ក្រុមហ៊ុន​ ២ ​រួមគ្នា​វិនិយោគ​ថាមពល​ធ្យូងថ្ម

ក្រុម​ហ៊ុន​ក្នុង​ស្រុក Cambodia International Investment and Development Group (CIIDG) និង​ក្រុមហ៊ុន China Huadian Hongkong Company Limited (CHDHK) បាន​ចាប់ដៃគ្នា​សាងសង់​គម្រោង​អភិវឌ្ឍន៍​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ថាមពល​ធ្យូងថ្ម​ថ្មី​ចំនួន​ ២ ​ដែល​មាន​ទំហំ​វិនិយោគ​ប្រមាណ​ ១ ​ពាន់​លាន​ដុល្លារ​ដែល​នឹង​ផលិត​ថាមពល​អគ្គិសនី​ ៧០០ ​មេហ្គាវ៉ាត់ នៅ​ខេត្ត​ព្រះសីហនុ​។ លោក កែវ រតនៈ អគ្គនាយក​អគ្គិសនី​កម្ពុជា (EDC) ថ្លែង​ក្នុង​ពិធី​ចុះហត្ថលេខា និង​បើក​ការដ្ឋាន​សាងសង់​រោងចក្រ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា រោងចក្រ​ផលិត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម​នេះ​នឹង​ត្រូវបាន​សាងសង់​ឡើង​ក្នុង​គម្រោង​ទឹកប្រាក់​ប្រមាណ​ជាង​ ១ ​ពាន់​លាន​ដុល្លារ​ហើយ​គ្រោង​នឹង​បញ្ចប់​ការសាងសង់​នៅ​ចុង​ឆ្នាំ​ ២០២២ ​នឹង​អាច​បញ្ចេញ​ថាមពល​ផ្គត់ផ្គង់​អគ្គិសនី​នៅ​កម្ពុជា​នៅ​ដើម​ឆ្នាំ​ ២០២៣​។ រោងចក្រ​នីមួយៗ​អាច​ផលិត​ថាមពល​ ៣៥០ ​មេហ្គាវ៉ាត់​។ …

ធូ វិរៈ
https://bit.ly/2EI1ZUs