សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

នៅថ្ងៃទី ០៩​ ខែមិថុនា ឆ្នាំ២០២២ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានចេញនូវសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅលើបណ្តាញសង្គមផ្លូវការរបស់ខ្លួន។
កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យ និងសម្រេចលើបណ្តឹង/សំណុំរៀងដែលប្តឹងតវ៉ា និង ប្ដឹងជំទាស់ទៅនឹងសេចក្តីសម្រេចរបស់ គណៈកម្មការរៀបចំការបោះឆ្នោត រាជធានីភ្នំពេញ និងខេត្តត្បូងឃ្មុំ ពាក់ព័ន្ធទៅនឹងសកម្មភាពឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

ទាញយក៖ pdf