សេចក្តីប្រកាស
សេចក្តីប្រកាសព័ត៌មានរួម៖ ព្រះរាជាណាចក្រកម្ពុជា និងចក្រភពអង់គ្លេស ពង្រឹងភាពជាដៃគូសេដ្ឋកិច្ចនៅក្នុងវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នារវាងកម្ពុជា-ចក្រភពអង់គ្លេស លើកទី៣
នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ក្រសួងពាណិជ្ជកម្ម និងស្ថានទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានរួម ស្ដីពី ការរៀបចំវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នារវាងកម្ពុជា-ចក្រភពអង់គ្លេសលើកទី៣។តាមរយៈការរៀបចំវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នារវាងកម្ពុជា-ចក្រភពអង់គ្លេស លើកទី៣ ក្រោម ប្រធានបទ «ទស្សនវិស័យកម្ពុជា-ចក្រភពអង់គ្លេស៖ ភាពជាដៃគូឆ្ពោះទៅមុខ ក្នុងបរិបទនៃការផ្លាស់ប្តូរសកល» ប្រទេសទាំងពីរបញ្ជាក់សារជាថ្មីនូវការប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការលើកកម្ពស់កំណើនប្រកបដោយចីរភាព និងការបង្កើតកាលានុវត្តភាពថ្មីៗសម្រាប់ធុរកិច្ច។ ...
ក្រសួងពាណិជ្ជកម្ម និងស្ថានទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា
សេចក្តីប្រកាសព័ត៌មាន៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជួបសន្ទនាតាមទូរស័ព្ទជាមួយអនុរដ្ឋមន្ត្រីអង់គ្លេស ស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ
នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជួបសន្ទនាតាមទូរស័ព្ទជាមួយអនុរដ្ឋមន្ត្រីអង់គ្លេស ស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ។ឯកឧត្តម ប្រាក់ សុខុន បានជម្រាបជូន លោកជំទាវ Seema Malhotra អំពីការព្រួយបារម្ភយ៉ាងខ្លាំងរបស់កម្ពុជាចំពោះស្ថានភាពមនុស្សធម៌ដែលកាន់តែធ្ងន់ធ្ងរ ដោយមានប្រជាជនកម្ពុជាភៀសសឹកជិតកន្លះលាននាក់ ហើយចំនួននេះកំពុងបន្តកើនឡើងក្រោមការវាយប្រហារមិនរើសមុខពីសំណាក់កងទ័ពថៃ។ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្ដីប្រកាសព័ត៌មាន៖ លទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់នយោបាយទ្វេភាគីលើកទី៣ រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និង ក្រសួងការបរទេស កំមិនវែល និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស
នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបង្ហាញលទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់នយោបាយទ្វេភាគីលើកទី៣ រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និង ក្រសួងការបរទេស កំមិនវែល និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស។ក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី សហប្រធានទាំងពីរបានសម្តែងការពេញចិត្តចំពោះទំនាក់ទំនងទ្វេភាគីដែលកំពុងរីកចម្រើន និងបញ្ជាក់សារជាថ្មីនូវការប្ដេជ្ញាលើកកម្ពស់កិច្ចសហប្រតិបត្តិការនយោបាយ ការពារជាតិ សេដ្ឋកិច្ច ការអភិវឌ្ឍ និងសន្តិសុខជាដើម។ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្តីប្រកាសព័ត៌មាន កម្ពុជា និងចក្រភពអង់គ្លេស ពោរពេញដោយក្តីសង្ឃឹមថាទំនាក់ទំនង នឹងត្រូវពង្រឹងបន្ថែមទៀត
នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានចេញសេចក្តីប្រកាសព័ត៌មាន កម្ពុជា និងចក្រភពអង់គ្លេស ពោរពេញដោយក្តីសង្ឃឹមថាទំនាក់ទំនង នឹងត្រូវពង្រឹងបន្ថែមទៀត នៅលើគេហទំព័រផ្លូវការរបស់ខ្លួន។ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម ដូមីនិក វីល្លៀម (Dominic Williams) ឯកអគ្គរាជទូត នៃ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ



