លទ្ធផលបណ្តោះអាសន្នប្រជាពលរដ្ឋប្រមាណ ៨០% បានចេញទៅបោះឆ្នោត
នៅថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០២២ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលបណ្តោះអាសន្នប្រជាពលរដ្ឋប្រមាណ ៨០% បានចេញទៅបោះឆ្នោត។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្តីពី ការសរុបព្រឹត្តិការណ៍ទូទៅនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី ៥ ឆ្នាំ២០២២ និងការប្រកាសលទ្ធផលបឋមនៃការបោះឆ្នោតនៅ គ.ជ.ប។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត