ព័ត៌មាន
លោក ហ៊ុន សែន ព្រមានទូទាត់បញ្ជីចាស់លើការចោទបាត់ឈ្មោះជាង១លាននាក់ និងបញ្ហាទឹកខ្មៅ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញ បានព្រមានទូទាត់បញ្ជីចាស់ ចំពោះការចោទថា បាត់ឈ្មោះអ្នកបោះឆ្នោតជាង ១លាន ២សែននាក់ក្នុងឆ្នាំ២០១៣ និងការចោទថា ទឹកខ្មៅជ្រលក់ម្រាមដៃ អាចលុបជ្រះក្នុងរយៈពេលតិចជាង ១២ម៉ោង ប្រសិនបើរកឃើញថា ការលើកឡើងទាំងនោះ ជាចេតនាដើម្បីបង្កមហន្តរាយដល់ប្រទេសជាតិ។ ថ្លែងប្រាប់អ្នកសារព័ត៌មាន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំឭកនូវជំនួបចរចាដោះស្រាយទំនាស់នយោបាយក្រោយការបោះឆ្នោតឆ្នាំ២០១៣ ដោយថា គ្រានោះ លោកបានស្នើឲ្យមានការកែទម្រង់ការបោះឆ្នោត និងបញ្ជីបោះឆ្នោត តែភាគីគណបក្សសង្គ្រោះជាតិ ស្នើសុំត្រឹមការប្តូរសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) តែប៉ុណ្ណោះ។ លោកបានផ្តាំទៅគណបក្សសង្គ្រោះជាតិ ថា តាមរយៈច្បាប់បោះឆ្នោតថ្មី ក្នុងករណីមិនចូលស្បថ ឬពហិការប្រជុំសភា គណបក្សនេះ នឹងត្រូវបាត់បង់អាសនៈ។ ...
តាំង វីដា
http://bit.ly/2ck12pb
សង្គមស៊ីវិលស្នើឲ្យឈប់បន្ថែមក្រោយភ្ជុំដើម្បីចុះឈ្មោះបោះឆ្នោត
មន្ត្រីសង្គមស៊ីវិលមួយរូបបានស្នើឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជួយអន្តរាគមន៍ទៅក្រសួងការងារដោយអនុញ្ញាតឲ្យមន្ត្រីរាជការនិងឯកជនព្រមទាំងកម្មករនិយោជិកនិងពលករចំណាកស្រុកបានឈប់សម្រាក៥ថ្ងៃបន្ថែម បន្ទាប់ពីបុណ្យភ្ជុំបិណ្ឌ ដើម្បីបានទៅចុះឈ្មោះបោះឆ្នោត។ ...
មុំ គន្ធា
http://bit.ly/2aHRCjm
គជប ស្នើឲ្យមានកិច្ចប្រជុំនឹង NGO ដើម្បីបំបាត់មន្ទិល
ស្ថាប័នរៀបចំការបោះឆ្នោតដែលកំពុងជួបបញ្ហាបានស្នើឲ្យមានកិច្ចប្រជុំជាប្រចាំជាមួយនឹងគណបក្សនយោបាយអ្នកសារព័ត៌មាន និងអង្គការសង្គមស៊ីវិលក្នុងគោលបំណងលុបបំបាត់ការសង្ស័យពីភាពលម្អៀងទៅរកគណបក្សកាន់អំណាច។ ...
ប៊ុន សេងគង់
http://bit.ly/1OI80wJ
