នៅជិត​រាជធានី​។ ...

គង់ មេត្តា
http://www.phnompenhpost.com/national/city-considers-adding-more-referral-hospitals

អ្នក​បើកបរ​រថយន្ត​ដឹក​កម្មករ​​មិន​មាន​ប័ណ្ណ​បើកបរ​នឹង​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​បើកបរ​ចាប់​ពី​ឆ្នាំ​២០១៧

អ្នក​បើកបរ​រថយន្ត​ដឹក​កម្មករ​ដែល​មិន​មាន​ប័ណ្ណ​បើកបរ​នឹង​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​បន្ត​ការងារ​នេះ​ទៀត​ទេ ចាប់​ពី​ឆ្នាំ​២០១៧ ​នេះ​តទៅ​ដើម្បី​ចៀសវាង និង​កាត់​បន្ថយ​នូវ​គ្រោះថ្នាក់​ចរាចរណ៍​ដល់​កម្មករ​និយោជិក​ពេល​ធ្វើ​ដំណើរ​ទៅ និង​ត្រលប់​ពី​ធ្វើការ ដែល​វិធាន​ការ​នេះ ...

មុំ គន្ធា
http://bit.ly/2j37p3E

រដ្ឋមន្ត្រី​ស្នើ​​ប្រព័ន្ធ​ចុះ​បញ្ជី​អនឡាញ​លើ​ការ​ដឹក​ជញ្ជូន

រដ្ឋមន្រ្ដី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​អំពាវនាវ​ឲ្យ​នាយកដ្ឋាន​គយ​អនុវត្ត​​ប្រព័ន្ធ​ចុះ​បញ្ជី​តាម​អនឡាញ​សម្រាប់​ការ​ដឹក​ជញ្ជូន​ទំនិញ​ឆ្លង​កាត់​ព្រំដែន​ដើម្បី​បង្កើន​ល្បឿន​នៃ​​ការ​ដឹក​ជញ្ជូន​ និង​កាត់​បន្ថយ​​ការ​ចំណាយ​ក្រៅ​ផ្លូវការ​លើ​ឈ្មួញ​កណ្ដាល​។ ...

Kali Kotoski
http://bit.ly/2h4QDQ9

រាជរដ្ឋាភិបាល​ឲ្យ​វិនិយោគិន​ចិន និង​កូរ៉េ ទទួល​ទិដ្ឋាការ​ចេញ​ចូល​កម្ពុជា បី​ឆ្នាំ​មិន​បង់​ថ្លៃ

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ថាវិនិយោគិន​ចិននិង​កូរ៉េ​នឹង​ទទួល​បាន​ទិដ្ឋាការ​ចេញចូល​កម្ពុជា​ច្រើន​ដងក្នុង​រយៈពេល៣​ឆ្នាំ​ដោយ​មិន​ចាំ​បាច់​ស្នើសុំ​ទិដ្ឋាការ​ថ្មី​និង​បង់​ថ្លៃ​ទៀត​ទេគឺ​ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ធុរកិច្ច​ និង​វិនិយោគ​នៅ​កម្ពុជា ​និង​ដើម្បី​ទាក់ទាញ​វិនិយោគិន​ចិន និង ...

សុខ ចាន់
http://bit.ly/2gFHE55

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

uSKAe
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!