ព័ត៌មាន
កាលបរិច្ឆេទមកដល់នៃសម្ភារៈកុំព្យូទ័រទៅកាន់គ.ជ.បត្រូវបានខកខាន
ក្នុងរយៈពេលតិចជាងពីរខែមុនពេលកាលបរិច្ឆេទក្នុងការចុះបញ្ជីបោះឆ្នោតសម្រាប់ការបោះឆ្នោតឃុំសង្កាត់ចាប់ផ្តើម ការដឹកជញ្ជូនសម្ភារៈបរិក្ខារកំុព្យូទ័រត្រូវបានរាយការណ៍ថានឹងមានសភាពយឺតយ៉ាវក្នុងរយៈពេល២សប្តាហ៍ ដោយសារមូលហេតុកំហុសបច្ចេកទេសក្នុងករណីពន្ធនាំចូល ខណៈមានចំនួនបុគ្គលិកតិចតួចជាងការកំណត់ត្រូវបានជ្រើសរើសសម្រាប់បំពេញភារកិច្ចនេះ។ ...
ប៊ុន សេងគង់ និង Erin Handley
http://www.phnompenhpost.com/national/red-tape-delays-nec-computers
រាជរដ្ឋាភិបាល ចេញអនុក្រឹត្យបង្កើតគណៈបញ្ជាការសន្តិសុខ អចិន្ត្រៃយ៍សម្រាប់ការពារអ្នកបោះឆ្នោត
រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យបង្កើតគណៈបញ្ជាការសន្តិសុខ អចិន្ត្រៃយ៍សម្រាប់ការពារការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មីឆ្នាំ២០១៦ ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោតថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩។ ការបង្កើតគណៈបញ្ជាការនេះដើម្បីតាមដានត្រួតពិនិត្យ និងគ្រប់គ្រងការប្រើប្រាស់កម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ធានាឲ្យដំណើរការប្រព្រឹត្តទៅប្រកបដោយសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព គ្មានការភ័យខ្លាច គម្រាមកំហែង និងគ្មានអំពើហិង្សាផ្សេងៗ។ ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/29RfCQc
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតធ្វើកាលវិភាគសម្រាប់ក្នុងជំនួបជាមួយម្ចាស់ជំនួយ
កាលពីម្សិលមិញ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានចេញកាលវិភាគនៃការប្រជុំប្រចាំខែជាមួយស្ថានទូតនៃសហភាពអឺរ៉ុបនិងប្រទេសជប៉ុនក្នុងការដេញថ្លៃមួយដែលធានាអំពីដំណើរការនៃការចុះបញ្ជីឈ្មោះអ្នកបោះឆ្នោត ដែលនឹងចាប់ផ្តើមនៅថ្ងៃទី០១ខែកញ្ញាឱ្យដំណើរការបានយ៉ាងរលូន។ ...
ប៊ុន សេងគង់
http://www.phnompenhpost.com/national/nec-announces-schedule-meetings-donors
ជប៉ុនអះអាងផ្តល់មូលនិធិដល់ NEC
ជប៉ុននឹងបន្តផ្តល់មូលនិធិដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មុនពេលនៃការបោះឆ្នោតឃុំសង្កាត់ និងការបោះឆ្នោតថ្នាក់ជាតិ ទោះបីជាមានការកើនឡើងនូវការព្រួយបារម្ភពីសំណាក់អន្តរជាតិលើបរិយាកាសនយោបាយដែលកំពុងតែយ៉ាប់យឺនរបស់កម្ពុជា។ ...
តាំង វីដា
http://www.khmertimeskh.com/news/26900/japan-confirms-nec-funding/
គជប ប្រកាសជ្រើសរើសបុគ្គលិកជាង ៧០០ នាក់សម្រាប់ចុះឈ្មោះបោះឆ្នោត
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានប្រកាសថានឹងជ្រើសរើសបុគ្គលិកចំនួន ៧៤១ នាក់ក្នុងកិច្ចសន្យាដែលមានរយៈពេលខ្លីហើយប្រមាណ ៥៩១ នាក់ក្នុងចំណោមពួកគេទាំងនោះនឹងធ្វើជាគ្រូបណ្តុះបណ្តាសម្រាប់ហ្វឹកហ្វឺននឹងឃ្លាំមើលការចុះឈ្មោះអ្នកបោះឆ្នោតតាមប្រព័ន្ធអេឡិចត្រូនិកហើយនីតិវិធីច្បាប់សម្រាប់គម្រោងនេះគ្រោងនឹងអនុវត្តនៅដើមឆ្នាំក្រោយសំរាប់ឃុំជាង ១៦០០ នៅទូទាំងប្រទេស។ ...
វង្ស សុខេង
http://bit.ly/29cHQEh
គជប នឹងបញ្ចេញបញ្ជីក្រោយពេលការចុះឈ្មោះអ្នកបោះឆ្នោតចប់
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកាលពីម្សិលមិញបានសន្យាថា គ.ជ.ប នឹងបញ្ចេញបញ្ជីឈ្មោះអ្នកបោះឆ្នោតដើម្បីត្រួតពិនិត្យបន្ទាប់ពីការចុះឈ្មោះអ្នកបោះឆ្នោតត្រូវបានបញ្ចប់ប៉ុន្តែលោកបានទទួលស្គាល់ថាដំណើរការនេះកំពុងប្រឈមមុខនឹងពេលវេលាកំណត់ដែលមានរយៈពេលខ្លីពេក។ ...
ប៊ុន សេងគង់
http://bit.ly/28PkbM4
គជបកំណត់ថ្ងៃចុះបញ្ជីបោះឆ្នោត
បន្ទាប់ពីមានការពន្យាពេលអស់ជាច្រើនលើកមក កាលពីម្សិលមិញ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានចេញផ្សាយតារាងកាលវិភាគសម្រាប់អ្នកបោះឆ្នោត ដែលនឹងផ្តល់រយៈពេល៣ខែសម្រាប់ការចុះបញ្ជីអ្នកមានសិទ្ធិបោះឆ្នោតចំនួន៩.៦លាននៅទូទាំងប្រទេស។ ...
Ananth Baliga
http://www.phnompenhpost.com/national/nec-sets-voter-registration-dates
ACU ប្រជុំពីរឿងចោទមន្ត្រី គ.ជ.ប ពុករលួយថ្ងៃនេះ
អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅព្រឹកថ្ងៃចន្ទនេះនឹងចាប់ផ្តើមបើកអង្គប្រជុំទាក់ទងនឹងបណ្តឹងរបស់ប្រធានសមាគមមួយដែលបានប្តឹងថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ស៊ិក ប៊ុនហុក និងមន្ត្រីជាន់ខ្ពស់បីរូបទៀតដោយចោទថាបានឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយក្នុងស្ថាប័នឯករាជ្យមួយនេះ។ ...
ឡាយ សាមាន
http://bit.ly/1TVNIaM
ការបោះឆ្នោតឃុំ-សង្កាត់នៅឆ្នាំក្រោយកំណត់ធ្វើនៅថ្ងៃទី៤ ខែមិថុនា
យោងតាមសេចក្ដីសម្រេចដែលចុះហត្ថលេខាកាលពីម្សិលមិញដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានខ្លឹមសារថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នៅឆ្នាំក្រោយនឹងធ្វើឡើងនៅថ្ងៃទី៤ ខែមិថុនា ដោយបង្ហាញឲ្យឃើញពីការបោះឆ្នោតទូទាំងប្រទេសជាលើកដំបូងចាប់តាំងពីការបោះឆ្នោតឆ្នាំ២០១៣មក ដែលឈានដល់កំណែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.)។ ...
គុច ណារ៉េន
http://www.cambodiadailykhmer.com/31723
គជប ស្នើឲ្យមានកិច្ចប្រជុំនឹង NGO ដើម្បីបំបាត់មន្ទិល
ស្ថាប័នរៀបចំការបោះឆ្នោតដែលកំពុងជួបបញ្ហាបានស្នើឲ្យមានកិច្ចប្រជុំជាប្រចាំជាមួយនឹងគណបក្សនយោបាយអ្នកសារព័ត៌មាន និងអង្គការសង្គមស៊ីវិលក្នុងគោលបំណងលុបបំបាត់ការសង្ស័យពីភាពលម្អៀងទៅរកគណបក្សកាន់អំណាច។ ...
ប៊ុន សេងគង់
http://bit.ly/1OI80wJ
ការចុះបញ្ជីឈ្មោះបោះឆ្នោតត្រូវបានផ្អាកសារជាថ្មី
កាលពីម្សិលមិញ អ្នកនាំពាក្យនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធាបានឱ្យដឹងថា ប្រទេសកម្ពុជាស្ថិតនៅក្នុងដំណើរការប្រក្រតីនៅឡើយសម្រាប់ការបោះឆ្នោតឃុំសង្កាត់នៅខែមិថុនា ឆ្នាំ២០១៧ បើទោះបីជាគណៈកម្មាធិការនេះបានបង្អាកការចុះបញ្ជីឈ្មោះអ្នកបោះឆ្នោតតាមប្រព័ន្ធឌីជីថលថ្មី ដោយសារកត្តាកង្វះខាតសម្ភារៈបរិក្ខារក៏ដោយ។ ...
ប៊ុន សេងគង់
http://www.phnompenhpost.com/national/registration-voters-bumped-back-again
នៅមានមេរៀនច្រើនទៀតសម្រាប់ប្រជាជនកម្ពុជាក្នុងការតាមដានយុទ្ធនាការបោះឆ្នោតរបស់សហរដ្ឋអាមេរិក
យុទ្ធនាការបោះឆ្នោតប្រធានាធិបតីដែលកំពុងបន្តនៅក្នុងសហរដ្ឋអាមេរិច អាចជាព្រិត្តិការណ៍មួយដែលមិនសមរម្យក្នុងចំណោមព្រិត្តិការណ៍ជាច្រើនទៀតដែលប្រទេសនេះទើបបានជួបប្រទះ តែអ្នកសង្កេតការណ៍ និងអ្នកនយោបាយនៅក្នុងប្រទេសកម្ពុជា ...
អ្នកវិភាគនិយាយថាការធ្វើកំណែទម្រង់NECត្រូវតែឈានដល់ថ្នាក់មូលដ្ឋានដើម្បីឱ្យមានប្រសិទ្ធិភាព
ខណៈពេលដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនឹងស្វែងរកការធ្វើកំណែទម្រង់ស្ថាប័នខ្លួន និងកំណែទម្រង់លើដំណើរការបោះឆ្នោតនេះ អ្នកសង្កេតការណ៍បោះឆ្នោតបាននិយាយថា ការធ្វើកំណែទម្រង់នេះត្រូវបានខកខាននៅកំរិតថ្នាក់ខេត្ត និងថ្នាក់មូលដ្ឋាន។ ...
ពិន ស៊ីសុវណ្ណ
http://www.voacambodia.com/content/nec-reforms-must-reach-local-level-to-be-effective-analysts-say/3209656.html
បេក្ខជនចំនួន១២៤នាក់ប្រកួតសម្រាប់តំណែងកំពូលក្នុងគជប
កាលពីថ្ងៃសៅរ៍ គណកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប)បានបញ្ចប់ការប្រកាសស្វែងរកបេក្ខជនសម្រាប់តំណែងរដ្ឋបាលកំពូល រយៈពេល១០ថ្ងៃរបស់ខ្លួន ដោយទទួលបានពាក្យពីបេក្ខជនចំនួន១២៤នាក់ដែលនឹងត្រូវជ្រើសរើសសម្រាប់តំណែងអគ្គលេខាធិការ ...
ខេង សុធា
https://www.cambodiadaily.com/news/124-candidates-vying-for-top-posts-in-nec-104011/
លក្ខខណ្ឌចូលរួមគជបនាំឱ្យមានការងឿនឆ្ងល់ទន្ទឹមនឹងមានចំណាប់អារម្មណ៍ខ្ពស់
មនុស្សជាង ១00 នាក់បានសម្តែងចំណាប់អារម្មណ៍ក្នុងការទទួលយកតួនាទីជាមួយនឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ចាប់តាំងពីពេលបើកឱ្យដាក់ពាក្យអស់រយៈពេលប្រាំថ្ងៃកន្លងមក ប៉ុន្តែការត្រួតពិនិត្យអត្តសញ្ញាណនិងប្រវត្តិរូបដ៏ស្មុគស្មាញបានរារាំងមនុស្ស ...
គុច ណារ៉េន
https://www.cambodiadaily.com/news/although-interest-high-nec-applications-sow-confusion-103586/
គ.ជ.ប.នឹងទទួលការដាក់ពាក្យសម្រាប់តំណែងជាអគ្គលេខាធិការ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.) ថ្មី ដែលមានអាយុកាលជិតមួយឆ្នាំនិងមានសមាសភាពមកពីគណបក្ស ...
ប្រព័ន្ធចុះឈ្មោះបោះឆ្នោតសាកល្បងថ្មីបានរកឃើញបញ្ហាប្រឈមសំខាន់ៗ
ពាក់កណ្តាលនៃគម្រោងសាកល្បងធ្វើតេស្តការចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័របានអនុញ្ញាតិឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) កំណត់រកឃើញបញ្ហាប្រឈមចម្បងរបស់ខ្លួនដូចជា កង្វះខាតប្រព័ន្ធអគ្គីសនីនិងការទទួលបាន ...
គុច ណារ៉េន
https://www.cambodiadaily.com/news/pilot-for-new-voter-registration-system-identifies-key-problems-99786/
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតស្វែងរកជំនួយថវិការបន្ថែម
បើទោះបីជាមានការកើនឡើងប្រមាណ៣០០ ភាគរយនៃកញ្ចប់ថវិការបស់ខ្លួននៅឆ្នាំក្រោយសម្រាប់ត្រៀមខ្លួនរៀបចំការបោះឆ្នោតនាពេលខាងមុខក្តី ក៏គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បាននិយាយថា ថវិកាទាំងនេះមានប្រមាណតែ ...
Chea Takihiro
http://www.khmertimeskh.com/news/17295/cash-strapped-nec-seeks-money/
លោកហ៊ុនសែននិងលោករង្ស៊ីតតាំងគ្នាពីបញ្ហាអ្នកបោះឆ្នោតនៅបរទេស
លោកនាយករដ្ឋមន្ត្រីហ៊ុនសែន និងលោកសមរង្ស៊ីមេដឹកនាំគណបក្សប្រឆាំងបានប៉ះទង្គិចគ្នាលើបញ្ហាប្រជាជនកម្ពុជាដែលកំពុងរស់នៅបរទេស ឱ្យមានលទ្ធភាពក្នុងការបោះឆ្នោតខណៈពេលបោះឆ្នោត។ ...
Ven Rathavong
http://www.khmertimeskh.com/news/17214/hun-sen--rainsy-battle-on-overseas-voters/
ស្ថាប័នរៀបចំការបោះឆ្នោត គ្រោងធ្វើការជ្រើសរើសមន្ត្រីរដ្ឋបាលថ្មី
អនុក្រឹត្យដែលកំណត់មុខងារផ្ទៃក្នុងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ថ្មី ត្រូវបានចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃច័ន្ទ បើកផ្លូវឲ្យស្ថាប័នរៀបចំការបោះឆ្នោតនេះជ្រើសរើសមន្ត្រីរដ្ឋបាលថ្មី ហើយចាប់ ...
អូន ឆេងប៉រ
http://www.cambodiadailykhmer.com/news/27003/
គណកម្មាធិការជាតិរៀបចំការបោះឆ្នោតស្នើសុំបង្កើតនាយកដ្ឋានថ្មី
គណកម្មាធិការជាតិរៀបចំការបោះឆ្នោតនឹងដាក់ពង្រាងអនុក្រឹត្យទៅកាន់រដ្ឋាភិបាលនៅសប្តាហ៍នេះ ស្តីអំពីការបង្កើតស្ថាប័ននាយកដ្ឋានថ្មីចំនួនបីដែលនឹងគ្រប់គ្រងទៅលើទំនាក់ទំនងសាធារណៈ បញ្ជីបោះឆ្នោតនិងលទ្ធកម្ម។ ...
ខេង សុធា
https://www.cambodiadaily.com/news/election-commission-proposes-creation-of-new-departments-88892/
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត៖ ការចុះបញ្ជីឈ្មោះតាមប្រព័ន្ធឌីជីថលនឹងកាត់បន្ថយបញ្ហាលួចបន្លំសន្លឹកឆ្នោត
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្សពុទ្ធា បានឱ្យដឹងថា បញ្ជីឈ្មោះអ្នកបោះឆ្នោតថ្មីតាមប្រព័ន្ធកុំព្យូទ័រសម្រាប់ការបោះឆ្នោតខាងមុខនេះនឹងចុះបញ្ជីឈ្មោះពិតរបស់ប្រជាពលរដ្ឋព្រមទាំងកាត់បន្ថយការលួចបន្លំសន្លឹកឆ្នោតនិងកម្ចាត់ភាពមិនប្រក្រតីនៃឈ្មោះជាន់គ្នាពីរដង ដែលជាបញ្ហានៃការបោះឆ្នោតកន្លងទៅនេះ។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/news/13460/nec--digital-voter-registry-to-reduce-fraud/
ពិសោធលើការចុះបញ្ជីបោះឆ្នោតនឹងចាប់ផ្តើមឡើងនៅខែកញ្ញា
មន្ត្រីក្រសួងមហាផ្ទៃលោក ស ខេងបានបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសមន្ត្រីថ្នាក់ឃុំសង្កាត់ អាណាត្តិក្រោយរបស់កម្ពុជានឹងធ្វើឡើងនៅខែកុម្ភៈឆ្នាំ២០១៧។ ...
Tin Sokhavuth
http://www.khmertimeskh.com/news/13337/election-registration-experiment-starts-in-september/
សហភាពអឺរ៉ុបសន្យាផ្តល់មូលនិធិប្រហែល១១លានដុល្លារ សម្រាប់កំណែទម្រង់ការចុះឈ្មោះបោះឆ្នោត
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានមានប្រសាសន៍កាលពីម្សិលមិញថា សហភាពអឺរ៉ុបបានសន្យាផ្ដល់ប្រាក់ជាង១១លានដុល្លារដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) សម្រាប់រយៈពេល៣ឆ្នាំក្រោយ ដើម្បីជួយក្នុងការចុះឈ្មោះ ...
គុច ណារ៉េន
http://www.cambodiadailykhmer.com/news/25985/