ព័ត៌មាន
រដ្ឋសមាជិកUNទទូចឱ្យកម្ពុជាស្តារលំហនយោបាយនិងសេរីភាពពលរដ្ឋឡើងវិញ និងដោះលែង កឹម សុខា
រដ្ឋជាសមាជិកអង្គការសហប្រជាជាតិមួយចំនួនបានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាស្តារឡើងវិញនូវលំហសេរីភាពពលរដ្ឋនិងនយោបាយ ព្រមទាំងសិទ្ធិសេរីភាពនៃការបញ្ចេញមតិ ខណៈដែលមន្ត្រីកម្ពុជាឆ្លើយតបថា ពលរដ្ឋស៊ីវិលត្រូវបានអនុញ្ញាតឱ្យអនុវត្តសិទ្ធិ«បញ្ចេញមតិជាសាធារណៈដោយគ្មានការរឹតត្បិត» ឡើយ ។ ...
សាលាឧទ្ធរណ៍នឹងបើកសវនាការលើបណ្តឹងទាស់របស់លោក កឹម សុខា នៅចុងខែមករា
សាលាឧទ្ធរណ៍ភ្នំពេញនឹងបើកសវនាការលើបណ្តឹងឧទ្ធរណ៍របស់លោក កឹម សុខា អតីតមេដឹកនាំគណបក្សប្រឆាំង ជុំវិញការផ្តន្ទាទោសលោក ពីបទសន្និដ្ឋិភាពជាមួយបរទេស នៅថ្ងៃទី៣០ ខែមករានេះ ខណៈសង្គមស៊ីវិលអំពាវនាវឱ្យរដ្ឋាភិបាលថ្មីស្តារស្ថានការណ៍នយោបាយ និងសិទ្ធិមនុស្សក្នុងប្រទេសឡើងវិញ។ ...
លោក កឹម សុខា នឹងប្ដឹងឧទ្ធរណ៍នៅសប្តាហ៍នេះចំពោះការផ្ដន្ទាទោសក្នុងសំណុំរឿងក្បត់ជាតិ
លោក កឹម សុខា អតីតប្រធានគណបក្សប្រឆាំងនឹងដាក់បណ្តឹងឧទ្ធរណ៍នៅក្នុងសប្តាហ៍នេះប្រឆាំងនឹងការផ្ដន្ទាទោសលោកក្នុងសំណុំរឿងក្បត់ជាតិ ដែលតុលាការក្រុងភ្នំពេញ សម្រេចឃុំខ្លួននៅក្នុងផ្ទះរយៈពេល២៧ឆ្នាំ។ នេះបើតាមការលើកឡើងរបស់មេធាវីលោក។ ...
ស៊ន សារ៉ាត
https://khmer.cambojanews.com/kem-sokha-to-appeal-this-week-against-treason-conviction/
តុលាការអនុញ្ញាតឱ្យលោក កឹម សុខា ជួបមេធាវីនៅផ្ទះ នាថ្ងៃទី ២៨ មីនា ដើម្បីបន្តនីតិវិធី
អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាតឱ្យលោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្គ្រោះជាតិ ជួបជាមួយសហមេធាវីការពារក្តី នៅក្នុងលំនៅឋាន របស់លោក នៅសង្កាត់បឹងកក់ទី ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នាថ្ងៃទី ២៨ ខែមីនា ខាងមុខនេះ ចាប់ពីពេលព្រឹក រហូតដល់រសៀល ម៉ោង ៥ ដើម្បីពិគ្រោះយោបល់ក្នុងការបនុ្តនីតិវិធីទៀត។ ...
យុទ្ធ វីរៈ
https://www.postkhmer.com/national/2023-03-24-0909-248352.html
សភាសហភាពអឺរ៉ុបទទូចឱ្យកម្ពុជាបញ្ចប់ការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ និងដោះលែងលោក កឹម សុខា
សភាអឺរ៉ុបបានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាដោះលែង លោក កឹម សុខា អតីតប្រធានគណបក្សប្រឆាំង និងឲ្យគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយដោយតុលាការកំពូលនោះ ដំណើរការឡើងវិញ ដើម្បីចូលរួមក្នុងការបោះឆ្នោតឆ្នាំ២០២៣ នេះបើតាមសេចក្តីសម្រេចមួយដែលធ្វើឡើងនៅថ្ងៃព្រហស្បតិ៍នេះ។ ...
ស៊ន សារ៉ាត និង ផុន សុទ្ធីរ័ត្ន
https://khmer.cambojanews.com/eu-parliament-urges-end-to-political-persecution-calls-for-free-and-fair-elections/
សហមេធាវីរបស់លោក កឹម សុខា ត្រូវបានរារាំងជួបកូនក្តីរបស់ខ្លួន
សហមេធាវី លោក កឹម សុខា អតីតមេដឹកនាំបក្សប្រឆាំងបានលើកឡើងនៅក្នុងសេចក្តីថ្លៃការណ៍មួយកាលពីថ្ងៃអង្គារថា ពួកគេមិនត្រូវបានអនុញ្ញាតឲ្យចូលជួបកូនក្តីរបស់ខ្លួន ដោយអះអាងថា ជាការរំលោភសិទ្ធិកូនក្តី ដែលមេធាវីត្រូវបានរារាំងមិនឲ្យចូលជួបពិគ្រោះយោបល់ច្បាប់ ដើម្បីរៀបចំពាក្យបណ្តឹងឧទ្ធរណ៍លើសាលក្រមផ្តន្ទាទោសរបស់លោក ពីបទក្បត់ជាតិនោះទេ។ ...
ស៊ន សារ៉ាត និង សុវណ្ណ ស្រីពេជ្រ
https://khmer.cambojanews.com/detained-ex-opposition-leader-kem-sokha-blocked-from-meeting-with-his-lawyers/
លោក កឹម សុខា ត្រូវបានផ្តន្ទាទោសចំនួន ២៧ ឆ្នាំ ក្នុងសំណុំរឿង «សន្ទិដ្ឋភាពជាមួយបរទេស» ព្រមទាំងដកជាស្ថាពរនូវសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត និងសិទ្ធិធ្វើសកម្មភាពនយោបាយផ្សេងទៀត
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានប្រកាសប្រាប់សាធារណជនថា ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២៣ នេះបានប្រកាសសាលក្រមលើសំណុំរឿងព្រហ្មទណ្ឌលេខ៖ ៥៦៤២/I ចុះថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០១៧ របស់អយ្យការសាលាដំបូងរាជធានីភ្នំពេញ ដែលមានជនជាប់ចោទឈ្មោះ កឹម សុខា កើតថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ១៩៥៣ ដែលត្រូវជាប់ចោទពីបទ សន្ទិដ្ឋិភាពជាមួយបរទេស ឬបទឃុបឃិត ...
បុគ្គលិកភ្នំំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2023-03-03-1424-247613.html
តុលាការក្រុងភ្នំពេញព្រមានអតីតមេបក្សប្រឆាំង លោក កឹម សុខា ឱ្យឈប់ធ្វើសកម្មភាពនយោបាយ
សាលាដំបូងរាជធានីភ្នំពេញបានសម្រេចបដិសេធការស្នើសុំរបស់ព្រះរាជអាជ្ញាក្នុងការឃុំខ្លួនឡើងវិញលើលោក កឹម សុខា អតីតមេបក្សប្រឆាំង ដោយគ្រាន់តែសម្រេចចាត់វិធានការព្រមានមិនឱ្យធ្វើសកម្មភាពនយោបាយ នៅរសៀលថ្ងៃពុធ ដោយសារលោកបានបំពានបម្រាមរបស់តុលាការ ក្រោយលោកបានចុះជួបអ្នកគាំទ្ររបស់ខ្លួនកាលពីពេលថ្មីនេះ។ ...
ខេមបូចា ព័ត៌មាន
https://khmer.cambojanews.com/phnom-penh-municipal-court-warns-former-opposition-leader-kem-sokha-to-stop-political-activities/
សាលាឧទ្ធរណ៍បើកសវនាការលើបណ្តឹងរបស់មន្ត្រីអាដហុក៥រូប ជុំវិញសំណុំរឿងសូកប៉ាន់
សាលាឧទ្ធរណ៍កាលពីថ្ងៃព្រហស្បតិ៍បានបើកសវនាការលើសំណុំរឿង «អាដហុក៥» របស់បុគ្គលិកនិងអតីតបុគ្គលិករបស់អង្គការសិទ្ធិមនុស្សនេះ ដែលកាលពីខែកញ្ញា ឆ្នាំ២០១៨ ត្រូវបានតុលាការរកឃើញពិរុទ្ធភាពពីបទសូកប៉ាន់ស្រីកំណាន់របស់លោក កឹម សុខា អតីតប្រធានគណបក្សប្រឆាំង។ ...
ឃួន ណារីម
https://khmer.cambojanews.com/appeal-trial-held-for-adhoc-5-over-bribery-case/
មន្ត្រី៖ អាមេរិកអាចឃ្លាំមើលដំណើរការកាត់ក្ដីលោក កឹម សុខា
អ្នកនាំពាក្យក្រសួងការបរទេស និងក្រសួងយុត្តិធម៌បានថ្លែងកាលពីម្សិលមិញថា សហរដ្ឋអាមេរិកអាចឃ្លាំមើលដំណើរការកាត់ក្ដីលោក កឹម សុខា បានប៉ុន្តែមិនអាចជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា ឬធ្វើឲ្យមានការប៉ះពាល់ដល់ដំណើរការរបស់តុលាការទេ។ ការលើកឡើងបែបនេះជាការឆ្លើយតបទៅនឹងការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Michael R. Pompeo ដែលបានលើកឡើងកាលពីថ្ងៃពុធថា អាមេរិក ...
នៀម ឆេង
https://bit.ly/2YIBcAw
លោក ស ខេង៖ ជោគវាសនារបស់លោក កឹម សុខា គឺស្ថិតលើតុលាការ
រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃលោក ស ខេង បានបញ្ជាក់កាលពីម្សិលមិញថា ជោគវាសនារបស់លោក កឹម សុខាគឺអាស្រ័យទៅលើតុលាការដោយមិនអាចភ្ជាប់ជាមួយវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយដែលតម្រូវឲ្យមានការស្នើសុំដកបម្រាមនយោបាយនោះបានទេ ខណៈសំណុំរឿងរបស់អតីតមេបក្សប្រឆាំងរូបនេះ ...
ម៉ិច ដារ៉ា និង វ៉ន ដារ៉ា
https://bit.ly/2SFUoeE
រដ្ឋាភិបាលរិះគន់សេចក្តីសម្រេចរបស់សភាអឺរ៉ុប
រដ្ឋាភិបាលបានរិះគន់ចំពោះដំណោះស្រាយរបស់សភាអឺរ៉ុប ដែលបានអនុម័តកាលពីសប្តាហ៍មុន ដែលអំពាវនាវឱ្យមានការលើកលែងការចោទប្រកាន់អតីតមេដឹកនាំគណបក្សប្រឆាំងលោក កឹម សុខាពីបទក្បត់ជាតិ និងការស្ដារសិទ្ធិមនុស្សដោយជំទាស់ដំណោះស្រាយនេះគឺមាន ...
ឃួន ណារីម
https://www.khmertimeskh.com/50533677/government-blasts-european-parliaments-resolution/
លោក ស ខេង រៀបរាប់ពីការប្តូរទីតាំងឃុំខ្លួនលោក កឹម សុខា ពីពន្ធនាគារមកឃុំក្នុងផ្ទះ
លោក ស ខេង បានរៀបរាប់លម្អិតអំពីអ្វីដែលលោកបានបើកកិច្ចប្រជុំដើម្បីយកលោក កឹម សុខា ពីការឃុំខ្លួននៅក្នុងពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ មកឃុំខ្លួននៅក្នុងផ្ទះរបស់លោកនៅក្នុងខណ្ឌទួលគោក ខណៈដែលសហគមន៍អន្តរជាតិ និងអ្នកវិភាគបានទទូចឲ្យមានការទម្លាក់ចោលបទចោទប្រកាន់ទាំងស្រុងទៅលើអតីត ...
នៀម ឆេង
https://bit.ly/2D4ma0M
ឯកអគ្គរដ្ឋទូតប្រចាំអង្គការសហប្រជាជាតិលើកឡើងពីការរិះគន់លើសិទ្ធិ
លោក ណី សំអុល ឯកអគ្គរាជទូត តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិបានសម្តែងការខកចិត្តកាលពីថ្ងៃអង្គារនៅក្រុងហ្សឺណែវ តាមការអំពាវនាវរបស់ប្រធាន UNHCR ដែលទើបតែងតាំងថ្មីឱ្យដោះលែងអ្នកទោសនយោបាយទាំងអស់នៅក្នុងប្រទេស។ ...
ឃួន ណារីម
https://www.khmertimeskh.com/50533020/un-ambassador-addresses-rights-criticism/
សហរដ្ឋអាមេរិកសូមអំពាវនាវឱ្យកម្ពុជាដកចេញនូវការរឹតបន្តឹងចំពោះមេដឹកនាំប្រឆាំង
សហរដ្ឋអាមេរិកបានអំពាវនាវរាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃអង្គារ ដើម្បីទម្លាក់ការចោទប្រកាន់ប្រឆាំងនឹងលោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំងដែលត្រូវបានដោះលែងឱ្យនៅក្រៅឃុំ ប៉ុន្តែត្រូវបានឃុំខ្លួននៅក្នុងផ្ទះ។ លោក កឹម សុខា ត្រូវបានដោះលែងកាលពីថ្ងៃ ...
ប្រាក់ ចាន់ធុល
https://www.reuters.com/article/us-cambodia-politics/u-s-urges-cambodia-to-remove-restrictions-against-opposition-leader-idUSKCN1LR0EP?il=0
លោក កឹម សុខា បាននៅក្រៅឃុំ តែសេរីភាពត្រូវបានរឹតបន្តឹង
លោក កឹម សុខា ត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន ប៉ុន្តែសេរីភាពត្រូវបានរឹតត្បិតតឹងរ៉ឹងបំផុតទាំងការដើរហើរ និងទំនាក់ទំនងជាមួយសាធារណជន។ លោក កឹម សុខា អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការកំពូលរំលាយត្រូវបានដោះលែងបណ្ដោះអាសន្នពីពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំកាលពីព្រឹក ...
នៀម ឆេង
https://bit.ly/2x39elA
លោក កឹម សុខា ត្រូវបានតុលាការដោះលែងឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន
សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចដោះលែងលោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន។ នេះបើយោងតាមដីការបស់សាលាដំបូងរាជធានីភ្នំពេញដែលភ្នំពេញបុស្តិ៍ទទួល បាននា ព្រឹកថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០១៨ នេះ។ ...
វ៉ន ដារ៉ា និង នៀម ឆេង
https://bit.ly/2O2FBbs
សភាអឺរ៉ុប នឹងពិភាក្សារឿងចាប់ឃុំលោក កឹម សុខា
សភាអឺរ៉ុបនឹងរៀបចំកិច្ចប្រជុំមួយ ស្តីអំពីស្ថានភាពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅថ្ងៃព្រហស្បតិ៍ ទី ១៣ ខែកញ្ញានេះដែលប្រធានបទនៃកិច្ចប្រជុំគឺពិភាក្សា អំពីកម្ពុជាដោយ ...
នៀម ឆេង
https://bit.ly/2oSJ5SU
អាមេរិកពង្រីកការដាក់កំហិតទិដ្ឋាការទៅលើមន្ត្រីរបស់កម្ពុជា
មន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយថា ពួកគេបានពង្រីកការដាក់ទណ្ឌកម្មទិដ្ឋាការលើមន្ត្រីកម្ពុជា និងបុគ្គលដែលទទួលខុសត្រូវចំពោះអ្វីដែលប្រទេសមហាអំណាចមួយនេះចាត់ទុកថាជាអ្នកពាក់ព័ន្ធនឹងការធ្វើឱ្យខូចដល់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាជាអ្វីដែលមន្ត្រី ...
នៀម ឆេង
https://bit.ly/2wdrxUC
មន្ត្រីគណៈកម្មការសហភាពអឺរ៉ុប ស្នើឲ្យដោះលែងលោក កឹមសុខា ខណៈកម្ពុជាថា វាមិនអាចទៅរួចទេ
លោកស្រី Federica Mogherini មន្ត្រីគណៈកម្មការសហភាពអឺរ៉ុប (EC) ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខបានលើកឡើងជាដដែលៗទាមទារឲ្យមានការដោះលែងលោក កឹម សុខា អតីតប្រធាន CNRP និងបានអំពាវនាវឲ្យកម្ពុជាចាត់វិធានការចាំបាច់ដើម្បីធានាថា ការរំលាយគណបក្សសង្គ្រោះជាតិ ត្រូវបានកែប្រែត្រឡប់ទៅរកភាពដើមវិញ ប៉ុន្តែ ...
ម៉ិច ដារ៉ា និងវង្ស សុខេង
https://bit.ly/2udqyDh
តុលាការឧទ្ធរណ៍៖ អតីតមេដឹកនាំគណបក្សប្រឆាំងកម្ពុជា លោក កឹម សុខា ត្រូវបន្តឃុំខ្លួនមុនពេលជំនុំជម្រះ
អតីតមេដឹកនាំគណបក្សប្រឆាំងកម្ពុជា លោក កឹម សុខា ត្រូវជាប់ពន្ធនាគារ ខណៈពេលកំពុងរង់ចាំការកាត់ក្តីរបស់លោក បន្ទាប់ពីសាលាឧទ្ធរណ៍កាលពីថ្ងៃអង្គារ ទី២៧ ខែមីនា បានលើកឡើងពីសេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញក្នុងការបន្តការឃុំខ្លួនបណ្តោះអាសន្នរបស់ ...
ជំនួយអាមេរិក ភ្ជាប់លក្ខខណ្ឌនឹងវត្តមានរបស់គណបក្សប្រឆាំង
ព្រឹទ្ធសភាសហរដ្ឋអាមេរិកបានអនុម័តសំណើថវិកាចំណាយចំនួន ១,៣ ពាន់ពាន់លានដុល្លារដែលក្នុងនោះដូចជាបានកាត់ជំនួយដល់កម្ពុជា ល្គឹកណាមិនមានការដោះលែងអ្នកទោសនយោបាយ និងឲ្យគណបក្សប្រឆាំងដំណើរការឡើងវិញ ប៉ុន្តែមន្ត្រីគណបក្សអំណាចថានឹងមិនទទួលជំនួយ ...
Erin Handley
https://bit.ly/2Gb8cr6
លោក ហ៊ុន សែន ប្រកាសជំហមិនលើកលែងទោសអតីតមន្ត្រីបក្សប្រឆាំង
ដោយនៅតែមានកំហឹងនយោបាយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាថ្មីម្ដងទៀតបានប្រកាសឈប់លើកលែងទោសដល់អតីតឥស្សរជននយោបាយគណបក្សប្រឆាំងពីម្សិលមិញដែលកំពុងជាប់ពន្ធនាគារ ដែលលោកហៅថាជា «ពួកអាមេចង្រៃ ព្រហើនពេក» ខណៈពួកគេកំពុង ...
បែន សុខហ៊ាន
http://bit.ly/2GNXk3r
សំណើសុំជួបលោក កឹម សុខា របស់លោកស្រី ស្ម៊ីត ត្រូវបដិសេធ
ចៅក្រមស៊ើបសួរបានបដិសេធមិនឲ្យលោកស្រី រ៉ូណា ស្ម៊ីត ចូលជួបលោក កឹម សុខា ក្រោមហេតុផលថា សំណុំរឿងកំពុងស្ថិតក្នុងការស៊ើបសួរ និងប្រមូលភ័ស្តុតាង ខណៈដែលតុលាការកំពូលនឹងបើកសវនាការនៅព្រឹកថ្ងៃសុក្រនេះលើបណ្ដឹងសុំនៅក្រៅឃុំដោយគ្មានវត្តមានលោក កឹម សុខា។ ...
បែន សុខហ៊ាន និងនៀម ឆេង
http://bit.ly/2FrmjIw