ព័ត៌មាន​

ការប្រជុំមហាជនដើម្បីជំរុញឱ្យមានដំណោះស្រាយបញ្ហាអាកាសធាតុពេលខាងមុខនៃ COP 21

នៅមុនថ្ងៃចរចាអំពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិនៅទីក្រុងប៉ារីស (COP 21) ប្រជាជនជាច្រើនរយនាក់ ត្រូវបានរំពឹងថានឹងចូលរួមការប្រជុំមហាជនស្តីពី “រួមគ្នាដើម្បីអាកាសធាតុ” ដែលសម្របសម្រួលដោយ អង្គការបណ្តាញការប្រែប្រួលអាកាសធាតុ នៅថ្ងៃអាទិត្យនេះ នៅឯមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជាជប៉ុន នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ...

Alessandro Marazzi Sassoon
http://www.phnompenhpost.com/national/rally-push-climate-issue-ahead-cop-21

លោក​កឹ​ម​សុខា​ត្រឡប់​មក​វិញ​ជា​មួ​យ​តំណាងរាស្ត្រ​ដែល​រង​របួស​និង​អំពាវនាវ​ឱ្យ​មាន​ភាព​ស្ងប់ស្ងាត់​

​ត្រឡប់​មក​កម្ពុជា​វិញ​ជាមួយនឹង​សមាជិក​សភា​គណបក្សប្រឆាំង​ទាំង​ពីរ​ដែល​បាន​រង​ការ​វាយដំ​ដោយ​ក្រុម​អ្នក​តវ៉ា​ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​កាលពី​ខែ​មុន​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ថ្ងៃ​អង្គារ​នេះ​ លោក​កឹ​ម​សុខា​បាន​អំពាវនាវ​ឱ្យ​មាន​ភាព​ស្ងប់ស្ងាត់ ...

ម៉ិច ដារ៉ា
https://www.cambodiadaily.com/news/sokha-returns-with-injured-lawmakers-calls-for-calm-101239/

ពិធី​​បុណ្យ​អុំទូក​ដែល​ពុំ​មាន​ទូក​អុំ​ មាន​សភាព​សោះកក្រោះ

ព្រះរាជ​ពិធី​បុណ្យ​អុំទូក​នៅ​ភ្នំពេញ​នៅ​ឆ្នាំ​នេះ​ពុំ​មាន​ទូក​អុំ​ និង​ពុំ​មាន​ការ​បណ្តែត​ប្រទីប​ដូច​កាលពី​ឆ្នាំ​មុន​ទេ​ធ្វើឲ្យ​មាន​ភាព​សោះកក្រោះ និង​​ស្ងប់ស្ងាត់​បើ​ទោះបី​ជា​ព្រះរាជ​ពិធី​ អកអំបុក សំពះ​ព្រះខែ​ និង​ការ​ប្រគំ​តន្ត្រី​ផ្សេងៗ​រួម​ទាំង​ការ ...

ឃុត សុភចរិយា និង តាំង វីដា
http://bit.ly/1IlTmrV

គ្រូ​មន្ត​អាគម​លោក​ អាំង មាលតី រង​ការ​ចោទ ១ ករណី​ថ្មី​ទៀត

លោក ពេជ្រ ព្រហ្មមុនី គ្រូ​មន្តអាគម និង​ជា​អ្នក​ជំនិត​លោក អាំង មាលតី អតីត​ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដែល​តុលាការ​ភ្នំពេញ​គ្រោង​ដោះលែង​នៅ​ខែ​ធ្នូ​ខាង​មុខ​នេះ​បាន​រង​ចោទ​នូវ​បទល្មើស​ថ្មី​មួយ​ទៀត​ដែល​អាច​​នឹង​ត្រូវ​ឃុំ​ខ្លួន​បន្ត។ នេះ​បើ​តាម​មេធាវី​របស់​ជន​ជាប់​ចោទ។ ...

តាំង វីដា
http://bit.ly/1QKAU4e

មានការងារច្រើន ប៉ុន្តែប្រាក់ឈ្នួលទាប សម្រាប់យុវជនកម្ពុជា

ខណៈពេលដែលអត្រាគ្មានការងារធ្វើក្នុងចំណោមយុវជនកម្ពុជាមានកម្រិតទាប ការងាររបស់យុវជនភាគច្រើនជាការងារក្រៅផ្លូវការនិងចំណូលតិច ដែលអាចផ្តល់ឱ្យពួកគេត្រឹមតែ​មួយ​រស់​តែ​ប៉ុណ្ណោះ។ នេះបើយោងតាម របាយការណ៍ថ្មីមួយ។របាយការណ៍ដែលចេញផ្សាយកាលពីថ្ងៃអាទិត្យ ដោយយុវជនរបស់អង្គការមិនមែនរដ្ឋា​ភិ​បាល មានឈ្មោះថា កម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP) និងក្រសួងការងារ បានរកឃើញ​ថាប្រជាជនកម្ពុជាដែលមានអាយុចាប់ពី ១៥ ទៅ ៣០ ឆ្នាំ មានអត្រាអ្នកគ្មានការងារធ្វើ ២.៥ ភាគរយ។ ...

សែន ដាវីត
http://www.phnompenhpost.com/national/jobs-plentiful-wages-low-kingdoms-youth

ជាមួយនឹង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​ ប្រទេស​រុ​ស្ស៊ី​សម្លឹង​ឃើញ​អាស៊ី​អាគ្នេយ៍​

នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​រុ​ស្សុី ឌឺ​មី​ទ្រី​ មី​ឌ​វី​ដេ​វ​ បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​រយៈពេល​៣​ថ្ងៃ​របស់​លោក​នៅ​ប្រទេស​កម្ពុជា​ហើយ​ ដែល​ជា​ផ្នែក​មួយ​ នៃ​កិច្ច​ខិតខំ​របស់​វិមាន​ក្រឹម​ឡាំង​ ដើម្បី​ពង្រឹង​តួនាទី​របស់​ខ្លួន​ឱ្យ​កាន់តែ​ខ្លាំង ...

Abby Seiff
http://www.dw.com/en/with-cambodia-visit-russia-looks-southeast/a-18870632

កម្ពុជា​ត្រូវ​បាន​ជម្រុញ​ឱ្យ​បង្កើន​ចំណងមិត្តភាព​ជាមួយ​រុ​ស្ស៊ី​ ដោយ​ប្រុង​ប្រយ័ត្ន​

ខណៈ​ដែល​ប្រទេស​កម្ពុជា​ និង​ប្រទេស​រុ​ស្សុី រៀបចំ​ប្រារព្ធ​ខួប​លើក​ទី​ ៦០​ នៃ​ចំណង​ការទូត​ នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​រុ​ស្សុី ឌឺ​មី​ទ្រី​ មី​ឌ​វី​ដេ​វ​ កំពុង​ធ្វើ​ទស្ស​កិច្ច​នៅ​ប្រទេស​កម្ពុជា​។​ បើ​ទោះជា​ធ្លាប់​មាន​ចំណងទាក់ទង​ស្អិតរមួតកាលពី​អតីតកាល​ នៅ ...

អូន ឆេងប៉ោ
http://www.voacambodia.com/content/cambodia-urged-to-cautiously-boost-friendly-ties-with-russia/3070285.html

ក្រសួង​ប្រកាស​ពី​ការ​កើនឡើង​កម្តៅ​ ធ្វើឲ្យ​ខ្វះ​ទឹក​ប្រើប្រាស់ ​និង​​អាកាសធាតុ​ក្តៅ​ហួតហែង​ខ្លាំង

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​បាន​ព្យាករណ៍​ថា​រលក​កម្តៅ​នៅ​រដូវ​ប្រាំងក្នុង​ខែ​មេសា និង​ឧសភា​ក្នុង​ឆ្នាំ ២០១៦ នឹង​កើន​ពី ៤០ ទៅ ៤១ អង្សាសេ​ដែល​ជា​ការ​​ព្រមាន​ពី​ការ​ខ្វះ​ទឹក​ប្រើប្រាស់​របស់​ប្រជា​កសិករ​ខណៈ​ដែល​រដូវវស្សា​អាច​នឹង​មក​ដល់​យឺត​ហើយ​មាន​​ភ្លៀង​ធ្លាក់ ...

ប៉ិច សុធារី
http://bit.ly/1Hrcfif

កម្មករ​បាន​ស្លាប់​ក្រោយ​ការ​ដួល​សន្លប់​រង្គាល​នៅ​ខេត្តកណ្តាល​

កាលពី​ថ្ងៃអាទិត្យ​ កម្មករ​កាត់ដេរ​ម្នាក់​បាន​ស្លាប់​ក្រោយ​ពី​ដួល​ស​ន្លំ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មួយ​នៅ​ខេត្តកណ្តាល​កាលពី​ស​ប្តា​ហ៍​មុន​ ដោយ​មាន​ចំនួន​៤០០​ នាក់​នៃ​សហជីព​និង​ពលករ​ជឿជាក់​ថា​ការ​ស្លាប់​របស់​នាង​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ទៅ ...

បែន​ សុខហ៊ាន
https://www.cambodiadaily.com/news/worker-dies-after-mass-faintings-in-kandal-101214/

ក្រុមជន​ជាតិ​ដើម​ភាគ​តិច​ដាក់ពាក្យ​សុំ​បង្កើត​គណបក្ស​នយោបាយ​

គណបក្ស​​ជន​ជាតិ​ដើម​ប្រជាធិបតេយ្យ​កម្ពុជា (CIPDP) បាន​ដាក់ពាក្យ​សុំបឋម​​របស់ខ្លួន​ជាមួុយ​ក្រសួង​មហា​ផ្ទៃ​​កាលពី​ម្សិលមិញ ជា​ជំហាន​សំខាន់​ដំបូង​ដើម្បី​ទទួល​បាន​ការ​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​។ ...

ឃី សុវុឌ្ឍី
http://www.cambodiadailykhmer.com/news/28760/

ក្រុមហ៊ុនកែលម្អផ្លូវថ្នល់មួយ មានទំនាក់ទំនងជាលក្ខណៈគ្រួសារ ជាមួយនឹងសមាជិកព្រឹទ្ធសភារបស់គណបក្សប្រជាជនកម្ពុជា

គម្រោងរាប់សិបលានដុល្លារដើម្បីកែលម្អផ្លូវវេងស្រេងក្នុងរាជធានីភ្នំពេញ សម្រាប់ការរកប្រាក់ចំណេញ គឺស្ថិតក្រោមការគ្រប់​គ្រងដោយប្អូនប្រសារប្រុស របស់លោក ឡៅ ម៉េងឃិន ដែលជាសមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា។ជឹង ធានសេង ដែលជាមន្ត្រីយោធាក្នុងកងពលតូចលេខ៧០ ជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Phnom Penh Tollway Co Ltd ដែលបានទទួលកិច្ចសន្យាគម្រោងផ្លូវវេងស្រេងក្នុងឆ្នាំ២០១៣។ លោកត្រូវជាប្អូនប្រុសរបស់លោកស្រី ជឹង សុភាព ដែលជាប្រពន្ធលោក ឡៅ ម៉េងឃិន។ ...

Daniel Pye និង តាំង វីដា
http://www.phnompenhpost.com/national/toll-road-company-has-family-ties-cpp-senator

អត្តសញ្ញាណប័ណ្ណ របកកាវ

កាវស្អិតដែលហួសដឺឡេនៅលើអត្តសញ្ញាណប័ណ្ណជំនាន់ថ្មីរបស់ប្រទេសកម្ពុជា បានធ្វើឱ្យស្រទាប់​ផ្នែកខាងលើរបស់ប័ណ្ណ​របក​ចេញ។ យោងតាមមន្រ្តីក្រសួងមហាផ្ទៃ មិនទាន់ប្រាកដ​ថា ប័ណ្ណចំនួន ៦.៤ លានដែលបានចេញតាំងពីឆ្នាំ២០១២ មានប៉ុន្មានដែលបានរងផលប៉ះពាល់​នៅឡើយទេ។ ...

Shaun Turton និង តាំង វីដា
http://www.phnompenhpost.com/national/id-cards-coming-unglued

មេឃុំ​៖​ រឿង​ក្តី​សំបុត្រ​កំណើត​គឺជា​កំហុស​មួ​យ​

​មន្ត្រី​មួ​យ​រូប​បានឱ្យ​ដឹង​ថា​មេឃុំ​ម្នាក់​នៅ​ក្នុង​ខេត្តតាកែវ​បាន​ទទួលខុសត្រូវ​សម្រាប់​ការ​ចេញ​សំបុត្រ​កំណើត​មួយ​ដែល​មិន​ត្រឹម​ត្រូ​ដែល​បាន​ចុះ​បង្ហាញ​ថា​ ភាគ​ខាងត្បូង​នៃ​ប្រទេស​កម្ពុជា​ជា​ខេត្ត​នៅ​ក្នុង​ប្រទេស​វៀតណាម​ និង​បាន​ទទួលស្គាល់​យ៉ាង ...

ឃួន ណារិម
https://www.cambodiadaily.com/news/birth-certificate-was-mistake-commune-chief-101222/

យុទ្ធនាការថ្មីនឹងប្រយុទ្ធប្រឆាំងថង់ប្លាស្ទិច

នៅចុងសប្តាហ៍នេះ អង្គការយូណេស្កូ និងក្រសួងទេសចរណ៍ និងក្រសួងបរិស្ថាន នឹងចាប់ផ្តើម​យុទ្ធនាការមួយ ក្នុងគោលបំណងអប់រំប្រជាជនអំពីសំណល់ប្លាស្ទិច ដែលបច្ចុប្បន្នសំណល់រឹងទាំងនោះធ្វើឱ្យស្ទះប្រព័ន្ធលូ និងមានការកើនឡើងនៅទីលានចាក់សំរាម។យុទ្ធនាការនេះ នឹងចាប់ផ្តើមនៅថ្ងៃសុក្រ ដើម្បីអប់រំប្រជាជនកម្ពុជាអំពីរបៀបកាត់បន្ថយសំណល់​ថង់ប្លាស្ទិច ដែលសំណល់ទាំងនោះ នឹងស្ថិតនៅក្នុងបរិស្ថានរាប់ពាន់ឆ្នាំ។ ...

សែន ដាវីត និង Igor Kossov
http://www.phnompenhpost.com/national/new-campaign-will-fight-plastic-bag-blight

លោក​ ហេង សំរិន បាន​សម្រេច​តែងតាំង​អ្នក​នាំ​ពាក្យ​បី​រូប​នៅ​រដ្ឋសភា

ខណៈ​ដែល​នយោបាយ​កំពុង​តែ​ឡើង​កម្តៅ​ប្រធាន​រដ្ឋសភា​លោក ហេង សំរិន បាន​យល់​ព្រម​តែងតាំង​​អ្នក​នាំ​ពាក្យ​​ពីរ​រូប​សម្រាប់​តំណាង​​រាស្រ្ត​​របស់​គណបក្ស​កាន់​អំណាច​ និង​គណបក្ស​ប្រឆាំង​​នៅក្នុង​រដ្ឋសភា​ខណៈ​ដែល​​អគ្គលេខាធិការ​រដ្ឋសភា​លោក ឡេង ប៉េងឡុង ត្រូវ​បាន​តែងតាំង​ជា​អ្នក ...

មាស សុខជា
http://bit.ly/1Nxvedw

សេចក្តី​ព្រាង​ច្បាប់​សហជីព​ថ្មីបំផុត​ទោទន់​ទៅ​រក​សហជីព​

សហជីព​​​ទំនង​​​ជា​​​ទទួល​​​បាន​​​​​​ជោគជ័យ​លើ​និយោជក​​​ក្នុង​​​ការ​​​តតាំង​​​គ្នា​​​​​​អស់​​​រយៈ​​​ពេល ...

ម៉ិច ដារ៉ា
http://www.cambodiadailykhmer.com/news/28758/

ជនជាតិម៉ុងតាញ៉ា១៧នាក់ ត្រៀមវិលត្រឡប់ទៅកាន់ប្រទេសវៀតណាមវិញ

កាលពីម្សិលមិញ ជនជាតិម៉ុងតាញ៉ាដែលស្វែងរកសិទ្ធិជ្រកកោន ជាច្រើននាក់ បានត្រៀមខ្លួនដើម្បីត្រឡប់ទៅប្រទេសវៀតណាមវិញ បន្ទាប់ពីលះបង់ការទទួលបានឋានៈជាជនភៀសខ្លួន ក្នុងរាជធានីភ្នំពេញ ខណៈពេលដែល ជនភៀសខ្លួនរូហ៊ីងយ៉ាប្រាំនាក់ បានចាប់ផ្តើមការតាំងលំនៅថ្មីនៅប្រទេសកាណាដា។ ...

Alice Cuddy
http://www.phnompenhpost.com/national/17-montagnards-prepare-return-vietnam

ក្រុមហ៊ុន​អ៊ីនធឺណិត​ខ្លះ​នឹង​ត្រូវ​​បាន​ដកហូត​អាជ្ញាប័ណ្ណ

និយតករ​ទូរគមនាគមន៍​កម្ពុជា​​នឹង​ដក​​យក​អាជ្ញាប័ណ្ណ​ប្រតិបត្តិការ​ក្រុមហ៊ុន​​ឯកជន​ជាង​ ៣០ ​ដែល​ទទួល​បាន​​សិទ្ធិ​ផ្ដល់​​សេវា​អ៊ីនធឺណិត​ (ISP) និង​​​សេវាកម្ម VOIP បើ​ក្រុមហ៊ុន​ទាំងនោះ​មិន​​ធ្វើ​សកម្មភាព​ពាណិជ្ជកម្ម និង​​ប្រតិបត្តិការ​ស្រប​តាម​​កិច្ចព្រមព្រៀង​អាជ្ញាប័ណ្ណ​នោះ​ទេ​។ នេះ ...

ចេង សុខហ័ង និង Cam McGrath
http://bit.ly/1IlmFed

នាយក​រដ្ឋមន្ត្រី​ រុ​ស្ស៊ី​ មី​ឌ​វី​ដេ​វ​ ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​

ទីភ្នាកងារសារព័ត៌មាន​រដ្ឋាភិបាល​រុ​ស្ស៊ី​ បាន​រាយការណ៍​ថា​ នាយក​មន្ត្រី​នៃ​ប្រទេស​រុ​ស្ស៊ី​ ឌឺ​មី​ទ្រី​ មី​ឌ​វី​ដេ​វ​ នឹង​បញ្ចប់​ការ​ធ្វើ​ដំណើរ​ នៅ​អាស៊ី​ ជាមួយនឹង​ទស្សនកិច្ច​ទៅ​ប្រទេស​កម្ពុជា​ ដែល​លោក​នឹង​អញ្ជើញ​ មក​ដល់​នៅ​ថ្ងៃអាទិត្យ​នេះ​។​​ ...

បុគ្គលិកសារព័ត៌មាន TASS
http://tass.ru/en/politics/838397

អាស៊ាន​ បង្កើត​សហគមន៍​ដែល​មាន​ប្រជាជន​ជាង​ ៦០០​លាន​នាក់​

កាលពី​ថ្ងៃអាទិត្យ​នេះ​ មេដឹកនាំ​នៃ​ប្រទេស​ជា​សមាជិក​ទាំង​១០ ​របស់​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ (​អាស៊ាន​)​ បាន​ចុះហត្ថលេខា​លើ​ សេចក្តី​ប្រកាស​ បង្កើត​សហគមន៍​សេដ្ឋកិច្ច​ នយោ​បាយ​ សន្តិសុខ​ និង​សង្គម​-​វប្បធម៌​ ជា​ផ្លូវការ​។​​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ គ្រោង​នឹង​ដំណើរការ​ពេញលេញ​ នៅ ...

Steve Herman
http://www.voacambodia.com/content/asean-economic-community/3069046.html

គ្រូ​មន្ដ​អាគម​លោក​ អាំង មាលតី នឹង​ត្រូវ​ដោះលែង​នៅ​ខែ​ក្រោយ

លោក ពេជ្រ ព្រហ្មមុនី ដែល​ជា​គ្រូ​មន្តអាគម និង​ជា​មនុស្ស​ជំនិត​លោក អាំង មាលតី អតីត​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែល​ត្រូវ​បាន​តុលាការ​សម្រេច​ចោទ​ពី​បទ​ជ្រៀតជ្រែក​​ខុស​ច្បាប់​ក្នុង​មុខងារ​សាធារណៈ​អាច​នឹង​មាន​សេរីភាព​វិញ​នៅ​ថ្ងៃ​ទី ១៩ ខែ​ធ្នូ​ខាង​មុខ​នេះ។ ...

តាំង វីដា
http://bit.ly/1I5npck

លោក ហ៊ុន សែន ស្នើ​ឲ្យ​អាមេរិក​បន្ថែម​ការ​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ

លោក​នាយក​រដ្ឋមន្ដ្រី ហ៊ុន សែន បាន​ស្នើ​ឲ្យ​សហរដ្ឋអាមេរិក​បង្កើន​ភាព​អនុគ្រោះ​លើ​ទំនិញ​ដែល​នាំ​ចូល​​ពី​​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ​តិច​ (LDC)​ ដែល​រួម​មាន​កម្ពុជា​តាមរយៈ​ការ​​បង្កើន​ចំនួន​ទំនិញ​ដែល​បាន​អនុញ្ញាត​ឲ្យ​រួច​ពន្ធ និង​មិន​គិត​កូតា​ចូល​ទៅ ...

ស ច័ន្ទដារ៉ា
http://bit.ly/1MwUVr1

សហជីព​ស្នើ​ឱ្យ​មាន​គណៈកម្មាធិការ​ថ្មី​ដើម្បី​ត្រួតពិនិត្យ​មូលនិធិ​សង្គម​និង​ប្រាក់​សោធន​

​សហជីព​ស្នើ​សុំ​គណៈកម្មាធិការ​ថ្មី​មួយ​ដើម្បី​ត្រួតពិនិត្យ​មូលនិធិ​សង្គម​របស់​ប្រទេស​នេះ​ សម្រាប់​កម្មករ​រង​របួស​ កម្មវិធី​ប្រាក់​សោធន​និវត្តន៍​ សម្រាប់​មន្ត្រីរាជការ​និង​ការ​ថែទាំ​សុខភាព​សម្រាប់​ជន​ក្រីក្រ​ ក្នុង​គោលបំណង​កែ​លម្អ​និង​ពង្រីក​ផ្ទៃ​គ្របដណ្តប​នៃ​មូលនិធិ​នេះ​។​ ​ ...

ខេង​ សុធា​
https://www.cambodiadaily.com/news/unions-propose-new-body-to-monitor-social-fund-pensions-101163/

រដ្ឋមន្ត្រី​ឲ្យ​ឯកជន​ទុក​ឆ្នេរ ៥០ ម៉ែត្រ​សម្រាប់​មហាជន

រដ្ឋមន្ដ្រី​ទេសចរណ៍​បាន​ស្នើ​​ឲ្យ​ក្រុមហ៊ុន​សណ្ឋាគារ​ និង​រមណីយដ្ឋាន​ទាំងអស់​ដែល​​មាន​សំណង់​រំលោភ​លើ​ឆ្នេរ​សាធារណៈ​ត្រូវ​រើ​ចេញ​ពី​ឆ្នេរ​ ៥០ ​ម៉ែត្រ​ដើម្បី​អនុញ្ញាត​ឲ្យ​​សាធារណជន​ចូល​កម្សាន្ត។លោក ថោង ខុន រដ្ឋមន្ដ្រី​ក្រសួង​ទេសចរណ៍​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា​ក្រសួង​​នឹង ...

ស ចន្ទ័ដារ៉ា
http://bit.ly/1N7RwAo

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

pgbPx
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!