លោក ហ៊ុន សែន៖ កម្ពុជា​នឹង​មិន​ខ្វះ​អគ្គិសនី​​ទេ ​នៅ​ឆ្នាំ​ក្រោយ

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ​សែន ​បាន​ប្រកាស​ថា ​នៅ​ឆ្នាំ ​២០២០ ​កម្ពុជា​នឹង​មិន​ប្រឈម​កង្វះ​ការ​ផ្គត់ផ្គង់​ភ្លើង​អគ្គិសនី​ទៀត​ទេ ខណៈ​កម្ពុជា​បាន​ត្រៀម​ម៉ាស៊ីន​ភ្លើង​ធំៗ​ចំនួន​ ២ ​ដែល​មាន​អានុភាព​​ផលិត​ថាមពល​សរុប​ ៤០០ ​មេហ្គាវ៉ាត់​ ​សម្រាប់​ដោះស្រាយ​បញ្ហា​ដែល​អាច​កើត​មាន​ឡើង​ដោយ​បញ្ហា​ណា​មួយ​។ ថ្លែង​នៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ នៅ​មជ្ឈមណ្ឌល​កោះពេជ្រ​ កាល​ពី​ថ្ងៃ​ម្សិលមិញ ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ​សែន ​បាន​ថ្លែង​ថា ​រដ្ឋាភិបាល​បាន​អនុម័ត​រួច​ហើយ​នូវ​ការ​បញ្ជា​ទិញ​ម៉ាស៊ីន​ភ្លើង​ចំនួន ​២​ ពី​ប្រទេស ​​​អាល្លឺម៉ង់ ​និង​ហ្វាំងឡង់​ ដោយ​ម៉ាស៊ីន​នីមួយៗ​មាន​កម្លាំង​ ២០០ ​មេហ្គាវ៉ាត់​ ដើម្បី​ត្រៀម​ផ្គត់ផ្គង់​ក្នុង​រាជធានី​ភ្នំពេញ​។​ លោក​បន្ត​ថា ក្រៅ​ពី​ការ​ត្រៀម​នៅ​​រាជធានី​ភ្នំពេញ នៅ​តាម​បណ្តា​ខេត្ត​ក៏​មាន​​ការ​ដំឡើង​ម៉ាស៊ីន​ជា​ច្រើន​ទៀត​ផង​ដែរ។ …

ហ៊ឹន ពិសី
https://bit.ly/2WK5S5U