ព័ត៌មាន
កម្ពុជាគាំទ្រការចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រខាងកើត
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា កម្ពុជាគាំទ្រដល់ប្រទេសទីម័រខាងកើតក្នុងការក្លាយទៅជាសមាជិកលេខរៀងទី១១នៅក្នុងអាស៊ាន។ ...
វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/25747/cambodia-backs-timor-leste-asean-membership/
ម៉ាឡេស៊ី-កម្ពុជានឹងធ្វើការជាមួយគ្នាលើការបង្ក្រាបការជួញដូរមនុស្ស
ប្រទេសម៉ាឡេស៊ី និងប្រទេសកម្ពុជាកំពុងធ្វើការជាមួយគ្នាដើម្បីបញ្ជូលកិច្ចចរចាមួយសម្រាប់កិច្ចព្រមព្រៀងមួយលើការបង្ក្រាបការជួញដូរមនុស្ស។ ...
Mazwin Nik Anis
http://www.thestar.com.my/news/nation/2016/06/03/malaysia-cambodia-working-together-on-tackling-human-trafficking/
ប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះសម្រាប់វេទិកាសេដ្ឋកិច្ចពិភពលោកអំពីអាស៊ាននៅឆ្នាំក្រោយ
“មានទេសចរណ៍ច្រើន និងមានអ្នកវិនិយោគជាច្រើន”។ ឃ្លានេះនឹងក្លាយទៅជាពាក្យស្លោកមួយនៅពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះសម្រាប់វេទិកាសេដ្ឋកិច្ចពិភពលោកអំពីអាស៊ាននៅរាជធានីភ្នំពេញនៅឆ្នាំក្រោយ។ ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/news/25723/cambodia--new-host-for-world-forum/
នាយករដ្ឋមន្ត្រីបារម្ភពីការប្រកួតប្រជែងក្នុងតំបន់
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចោទជាសំណួរពីវិសាលភាពនៃការប្តេជ្ញាចិត្តរបស់សហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) ក្នុងការបង្កើតប្លុកពាណិជ្ជកម្មប្រចាំតំបន់ខណៈប្រទេសមួយចំនួនបន្តប្រកួតប្រជែងគ្នាលើការនាំចេញផលិតផលកសិកម្ម និងលំហូរចូលវិនិយោគផ្ទាល់ពីបរទេស។ ...
Kali Kotoski
http://bit.ly/1UgWwSI
ចិននឹងពិចារណាពីកិច្ចព្រមព្រៀងការនាំចេញអង្ករ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញបានដាក់សំណើរដល់ប្រទេសចិនក្នុងការពិចារណាពីការស្ទុកស្រូវអង្ករពីកម្ពុជាជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីចូលរួមដល់ការផ្តល់ជំនួយសង្គ្រោះស្បៀងអាហារឱ្យប្រទេសដទៃទៀត។ សំណើរនេះត្រូវបានធ្វើឡើងអំឡុងពេលនៃជំនួបរវាងលោកនាយករដ្ឋមន្ត្រី និង លោក Ho Hau Wah អនុប្រធាននៃសន្និសីទពិគ្រោះយោបល់នយោបាយរបស់ប្រជាជនចិន នៅឯរដ្ឋសភាជាតិ។ ...
វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/25570/china-to-consider-rice-deal/
អង្គការសហប្រជាជាតិព្រួយបារម្ភពីកំណើននៃភាពតានតឹងផ្នែកនយោបាយនៅក្នុងប្រទេសកម្ពុជា
អង្គការសហប្រជាជាតិ កាលពីថ្ងៃអាទិត្យ បានប្រកាសក្តែងៗ ពីកំណើននៃភាពតានតឹងផ្នែកនយោបាយនៅក្នុងប្រទេសកម្ពុជា ដែលរួមមានទាំងការប៉ុនប៉ងចាប់ខ្លួនអ្នកនយោបាយចំពេលដែលមានការចោទប្រកាន់ពីគណបក្សប្រឆាំងថា គណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងតែធ្វើទុក្ខបុកម្នេញទៅលើបក្សប្រឆាំងរបស់ខ្លួន។ ...
Straits Times Team
http://www.straitstimes.com/asia/se-asia/united-nations-concerned-about-rising-political-tensions-in-cambodia
សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងការផ្លាស់ប្តូរ និងការបរិច្ចាកសរីរាង្គត្រូវបានអនុម័ត
ទីស្តីការគណៈរដ្ឋមន្ត្រីនៃកម្ពុជាបានអនុម័តសេចក្តីព្រាងច្បាប់កាលពីសប្តាហ៍មុន ស្តីពីច្បាប់ និងការគ្រប់គ្រងការបរិច្ចាក និងការផ្លាស់ប្តូរសរីរាង្គ ដើម្បីឆ្លើយតបទៅនឹងរបាយការណ៍មួយរបស់អង្គការសុខភាពពិភពលោក (WHO) ដែលបានបង្ហាញថា ជីវិតរបស់អ្នកដែលមានជម្ងឺមិនឆ្លងដូចជា ជម្ងឺសម្ពាធឈាមខ្ពស់ និងជម្ងឺទឹកនោមផ្អែម អាចនឹងប្រឈមនឹងគ្រោះថ្នាក់កាន់តែខ្លាំងតាមរយៈការផ្លាស់ប្តូរសរីរាង្គតម្រងនោម ប្រសិនបើការវះកាត់នោះធ្វើមិនបានត្រឹមត្រូវ។ ...
មុំ គន្ធា
http://www.khmertimeskh.com/news/25517/organ-transplant--donation-draft-law-approved/
រដ្ឋាភិបាលនឹងចាប់ផ្តើមការទន្ទា្រននៅតំបន់ព្រៃការពារ
ក្នុងឆ្នាំ២០០៩ដល់ឆ្នាំ២០១២ ក្រសួងបរិស្ថានបានធ្វើឱ្្យមានការរីកដុះដាលជាលក្ខណៈជាតិ ដោយចុះកិច្ចព្រមព្រៀងទៅឱ្យក្រុមហ៊ុនចំការកៅស៊ូឯកជននិងវិនិយោគពាណិជ្ជកម្មបៃតងនានា នៅក្នុងទីកន្លែងដែលជាតំបន់ការពាររបស់ប្រទេសកម្ពុជា។ ...
Zsombor Peter and Ben Sokhean
https://www.cambodiadaily.com/news/government-will-start-chipping-away-at-protected-areas-113127/
រុស្ស៊ី កម្ពុជា ចុះហត្ថលេខាលើអនុស្សរណៈយោគយល់២ ដើម្បីសហការគ្នាលើដំណើរការថាមពលនុយក្លេអ៊ែរ
ក្រុមហ៊ុនប្រតិបត្តិការថាមពលអាតូមិចរបស់រដ្ឋឈ្មោះថា Rosatom និងក្រុមប្រឹក្សាជាតិដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពនៃព្រះរាជាណាចក្រកម្ពុជាថ្ងៃនេះបានប្រកាសថាពួកគេបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់សំខាន់ៗពីរ។ ...
Rosatom Asia Pte Ltd
http://www.eco-business.com/press-releases/russia-cambodia-sign-two-mous-to-cooperate-in-nuclear-energy/
លោកនាយករដ្ឋមន្ត្រីចាត់ទុកកិច្ចខិតខំប្រឹងប្រែងផ្ដល់ជំនួយគ្រោះរាំងស្ងួតថាជាជោគជ័យ
ទីបំផុតនៅពេលភ្លៀងបានចាប់ផ្ដើមធ្លាក់ទូទាំងប្រទេស លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសកាលពីម្សិលមិញ បញ្ចប់យុទ្ធនាការផ្ដល់ជំនួយដែលលោកបានចាប់ផ្តើមកាលពីខែមុន ដើម្បីទប់ទល់គ្រោះរាំងស្ងួតអាក្រក់បំផុត ក្នុងរយៈពេលច្រើនទសវត្សរ៍មកនេះ ដោយចាត់ទុកគ្រោះរាំងស្ងួតនេះជាឱកាសសម្រាប់ “រៀនសូត្រ” នៅក្នុងអភិបាលកិច្ច។ ...
គុច ណារ៉េន និង ជេនណែល រ៉េតខា
http://www.cambodiadailykhmer.com/31747
លោកនាយករដ្ឋមន្ត្រី ជំរុញចុះឈ្មោះបោះឆ្នោត ចៀសវាងការរិះគន់បាត់ឈ្មោះបោះឆ្នោត ដូចឆ្នាំ២០១៣
ប្រមុខរដ្ឋាភិបាលកម្ពុជាកាលពីម្សិលមិញនេះបានជំរុញឲ្យប្រជាពលរដ្ឋរួសរាន់ធ្វើអត្តសញ្ញាណប័ណ្ណនិងចូលរួមចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នាដើម្បីឲ្យដំណើរការបោះឆ្នោតឃុំសង្កាត់និងការបោះឆ្នោតថ្នាក់ជាតិ ដោយតម្លាភាពនិងសុក្រឹតភាពចៀសវាងការរិះគន់បាត់ឈ្មោះបោះឆ្នោតដូចកាលពីឆ្នាំ២០១៣។ ...
តាំង វីដា
http://bit.ly/1TB5MBx
ហ៊ុនសែន៖ ការប្រណាំងទូកងនឹងប្រារព្ធធ្វើឡើងវិញក្នុងឆ្នាំ២០១៦
លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានប្រកាសឡើងកាលពីថ្ងៃពុធថា ប្រទេសកម្ពុជានឹងប្រារព្ធពីធីបុណ្យអ៊ុំទូកដែលមានរយៈពេលបីថ្ងៃឡើងវិញក្នុងឆ្នាំនេះ បន្ទាប់ពីផ្អាកការប្រារព្ធពិធីប្រចាំឆ្នាំនេះបួនដងក្នុងរយៈពេលប្រាំឆ្នាំកន្លងមក។ ...
គុច ណារ៉េន
https://www.cambodiadaily.com/brief/113056-113056/
នាយករដ្ឋមន្ត្រីប្រកាសបញ្ឈប់យុទ្ធនាការទ្រង់ទ្រាយធំចែកទឹកជូនពលរដ្ឋ
លោកនាយករដ្ឋមន្ត្រីបានប្រកាសបញ្ចប់ការធ្វើយុទ្ធនាការទ្រង់ទ្រាយធំក្នុងការចែកចាយទឹកដល់ប្រជាពលរដ្ឋទូទាំងប្រទេសដែលបានជួបការលំបាកដោយសារការខ្វះទឹកប្រើប្រាស់ប្រមាណ ២ ខែកន្លងមកនេះ ប៉ុន្តែនៅតែបន្តការជីក ស្តារស្រះ និងអណ្តូងដដែល។ ...
មុំ គន្ធា
http://bit.ly/20EdOxA
អ្នកអង្កេតការណ៍ឃើញថាកម្ពុជាកំពុងចាកចេញពីលទ្ធិប្រជាធិបតេយ្យ
អ្នកអង្កេតការណ៍នៅក្នុងប្រទេសកម្ពុជានិយាយថា ការបំភិតបំភ័យ ការបង្ក្រាបការបញ្ចេញមតិផ្នែកនយោបាយ និងការរឹតបន្តឹងលើសេរីភាពនៃការជួបជុំប្រមូលផ្តុំបានធ្វើឱ្យលទ្ធិប្រជាធិបតេយ្យដ៏ក្មេងខ្ចីរបស់កម្ពុជាស្ថិតនៅក្រោមការគំរាមកំហែង។ ...
ឌី កំបូលី
http://www.voacambodia.com/a/observers-see-cambodia-democracy-in-retreat/3343728.html
រុស្ស៊ីនឹងនាំចូលផលិតផលកសិកម្មពីកម្ពុជា
រុស្ស៊ីបានយល់ព្រមនាំចូលផលិតផលកសិកម្មពីកម្ពុជា ខណៈដែលមេដឹកនាំនៃប្រទេសទាំងពីរបានសន្យារជំរុញពាណិជ្ជកម្មទ្វេរភាគីក្នុងអំឡុងពេលនៃកិច្ចប្រជុំរវាងមន្ត្រីជាន់ខ្ពស់របស់ប្រទេសទាំងពីរក្នុងសប្តាហ៍កន្លងទៅ។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/news/25272/russia-to-import-agricultural-products/
កម្ពុជា-រុស្ស៊ីចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ៨
ប្រទេសកម្ពុជា និងរុស្ស៊ីបានចុះកិច្ចព្រមព្រៀងជាផ្លូវការដើម្បីលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីរហូតដល់ឆ្នាំ ២០២០ ទោះបីជាព័ត៌មានជាក់លាក់អំពីរបៀបដែលនឹងត្រូវសម្រេចបានចំពោះកិច្ចព្រមព្រៀងទាំងនោះមិនទាន់ត្រូវបានចេញផ្សាយនៅឡើយក្តី។ ...
Kali Kotoski
http://bit.ly/1WJPNqt
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញដំណើរទៅកាន់ទីក្រុងមូស្គូនៅមុនកិច្ចប្រជុំកំពូលអាស៊ាន
កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាប់ផ្ដើមដំណើរទស្សនកិច្ចរយៈពេលបួនថ្ងៃទៅកាន់ទីក្រុងមូស្គូ ទីដែលលោករំពឹងថា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីមួយចំនួន ព្រមទាំងចូលរួមក្នុងកិច្ចប្រជុំកំពូលរុស្ស៊ី-អាស៊ានផងដែរ។ ...
គុច ណារ៉េន
http://www.cambodiadailykhmer.com/news/31548/
រដ្ឋាភិបាលនឹងចាត់តាំងមន្ត្រីបំភ្លឺរឿងដីសម្បទានសេដ្ឋកិច្ចរបស់កងទ័ពវៀតណាម
លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានសម្រេចថានឹងចាត់បញ្ជូនមន្ត្រីរដ្ឋាភិបាលទៅឆ្លើយបំភ្លឺផ្ទាល់មាត់នៅមន្ទីររដ្ឋសភាជូនតំណាងរាស្ត្របក្សប្រឆាំងលោកអ៊ុំសំអានដែលកំពុងជាប់ឃុំខ្លួននៅពន្ធនាគារពាក់ព័ន្ធសំណើសុំការបំភ្លឺ ជុំវិញការគ្រប់គ្រងដីសម្បទានសេដ្ឋកិច្ចរបស់កងទ័ពប្រជាជនវៀតណាម នៅខេត្តរតនគិរី។ ...
តាំង វីដា
http://bit.ly/1TR0kfG
លោកនាយករដ្ឋមន្ត្រីនឹងជួបជាមួយប្រធានាធិបតីរុស្ស៊ីនៅសប្តាហ៍ក្រោយ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងធ្វើដំណើរទៅទស្សនកិច្ចនៅសហព័ន្ធរុស្ស៊ីនៅសប្តាហ៍ក្រោយ ដែលនៅទីនោះលោកនឹងមានកិច្ចប្រជុំទ្វេភាគីជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន។ ...
រស់ ចាន់វាសនា
http://www.khmertimeskh.com/news/24806/pm-to-meet-russian-president-next-week/
លោកនាយករដ្ឋមន្ត្រីចុះហត្ថលេខាលើតំបន់ព្រៃការពារ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចុះហត្ថលេខាលើអនុក្រឹតស្តីពីការដាក់តំបន់ការពារចំនួន ១៨ ដែលមានទំហំដីជិត ៣លានហិកតានៃព្រៃឡង់ នេះបើយោងតាមសេចក្តីថ្លែងការណ៍នៃក្រសួងបរិស្ថានកាលពីម្សិលមិញ។ ...
ម៉ៃ ទិត្យថារ៉ា
http://www.khmertimeskh.com/news/24817/pm-signs-off-on-protected-forests/
នាយករដ្ឋមន្ត្រី ប្រកាស ឲ្យដាក់ដេញថ្លៃឈើដែលរឹបអូសបានដោយខុសច្បាប់
លោកនាយករដ្ឋមន្ត្រីហ៊ុនសែនកាលពីថ្ងៃម្សិលមិញបានប្រកាសជាសាធារណៈថាឈើជាង៧ម៉ឺនម៉ែត្រគូបដែលសមត្ថកិច្ចរឹបអូសបានក្នុងពេលប្រតិបត្តិការទ្រង់ទ្រាយធំនៅនៅក្នុងភូមិសាស្ត្រភាគឦសានកន្លងមកនោះ នឹងត្រូវដាក់ឲ្យដេញថ្លៃក្នុងស្រុក បើទោះជាលោកធ្លាប់បានអះអាងពីមុនមកថា ឈើដែលចាប់បានពីបទល្មើសត្រូវបញ្ឈប់ការដាក់ឲ្យដេញថ្លៃនាំចេញ និងបង្វែរទៅឲ្យក្រសួងអប់រំ ក៏ដោយ។ ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/1TDRtel
លោកហ៊ុនសែនបញ្ជាឱ្យមានការលក់ឈើខុសច្បាប់ខណៈសាលារៀនមិនមានសមត្ថភាពក្នុងការដឹកឈើ
កាលពីថ្ងៃអង្គារ លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានដកហូតបញ្ជាការទិញសម្រាប់ឈើខុសច្បាប់ ដែលរឹបអូសបានដោយ រដ្ឋាភិបាលសម្រាប់ទៅសាងសង់សាលារៀននិងគេហដ្ឋានសម្រាប់លោកគ្រូអ្នកគ្រូ ដោយអះអាងថាពួកគាត់មាន ផលវិបាកក្នុងការដឹកឈើ ទាំងនេះចេញពីព្រៃ។ ...
គុច ណារ៉េន និង អូន ភាព
https://www.cambodiadaily.com/news/hun-sen-orders-timber-sale-because-teachers-cant-move-it-112430/
នាយករដ្ឋមន្ត្រីអំពាវនាវពីការអភិរក្សសត្វព្រៃ
កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រីបានប្រាប់ប្រជាជនកម្ពុជាឱ្យឈប់ធ្វើការបរបាញ់និងការបំពុលសត្វព្រៃ ដែលតួរលេខសត្វព្រៃទាំងនេះត្រូវបានធ្លាក់ចុះដោយសារកត្តាគ្រោះរាំងស្ងួតនិងភ្លើងឆេះព្រៃ។ ...
ផាក់ ស៊ាងលី
http://www.phnompenhpost.com/national/pm-calls-bird-preservation
រដ្ឋាភិបាលអនុម័តអនុក្រឹត្យការគ្រប់គ្រងរ៉ែ
រដ្ឋាភិបាលកម្ពុជាបានអនុម័តលើអនុក្រឹត្យស្ដីពីការគ្រប់គ្រង អាជ្ញាប័ណ្ណស្វែងរុករក និងអាជ្ញាប័ណ្ណឧស្សាហកម្មជីវកម្មធនធានរ៉ែ។ ...
ក្រុមការងារភ្នំពេញប៉ុស្តិ៍
http://bit.ly/1QW6iY5