ព័ត៌មាន
កិច្ចពិភាក្សាស្តីពីការកំណត់តម្លៃថាមពលអគ្គិសនីដើរដោយកំលាំងខ្យល់ស្ថិតក្នុងដំណើរការ
អគ្គិសនីកម្ពុជា (EDC) និងក្រុមហ៊ុន The Blue Circle ដែលមានមូលដ្ឋាននៅប្រទេសសឹង្ហបូរីកំពុងតែពិភាក្សាជាបឋមស្តីពីតម្លៃថាមពលអគ្គិសនីដើរដោយកំលាំងខ្យល់ ខណៈដែលមន្ត្រីជាន់ខ្ពស់ដាក់ក្តីសង្ឃឹមខ្ពស់ចំពោះការមានកត្តាថាមពលកកើតឡើង ...
ជា វណ្ឌយុទ្ធ
https://bit.ly/2POM92Z
EDC ដាក់ឱ្យដំណើរការអនុស្ថានីយ និងខ្សែបញ្ជូនតង់ស្យុងខ្ពស់ ២៣០ គីឡូវ៉ុល
អគ្គិសនីកម្ពុជាបានដាក់ឱ្យដំណើរការអនុស្ថានីយអគ្គិសនីថ្មីមួយ និងខ្សែបញ្ជូនតង់ស្យុងខ្ពស់ ២៣០ គីឡូវ៉ុល នៅខេត្តត្បូងឃ្មុំ ដែលជាការខំប្រឹងប្រែងមួយរបស់រដ្ឋាភិបាលនៅក្នុងការលើកកម្ពស់ស្ថិរភាពថាមពលអគ្គិសនី។ ...
ធូ វិរៈ
https://bit.ly/35OuVZ1
ការវិនិយោគទំហំ ៤០០ លានដុល្លារត្រូវបានចុះហត្ថលេខាសម្រាប់គម្រោងវារីអគ្គិសនីមួយទៀត
ក្រុមហ៊ុន SINOMACH China Heavy Machinery Co Ltd របស់ចិន ក្រសួងរ៉ែ និងថាមពល និងក្រុមហ៊ុនអគ្គីសនីជាតិកម្ពុជាបានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងជួល និងកិច្ចព្រមព្រៀងទិញថាមពលអគ្គីសនីសម្រាប់គម្រោងវិនិយោគសាងសង់ ប្រតិបត្តិការ ចែកចាយ (BOT) នៃវារីអគ្គិសនីសៀងដាយដើម្បីប្រើប្រាស់ការ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/50799201/400m-investment-inked-for-another-hydro-project/
អគ្គិសនីកម្ពុជាសម្រេចបញ្ចុះថ្លៃប្រើប្រាស់អគ្គិសនី សម្រាប់ការបូមទឹកធ្វើកសិកម្មពេលយប់
ដើម្បីចូលរួមលើកទឹកចិត្តដល់កសិករក្នុងការលើកកម្ពស់ផលិតភាពកសិកម្ម អគ្គិសនីកម្ពុជាតាមរយៈផែនការអនុគ្រោះថ្លៃអគ្គិសនីក្នុងវិស័យកសិកម្មបានសម្រេចបញ្ចុះថ្លៃប្រើប្រាស់អគ្គិសនីសម្រាប់កសិករបូមទឹកធ្វើកសិកម្ម នៅពេលយប់ក្នុងអត្រា ៤៨០ រៀលក្នុង ១ គីឡូវ៉ាត់ម៉ោង។ ...
ឃុត សុភចរិយា
https://bit.ly/3eQ8YKP
ការវិនិយោគលើអគ្គិសនីពីខ្យល់ អាចចាប់ផ្តើមឆាប់ៗ
គម្រោងវិនិយោគលើថាមពលអគ្គិសនីពីកម្លាំងខ្យល់ដែលមានអានុភាព ៨០ មេហ្គាវ៉ាត់ របស់ក្រុមហ៊ុន The Blue Circle ស្ថិតក្នុងខេត្តកំពត អាចនឹងលេចរូបរាងឡើងនៅពេលឆាប់ៗ ខណៈក្រុមហ៊ុនកំពុងចរចាតម្លៃលក់ថាមពលដែលផលិតបានទៅឲ្យអគ្គិសនីកម្ពុជា។ នេះបើតាមអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល។ ...
ហ៊ឹន ពិសី
https://bit.ly/2AfUtkW
រោងចក្រថាមពលអគ្គីសនីដើរដោយប្រេងឥន្ធនៈទំហំ ៤០០ មេហ្គាវ៉ាត់នៅខេត្តកណ្តាលនឹងចាប់ផ្តើមការសាងសង់នៅខែក្រោយ
ការសាងសង់គម្រោងថាមពលអគ្គីសនីដើរដោយប្រេងឥន្ធនៈធុនធ្ងន់ទំហំ ៤០០ មេហ្គាវ៉ាត់នៅស្រុកល្វាឯម ខេត្តកណ្តាលដែលគ្រោងនឹងចាប់ផ្តើមដំណើរការនៅដើមខែមិថុនានេះនឹងមិនអាចដំណើរការទៅមុខដូចការគ្រោងទុកទេ ដោយលើកទៅខែក្រោយ។ ...
ឈុត ប៊ុនធឿន
https://www.khmertimeskh.com/50726931/kandals-400mw-heavy-fuel-power-plant-to-resume-construction-next-month/
ក្រុមហ៊ុនថាមពលថៃ សម្រេចបានកិច្ចព្រមព្រៀងថាមពលសូឡានៅប្រទេស កម្ពុជា
ក្រុមហ៊ុនថាមពល B Grimm Solar Power 1 ដែលជាបុត្រសម្ព័ន្ធរបស់ B Grimm Power Plc មានមូលដ្ឋាននៅថៃបានបញ្ចប់កិច្ចព្រមព្រៀងទិញ-លក់ជាមួយក្រុមហ៊ុន Ray Power លើគម្រោងដំឡើងបន្ទះថាមពលសូឡា ៣០ មេហ្គាវ៉ាត់នៅខេត្តបន្ទាយមានជ័យ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានចេញផ្សាយកាលពីថ្ងៃទី ១៤ មករា។ ...
ធូ វិរៈ
https://bit.ly/2U1OQhU
ក្រុមហ៊ុន Jinko Solar នឹងផ្គត់ផ្គង់បន្ទះសូឡាដល់គម្រោង ៣
ក្រុមហ៊ុន JinkoSolar Holding Co Ltd បាន ប្រកាសថា ខ្លួននឹងផ្គត់ផ្គង់បន្ទះសូឡា (PV) សម្រាប់គម្រោង ៣ នៅក្នុងប្រទេស កម្ពុជា ដោយមានសមត្ថភាពរួម ១៥០ មេហ្គាវ៉ាត់។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានដែលទទួលបានដោយភ្នំពេញប៉ុស្ដិ៍កាលពីថ្ងៃពុធ។ សេចក្ដីប្រកាសព័ត៌មានបន្តថា ក្រុមហ៊ុន JinkoSolar ដែលចុះបញ្ជីនៅផ្សារហ៊ុនញូវយ៉កជាក្រុមហ៊ុនផលិតបន្ទះសូឡាឈានមុខគេរបស់ពិភពលោក។ ក្រុមហ៊ុននេះបាន ...
ធូ វិរៈ
https://bit.ly/39UkOlJ
ក្រុមហ៊ុន ២ រួមគ្នាវិនិយោគថាមពលធ្យូងថ្ម
ក្រុមហ៊ុនក្នុងស្រុក Cambodia International Investment and Development Group (CIIDG) និងក្រុមហ៊ុន China Huadian Hongkong Company Limited (CHDHK) បានចាប់ដៃគ្នាសាងសង់គម្រោងអភិវឌ្ឍន៍រោងចក្រអគ្គិសនីដើរដោយថាមពលធ្យូងថ្មថ្មីចំនួន ២ ដែលមានទំហំវិនិយោគប្រមាណ ១ ពាន់លានដុល្លារដែលនឹងផលិតថាមពលអគ្គិសនី ៧០០ មេហ្គាវ៉ាត់ នៅខេត្តព្រះសីហនុ។ លោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា (EDC) ថ្លែងក្នុងពិធីចុះហត្ថលេខា និងបើកការដ្ឋានសាងសង់ ...
ធូ វិរៈ
https://bit.ly/2EI1ZUs
រោងចក្រថាមពលធ្យូងថ្មខេត្តព្រះសីហនុនឹងដំណើរការផលិតថាមពលនៅខែនេះ
មន្រ្តីថាមពលជាន់ខ្ពស់ម្នាក់បានឱ្យដឹងថា រោងចក្រថាមពលធ្យូងថ្មទំហំ ១៣៥ មេហ្គាវ៉ាត់ក្នុងខេត្តព្រះសីហនុនឹងចាប់ផ្តើមផលិតថាមពលនៅខែនេះ។ រោងចក្រនេះត្រូវបានគេមើលឃើញថាជាធាតុសំខាន់មួយនៅក្នុងយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលដើម្បីដោះស្រាយជាមួយនឹងកង្វះថាមពល ...
ជា វណ្ណៈ
https://www.khmertimeskh.com/50666710/coal-fired-power-plant-to-come-online-in-sville-this-month/
រដ្ឋាភិបាលនឹងចំណាយ $១០០ លាន ឧបត្ថម្ភធនអគ្គិសនី
រដ្ឋាភិបាលគ្រោងចំណាយប្រាក់ ១០០ លានដុល្លារ សម្រាប់ការឧបត្ថម្ភធនតម្លៃថាមពលអគ្គិសនីសម្រាប់ឆ្នាំ ២០២០។ ក្នុងសន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាពជាតិ និងការបែងចែកភាគលាភប្រកបដោយសមធម៌របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកាលពីថ្ងៃព្រហស្បតិ៍លោក ហាវ រតនៈ ប្រតិភូរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានថវិកានៃ ...
ធូ វិរៈ
https://bit.ly/2OXBijv
ក្រុមហ៊ុនថៃ វិនិយោគថាមពលសូឡានៅកម្ពុជា
ក្រុមហ៊ុនថៃ B. Grimm Power ទទួលបានការយល់ព្រមលើគម្រោងវិនិយោគថាមពលសូឡាទំហំ ៣០ មេហ្គាវ៉ាត់នៅកម្ពុជា។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល។ លោក វ៉ិចទ័រ ហ្សូនា អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពលនៅក្រសួងរ៉ែ និងថាមពលបានឲ្យដឹងថា គម្រោងថាមពលសូឡា ៣០ មេហ្គាវ៉ាត់ នឹងសាងសង់ជើងទម្រនៅលើផ្ទៃដីប្រហែល ៤០ ហិកតា នៅ ...
ធូ វិរៈ
https://bit.ly/2KGSd8F
B.Grimm ទិញរោងចក្រថាមពលពន្លឺព្រះអាទិត្យ ៣០ មេហ្គាវ៉ាត់ដែលកំពុងអភិវឌ្ឍនៅកម្ពុជា
ក្រុមហ៊ុនថៃ B. Grimm Power បានពង្រីកចំណាប់អារម្មណ៍របស់ខ្លួនទៅលើក្រុមហ៊ុន PV នៅអាស៊ីអាគ្នេយ៍ តាមរយៈការវិនិយោគលើគម្រោងថាមពលពន្លឺព្រះអាទិត្យ ៣០ មេហ្គាវ៉ាត់ដែលនឹងត្រូវបានបង្កើតឡើងនៅក្នុងប្រទេសកម្ពុជា។ ប្រព័ន្ធផ្លូវក្រោមដីត្រូវបានគ្រោងទុកសម្រាប់ ...
ថម ខេនីង
https://www.pv-tech.org/news/b.grimm-buys-30mw-solar-plant-under-development-in-cambodia
EDC បង្ហាញពីការតវ៉ារបស់អ្នកប្រើប្រាស់
នាយកទូទៅនៃអគ្គិសនីកម្ពុជា លោក កែវ រតនៈ បានមានប្រសាសន៍កាលពីថ្ងៃព្រហស្បត្តិ៍ថា នៅក្នុងអំឡុងពេល ៧ខែដំបូងនៃឆ្នាំនេះ អគ្គិសនីកម្ពុជាបានទទួលការតវ៉ាចំនួន ២៣៧ ករណីនៅលើបណ្តាញសង្គមហ្វេសបុកពាក់ព័ន្ធទៅនឹងគីឡូភ្លើង។ ...
ម៉ិច ដារ៉ា
https://www.phnompenhpost.com/national/edc-draws-angry-complaints
ប្រមុខរដ្ឋាភិបាលកាត់ផ្តាច់ថ្លៃសេវាប្រមូលសំរាមចេញពីអគ្គិសនី ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចដកថ្លៃសេវាប្រមូលសំរាមចេញពីវិក្កយបត្ររបស់អគ្គិសនីកម្ពុជាតាមសំណើរបស់ស្ថាប័នអគ្គិសនីដែលនឹងអនុវត្តចាប់ពីខែមករា ឆ្នាំ ២០២០ ខាងមុខដោយសារការបញ្ចូលគ្នាតែមួយក្នុងវិក្កយបត្រនេះបានបង្កការលំបាកដល់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ។ ការសម្រេចដកថ្លៃសេវាប្រមូល ...
ឡុង គីមម៉ារីតា
https://bit.ly/2MIFVOs
EDC ទទួលបានការផ្គត់ផ្គង់ថាមពលសូឡា ក្នុងតម្លៃទាប
ក្រុមហ៊ុន Prime Road Alternative Company Limited បានឈ្នះការដេញថ្លៃផ្គត់ផ្គង់ក្នុងតម្លៃទាបបំផុតសម្រាប់គម្រោងសូឡា ៦០ មេហ្គាវ៉ាត់ នៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីសប្តាហ៍មុន។ ...
ធូ វិរៈ
https://bit.ly/2kC0EIr
រោងចក្រថាមពលធ្យូងថ្ម $១,៣ ពាន់លាន នឹងចាប់ផ្តើមសាងសង់ឆាប់ៗ
គម្រោងរោងចក្រផលិតថាមពលអគ្គិសនីដើរដោយធ្យូងថ្មតម្លៃជិត ១,៣ ពាន់លានដុល្លារ ក្នុងខេត្តព្រះសីហនុមិនទាន់ត្រូវបានកំណត់ពេលវេលាច្បាស់លាស់ក្នុងការចាប់ផ្តើមសាងសង់នៅឡើយទេរហូតមកដល់ពេលនេះ។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល។ ...
ហ៊ឹន ពិសី
https://bit.ly/2Mv8IHq
មន្ត្រីជាន់ខ្ពស់អគ្គិសនីកម្ពុជា៖ រយៈពេល ៧ ខែ ឆ្នាំ ២០១៩ មានបណ្តឹង ២៣៧ ដែលប្តឹងពីបញ្ហាកុងទ័រភ្លើងដើរមិនប្រក្រតី
អគ្គនាយកអគ្គិសនីកម្ពុជា លោកកែវ រតនៈ ថ្លែងថា ក្នុងរយៈពេល ៧ ខែ ឆ្នាំ ២០១៩ នេះ មាន ២៣៧ បណ្តឹង ដែលបានប្តឹងតាមរយៈបណ្តាញសង្គមហ្វេសប៊ុកទាក់ទងនឹងបញ្ហាកុងទ័រថាមពលអគ្គិសនី ខណៈដែល លោកឲ្យដឹងថា ប្រទេស កម្ពុជា នឹងមានការប្រើប្រាស់សូឡា បាន១៥ ភាគរយ នៅឆ្នាំក្រោយ ...
ម៉ិច ដារ៉ា
https://bit.ly/31m2pJo
គម្រោងស្ថានីយផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យបួនត្រូវបានអនុម័ត
ទីស្ដីការគណៈរដ្ឋមន្ត្រីកាលពីថ្ងៃសុក្របានអនុម័តគម្រោងស្ថានីយផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យចំនួនបួនដែលនឹងផលិតបាន ១៤០ មេហ្គាវ៉ាត់។ ស្ថាប័ននេះបានកោះប្រជុំកាលពីសប្តាហ៍មុន ដើម្បីពិនិត្យមើលឡើងវិញនូវច្បាប់ថ្មី និងសំណើ ...
ឈុត ប៊ុនធឿន
https://www.khmertimeskh.com/50623720/four-solar-projects-approved/
EDC: កម្ពុជានឹងផ្តោតលើការផលិតថាមពលសូឡា
រដ្ឋាភិបាលកម្ពុជានឹងផ្តោតអាទិភាពលើការអភិវឌ្ឍវិស័យថាមពលកកើតឡើងវិញ ជាជាងការផលិតថាមពលវារីអគ្គិសនី។ នេះបើតាមអគ្គនាយកអគ្គិសនីកម្ពុជា (EDC)។ វិស័យឯកជនបានសាទរ និងចាត់ទុកការវិនិយោគលើថាមពលសូឡាថានឹងធ្វើឲ្យវិស័យផលិតរបស់កម្ពុជាមានភាពប្រកួតប្រជែងកាន់តែខ្លាំង។ ...
ធូ វិរៈ
https://bit.ly/2XEQSCY
នាយករដ្ឋមន្ត្រីចុះកិច្ចព្រមព្រៀង ទិញម៉ាស៊ីនភ្លើងពីហ្វាំងឡង់
កម្ពុជាបានចុះកិច្ចព្រមព្រៀងទិញម៉ាស៊ីនភ្លើងដែលអាចផលិតថាមពលអគ្គិសនីរហូតដល់ ២០០ មេហ្គាវ៉ាត់ពីប្រទេស ហ្វាំងឡង់។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ហ៊ុន សែន។ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ការបញ្ជាទិញម៉ាស៊ីនភ្លើង ...
ធូ វិរៈ
https://bit.ly/2XlnlOo
EDC និងក្រុមហ៊ុនចិន ចុះកិច្ចព្រមព្រៀងសង់រោងចក្រអគ្គិសនី
អគ្គិសនីកម្ពុជាកាលពីថ្ងៃម្សិលមិញបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនចិនចំនួន ២ ដើម្បីសាងសង់រោងចក្រផលិតថាមពលអគ្គិសនីដំណើរការដោយប្រេងខ្មៅ (HFO) និងឧស្ម័ន (LNG) តម្លៃ ៣៨០ លានដុល្លារ ដែលត្រូវបានអាជ្ញាធរអគ្គិសនីអះអាងថា ទីក្រុងភ្នំពេញ ...
ហ៊ឹន ពិសី
https://bit.ly/2ZgvmWf
លោក ហ៊ុន សែន៖ កម្ពុជានឹងមិនខ្វះអគ្គិសនីទេ នៅឆ្នាំក្រោយ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា នៅឆ្នាំ ២០២០ កម្ពុជានឹងមិនប្រឈមកង្វះការផ្គត់ផ្គង់ភ្លើងអគ្គិសនីទៀតទេ ខណៈកម្ពុជាបានត្រៀមម៉ាស៊ីនភ្លើងធំៗចំនួន ២ ដែលមានអានុភាពផលិតថាមពលសរុប ៤០០ មេហ្គាវ៉ាត់ សម្រាប់ដោះស្រាយបញ្ហាដែលអាច ...
ហ៊ឹន ពិសី
https://bit.ly/2WK5S5U
កម្ពុជា ជាប្រទេសមានការតភ្ជាប់អគ្គិសនីលឿនបំផុត
កម្ពុជាត្រូវបានចាត់ជាប្រទេសមានកំណើនគួរឲ្យកត់សម្គាល់ទាក់ទងនឹងចំនួនប្រជាជនមានលទ្ធភាពតភ្ជាប់បណ្តាញអគ្គិសនី ហើយបានស្ថិតក្នុងចំណោមប្រទេស ៤ ដែលមានអត្រាកំណើនលឿនប្រចាំឆ្នាំ គិតចាប់ពីឆ្នាំ ២០១០ មក។ នេះបើយោងតាមរបាយការណ៍ស្តីពី ...
ហ៊ គឹមសាយ
https://bit.ly/2I6UpEm