ព័ត៌មាន
ធនាគារអភិវឌ្ឈន៍ជនបទបង្ហាញអត្តសញ្ញាណថ្មី
កាលពីថ្ងៃចន្ទ ធនាគារអភិវឌ្ឈន៍ជនបទដែលគ្រប់គ្រងដោយរដ្ឋ បានប្រកាសថា នឹងប្តូរឈ្មោះជាធនាគារអភិវឌ្ឍន៍កសិកម្មក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ដោយផ្តល់ជូននូវសេវាហិរញ្ញវត្ថុ និងសេវាធនាគារកាន់តែច្រើនជាងមុន។ ...
សុខ ច័ន្ទ
http://www.khmertimeskh.com/5077255/rdb-unveils-new-identity/
កសិករនៅខេត្តបាត់ដំបង ពុំហ៊ានច្រូតស្រូវបន្ទាប់ពីតម្លៃអង្ករធ្លាក់ចុះហើយគ្មានកន្លែងស្តុក
វាគឺជាពេលវេលាដ៏ក្តៅមួយសម្រាប់មនុស្សធម្មតាដែលធ្វើការនៅក្រោមពន្លឺព្រះអាទិត្យចាប់ផ្តើមពីម៉ោង១០ព្រឹកប៉ុន្តែវាគឺជាពេលវេលាដ៏ល្អសម្រាប់ក្រុមគ្រួសារកសិករនៅក្នុងខេត្តបាត់ដំបង ដើម្បីហាលស្រូវរបស់ពួកគេបន្ទាប់ពីពួកគេបរាជ័យក្នុងការលក់ចេញទៅឲ្យឈ្មួញដែលបានផ្តល់នូវតម្លៃទាបជាងតម្លៃទីផ្សារ។ លោក សួន សារិទ្ធ ជាកសិករដែលមានអាយុ ៥៥ឆ្នាំ មានកូនបួននាក់នៅក្នុងបន្ទុកគ្រួសារ បានដាក់ស្រូវចុះនៅលើប្លាស្ទិកដែលមានប្រវែងពីមួយទៅមួយនៅតាមបណ្តោយផ្លូវក្នុងឃុំបវេល ដើម្បីហាលបន្ទាប់ពីឈ្មួញបានបដិសេធមិនទទួលទិញស្រូវរបស់លោក។ លោកថា មានឈ្មួញអង្ករមួយចំនួនមកហើយឲ្យតម្លៃស្រូវទាបជាងលោកចង់បានហើយបន្ទាប់មកពួកគេត្រឡប់ទៅវិញដែលបន្សល់ទុកនូវស្រូវដែលគេមិនត្រូវការ។ ...
ជា វណ្ណៈ
http://bit.ly/2d3eTBq
RDB ឲ្យរោងម៉ាស៊ីនកិនស្រូវទាំងអស់ស្នើកម្ចីឥណទានរបស់រដ្ឋាភិបាល
ធនាគារអភិវឌ្ឍន៍ជនបទបានប្រកាសកាលពីម្សិលមិញថារាល់រោងម៉ាស៊ីនកិនស្រូវទាំងអស់អាចស្នើសុំកម្ចីឥណទានពិសេសរបស់រដ្ឋាភិបាលបានចាប់ពីថ្ងៃនេះតទៅសម្រាប់បញ្ជាទិញស្រូវសែនក្រអូបស្រាល ពីប្រជាកសិករដើម្បីស្ដារនូវតម្លៃស្រូវឲ្យកើនឡើងវិញបន្ទាប់ពីតម្លៃស្រូវបានធ្លាក់ខ្លាំងក្នុងប៉ុន្មានពីរសបា្តហ៍ចុងក្រោយនេះ។ នេះបើ យោងតាមមន្ត្រីជាន់ខ្ពស់នៃធនាគារអភិវឌ្ឍន៍ជនបទ។ ...
សុខ ចាន់
http://bit.ly/2cqlgwo
នាយករដ្ឋមន្ត្រីថា តម្លៃស្រូវរងឥទ្ធិពលពីក្រៅ
ខណៈមានការផ្ទុះឡើងនូវការតវ៉ារបស់កសិករទៅលើតម្លៃស្រូវដែលធ្លាក់ចុះខ្លាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឲ្យកសិករយោគយល់ចំពោះសភាពការណ៍ជារួមស្របពេលរដ្ឋាភិបាលបញ្ចេញមូលនិធិដើម្បីទ្រទ្រង់តម្លៃស្រូវ។ ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៅទីក្រុងភ្នំពេញកាលពីថ្ងៃម្សិលមិញលោកនាយករដ្ឋមន្ត្រីអះអាងថានេះមិនមែនជាបញ្ហាក្នុងស្រុកប៉ុណ្ណោះទេនៅពេលដែលវិបត្តិសេដ្ឋកិច្ចសកលមិនទាន់បានឆ្លងផុតនៅឡើយនោះ។ ...
ហ៊ គឹមសាយ
http://bit.ly/2cDL9bI
អ្នកក្នុងវិស័យស្រូវអង្ករបារម្ភការនាំចូលផ្តួលតម្លៃអង្ករក្នុងស្រុក
អ្នកនៅក្នុងវិស័យស្រូវអង្ករបានសម្ដែងការព្រួយបារម្ភជុំវិញការហូរចូលអង្ករតម្លៃថោកពីប្រទេសជិតខាងនៅតែបន្តផ្តួលតម្លៃអង្ករផលិតក្នុងស្រុកដែលកសិករផលិតចំណាយថ្លៃដើមផលិតខ្ពស់ ហើយស្នើឲ្យរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធចាត់វិធានការទប់ស្កាត់។ ការព្រួយបារម្ភជុំវិញចំពោះតម្លៃអង្ករក្នុងស្រុកមិនអាចប្រកួតប្រជែងនឹងអង្ករនាំចូលនេះធ្វើឡើងស្របពេលដែលបណ្តារោងម៉ាស៊ីនកិនស្រូវកំពុងខ្វះទុនបង្វិលដើម្បីប្រមូលទិញស្រូវ ក្នុងរដូវប្រមូលផលជិតចូលមកដល់។ ...
ជា វណ្ណៈ
http://bit.ly/2ciX3qs
ឥណទានសង្គ្រោះលើវិស័យស្រូវអង្កររំពឹងធ្លាក់មុនរដូវប្រមូលផល
វាមានរយៈពេល៧ខែហើយបន្ទាប់ពីឥណទានសង្គ្រោះប្រមាណ៣០លានដុល្លារមិនទាន់ទម្លាក់ដល់ដៃរោងម៉ាស៊ីនកិនស្រូវនៅឡើយបន្ទាប់ពីខាងផ្នែកស្រូវអង្ករស្នើទៅរដ្ឋាភិបាលដើម្បីជួយទប់ស្កាត់ការដួលរលំនៅក្នុងវិស័យស្រូវអង្ករនៅក្នុងរដូវប្រមូលផលស្រូវឆ្នាំនេះ ប៉ុន្តែទាំងមន្ត្រី និងអ្នកពាក់ព័ន្ធក្នុងវិស័យនេះ ជឿជាក់ថា ឥណទាននឹងសម្រេចបាននៅមុនរដូវប្រមូលផលស្រូវខាងមុខ។ សហព័ន្ធស្រូវអង្ករកម្ពុជា កាលពីខែមីនា កន្លងទៅ បានស្នើរដ្ឋាភិបាល ផ្តល់មូលនិធិ ប្រមាណ៣០លានដុល្លារ ទៅធនាគារអភិវឌ្ឍន៍ជនបទ ដើម្បីផ្តល់កម្ចីដល់បណ្តារោងម៉ាស៊ីនកិនស្រូវ ជាទុនបង្វិលក្នុងការប្រមូលទិញស្រូវពីកសិករ នៅក្នុងរដូវប្រមូលផលស្រូវខាងមុខ ដោយសារតែភាគច្រើននៃបណ្តារោងម៉ាស៊ីនកិនស្រូវទាំងនោះ មិនអាចស្នើឥណទានគ្រប់គ្រាន់ពីធនាគារពាណិជ្ជ។ ...
ជា វណ្ណៈ
http://bit.ly/2cmOews
ផ្សារមូលបត្រឡាវ និងកម្ពុជា មិនមានដំនើរការ២ឆ្នាំបន្ទាប់ពីការបញ្ចូលគ្នារវាងក្រុមហ៊ុនបី
ប្រសិនបើអ្នកត្រូវគេផ្តល់លុយទាំងអស់នៅក្នុងពិភពលោកទៅធ្វើវិនិយោគលើផ្សារភាគហ៊ុនមួយដែលជាផ្សារភាគហ៊ុននៃប្រទេសកម្ពុជានិងឡាវ តើផ្សារភាគហ៊ុនមួយណា ដែលអ្នកនឹងធ្វើការជ្រើសរើស? អ្នកប្រហែលជាគ្មានជំរើសច្រើននោះទេ ផ្សារភាគហ៊ុនទាំងពីរមាន ...