រាជរដ្ឋាភិបាល​ដាក់​បង្ហាញ​ពី​យុទ្ធសាស្ត្រ​កំណែទម្រង់​ថវិកា​ថ្មី​

កាលពី​ថ្ងៃ​សុក្រ​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ប្រកាស​ពី​យុទ្ធសាស្ត្រ​ថ្មី​របស់​រាជរដ្ឋាភិបាល​ សម្រាប់​កំណែទម្រង់​ថវិកា​ ដែល​សំដៅ​បង្កើន​ការ​គ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធភាព​នៃ​មូលនិធិ​សាធារណៈ​។​
​ក្រោម​ចំណងជើង​ថា​ “​កម្មវិធី​កំណែទម្រង់​ប្រព័ន្ធ​ថវិកា​សម្រាប់​ឆ្នាំ​ ២០១៨-២០២៥”​ គឺជា​ផែនការ​ថ្មី​សម្រាប់​គោលនយោបាយ​ថវិកា​របស់​ប្រទេស​ ដែល​ត្រូវ​បាន​ដាក់​បង្ហាញ​ដល់​សាធារណជន​ ក្នុងអំឡុងពេល​កិច្ចប្រជុំ​ត្រួតពិនិត្យ​ប្រចាំឆ្នាំ​នៃ​ការ​អនុវត្ត​កម្មវិធី​កែទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ ដែល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​សុក្រ​ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ ភូ​គី​ត្រា​ ភ្នំពេញ​។​ …

សុខ ចាន់
https://www.khmertimeskh.com/50303602/government-reveals-new-budget-reform-strategy/