អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​មនុស្ស​ប្រាំពីរនាក់​ក្នុង​ការប្រារព្ធ​ខួប​បាញ់់​សម្លាប់​លោក កែម ឡី

អ្នកគាំទ្រ​លោក​បណ្ឌិត កែម ឡី ចំនួន​ប្រាំពីរ​រូប​ត្រូវ​ចាប់​ខ្លួន​ដោយ​អាជ្ញា​ធរ​ក្រុង​ភ្នំពេញ​ ដោយ​សារ​ពួក​គេ​បាន​ធ្វើ​ពិធី​រំឭក​​​ខួប​ទី​៣​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​​អ្នក​វិភាគ​នយោបាយ​រូប​នេះ​ ក្នុង​នោះ​អ្នក​គាំទ្រ​ម្នាក់​ត្រូវ​បញ្ជូន​ទៅ​កាន់​តុលាការ​ដើម្បី​ធ្វើ​ការ​ចោទ​ប្រកាន់។ បុរស​វ័យ​កណ្តាលម្នាក់​ត្រូវ​ចាប់​ខ្លួន​បញ្ជូន​ទៅ​តុលាការ​ និង​អ្នក​គាំទ្រ​លោក​បណ្ឌិត​កែម​ ឡី​បី​នាក់​ផ្សេង​ទៀតត្រូវ​បាន​ឃាត់​ខ្លួន​នៅថ្ងៃ​ពុធ​នេះ​ ខណៈពួក​គេ​ព្យាយាម​លក់​អាវ​យឺត​ដែល​មាន​រូប​លោក​កែម ឡី​ និង​ព្យាយាម​ធ្វើ​ពិធីរំឭក​ខួប​គម្រប់​បីឆ្នាំ​នៃការ​បាញ់​សម្លាប់​អ្នក​វិភាគដ៏ល្បី​ឈ្មោះ​នេះ។ …

ហ៊ុល រស្មី
https://khmer.voanews.com/a/seven-arrested-for-marking-third-year-anniversary-of-killing-political-commentator/4994274.html