មន្ត្រី​ជាន់​ខ្ពស់​អគ្គិសនី​កម្ពុជា៖ រយៈ​ពេល ៧ ​ខែ ឆ្នាំ ២០១៩ មាន​បណ្តឹង ២៣៧ ដែល​ប្តឹង​ពី​បញ្ហា​កុងទ័រ​ភ្លើង​ដើរ​មិន​ប្រក្រតី

អគ្គនាយក​អគ្គិសនី​កម្ពុជា​ លោក​កែវ រតនៈ ​ថ្លែង​ថា ​ក្នុង​រយៈពេល ​៧ ខែ ​ឆ្នាំ ២០១៩ ​នេះ ​មាន ២៣៧ បណ្តឹង ​ដែល​បាន​ប្តឹង​តាមរយៈ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ទាក់ទង​នឹង​បញ្ហា​កុងទ័រ​ថាមពល​អគ្គិសនី ខណៈ​ដែល​ លោក​ឲ្យ​ដឹង​ថា​​ ប្រទេស ​កម្ពុជា ​នឹង​មាន​ការ​ប្រើប្រាស់​សូឡា ​បាន​១៥ ​ភាគរយ ​នៅ​ឆ្នាំ​ក្រោយ​នេះ​ដែល​មាន​តម្លៃ​សូឡា​ថោក​ជាង​គេ​បង្អស់​នៅ​ក្នុង​អាស៊ាន។ ការ​ថ្លែង​របស់​លោក ​កែវ រតនៈ ​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃទី ៨​ ខែ សីហា ​ក្នុង​ឱកាស​ដែល​លោក​បាន​ចូលរួម​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី ​«ចម្ងល់​ពាក់ព័ន្ធ​នឹង​កុងទ័រ​ភ្លើង» ​ដែល​បាន​រៀបចំ​ឡើង​ដោយ​អង្គភាព​អ្នក​នាំពាក្យ​រាជ​រដ្ឋាភិបាល​នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី។ ...

ម៉ិច ដារ៉ា
https://bit.ly/31m2pJo