ព័ត៌មាន​

សាលាឧទ្ធរណ៍នឹង​​​បើក​សវនាការលើ​បណ្តឹង​ទាស់របស់លោក កឹម សុខា នៅ​ចុងខែ​មករា

សាលាឧទ្ធរណ៍ភ្នំពេញ​នឹងបើកសវនាការលើបណ្តឹងឧទ្ធរណ៍​របស់លោក កឹម សុខា អតីត​មេដឹកនាំ​គណបក្សប្រឆាំង ជុំវិញ​ការផ្តន្ទាទោស​លោក​ ពី​បទ​សន្និដ្ឋិភាព​ជាមួយ​បរទេស​ នៅថ្ងៃទី៣០ ខែមករានេះ ខណៈសង្គមស៊ីវិលអំពាវនាវឱ្យរដ្ឋាភិបាល​ថ្មីស្តារស្ថានការណ៍នយោបាយ និងសិទ្ធិមនុស្សក្នុងប្រទេសឡើងវិញ។ ... ...

ឃួន ណារីម​
https://khmer.cambojanews.com/jan-30-fixed-for-kem-sokhas-appeal-as-civil-societies-hope-for-political-space-restoration/

លោក កឹម សុខា នឹងប្ដឹងឧទ្ធរណ៍នៅសប្តាហ៍នេះចំពោះការផ្ដន្ទាទោសក្នុងសំណុំរឿងក្បត់ជាតិ

លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​ប្រឆាំង​​នឹង​ដាក់​បណ្តឹង​ឧទ្ធរណ៍​នៅក្នុង​​​សប្តាហ៍​នេះ​ប្រឆាំងនឹង​​ការ​ផ្ដន្ទាទោសលោក​ក្នុង​សំណុំរឿង​​ក្បត់​ជាតិ​ ដែល​តុលា​ការក្រុងភ្នំពេញ សម្រេច​ឃុំខ្លួន​នៅក្នុង​ផ្ទះរយៈ​ពេល​២៧​ឆ្នាំ​។ នេះបើ​តាម​ការ​លើកឡើង​របស់​មេធាវី​​លោក​​។ ... ...

ស៊ន សារ៉ាត
https://khmer.cambojanews.com/kem-sokha-to-appeal-this-week-against-treason-conviction/

តុលាការ​អនុញ្ញាតឱ្យ​លោក​ កឹម សុខា ជួប​មេធាវី​នៅផ្ទះ នា​ថ្ងៃទី​ ២៨ មីនា ដើម្បី​បន្ត​នីតិវិធី​

អយ្យការ​អម​សា​លា​ដំបូង​រាជធានី​ភ្នំពេញ បាន​អនុញ្ញាតឱ្យ​លោក ​កឹម សុខា អតីត​ប្រធាន នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ជួប​ជាមួយ​សហ​មេធាវី​ការពារ​ក្តី នៅក្នុង​លំនៅឋាន របស់លោក នៅ​សង្កាត់​បឹងកក់​ទី​ ២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ នា​ថ្ងៃទី ​២៨ ខែមីនា ខាងមុខនេះ ចាប់ពី​ពេលព្រឹក រហូតដល់​រសៀល ម៉ោង ​៥ ដើម្បី​ពិគ្រោះ​យោបល់​ក្នុងការ​ប​នុ្ត​នីតិវិធី​ទៀត​។​ ... ...

យុទ្ធ វីរៈ
https://www.postkhmer.com/national/2023-03-24-0909-248352.html

សភាសហភាពអឺរ៉ុបទទូចឱ្យកម្ពុជាបញ្ចប់ការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ និងដោះលែងលោក កឹម សុខា

សភាអឺរ៉ុបបានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាដោះលែង លោក កឹម សុខា អតីតប្រ​ធាន​គណបក្សប្រឆាំង និងឲ្យគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយដោយតុលាការកំពូល​នោះ​ ដំណើរ​ការ​ឡើង​វិញ ដើម្បី​ចូលរួមក្នុងការបោះឆ្នោតឆ្នាំ២០២៣ នេះ​បើ​តាមសេចក្តី​សម្រេច​មួយដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។ ... ...

ស៊ន សារ៉ាត និង ផុន សុទ្ធីរ័ត្ន
https://khmer.cambojanews.com/eu-parliament-urges-end-to-political-persecution-calls-for-free-and-fair-elections/

សហមេធាវីរបស់លោក កឹម សុខា ត្រូវបានរារាំងជួបកូនក្តីរបស់ខ្លួន

សហមេធាវី​ ​លោក កឹម​ សុខា អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​បាន​លើកឡើង​នៅក្នុង​សេចក្តីថ្លៃការណ៍មួយកាល​ពីថ្ងៃអង្គារថា ពួកគេ​មិនត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូលជួប​កូន​ក្តី​របស់ខ្លួន ដោយ​អះអាងថា ​​ជាការរំលោភសិទ្ធិ​​កូន​ក្តី​ ដែល​មេធាវី​​ត្រូវ​បាន​រារាំង​មិនឲ្យ​ចូល​ជួប​ពិគ្រោះយោបល់ច្បាប់​ ដើម្បីរៀប​ចំពាក្យបណ្តឹងឧទ្ធរណ៍លើ​សាលក្រម​ផ្តន្ទាទោស​របស់លោក​ ពីបទ​ក្បត់ជាតិ​នោះទេ​។ ... ...

ស៊ន សារ៉ាត និង សុវណ្ណ ស្រីពេជ្រ
https://khmer.cambojanews.com/detained-ex-opposition-leader-kem-sokha-blocked-from-meeting-with-his-lawyers/

លោក កឹម សុខា ត្រូវបាន​ផ្តន្ទាទោស​ចំនួន ២៧​ ឆ្នាំ ក្នុង​សំណុំរឿង «​ស​ន្ទិ​ដ្ឋ​ភាព​ជាមួយ​បរទេស​» ព្រមទាំង​ដក​ជា​ស្ថាពរ​នូវ​សិទ្ធិ​បោះឆ្នោត សិទ្ធិ​ឈរឈ្មោះ​ឱ្យគេ​បោះឆ្នោត និង​សិទ្ធិ​ធ្វើ​សកម្មភាព​នយោបាយ​ផ្សេងទៀត​

អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​បានប្រកាស​ប្រាប់​សាធារណជនថា ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី ៣ ខែមីនា ឆ្នាំ​ ២០២៣ ​នេះ​បានប្រកាស​សាលក្រម​លើ​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​៖ ៥៦៤២/I ចុះ​ថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ​ ២០១៧ របស់​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែលមាន​ជនជាប់ចោទ​ឈ្មោះ កឹម សុខា កើត​ថ្ងៃទី​ ២៧ ខែមិថុនា ឆ្នាំ​ ១៩៥៣ ដែល​ត្រូវ​ជាប់ចោទ​ពីបទ ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស ឬ​បទ​ឃុបឃិត ...

បុគ្គលិកភ្នំំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2023-03-03-1424-247613.html

តុលាការក្រុងភ្នំពេញព្រមានអតីតមេបក្សប្រឆាំង លោក កឹម សុខា ឱ្យឈប់ធ្វើសកម្មភាពនយោបាយ

សាលាដំបូងរាជធានីភ្នំពេញបានសម្រេចបដិសេធការស្នើសុំរបស់ព្រះរាជអាជ្ញាក្នុងការឃុំខ្លួនឡើងវិញលើ​លោក កឹម សុខា អតីតមេបក្សប្រឆាំង ដោយគ្រាន់តែសម្រេចចាត់វិធានការ​ព្រមាន​មិនឱ្យធ្វើសកម្មភាពនយោបាយ នៅរសៀលថ្ងៃពុធ ដោយសារលោក​បានបំពាន​បម្រាម​​របស់តុលាការ ក្រោយលោកបាន​​ចុះជួប​អ្នក​គាំទ្រ​របស់ខ្លួន​​កាលពីពេលថ្មីនេះ។ ... ...

ខេមបូចា ព័ត៌មាន
https://khmer.cambojanews.com/phnom-penh-municipal-court-warns-former-opposition-leader-kem-sokha-to-stop-political-activities/

សាលាឧទ្ធរណ៍បើកសវនាការលើបណ្តឹងរបស់មន្ត្រីអាដហុក៥រូប ជុំវិញសំណុំរឿងសូកប៉ាន់

សាលាឧទ្ធរណ៍​កាលពីថ្ងៃ​ព្រហស្បតិ៍​បាន​បើក​សវនាការ​លើ​សំណុំរឿង «អាដហុក៥» របស់បុគ្គលិកនិងអតីតបុគ្គលិករបស់អង្គការសិទ្ធិមនុស្សនេះ ​ដែល​កាលពី​ខែកញ្ញា ឆ្នាំ​២០១៨ ត្រូវ​បាន​តុលាការ​រក​ឃើញ​ពិរុទ្ធភាព​ពី​បទ​សូកប៉ាន់​ស្រី​កំណាន់​របស់លោក កឹម សុខា​ អតីត​ប្រធាន​គណបក្ស​ប្រឆាំង​។ ... ...

ឃួន ណារីម​
https://khmer.cambojanews.com/appeal-trial-held-for-adhoc-5-over-bribery-case/

មន្ត្រី៖ អាមេរិក​អាច​ឃ្លាំមើល​ដំណើរការ​កាត់ក្ដី​លោក កឹម សុខា

អ្នកនាំពាក្យ​ក្រសួង​ការបរទេស និង​ក្រសួងយុត្តិធម៌​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា សហរដ្ឋអាមេរិក​អាច​ឃ្លាំមើល​ដំណើរការ​កាត់ក្ដី​លោក កឹម សុខា បាន​ប៉ុន្តែ​មិនអាច​ជ្រៀតជ្រែក​កិច្ចការ​​ផ្ទៃក្នុង​កម្ពុជា ឬ​ធ្វើឲ្យ​មានការ​ប៉ះពាល់​ដល់​ដំណើរការ​របស់​តុលាការ​ទេ​។ ការលើក​ឡើង​បែបនេះ​ជា​ការឆ្លើយតប​ទៅនឹង​ការលើកឡើង​របស់​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក Michael R. Pompeo ដែល​បានលើកឡើង​កាលពី​ថ្ងៃ​ពុធ​ថា អាមេរិក ...

នៀម ឆេង
https://bit.ly/2YIBcAw

លោក ស ខេង​៖ ជោគវាសនា​របស់​លោក កឹម សុខា គឺ​ស្ថិត​លើ​តុលាការ

រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង បាន​បញ្ជាក់​កាលពី​ម្សិលមិញ​ថា ជោគវាសនា​របស់​លោក កឹម សុខា​គឺ​អាស្រ័យ​ទៅ​លើ​តុលាការ​ដោយ​មិន​អាច​ភ្ជាប់​ជាមួយ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ដែល​តម្រូវ​ឲ្យ​មាន​ការស្នើសុំ​ដក​បម្រាម​នយោបាយ​នោះ​បាន​ទេ​ ខណៈ​សំណុំ​រឿង​របស់​អតីត​មេបក្ស​ប្រឆាំង​រូប​នេះ ...

ម៉ិច ដារ៉ា និង វ៉ន ដារ៉ា
https://bit.ly/2SFUoeE

​រដ្ឋាភិបាល​រិះគន់​សេចក្តីសម្រេច​របស់​សភា​អឺរ៉ុប​

​រដ្ឋាភិបាល​បាន​រិះគន់​ចំពោះ​ដំណោះស្រាយ​របស់​សភា​អឺរ៉ុប​ ដែល​បាន​អនុម័ត​កាលពី​ស​ប្តា​ហ៍​មុន​ ដែល​អំពាវនាវ​ឱ្យ​មានការ​លើកលែង​ការ​ចោទប្រកាន់​អតីត​មេដឹកនាំ​គណបក្សប្រឆាំង​លោក​ កឹ​ម​ សុខា​ពី​បទ​ក្បត់ជាតិ​ និង​ការ​ស្ដារ​សិទ្ធិ​មនុស្ស​ដោយ​ជំទាស់​ដំណោះស្រាយ​នេះ​គឺ​មាន ...

ឃួន ណារីម
https://www.khmertimeskh.com/50533677/government-blasts-european-parliaments-resolution/

លោក ស ខេង ​រៀបរាប់​ពី​ការប្តូរ​ទីតាំង​ឃុំ​ខ្លួន​លោក កឹម សុខា ពី​ពន្ធនាគារ​មក​ឃុំ​ក្នុង​ផ្ទះ

លោក ស ខេង បាន​រៀបរាប់​លម្អិត​អំពី​អ្វី​ដែល​លោក​បាន​បើក​កិច្ចប្រជុំ​ដើម្បី​យក​លោក កឹម សុខា ពី​ការឃុំ​ខ្លួន​នៅក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង ក្នុង​ខេត្ត​ត្បូងឃ្មុំ មក​ឃុំ​ខ្លួន​នៅក្នុង​ផ្ទះ​របស់​លោក​នៅក្នុង​ខណ្ឌ​ទួលគោក ខណៈ​ដែល​សហគមន៍​អន្តរជាតិ និង​អ្នកវិភាគ​បាន​ទទូច​ឲ្យ​មានការ​ទម្លាក់​ចោល​បទ​ចោទប្រកាន់​ទាំង​ស្រុង​ទៅលើ​អតីត ...

នៀម ឆេង
https://bit.ly/2D4ma0M

​ឯកអគ្គរដ្ឋទូត​ប្រចាំ​អង្គការសហប្រជាជាតិ​លើក​ឡើង​ពី​ការ​រិះគន់​លើ​សិទ្ធិ​

​លោក​ ណី​ សំ​អុល​ ឯកអគ្គរាជទូត​ តំណាង​អចិន្ត្រៃយ៍​កម្ពុជា​ ប្រចាំ​អង្គការសហប្រជាជាតិ​បាន​សម្តែង​ការ​ខកចិត្ត​កាលពី​ថ្ងៃ​អង្គារ​នៅ​ក្រុង​ហ្សឺ​ណែវ​ តាម​ការ​អំពាវនាវ​របស់​ប្រធាន​ UNHCR​ ដែល​ទើប​តែងតាំង​ថ្មី​ឱ្យ​ដោះ​លែង​អ្នកទោស​នយោបាយ​ទាំងអស់​នៅ​ក្នុង​ប្រទេស​។​ ...​ ...

ឃួន ណារីម
https://www.khmertimeskh.com/50533020/un-ambassador-addresses-rights-criticism/

​សហរដ្ឋអាមេរិក​សូម​អំពាវនាវ​ឱ្យ​កម្ពុជា​ដក​ចេញ​នូវ​ការ​រឹត​បន្តឹង​ចំពោះ​មេដឹកនាំ​ប្រឆាំង​

សហរដ្ឋអាមេរិក​បាន​អំពាវនាវ​រាជរដ្ឋាភិបាល​កម្ពុជា​កាលពី​ថ្ងៃ​អង្គារ​ ដើម្បី​ទម្លាក់​ការ​ចោទប្រកាន់​ប្រឆាំង​នឹង​លោក​ កឹ​ម​ សុខា​ មេដឹកនាំ​គណបក្សប្រឆាំង​ដែល​ត្រូវ​បាន​ដោះ​លែងឱ្យ​នៅ​ក្រៅ​ឃុំ​ ប៉ុន្តែ​ត្រូវ​បាន​ឃុំខ្លួន​នៅ​ក្នុងផ្ទះ​។​ លោក​ កឹ​ម​ សុខា​ ត្រូវ​បាន​ដោះ​លែង​កាលពី​ថ្ងៃ ...

ប្រាក់ ចាន់ធុល
https://www.reuters.com/article/us-cambodia-politics/u-s-urges-cambodia-to-remove-restrictions-against-opposition-leader-idUSKCN1LR0EP?il=0

លោក​ កឹម សុខា បាន​នៅ​ក្រៅ​ឃុំ​​​ តែ​សេរីភាព​ត្រូវ​បាន​រឹតបន្តឹង

លោក កឹម សុខា ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ប៉ុន្តែ​សេរីភាព​ត្រូវ​បាន​រឹតត្បិត​តឹងរ៉ឹង​បំផុត​​ទាំង​ការ​ដើរហើរ​ និង​ទំនាក់ទំនង​​ជាមួយ​សាធារណជន​។ លោក កឹម សុខា អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវបាន​តុលាការ​កំពូល​រំលាយ​ត្រូវ​បាន​ដោះលែង​បណ្ដោះអាសន្ន​ពី​ពន្ធនាគារ​ត្រពាំងផ្លុង ក្នុង​ខេត្ត​ត្បូងឃ្មុំ​កាលពី​ព្រឹក ...

នៀម ឆេង
https://bit.ly/2x39elA

លោក កឹម សុខា ត្រូវ​បាន​តុលាការ​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះ​អាសន្ន

សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ បាន​ចេញ​ដីកា​សម្រេច​ដោះ​លែង​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន។ នេះ​បើ​យោង​តាម​ដីកា​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដែល​ភ្នំពេញ​បុស្តិ៍​ទទួល​ បាន​នា ព្រឹក​ថ្ងៃ​ទី ១០ ខែ​កញ្ញា ឆ្នាំ​ ២០១៨ នេះ។ ... ...

វ៉ន ដារ៉ា និង នៀម ឆេង
https://bit.ly/2O2FBbs

ស​ភា​អឺ​រ៉ុប​ នឹង​ពិ​ភា​ក្សា​រឿង​ចាប់​ឃុំ​លោក កឹម សុខា

សភា​អឺរ៉ុប​នឹង​រៀប​ចំ​កិច្ច​​ប្រ​ជុំ​​មួយ​ ស្តី​អំពី​​ស្ថាន​ភាព​សិទ្ធិ​មនុស្ស លទ្ធិ​ប្រជា​ធិប​តេយ្យ​ និង​នីតិ​រដ្ឋ​នៅ​ថ្ងៃ​ព្រហ​ស្បតិ៍​​ ទី ១៣ ខែ​កញ្ញា​នេះ​ដែល​ប្រធាន​បទ​នៃ​កិច្ច​ប្រជុំ​គឺ​ពិ​ភាក្សា​ អំពី​កម្ពុជា​ដោយ​ ...

នៀម ឆេង
https://bit.ly/2oSJ5SU

អាមេរិក​ពង្រីក​ការដាក់​កំហិត​ទិដ្ឋាការ​ទៅលើ​​មន្ត្រី​របស់​កម្ពុជា

មន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​បាន​និយាយ​ថា ពួកគេ​បាន​ពង្រីក​ការដាក់​ទណ្ឌកម្ម​ទិដ្ឋាការ​លើ​មន្ត្រី​កម្ពុជា​ និង​បុគ្គល​ដែល​ទទួល​ខុសត្រូវ​ចំពោះ​អ្វី​ដែល​ប្រទេស​មហាអំណាច​មួយ​នេះ​ចាត់ទុក​ថា​ជា​អ្នក​ពាក់ព័ន្ធ​នឹង​ការធ្វើ​ឱ្យ​ខូច​ដល់​​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ជា​អ្វី​ដែល​មន្ត្រី ...

នៀម ឆេង
https://bit.ly/2wdrxUC

មន្ត្រី​គណៈកម្មការ​សហភាព​អឺរ៉ុប ស្នើ​ឲ្យ​ដោះ​លែង​លោក កឹម​សុខា ខណៈ​កម្ពុជា​ថា ​វា​មិន​អាច​ទៅ​រួច​ទេ

លោកស្រី Federica Mogherini មន្ត្រី​គណៈកម្មការ​សហភាព​អឺរ៉ុប (EC) ទទួល​បន្ទុក​កិច្ចការ​បរទេស និង​គោល​នយោបាយ​សន្តិសុខ​បាន​លើក​ឡើង​ជា​ដដែលៗ​ទាម​ទារ​ឲ្យ​មាន​ការ​ដោះ​លែង​លោក កឹម សុខា អតីត​ប្រធាន CNRP និង​បាន​អំពាវនាវ​ឲ្យ​កម្ពុជា​ចាត់​វិធានការ​ចាំបាច់​ដើម្បី​ធានា​ថា ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​កែប្រែ​ត្រឡប់​ទៅ​រក​ភាព​ដើម​វិញ ប៉ុន្តែ ...

ម៉ិច ដារ៉ា និងវង្ស សុខេង
https://bit.ly/2udqyDh

​តុលាការ​ឧទ្ធរណ៍​៖​ អតីត​មេដឹកនាំ​គណបក្សប្រឆាំង​កម្ពុជា​ លោក​ កឹ​ម​ សុខា​ ត្រូវ​បន្ត​ឃុំខ្លួន​មុន​ពេល​ជំនុំជម្រះ​

​អតីត​មេដឹកនាំ​គណបក្សប្រឆាំង​កម្ពុជា​ លោក​ កឹ​ម​ សុខា​ ត្រូវ​ជាប់​ពន្ធនាគារ​ ខណៈ​ពេល​កំពុង​រង់ចាំ​ការ​កាត់ក្តី​របស់​លោក​ បន្ទាប់​ពី​សាលាឧទ្ធរណ៍​កាលពី​ថ្ងៃ​អង្គារ​ ទី​២៧​ ខែមីនា​ បាន​លើក​ឡើង​ពី​សេចក្តីសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ក្នុង​ការ​បន្ត​ការ​ឃុំខ្លួន​បណ្តោះអាសន្ន​របស់ ...

អ៊ូច សូនី
https://www.channelnewsasia.com/news/asiapacific/ex-cambodian-opposition-leader-kem-sokha-to-remain-in-jail-10080296

ជំនួយ​អាមេរិក ​ភ្ជាប់​លក្ខខណ្ឌ​នឹង​វត្តមាន​របស់​គណបក្ស​ប្រឆាំង

ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​បាន​អនុម័ត​សំណើ​ថវិកា​​ចំណាយ​ចំនួន​ ១,៣ ​ពាន់​ពាន់​លាន​ដុល្លារ​ដែល​ក្នុង​នោះ​ដូចជា​បាន​កាត់​ជំនួយ​ដល់​កម្ពុជា ល្គឹក​ណា​មិន​មាន​ការដោះលែង​អ្នកទោស​​នយោបាយ និង​ឲ្យ​គណបក្ស​ប្រឆាំង​ដំណើរការ​ឡើង​វិញ ប៉ុន្តែ​មន្ត្រី​គណបក្ស​អំណាច​ថា​នឹង​មិន​ទទួល​ជំនួយ ...

Erin Handley
https://bit.ly/2Gb8cr6

លោក​ ហ៊ុន​ សែន​ ប្រកាស​ជំហ​មិន​លើកលែងទោស​អតីតមន្ត្រី​បក្ស​ប្រឆាំង​

​ដោយនៅ​តែ​មាន​កំហឹង​នយោបាយ​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ជា​ថ្មី​ម្ដងទៀត​បាន​ប្រកាស​ឈប់​លើកលែងទោស​ដល់​អតីត​ឥស្សរជន​នយោបាយ​គណបក្សប្រឆាំង​ពី​ម្សិលមិញ​ដែល​កំពុង​ជាប់​ពន្ធនាគារ​ ដែល​លោក​ហៅ​ថា​ជា​ «​ពួក​អា​មេ​ចង្រៃ​ ព្រហើន​ពេក​»​ ខណៈ​ពួក​គេ​កំពុង ...

បែន សុខហ៊ាន
http://bit.ly/2GNXk3r

សំណើសុំ​ជួប​​លោក​ កឹម ​សុខា ​របស់​លោកស្រី​ ស្ម៊ីត ​ត្រូវ​បដិសេធ

ចៅក្រម​ស៊ើបសួរ​បាន​​បដិសេធ​មិន​ឲ្យ​លោកស្រី រ៉ូណា ស្ម៊ីត ចូល​ជួប​លោក កឹម សុខា ក្រោម​ហេតុផល​ថា សំណុំ​រឿង​កំពុង​ស្ថិត​ក្នុង​ការ​ស៊ើបសួរ​ និង​ប្រមូល​ភ័ស្តុតាង ខណៈ​ដែល​តុលាការ​កំពូល​នឹង​បើក​សវនាការ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​លើ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​ដោយ​គ្មាន​វត្តមាន​លោក កឹម សុខា​។​ ... ...

បែន សុខហ៊ាន និងនៀម ឆេង
http://bit.ly/2FrmjIw

ពិស្តារ៖ តុលាការ​សម្រេច​បន្ត​ឃុំ​ខ្លួន​លោក​ កឹម សុខា ​៦ ​ខែ​ទៀត ទោះ​មាន​ការទទូច​សុំ​ទៅ​ព្យាបាល​ជំងឺ

បន្ទាប់ពី​បាន​ធ្វើការ​សាកសួរ​ជិត​ពេញ​មួយ​ថ្ងៃ​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង លោក​ គី ឫទ្ធី ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​បន្ត​ឃុំ​ខ្លួន​លោក កឹម សុខា នៅក្នុង​ពន្ធនាគារ​រយៈពេល ៦ ខែ​បន្ត​ទៀត បើ​ទោះបី​ជា​លោក សុខា និង​ក្រុម​មេធាវី​របស់​លោក​បាន​ទទូច​សុំ​នៅ​ក្រៅ​ឃុំ ដើម្បី​អាច​បាន​ទៅ​ព្យាបាល​ជំងឺ ...

នៀម ឆេង
http://bit.ly/2D14kqk

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

SEmbb
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!