ព័ត៌មាន
ការនាំចេញវិស័យកាត់ដេរ និងស្បែកជើងកើនឡើង៧,១ប៊ីលានដុល្លារក្នុងឆ្នាំ២០១៥
តម្លៃ សរុបបរិមាណផលិតផលនៃការនាំចេញសំលៀកបំពាក់ ស្បែកជើង និងផ្សេងទៀតក្នុងឧស្សាហកម្មនេះបានកើនឡើងដល់៧,១ប៊ីលានដុល្លារ អាមេរិក កើនឡើងប្រមាណ១៧ភាគរយ កាលពីឆ្នាំមុន បើធៀបនឹងឆ្នាំ២០១៤។ នេះបើយោងតាមរបាយការណ៍ពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ...
សុខ ចាន់
http://bit.ly/1SVmmzI
ក្រុមអាជីវកម្ម ផ្សាយ ពីការព្រួយបារម្ភ ច្បាប់សហជីព
មេដឹកនាំអាជីវកម្ម កំពូលរបស់ប្រទេសនេះ បានដាក់ចេញ ពីការព្រួយបារម្ភ ចម្បងរបស់ពួកគេ ជាមួយនឹង សេចក្តីព្រាងច្បាប់ សហជីព ក្នុងអំឡុងកិច្ចប្រជុំជាមួយ សមាជិកសភា គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃចន្ទ ក្នុងនោះរួមមាន ភាពចាំបាច់ដែល នឹងអនុញ្ញាតឱ្យ មនុស្ស 10 នាក់ បង្កើតសហជីព នៅកន្លែងការងារ មួយ។ ...
Sek Odom and Zsombor Peter
https://www.cambodiadaily.com/news/business-group-airs-union-law-concerns-105839/
ប្រទេសកម្ពុជានឹងក្លាយជាទីតាំងផលិតកម្មម៉ាក Adidasបន្ទាប់ពីការដកខ្លួនពីប្រទេសចិន
ម៉ាកAdidas ដែលស្ថិតក្នុងចំណោមអ្នកទិញសម្លៀកបំពាក់ធំបំផុតរបស់ប្រទេសកម្ពុជា បាននិយាយថានឹងពង្រីក ផលិតកម្មនៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេលប្រាំឆ្នាំខាងមុខនេះ ដែលជាផ្នែកមួយនៃការដកខ្លួនចេញពីប្រទេសចិនដើម្បីស្វែងរក ទីតាំងផលិតកម្មដែលមានតម្លៃទាបជាងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍របស់ខ្លួន។ ...
ហ្សមប៊រ ភីធឺរ៍
https://www.cambodiadaily.com/news/cambodia-to-gain-as-adidas-pivots-from-china-103163/
គណៈរដ្ឋមន្ត្រីអនុម័តសេចក្តីព្រាងច្បាប់សហជីព
លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានឱ្យដឹងថារដ្ឋាភិបាលនឹងបោះជំហានទៅមុខក្នុងការទទួលយកច្បាប់សហជីពទោះបីជាគ្មានវត្តមានគណបក្សសង្គ្រោះជាតិក៏ដោយ។ ...
Ven Rathavong
http://www.khmertimeskh.com/news/17839/cabinet-approves-draft-union-law/
សហជីពមានការទាមទារថ្មីខណៈពេលដែលរោងចក្រផ្តោតលើផលិតភាព
បន្ទាប់ពីការប្រកាសកាលពីដើមខែអំពីប្រាក់ឈ្នួលអប្បបរមាប្រចាំខែនៅក្នុងវិស័យកាត់ដេរដែលនឹងត្រូវបានតម្លើងពី ១២៨ដុល្លារ ទៅ ១៤០ដុល្លារ ក្នុងឆ្នាំក្រោយ សហជីពចំនួនប្រាំបីដែលជាតំណាងឱ្យកម្មកររោងចក្រចំនួន ១៣ បានចេញនូវបញ្ជីនៃ ...
ម៉ិច ដារ៉ា
https://www.cambodiadaily.com/news/unions-make-new-demands-as-factories-focus-on-productivity-97876/
ផលិតផលម៉ាកលំដាប់សកលស្វាគមន៍ការតម្លើងប្រាក់ខែកម្មករ
ផលិតផលម៉ាកលំដាប់សកលដែលកំពុងផលិតនៅក្នុងប្រទេសកម្ពុជាបានស្វាគមន៍ចំពោះការកើនឡើងថ្មីនៃប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករប្រមាណ៧00 000 នាក់ក្នុងប្រទេសនេះ នេះបើយោងតាមពាក្យសម្តីរបស់អ្នកតំណាងនៃក្រុមហ៊ុនម៉ាកល្បីៗចំនួនបីបាន ...
May Kunmakara
http://www.khmertimeskh.com/news/16958/global-brands-welcome-wage-rise/
និយោជកចង់ឲ្យមានផលិតភាពច្រើនបន្ទាប់ពីការដំឡើងប្រាក់ឈ្នួល
រោងចក្រនៅក្នុងឧស្សាហកម្មកាត់ដេរនៃប្រទេសកម្ពុជា បានឲ្យដឹងថា ពួកគេត្រូវការផលិតភាពកាន់តែច្រើនទៀតពីកម្មករ ប្រសិនបើពួកគេទទួលបានការដំឡើងប្រាក់ឈ្នួលថ្មី។នៅដើមខែនេះ រដ្ឋាភិបាលបានយល់ព្រមបង្កើនប្រាក់ឈ្នួលអប្បបរមា ១៤០ ដុល្លារ ...
ហ៊ុល រស្មី
http://www.voacambodia.com/content/employers-want-more-productivity-following-wage-hike/3015378.html
លោក ហ៊ុន សែន បារម្ភខ្លាចរោងចក្ររត់ទៅប្រទេសផ្សេង
កម្មកររោងចក្រកាត់ដេរ និងស្បែកជើង នឹងទទួលបានប្រាក់ឈ្នួលថ្មី នៅដើមឆ្នាំក្រោយ ហើយប្រាក់ឈ្នួលថ្មីនេះនឹងខ្ពស់ជាងប្រទេសដទៃទៀតដែលធ្វើឲ្យលោកនាយករដ្ឋមន្រ្តីព្រួយបារម្ភអំពីរោងចក្រមួយចំនួន អាចផ្លាស់ទៅកាន់ប្រទេស ...
មុំ គន្ធា
http://bit.ly/1PD3Zgk
សហជីពយល់ព្រមកាត់បន្ថយការទាមទារអត្រាប្រាក់ឈ្នួលអប្បបរមា
ខណៈពេលដែលការចរចាអំពីប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់វិស័យវាយនភណ្ឌនឹងបន្តទៀតនៅថ្ងៃសុក្រនេះ តំណាងសហជីពបានយល់ព្រមបន្ថយការទាមទាររបស់ខ្លួនដើម្បីដោះដូរជាមួយសម្បរទានពីរោងចក្រផលិត។ ...
ឃួន ណារិម
https://www.cambodiadaily.com/news/unions-agree-to-reduce-wage-demands-96334/
សមាគមរោងចក្រកាត់ដេរ៖ ប្រាក់ឈ្នួលអប្បបរមាត្រូវចុះមិនត្រូវកើន
កិច្ចចរចារអំពីការដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់ឧស្សាហកម្មវាយនភណ្ឌបានចូលដល់ដំណាក់កាលចុងក្រោយខណៈម្ចាស់រោងចក្របានអះអាងថា ការកើនឡើងនៃប្រាក់ខែកម្មករដល់១២៨ដុល្លារក្នុងមួយខែអាចធ្វើប៉ះពាល់ដល់ឧស្សាហកម្មដែលកំពុងប្រឈមនឹងការ ...
Chea Takihiro
http://www.khmertimeskh.com/news/16269/minimum-wage-should-fall-not-rise--gmac/
រដ្ឋាភិបាលប្រាប់សហជីពឱ្យកំណត់ប្រាក់ឈ្នួលអប្បបរមាមួយឬត្រូវបាត់បង់ឱកាសបញ្ចេញមតិ
កាលពីថ្ងៃអង្គារ ក្រសួងការងារបានព្រមានថា បើសម្ព័ន្ធសហជីពបរាជ័យក្នុងការមូលមតិគ្នាលើចំនួនប្រាក់ឈ្នួលអប្បបរមាថ្មី សម្រាប់វិស័យកាត់ដេរ មុនកិច្ចប្រជុំគណៈកម្មាធិការប្រឹក្សាការងារនៅថ្ងៃសុក្រ គណៈកម្មាធិការនឹងមិនពិចារណាសំណើរ ពីសហជីពសោះតែម្តង។ ...
ម៉ិច ដារ៉ា និង ហ្សមប៊រ ភីធឺរ៍
https://www.cambodiadaily.com/news/govt-tells-unions-to-pick-a-minimum-wage-or-lose-their-say-95155/
ការចរចាប្រាក់ឈ្នួលសម្រាប់រស់នៅ ទាញចំណាប់អារម្មណ៍ម៉ាកយីហោធំៗ
បេសកជននៃក្រុមហ៊ុនម៉ាកសម្លៀកបំពាក់យីហោធំៗ និងអ្នកលក់រាយ បានមកធ្វើទស្សនកិច្ចនៅទីក្រុងភ្នំពេញនៅសប្តាហ៍នេះ ដើម្បីពិភាក្សាពីរបៀបក្នុងការសម្រេចបាន ប្រាក់ឈ្នួលសមរម្យ សម្រាប់កម្មករកាត់ដេររបស់កម្ពុជា ខណៈពេលដែល សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានអះអាងថា វិស័យឧស្សាហកម្មមួយនេះកំពុងថយចុះ ដោយសារអ្នកបញ្ជារទិញមួយចំនួន ដកខ្លួនចេញ។ ...
Shaun Turton
http://www.phnompenhpost.com/national/living-wage-talks-draw-major-brands
អង្គការពលកម្មអន្តរជាតិ៖ ពង្រាងច្បាប់ចុងក្រោយបំផុតរបស់សហជីពមានភាពល្អប្រសើរជាងមុន
កាលពីថ្ងៃអង្គារ នាយកប្រតិបត្តិប្រចាំតំបន់នៃអង្គការពលកម្មអន្តរជាតិ(ILO)បានឱ្យដឹងថា សំណើផ្លាស់ប្តូរថ្មីបំផុតទៅលើសេចក្តីព្រាងច្បាប់សហជីព ដែលត្រូវបាននិយោជកនិងសហជីពធ្វើការរិះគន់ជាខ្លាំងនោះ បានបង្ហាញពីភាពប្រសើរឡើងវិញលើកំណែទម្រង់នៃច្បាប់នេះក្នុងចុងក្រោយបំផុត ដែលអង្គការពលកម្មអន្តរជាតិ ធ្លាប់បានហៅថាជា”ការបោះជំហានថយក្រោយ ” ទៅលើពង្រាងច្បាប់មុនកំណែទម្រង់នេះ។ ...
ហ្សមប៊រ ភីធឺរ៍
https://www.cambodiadaily.com/news/ilo-says-latest-draft-law-on-trade-union-an-improvement-93690/
រោងចក្រកាត់ដេរនិយាយថាអ្នកទិញបារម្ភពីការទាមទាររបស់សហជីព
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានឱ្យដឹងថា សហជីព និងការទាមទារតម្លើងប្រាក់ឈ្នួលរបស់សហជីព កំពុងតែធ្វើឱ្យសហគ្រាសរបស់ប្រទេសនេះស្ថិតក្នុងស្ថានភាពដែលគួរ ឱ្យបារម្ភ និងអាចនាំឱ្យមានការថយចុះអ្នកទិញ សហគ្រាស និងការងារ។ ...
វិទ្យាស្ថានបណ្តុះបណ្តាលវិស័យកាត់ដេរបង្កើតគម្រោងថ្មី
ពលករកម្ពុជាចំនួន ៧០០ ០០០នាក់កំពុងបម្រើការក្នុងវិស័យកាត់ដេរដែលជាវិស័យផ្តល់ឱកាសការងារឯកជនធំបំផុតរបស់ប្រទេសនេះ។ ប៉ុន្តែ បើក្រលេកមើលឋានៈគ្រប់គ្រងនៅជាន់ខាងលើរោងចក្រវិញ ភាគច្រើនបុគ្គលិកទាំងនេះជាជនបរទេសដែលមកពីប្រទេសចិន សិង្ហបុរី បង់ក្លាដែស ស្រីលង្កានិងប្រទេសហ្វីលីពីន។ ...
ខេង សុធា
https://www.cambodiadaily.com/news/garment-sector-training-institute-breaks-ground-93371/
សហគ្រាសកាត់ដេរគ្រោងបង្កើតវិទ្យាស្ថានដើម្បីបង្កើនជំនាញកម្មករ
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ចង់បង្កើតសាលាឯកទេស ដើម្បីលើកកម្ពស់ជំនាញរបស់កម្មករកម្ពុជា និងធ្វើឱ្យប្រទេសនេះកាន់តែមានសមត្ថ ភាពប្រកួតប្រជែងបន្ថែមទៀត ប៉ុន្តែមេដឹនាំសហជីពការងារនិយាយថា គម្រោងនេះនឹងមិនដំណើរការទេ ប្រសិនបើការបណ្តុះបណ្តាល ...
ការនាំចេញសំលៀកបំពាក់របស់កម្ពុជាកើនឡើង៩%ក្នុង៦ខែដំបូងឆ្នាំ២០១៥
យោង ទៅតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋចិនហ្សិនហួ ឧស្សាហកម្មកាត់ដេរ ប្រភពរូបិយប័ណ្ណបរទេសដ៏ធំបំផុតរបស់ប្រទេសកម្ពុជា ទទួលបានកំណើននៃការនាំចេញ ៩ភាគរយ នៅក្នុងរយៈពេល៦ខែដំបូង នៃឆ្នាំ២០១៥។ ...
បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/cambodias-garment-exports-up-9-in-1st-half-of-2015-8849
រោងចក្រកាត់ដេរបោះឆ្នោតគាំទ្រការផ្អាកដំឡើងប្រាក់ខែគោល
សមាជិកភាគច្រើននៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ដែលតំណាងឲ្យរោងចក្រ ...
ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/news/26979/
ច្បាប់សហជីពបង្កើតការព្រួយបារម្ភដល់ម្ចាស់វិនិយោគទុនពីហុងកុង
គណៈប្រតិភូមួយក្រុមដែលជាតំណាងមកពីសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅទីក្រុងហុងកុង និងជាអង្គភាពគ្រប់គ្រងប្រាក់រាប់ពាន់លានដុល្លារ នៅលើវិនិយោគទុនក្នុងតំបន់ បានលើកឡើងពីការព្រួយបារម្ភអំពីកម្រិតបង្កើតសហជីពទាបនៅក្នុងច្បាប់ថ្មីមួយដែលមិនទាន់សម្រេចរបស់កម្ពុជា ក្នុងអំឡុងកិច្ចប្រជុំជាមួយមន្ត្រីរដ្ឋាភិបាលកាលពីថ្ងៃចន្ទ។ ...
ហ្សមប៊រ ភីធឺរ៍
https://www.cambodiadaily.com/business/union-law-worries-garment-sector-investors-from-hong-kong-91376/
រោងចក្រកាត់ដេរនិយាយថាផលិតភាពខ្សោយគួរបន្ថយការដំឡើងប្រាក់ខែ
កាលពីថ្ងៃច័ន្ទ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា GMAC បានអំពាវនាវឲ្យសហជីពនានាបង្អន់ការទាមទាររបស់ពួកគេក្នុងការចរចា ថ្មីៗអំពីប្រាក់ឈ្នួលអប្បបរមាសម្រាប់ឧស្សាហកម្មកាត់ដេរ ដោយហេតុថាផលិតភាពទាប ...
ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/news/26825/
បណ្ណាល័យនៅតាមរោងចក្រ ជម្រុញអក្ខរកម្ម
នៅក្នុងកិច្ចខិតខំប្រឹងប្រែងជម្រុញអក្ខរកម្មនៅក្នុងចំណោមកម្មករ រោងចក្រកាត់ដេរ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) និងអង្គការសុីប៉ា កំពុង ធ្វើការរួមគ្នាបើកបណ្ណាល័យ នៅតាមរោងចក្រចំនួន ១៥ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់រយៈពេល ៣ឆ្នាំ ខាងមុខ។ ...
Sean Teehan
http://www.phnompenhpost.com/national/factory-libraries-push-literacy
អង្គការពលកម្មអន្តរជាតិនឹងជូនដំណឹងស្តីពីកិច្ចពិភាក្សាប្រាក់ឈ្នួលតាមរយៈដីកាប្រចាំត្រីមាសបង្កើតថ្មី
ទាក់ទិននឹងព័ត៌មានចុះក្នុងដីកាផ្សព្វផ្សាយស្តីអំពីឧស្សាហកម្មកាត់ដេរចំនួន ៥.៨ ពាន់លានដុល្លារនៅប្រទេសកម្ពុជា កាលពីថ្ងៃព្រហស្បតិ៍ អង្គការពលកម្មអន្តរជាតិបានឱ្យដឹងថា អាជីវកម្មនៅតែមានសន្ទុះយ៉ាងខ្លាំងបន្ទាប់ពីការងើបឡើងវិញ នៃការនាំចេញសារជាថ្មី បើទោះជាមានកំណើន ២៨ ភាគរយនៃប្រាក់ឈ្នួលអប្បបរមាក្នុងវិស័យនេះនៅខែមករាក៏ដោយ។ ...
ហ្សមប៊រ ភីធឺរ៍
https://www.cambodiadaily.com/news/ilo-hopes-to-inform-wage-talks-with-new-quarterly-bulletin-88706/
សមាគមកាត់ដេរ GMAC នឹងបង្កើតវិទ្យាស្ថានបណ្តុះបណ្តាលថ្មីមួយ
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានចាប់ផ្តើមស្វែងរកទីប្រឹក្សាផ្នែកបច្ចេកទេស ដើម្បីជួយក្នុងការបង្កើតវិទ្យាស្ថានបណ្តុះបណ្តាលកាត់ដេរថ្មីមួយ នៅកម្ពុជា។ ...
Sean Teehan
http://www.phnompenhpost.com/national/gmac-create-new-training-institute
រដ្ឋាភិបាលប្រកាសបើកការសន្ទនាអំពីបញ្ហាប្រាក់ឈ្នួលកម្មករកាត់ដេរ
កាលពីថ្ងៃសុក្រ ក្រសួងការងារបានប្រកាសអំពីកិច្ចសន្ទនាជាផ្លូវករដើម្បីកំណត់ប្រាក់ឈ្នួលកាត់ដេរទាបបំផុត ប្រចាំវិស័យដ៏សំខាន់នៅក្នុងប្រទេសគឺវិស័យកាត់ដេរ កើនដល់១២៨ដុល្លារក្នុងមួយខែ នឹងចាប់ផ្តើមប្រតិបត្តិតាមចាប់ពីខែកក្កដានេះ ...
ម៉ិច ដារ៉ា
https://www.cambodiadaily.com/news/government-announces-start-of-garment-sector-wage-talks-85550/