ព័ត៌មាន​

ម៉ុងតាញ៉ា​ថ្មី​១១​នាក់​សុំ​សិទ្ធិ​ជាជន​ភៀស​ខ្លួន រីឯ​៨​នាក់​ស្លាប់

ជនជាតិ​ដើម​ភាគ​តិច ចារ៉ាយ​ វៀតណាម ១១ នាក់​ថ្មី​ទៀត​បាន​ឆ្លង​ដែន​មក​សុំ​សិទ្ធិ​​ជ្រក​កោន​ជា​ជន​ភៀស​ខ្លួន​នៅ​កម្ពុជា ហើយ​ប្រាំ​បី​នាក់​ផ្សេង​ទៀត​ត្រូវ​សហគមន៍​អះអាង​ថា​ត្រូវ​គេ​សម្លាប់​ទម្លាក់​ចោល​ក្នុង​ទឹក​ក្នុង​ស្រុក​ អូរយ៉ាដាវ។ បុរស​ ១០ នាក់​ និង​ស្រ្តី​ម្នាក់ ...

ផាក់ ស៊ាងលី
http://bit.ly/1Gj83Pr

ចាប់​ម៉ុងតាញ៉ា ៣៦ នាក់​បញ្ជូន​ទៅ​វៀតណាម​វិញ តែ​បាត់​ខ្លួន​អ្នក​ជួយ​ម្នាក់

នគរបាល​កម្ពុជា​និង​វៀតណាម ប្រមាណ ៣០ នាក់​បាន​សហការ​គ្នា​ចាប់​បញ្ជូន​ជន​ម៉ុង​តា​ញ៉ា​វៀតណាម ទាំង ៣៦​នាក់ ទៅ​វៀតណាម​វិញ ដោយ​ប្រើ​ប្រាស់​កម្លាំង​បង្កប់ រីឯ​ជនជាតិ​ដើម​ដែល​ជួយ​ក្រុម​នោះ​ម្នាក់​បាន​និង​កំពុង​បាត់​ខ្លួន​ចំនួន ៥​ថ្ងៃ មក​ហើយ។ ដោយ​សារ​ការ​លាក់​ខ្លួន​ក្នុង​ព្រៃ​នៅ ស្រុក​អូរយ៉ាដាវ និង​លំផាត់ គ្មាន ...

ផាក់ ស៊ាងលី
http://bit.ly/1CtGnpm

ឯក​អគ្គ​រដ្ឋទូត​អាមេរិក​បារម្ភ​ពី​ទង្វើ​មិន​ល្អ​លើ​ជន​ម៉ុងតាញ៉ា​ស្វែង​រក​សិទ្ធិ​ជ្រក​កោន

ឯក​អគ្គ​រដ្ឋ​ទូត សហរដ្ឋ​អាមេរិក ប្រចាំ​កម្ពុជា លោក William Todd បាន​ថ្លែង​លើក​ឡើង អំពី​ការ​មក​ដល់​ជា​បន្ត​បន្ទាប់​នៃ​ជនជាតិ​ម៉ុង​តា​ញ៉ា ពី​ប្រទេស​វៀតណាម ដែល​ស្វែង​រក​ការ​សុំ​សិទ្ធិ​ជ្រក​កោន​ថា សហគមន៍​អន្តរជាតិ​មាន​ក្តី​បារម្ភ​អំពី​ការ​ទទួល​រង​ការ​ប្រព្រឹត្ត​មិន​ល្អ​ទៅ​លើ​ពួក ...

Kevin Ponniah
http://bit.ly/1ALuRp9

ម៉ុងតាញ៉ា​ ២​ នាក់​ក្នុង​ចំណោម​ ៣២​ នាក់​ឈឺ

ជនជាតិ​ម៉ុងតាញ៉ា ២ នាក់ ក្នុង​ចំណោម ៣២ នាក់ ដែល​កំពុង​រស់​លាក់​ខ្លួន​ក្នុង​ព្រៃ​នៃ​ខេត្ត​រតនគិរី កំពុង​មាន​ជំងឺ​ខណៈ​ដែល​សន្តិសុខ​ភូមិ បាន​រឹតបន្តឹង​ការ​យាមកាម​ទាំងយប់​ទាំងថ្ងៃ។ អ្នកភូមិ​ជនជាតិ​ដើម​ភាគតិច​ចារ៉ាយ និង​អង្គការ​អាដហុក បាន​ឲ្យ​ដឹង​ថា បុរស​ម៉ុងតាញ៉ា​ពីរ​នាក់ ស្ថិត​ក្នុង​ក្រុម​១៨ នាក់​ដែល​បាន​មក​ដល់​ខេត្ត​រតនគិរី​កាលពី ...

ផាក់ ស៊ាងលី
http://bit.ly/1MwnoNX

ជនម៉ុងតាញ៉ា​៣​នាក់​ថ្មី​ទៀត​បាន​រត់​មក​ដល់​ក្រុង​ភ្នំពេញ

ជនម៉ុងតាញ៉ា​៣​នាក់​ដែល​រួម​ទាំង​ក្មេងស្រី​ម្នាក់​ផង​នោះ​បាន​មក​ដល់​ភ្នំពេញ និង​ជួប​ជាមួយ​នឹង​តំណាង​អង្គការ​សហប្រជាជាតិ​ដើម្បី​សុំ​សិទ្ធិ​ជ្រកកោន​ទៅ​ប្រទេស​ទី​៣ បន្ទាប់ពី​បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​គ្រាប់​កាំភ្លើង​និង​បែកបាក់​គ្រួសារ​នៅ​តាម​ផ្លូវ។ ...

ផាក់ ស៊ាងលី
http://bit.ly/1L2hpNc

ជនម៉ុងតាញ៉ា​៣​នាក់​ថ្មី​ទៀត​បាន​រត់​មក​ដល់​ក្រុង​ភ្នំពេញ

ជនម៉ុងតាញ៉ា​៣​នាក់​ដែល​រួម​ទាំង​ក្មេងស្រី​ម្នាក់​ផង​នោះ​បាន​មក​ដល់​ភ្នំពេញ និង​ជួប​ជាមួយ​នឹង​តំណាង​អង្គការ​សហប្រជាជាតិ​ដើម្បី​សុំ​សិទ្ធិ​ជ្រកកោន​ទៅ​ប្រទេស​ទី​៣ បន្ទាប់ពី​បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​គ្រាប់​កាំភ្លើង​និង​បែកបាក់​គ្រួសារ​នៅ​តាម​ផ្លូវ។ ...

ផាក់ ស៊ាងលី
http://bit.ly/1L2hpNc

កម្ពុជា​មិន​បង្កើត​ជំរំ​ជន​ភៀស​ខ្លួន​សម្រាប់​ម៉ុងតាញ៉ា​ទេ

កម្ពុជា​មិន​អាច​បង្កើត​ជំរំ​ជនភៀស​ខ្លួន សម្រាប់​ជនជាតិ​ម៉ុងតាញ៉ា​បាន​ទេ​ហើយ​អ្នក​ដែល​គ្មាន​ឯកសារ​និង​ភ័ស្តុតាង​បញ្ជាក់​គ្រប់គ្រាន់​នឹង​ត្រូវ​បញ្ជូន​ទៅ​ប្រទេស​វៀតណាម​វិញ។ នេះ​បើ​តាម​លោក ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ។ ...

ផាក់ ស៊ាងលី
http://bit.ly/1ye58OO

អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​គំរាម​ប្តឹង​សកម្មជន​អាដហុក​នៅ​រតនគិរី

នាយឧត្តមសេនីយ៍​ផ្កាយ​មាស​៤ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ បាន​គំរាម​ប្តឹង​សកម្មជន​សិទ្ធិមនុស្ស​អាដហុក​ខេត្ត​រតនគិរី​ទៅ​តុលាការ ទាក់ទិន​នឹង​ការ​ផ្តល់​ព័ត៌មាន​មិន​ពិត អំពី​រឿង​ជន​ភៀសខ្លួន​ជនជាតិ​ភាគតិច​ម៉ុងតាញ៉ា វៀតណាម​។ លោក ខៀវ សុភ័គ មាន​ប្រសាសន៍​ជាមួយ​នឹង​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក (VOA) ចាក់ផ្សាយ​កាលពី​យប់​ថ្ងៃ​ចន្ទ​ថា​៖ «អត់ មាន​ជន​ម៉ុងតាញ៉ា​ទេ។ សុំ​ឲ្យ ...

ផាក់ ស៊ាងលី
http://bit.ly/1KtARSD

ម៉ុងតាញ៉ា ១៨​នាក់​ផ្សេង​ទៀត​រត់​ឆ្លង​ដែន​ចូល​មក​លាក់​ខ្លួន​ក្នុង​ព្រៃ​កម្ពុជា

ម៉ុងតាញ៉ា ១៨​នាក់​ផ្សេង​ទៀត​បាន​ឆ្លង​ដែន​ចូល​ទឹក​ដី​ខេត្ត​រតនគិរី កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​ម្សិល​មិញ ដែល​ធ្វើ​ឲ្យ​ចំនួន​ជន​ភៀស​ខ្លួន​ ម៉ុងតាញ៉ា មក​ពី​ប្រទេស​វៀតណាម​សរុប​ឡើង​ដល់ ៣២ នាក់​កំពុង​លាក់​ខ្លួន​ក្នុង​ព្រៃ​កម្ពុជា។ ...

ផាក់ ស៊ាងលី
http://bit.ly/1EQHNbc

ម៉ុងតាញ៉ា​១៨​នាក់​ទៀត​ឆ្លងចូល​ខេត្ត​រតនគិរី

យោងតាម​ក្រុម​សិទ្ធិ​មនុស្ស​និង​អ្នក​ភូមិ​ម្នាក់​បាន​ឲ្យ​ដឹង​ថា ជន​ស្វែង​រក​សិទ្ធិ​ជ្រកកោន​ម៉ុងតាញ៉ា​១៨​នាក់​ទៀត​បាន​ឆ្លង​ពី​ប្រទេស​វៀតណាម​ចូល​មក​ខេត្ត​រតនគិរី​កាលពី​ព្រឹក​ថ្ងៃ​ពុធ ដែល​ជា​ក្រុម​ទី​៤​បាន​មក​ដល់​ប្រទេស​កម្ពុជា​នៅ​ខែ​នេះ។ លោក ឆាយ ធី អ្នក ...

អូន ភាព
http://www.cambodiadailykhmer.com/news/22245/

ប៉ូលីស​បញ្ជូន​ម៉ុងតាញ៉ា​ប្រាំពីរ​នាក់​ពី​ខេត្ត​រតនគិរី​ទៅ​ប្រទេស​វៀតណាម​វិញ

ខណៈ​ដែល​ជនស្វែង​រក​សិទ្ធិ​ជ្រកកោន​ម៉ុងតាញ៉ា​១៤​នាក់​បន្ត​គេច​ខ្លួន​ពី​អាជ្ញាធរ​ក្នុង​ព្រៃ​ខេត្ត​រតនគិរី មន្ត្រី​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​អាទិត្យ​ថា ប៉ូលិស​បាន​បញ្ជូន”ចារ៉ាយ​វៀតណាម”​ប្រាំពីរ​នាក់​ចេញ​ពី​ខេត្ត​ភាគ​ឦសាន​កាលពី​ថ្ងៃ​សៅរ៍។ ស្នងការ​ប៉ូលិស​ខេត្ត​រតនគិរី លោក ងួន គឿន បាន​មាន​ប្រសាសន៍​ថា ប៉ូលិស​ព្រំដែន ...

អូន ភាព
http://www.cambodiadailykhmer.com/news/22174/

អង្គការ​សហប្រជាជាតិ​លើកឡើង​ថា ជនជាតិ​ភាគតិច​​ចំនួន​ប្រាំបួន​នាក់​បន្ថែម​ទៀត​​ដែល​មក​ដល់​ខេត្ត​រតនគិរី​​ត្រូវ​​ការ​​​ជំនួយ​​ជា​បន្ទាន់​

ពីរ​សប្ដាហ៍​បន្ទាប់ពី​អ្នក​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​ជនជាតិ​ម៉ុងតាញ៉ា​ចំនួន​ប្រាំនាក់ បាន​ឆ្លង​កាត់​ព្រំដែន​​ពី​ប្រទេស​វៀតណាម​ចូល​មក​ខេត្ត​រតនគិរី ​អង្គការ​សហប្រជាជាតិ​បាន​លើក​ឡើង​កាលពី​ម្សិលមិញ​ថា សេចក្ដី​រាយការណ៍​អំពី​ការ​មក​ដល់​​នៃ​អ្នក​ស្វែង​រក​សិទ្ធិ​ជ្រក​កោន ...

អូន ភាព និង គ្រិស ម៉ូល្លឺរ
http://www.cambodiadailykhmer.com/news/21984/

អង្គការ​សហ​ប្រជា​ជាតិ​​លើក​ឡើង​ថា អភិ​បាល​ខេត្ត​រតន​គិរី​មិន​សហការ​​ជុំវិញ​ ជន​ជាតិ​ដើម​ភាគតិច​ម៉ុងតាញ៉ា

​មន្ត្រី​អង្គការ​សហប្រជាជាតិ​ម្នាក់​បាន​​​និយាយ​កាលពី​ម្សិលមិញ​ថា អភិបាល​ខេត្ត​រតន​គិរី​​​​មិន​បាន​សហការ​ជាមួយ​ការខិត​ខំ​ប្រឹងប្រែង​របស់​អង្គការ​សហប្រជាជាតិ​ក្នុង​ការ​ចរចា​រក​ច្រក​សុវត្ថិភាព​សម្រាប់​អ្នក​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​​ជនជាតិ​ដើម​ភាគតិច ...

អូន ភាព និង គ្រិស ម៉ូល្លឺរ
http://www.cambodiadailykhmer.com/news/21938/

ជនជាតិ​ភាគ​តិច​ត្រូវ​អាជ្ញាធរ​ព្រមាន​មិន​ឲ្យ​ជួយ​ ម៉ុងតាញ៉ា

អ្នក​ភូមិ​ឲ្យ​ដឹង​ថា ជន​ជាតិ​ភាគ​តិច​ចារ៉ាយ​ចំនួន ៨ នាក់ ក្នុង​ខេត្ត​រតនគិរី ​ត្រូវ​បាន​គេ​ប្រាប់​ឲ្យ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​មួយ​ដោយ​សន្យា​ថា​ មិន​ផ្តល់​ជំនួយ​ដល់​អ្នក​ស្នើ​សុំ​សិទិ្ធ​ជ្រកកោន ម៉ុងតាញ៉ា បើ​មិន​ដូច្នោះ​ទេ​នឹង​ប្រឈម​​នឹង​ការ​ចាប់ ...

ផាក់ ស៊ាងលី
http://bit.ly/1z3vgSz

អ្នក​ស្វែងរក​សិទ្ធិ​ជ្រកកោន​ជនជាតិ​ម៉ុង​តា​ញ៉ា​៥​នាក់​ទៀត​ ចាក​ចេញពី​ព្រៃ​នៅ​កម្ពុជា​ ដើម្បី​ជួប​ជាមួយ​ក្រុមការងារ​របស់​អង្គការសហប្រជាជាតិ​

កុលសម្ព័ន្ធ​ភ្នំ​ម៉ុង​តា​ញ៉ា​ ៥​នាក់​ទៀត​ បាន​ចេញពី​ព្រៃ​នៅ​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​ នៅ​យប់​ថ្ងៃ​សៅរ៍​ បន្ទាប់​ពី​លាក់ខ្លួន​អស់​រយៈពេល​ជាង​៧​ស​ប្តា​ហ៍​ ចាប់តាំងពី​ការ​ចាក​ចេញពី​ប្រទេស​វៀតណាម​ ចូល​មក​ប្រទេស​កម្ពុជា​ដោយ​ខុសច្បាប់​។​ ...

បុគ្គលិកសារព័ត៌មាន Xinhuanet
http://news.xinhuanet.com/english/2014-12/21/c_133869193.htm

ជនជាតិ​ម៉ុង​តា​ញ៉ា​ ស្វែងរក​សិទ្ធិ​ជ្រកកោន​នៅ​កម្ពុជា

កុលសម្ព័ន្ធ​ភ្នំ​១៣​នាក់​ ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ “​ម៉ុង​តា​ញ៉ា​”​ បាន​ចាក​ចេញពី​កន្លែង​លាក់ខ្លួន​ក្នុង​ព្រៃរបស់​ពួក​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ហើយនឹង​ដាក់​ពាក្យសុំ​សិទ្ធិ​ជ្រកកោន​ បន្ទាប់​ពី​ការ​ចាក​ចេញពី​ប្រទេស​វៀតណាម​ ដើម្បី​គេច​ចេញពី​ការ​ធ្វើបាប ...

បុគ្គលិកសារព័ត៌មាន Manila Standard Today
http://manilastandardtoday.com/2014/12/21/montagnards-seek-cambodia-asylum/

រដ្ឋាភិបាល​​​បន្ត​​​ពន្យារ​​​ពេល​​​មិន​​ឲ្យ​​​អង្គការ​​​សហប្រជាជាតិ​​​ជួប​​​ជាមួយ​​​​​​ជន​​​ជាតិ​​​ភាគ​​​តិច​​​ម៉ុង​​​តាញ៉ា​​​

ការ​​​ខំប្រឹង​​​ប្រែង​​​របស់​​​អង្គការ​​​សហប្រជា​​​ជាតិ​​​ដើម្បី​​​កំណត់​​​ទី​​​តាំង​​​របស់​​​ក្រុម​​​ជន​​​ជាតិ​​ ...

អូន ភាព និង ហ្ចច រ៉ាយត៍
http://www.cambodiadailykhmer.com/news/21280/

កម្ពុជា​យល់​ព្រម​ឲ្យ​អ.ស.ប ​ចុះ​ជួប​និង​ពិនិត្យ​ក្រុម​ជនជាតិ​ដើម​ភាគ​តិច​តំបន់​ភ្នំ​វៀតណាម

រដ្ឋា​ភិបាល​កម្ពុជា​យល់​ព្រម​អនុញ្ញាតិ​ឲ្យ​អង្គការ​សហ​ប្រជាជាតិ​ ចុះ​ជួប​និង​ពិនិត្យ​ក្រុម​ជនជាតិ​ដើម​ភាគ​តិច​តំបន់​ភ្នំ​វៀតណាម។ ប៉ុន្តែ ​នៅ​មិន​ទាន់​មាន​ការ​កំណត់​ពេលវេលា​ជាក់​លាក់​សម្រាប់​ការ​ចុះ​ត្រួត​ពិនិត្យ​នេះ​នៅឡើយ។ លោក​ស ​ខេង ​ឧប​នាយក​រដ្ឋ​មន្ត្រី​និ ...

គង់ សុឋានរិទ្ធ
http://khmer.voanews.com/content/un-to-investigate-montagnards-in-remote-province/2553679.html

អាជ្ញាធរ​បដិសេធ​មិន​សហការ​ក្នុង​ការ​ស្វែង​រក​ជន​ជាតិ​ ​ម៉ុងតាញ៉ា

ជនជាតិ​ម៉ុងតាញ៉ា ដែល​រស់​លាក់​ខ្លួន​ក្នុង​ព្រៃ​ជាង ១ ខែ​ហើយ​នោះ​បាន​ធ្លាក់​ខ្លួន​ឈឺ​ជា​បន្ត​បន្ទាប់ ខណៈ​ដែល​មន្ត្រី​អង្គការ​សហ​ប្រជាជាតិ​កំពុង​ស្វះ​ស្វែង​រក​កិច្ច​សហការ​ពី​អាជ្ញាធរ​មូលដ្ឋាន និង​ពី​រដ្ឋាភិបាល ដើម្បី​ជួយ​ដោះ​ស្រាយ​បញ្ហា​ពួក​គាត់។ លោក​អភិបាល​បាន​ក៏​បាន​ប្រាប់​ផង ...

ផាក់ ស៊ាងលី
http://bit.ly/12rneE9

ក្រសួង​មហាផ្ទៃ​គ្រោង​ចុះ​ពិនិត្យ​ជនជាតិ​ម៉ុងតាញ៉ា​​១៣​នាក់​​នៅ​រតនគិរី

មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បញ្ជាក់​កាល​ពី​យប់​ថ្ងៃ​ទី​២៤ វិច្ឆិកា ថា លោក​នឹង​បញ្ជូន​ក្រុម​ការងារ​របស់​លោក​ចុះ​ទៅ​ពិនិត្យ​ផ្ទាល់​ពី​ស្ថានភាព​របស់​ជនជាតិ​ចារ៉ាយ​វៀតណាម ដែល​គេ​ហៅ​ថា ម៉ុងតាញ៉ា ១៣​នាក់ ដែល​បាន​ភៀស​ខ្លួន​មក​ពី​ខេត្ត​ភាគ​កណ្តាល​ប្រទេស​វៀតណាម។ រដ្ឋាភិបាល​កម្ពុជា បាន​បិទ​ជំរំ​ជនភៀសខ្លួន ...

ម៉ៅ សុធានី
http://www.rfa.org/khmer/news/human-rights/montagnard-seeks-political-asylum-in-cam-11242014235323.html

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

F2z9p
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!