សេចក្តីប្រកាស
សេចក្តីប្រកាសព័ត៌មាន៖ លទ្ធផលនៃកិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគីលើកទី២ រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេសនៃសាធារណរដ្ឋអាមេនី
នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពី លទ្ធផលនៃកិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគីលើកទី២ រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេសនៃសាធារណរដ្ឋអាមេនី។ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការជំរុញកិច្ចសហប្រតិបត្តិការនយោបាយ និងសេដ្ឋកិច្ច ភាគីទាំងពីរបានពិភាក្សាយ៉ាងស៊ីជម្រៅលើការពង្រឹងនិងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរបស់ខ្លួន។ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្ដីប្រកាសព័ត៌មាន៖ លទ្ធផលនៃសម័យប្រជុំលើកទី៣ នៃកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអឺរ៉ុប និងការបរទេសនៃសាធារណរដ្ឋបារាំង
នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី លទ្ធផលនៃសម័យប្រជុំលើកទី៣ នៃកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអឺរ៉ុប និងការបរទេសនៃសាធារណរដ្ឋបារាំង។ក្នុងឱកាសកិច្ចពិគ្រោះយោបល់នេះ ឯកឧត្តមរដ្ឋលេខាធិការ និងលោក Benoît GUIDÉE បានវាយតម្លៃខ្ពស់លើទំនាក់ទំនងជាដៃគូប្រវត្តិសាស្ត្រប្រកបដោយទំនុកចិត្ត ការគោរពគ្នាទៅវិញទៅមក និងជាប្រយោជន៍រួមដល់ប្រជាជននៃប្រទេសទាំងពីរ។ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្តីប្រកាសព័ត៌មាន៖ ជំនួបសម្តែងការគួរសមរវាង ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក Benoît GUIDÉE ប្រធាននាយកដ្ឋានអាស៊ី និងអូសេអានី នៃក្រសួងអឺរ៉ុប និងការបរទេស នៃសាធារណរដ្ឋបារាំង
នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ជំនួបសម្តែងការគួរសមរវាង ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក Benoît GUIDÉE ប្រធាននាយកដ្ឋានអាស៊ី និងអូសេអានី នៃក្រសួងអឺរ៉ុប និងការបរទេស នៃសាធារណរដ្ឋបារាំង។នៅក្នុងជំនួបសម្ដែងការគួរសមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី បានកោតសរសើរចំពោះកិច្ចពិភាក្សាប្រកបដោយផ្លែផ្កាដែលបានធ្វើឡើងមុននេះក្នុងកិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគីលើកទី៣ ដែលបានឆ្លុះបញ្ចាំងពីភាពរឹងមាំនៃកិច្ចសន្ទនាកម្ពុជា-បារាំង និងការប្តេជ្ញាចិត្តរួមគ្នារបស់ភាគីទាំងពីរក្នុងការលើកកម្ពស់ទំនាក់ទំនងភាពជាដៃគូប្រវត្តិសាស្ត្រឱ្យឈានដល់កម្រិតថ្មី។ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្ដីប្រកាសព័ត៌មាន៖ លទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់នយោបាយទ្វេភាគីលើកទី៣ រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និង ក្រសួងការបរទេស កំមិនវែល និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស
នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបង្ហាញលទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់នយោបាយទ្វេភាគីលើកទី៣ រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និង ក្រសួងការបរទេស កំមិនវែល និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស។ក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី សហប្រធានទាំងពីរបានសម្តែងការពេញចិត្តចំពោះទំនាក់ទំនងទ្វេភាគីដែលកំពុងរីកចម្រើន និងបញ្ជាក់សារជាថ្មីនូវការប្ដេជ្ញាលើកកម្ពស់កិច្ចសហប្រតិបត្តិការនយោបាយ ការពារជាតិ សេដ្ឋកិច្ច ការអភិវឌ្ឍ និងសន្តិសុខជាដើម។ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្តីប្រកាសព័ត៌មាន៖ លទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់នយោបាយទ្វេភាគីលើកទី២ រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី
នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់នយោបាយទ្វេភាគីលើកទី២ រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី។ភាគីទាំងពីរបានសម្តែងនូវសេចក្តីពេញចិត្តចំពោះមិត្តភាពដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាងប្រទេសទាំងពីរ ខណៈដែលកម្ពុជា និងហុងគ្រីនឹងប្រារព្ធខួបលើកទី៧០ នៃទំនាក់ទំនងការទូតនៅឆ្នាំ២០២៦។ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ




