អាជីវកម្មបូមខ្សាច់គ្មានអាជ្ញាប័ណ្ណនៅតែបន្តធ្វើអាជីវកម្មនៅរតនគិរី
អង្គការសង្គមស៊ីវិល បានរកឃើញថា អាជីវកម្មបូមខ្សាច់គ្មានអាជ្ញាប័ណ្ណ ចំនួនប្រាំទីតាំង បាននិងកំពុងធ្វើសកម្មភាពអស់រយៈពេលរាប់ឆ្នាំមកហើយ ដោយមានការអនុញ្ញាតពីអាជ្ញាធរមូលដ្ឋានក្នុងនោះ ក៏មានទីតាំងមួយជារបស់ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តរតនគិរី។ បន្ទាប់ពីមានការជំរុញលើកទឹកចិត្តពីលោក ម៉េង សក្កិធារ៉ា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល កាលពីសប្តាហ៍មុនក្នុងការប្រយុទ្ធប្រឆាំងទៅនឹងអាជីវកម្មរ៉ែខុសច្បាប់នោះមក អង្គការសិទ្ធិមនុស្សអាដហុកខេត្តរតនគិរី បានធ្វើការស្រាវជ្រាវនិងអង្កេតពីបទល្មើសបូមខ្សាច់ខុសច្បាប់ ហើយបានរកឃើញអាជីវកម្មចំនួន ៥ ដែលមានម្ចាស់ផ្សេងគ្នាក្នុងបីស្រុក កំពុងធ្វើសកម្មភាពបូមដោយគ្មានអាជ្ញាប័ណ្ណពីក្រសួងរ៉ែនិងថាមពល។ …
ផាក់ ស៊ាងលី
http://bit.ly/15t1Tfv