ព័ត៌មាន
លោក ស ខេង ឲ្យប្រុងប្រយ័ត្នក្នុងការធ្វើដំណើរពេលបុណ្យភ្ជុំបិណ្ឌ
ដោយបារម្ភពីចំនួនគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌមានការកើនឡើងដូចឆ្នាំកន្លងទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអំពាវនាវឲ្យប្រជាពលរដ្ឋទូទាំងប្រទេសមានការប្រុងប្រយ័ត្នពេលធ្វើដំណើរ។ ដើម្បីបង្ការ ទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងពិធីបុណ្យភ្ជុំបិណ្ឌដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ខែកញ្ញារហូតដល់ដល់ថ្ងៃទី១ ខែតុលា (ថ្ងៃទី១នៃពិធីដាក់បិណ្ឌដល់ថ្ងៃបញ្ចប់នៃពិធីបុណ្យភ្ជុំបិណ្ឌ) លោក ស ខេងបានអំពាវនាវដល់សាធារណជន ដែលជាអ្នកប្រើប្រាស់ផ្លូវថ្នល់ត្រូវតែប្រុងប្រយ័ត្នខ្ពស់ដោយមិនត្រូវផ្ទុកមនុស្ស ឬទំនិញលើសច្បាប់កំណត់ ត្រូវពិនិត្យមើលបច្ចេកទេសរថយន្ត និងមិនត្រូវបើកបរលឿនហួសល្បឿនកំណត់នោះទេ។ ...
មុំ គន្ធា
http://bit.ly/2cj5WTS
ស្ថានទូតកម្ពុជានៅកូរ៉េខាងត្បូងអន្តរាគមន៍ភ្លាមៗ បន្ទាប់ពីបែកធ្លាយវីដេអូស្ត្រីខ្មែរត្រូវគេវាយដំ
រូបថត និងវីដេអូឃ្លីបស្តីពីស្ត្រីខ្មែរម្នាក់ដែលត្រូវបានវាយដំពីសំណាក់មេការជនជាតិចិននៅក្នុងក្រុងរណបមួយនៃទីក្រុងសេអ៊ូលនោះត្រូវបានចែករំលែកច្រើនជាង១ពាន់ដងតាមបណ្តាញទំនាក់ទំនងសង្គមកាលពីម្សិលមិញ ដោយជំរុញឱ្យស្ថានទូតកម្ពុជាស្វែងរកស្ត្រីរូបនេះ ហើយយកនាងទៅមន្ទីរពេទ្យដើម្បីព្យាបាល។ ...
គុច ណារ៉េន
http://www.cambodiadailykhmer.com/34307
ប្រេសិតថ្មីរបស់កម្ពុជាប្រចាំនៅប្រទេសកូរ៉េរងការរិះគន់ថាមិនមានបទពិសោធ
ការហៅទូរស័ព្ទដោយផ្ទាល់ពីនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន ទៅកាន់អភិបាលរងសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ឱ្យចូលកាន់តួនាទីថ្មីរបស់គាត់ ជាប្រេសិតកម្ពុជានៅកូរ៉េខាងត្បូង។ ...
ពិន ស៊ីសុវណ្ណ
http://www.voanews.com/content/critics-cambodia-new-korea-envoy-has-no-experience/3294172.html
លោក ឡុង ឌីម៉ង់ ត្រូវបានតែងតាំងជាឯកអគ្គរាជទូតថ្មីប្រចាំប្រទេសកូរ៉េខាងត្បូង
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជ ធានីភ្នំពេញ និងជាកូនប្រុសរបស់រដ្ឋលេខាធិការមួយរូបនៅក្រសួង ការបរទេស ត្រូវបានតែងតាំងឲ្យជំនួសលោក ស៊ុត ឌីណា អតីតឯកអគ្គរាជទូតប្រចាំប្រទេសកូរ៉េខាងត្បូងដែលអបយស។ ...
បែន សុខហ៊ាន
http://www.cambodiadailykhmer.com/news/31028/
អាជ្ញាធររារាំងក្រុមសកម្មជនមិនឲ្យជិះកង់ប្រារព្ធទិវានារីអន្តរជាតិ
សកម្មជនជាង២០០នាក់ ដែលព្យាយាមជិះកង់ចេញពីក្រសួងកិច្ចការនារីឆ្ពោះទៅរដ្ឋសភាក្នុងរាជធានីភ្នំពេញ ដើម្បីប្រារព្ធទិវានារីអន្តរជាតិ ត្រូវបានអាជ្ញាធរធ្វើការឡោមព័ទ្ធកាលពីព្រឹកម្សិលមិញ បន្ទាប់ពីជិះមិនបាន១០០ម៉ែត្រផង។ ...
សាលាក្រុងគ្រោងនឹងផ្តល់ដីចំនួន២៨០ហិចតាសម្រាប់គម្រោងសាងសង់
សាលាក្រុងគ្រោងនឹងយកដីធ្លីចំនួន២៨០ហិចតាដែលជាដីរដ្ឋសម្រាប់ផ្តល់ដល់ក្រុមហ៊ុន Overseas Cambodia Investment Corporation (OCIC) សម្រាប់គម្រោងជាទឹកប្រាក់ចំនួន៣ពាន់លានដុល្លារ ក្នុងសង្កាត់ជ្រោយចង្វារនៃរាជធានីភ្នំពេញ បើយោងតាមពាក្យសម្តីរបស់មន្ត្រីបានឱ្យ ដឹងកាលពីថ្ងៃព្រហស្បតិ៍។ ...
សាលារាជធានីគ្រោងសង់ស្ពានអាកាសថ្មើរជើងលើកដំបូង នៅមុខផ្សារជម្ពូវ័ន្ត
សាលារាជធានីភ្នំពេញគ្រោងសាងសង់ស្ពានអាកាសថ្មើរជើងលើកដំបូងឆ្លងកាត់ពីលើផ្លូវជាតិលេខ៤ត្រង់ចំណុចខាងមុខផ្សារជម្ពូវ័ន្តខណ្ឌពោធិ៍សែនជ័យដើម្បីសម្រួលសុវត្ថិភាពធ្វើដំណើរដល់ប្រជាពលរដ្ឋស្របតាមផែនការនៃការពង្រីកកំណាត់ផ្លូវជាតិលេខ៤។ ...
តាំង វីដា
http://bit.ly/1Utd4ux
ប្រជាពលរដ្ឋដែលរស់សង្កាត់ជ្រោយចង្វារធ្វើញត្តិប្តឹងទាក់ទងនឹងទីក្រុងរណប
អ្នកភូមិជិត ១០០ នាក់មកពីសហគមន៍ចំនួនប្រាំមួយនៅក្នុងសង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញបានដាក់ញត្តិមួយទៅសាលារាជធានីភ្នំពេញ ស្ថានទូតកាណាដា និងធនាគារពិភពលោកកាលពីម្សិលមិញ ដើម្បីទាមទារឱ្យមានការអន្តរាគមន៍នៅក្នុងជម្លោះដីធ្លីជាមួយសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា ...
ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/21918/chroy-changvar-residents-file-petition-over-satellite-city/
នាយករដ្ឋមន្ត្រី៖ ប្រជុំអាស៊ាន-អាមេរិកស្មើមុខមាត់ និងភាពជាដៃគូ មិនមែនជាកូនជឹងទេ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់អ្នកគាំទ្ររបស់ខ្លួននៅសហរដ្ឋអាមេរិកថា លោក ទៅចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ក្នុងនាមប្រមុខរដ្ឋ ស្មើមុខស្មើមាត់ ទៅនឹងប្រធានាធិបតីអាមេរិក លោក ប៉ារ៉ាក់ អូប៉ាម៉ា និងមិនមែនជាកូនជឹង (អ្នកស្ដាប់បង្គាប់) របស់អាមេរិក ទេ តែជាដៃគូសន្ទនា ហើយលោកនឹងឆ្លៀត ...
តាំង វីដា
http://bit.ly/20Xe0N2
ពលរដ្ឋភូមិទ្រា៤រងផលប៉ះពាល់ពីទឹកស្អុយលិចផ្ទះទាមទារសំណងពីក្រុមហ៊ុនចាក់ដីលុបបឹង
ប្រជាពលរដ្ឋ ៤គ្រួសាររស់នៅក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ទាមទារឲ្យអាជ្ញាធរជួយដោះស្រាយប្រាក់សំណង ដែលក្រុមហ៊ុនឯកជនចាក់ដីលុបបឹងក្រពើ បណ្ដាលឲ្យទឹកស្អុយ និងភក់លិចចូលផ្ទះ បាក់បែកខូចខាតផ្ទះ និងទ្រព្យសម្បត្តិរបស់ពួកគាត់។ ...
សិរីមុនី
http://www.rfa.org/khmer/news/land/villager-demands-compensate-02072016033412.html
រដ្ឋាភិបាលចេញមុខការពារបឹងកប់ស្រូវ
រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យមួយស្ដីពីការកំណត់ផ្ទៃបឹង តាមោក (បឹងកប់ស្រូវ) ដែលមានទីតាំងស្ថិតនៅភាគខាងជើងឆៀងខាងលិចរាជធានី ដើម្បីទប់ស្កាត់ការចាក់ដីលុបរំលោភបំពានយកធ្វើជាកម្មសិទ្ធិពី សំណាក់ពលរដ្ឋ និងឈ្មួញមួយចំនួនខណៈ ...
ឃុត សុភចរិយា
http://bit.ly/1LabVAN
ថ្លៃសំរាមនឹងបង្វែរមកបង់ផ្ទាល់ចូលសាលារាជធានី
សាលារាជធានីភ្នំពេញនឹងបង្វែរការបង់វិក្កយបត្រថ្លៃសំរាមដែល ធ្លាប់ធ្វើតាមរយៈអគ្គិសនីកម្ពុជា (EdC) ដោយតម្រូវឲ្យពលរដ្ឋបង់ផ្ទាល់ទៅសាលារាជធានីវិញដែលការសម្រេចនេះ បានធ្វើឡើងក្រោយពីបានពិភាក្សាពីកិច្ចសន្យាជាមួយក្រុមហ៊ុន ស៊ីនទ្រីកាលពីថ្ងៃ ...
ម៉ន វណ្ណតី
http://bit.ly/1OQM4Th
សាលារាជធានីថា ឈ្មួញរំលោភយកដីបឹងត្របែក
សាលារាជធានីបានទទួលស្គាល់ថា ដីនៅក្នុងតំបន់បឹងត្របែកដែលរដ្ឋាភិបាលគ្រោងទុកធ្វើជាអាង ស្តុកទឹកសម្អុយនោះត្រូវបានឈ្មួញរំលោភយកអស់ជាច្រើន ខណៈអាជ្ញាធរគ្រោងជម្លៀសពលរដ្ឋនៅក្នុងតំបន់នោះចេញ។ ...
នៀម ឆេង
http://bit.ly/1ZfAtyw
ក្រសួងគម្រាមពីសកម្មភាពប្រឆាំងនឹងការសាងសង់ខុសច្បាប់
កាលពីថ្ងៃម្សិលមិញ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីឱ្យមានការធ្លាក់ចុះនៃសំណង់ខុសច្បាប់ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានគម្រាមថានឹងចាត់វិធានការផ្លូវច្បាប់តឹងរឹងប្រឆាំងនឹងម្ចាស់ក្រុមហ៊ុនសាងសង់ណាមួយដែលធ្វើប្រតិបត្តិការ ដោយពុំមានការអនុញ្ញាត្តិនៅក្នុងទីក្រុង ...
Pav Suy
http://www.khmertimeskh.com/news/18711/ministry-threatens-action-against-illegal-construction/
ផែនការមេសម្រាប់ដីធ្លីនៅរាជធានីភ្នំពេញត្រូវបានអនុម័ត
កាលពីម្សិលមិញ គណៈរដ្ឋមន្ត្រីបានអនុម័តផែនការមេថ្មីមួយសម្រាប់គ្រប់គ្រងយុទ្ធនាការអភិវឌ្ឍទីក្រុងក្នុងរាជធានីភ្នំពេញ សម្រាប់រយៈពេល២០ឆ្នាំខាងមុខទៀត នេះបើយោងតាម សេចក្តីថ្លែងការណ៍មួយចេញដោយគណៈរដ្ឋមន្ត្រី បើទោះបីជា មានភាពច្បាស់លាស់តិចតួចក៏ដោយ ។ ...
គុច ណារ៉េន
https://www.cambodiadaily.com/news/new-phnom-penh-land-master-plan-passed-102872/
អ្នកស្រុកផ្ទុះកំហឹងជុំវិញការបាក់រលំជញ្ជាំងប្រឡាយ
អ្នកស្រុកដែលរស់នៅជាប់នឹងប្រឡាយលូក្នុងឃុំចោមចៅ មានការព្រួយបារម្ភពីសុវត្ថិភាពរបស់ពួកគេបន្ទាប់ពីជញ្ជាំងប្រឡាយត្រូវបានបាក់ទន្ទឹមនឹងមានការដ្ឋានសាងសង់នៅក្បែរនោះ។ ...
Chea Takihiro
http://www.khmertimeskh.com/news/18259/residents-angry-over-canal-wall-collapse/
សន្ដិសុខបានបង្កើនឡើងសម្រាប់ដំណើរទស្សនកិច្ចរយៈពេលបួនថ្ងៃរបស់នាយករដ្ឋមន្ត្រីប្រទេសរុស្ស៊ីលោក Medvedev
កងកម្លាំងសន្តិសុខក្នុងចំនួនធំត្រូវបានដាក់ពង្រាយនៅទីតាំងក្នុងខេត្តសៀមរាបនិងនៅទីក្រុងភ្នំពេញដើម្បី ការពារលោកនាយករដ្ឋមន្ត្រីរុស្ស៊ីលោក Dmitry Medvedev ដែលបានមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃអាទិត្យនេះ ជាមួយគណៈប្រតិភូរដ្ឋមន្ត្រីរុស្ស៊ីមួយរូប ដែលជាដំណើរ ...
ម៉ិច ដារ៉ា
https://www.cambodiadaily.com/news/security-beefed-up-for-russias-medvedev-during-4-day-visit-101155/
សាលារាជធានីជួបជាមួយក្រុមហ៊ុនស៊ីនទ្រីដើម្បីធ្វើកិច្ចសន្យាគ្រប់គ្រងកាកសំណល់ថ្មី
កាលពីថ្ងៃពុធ អាជ្ញាធររាជធានីភ្នំពេញបានជួបប្រជុំគ្នាជាមួយក្រុមហ៊ុនប្រមូលសម្រាមប្រចាំទីក្រុងស៊ីនទ្រី ដើម្បីធ្វើពង្រាងកិច្ចសន្យាថ្ មីនេះបើយោងតាមសេចក្តីប្រកាសមួយទៅកាន់គេហទំព័របណ្តាញសង្គមហ្វេសប៊ុករបស់សាលារាជធានី។ ...
ភ្ញៀវទេសចរវៀតណាមត្រូវបានដោះលែងបន្ទាប់ពីបង្ហោះយន្តហោះគ្មានមនុស្សជិះនៅជិតព្រះបរមរាជវាំង
ភ្ញៀវទេសចរវៀតណាមចំនួនបីនាក់ត្រូវបានឃាត់ខ្លួនអស់រយៈខ្លីកាលពីថ្ងៃសៅរ៍បន្ទាប់ពីបង្ហោះយន្តហោះគ្មានមនុស្សជិះនៅចំពីលើព្រះបរមរាជវាំងនៅរាជធានីភ្នំពេញ មួយសប្តាហ៍ក្រោយបន្ទាប់ពីភ្ញៀវទេសចរក្រុងហុងកុងត្រូវបានចាប់ខ្លួននិង ...
សាលាក្រុងរាជធានីភ្នំពេញចង់ពង្រីកផ្លូវធ្វើដំណើរថយន្ដក្រុង
សាលាក្រុងភ្នំពេញស្នើសុំឱ្យមានឡានក្រុងកាន់តែច្រើនពីរដ្ឋាភិបាលចិននិងជប៉ុនដើម្បីពង្រីកការដឹកជញ្ជូនសាធារណៈទៅដល់១០ផ្លូវ នៅក្នុងរដ្ឋធានីភ្នំពេញ នេះបើយោងតាមពាក្យសម្តីរបស់អ្នកនាំពាក្យសាលាក្រុងភ្នំពេញលោកឡុងឌីម៉ង់បានឱ្យ ...
Ven Rathavong
http://www.khmertimeskh.com/news/17511/city-hall-seeks-to-expand-bus-routes/
រាជធានីភ្នំពេញនឹងចាប់ផ្តើមធ្វើប្រសើរភាពលើស្លាកសញ្ញាតាមដងផ្លូវ
រដ្ឋាភិបាលក្រុងភ្នំពេញបានចាប់ផ្តើមគម្រោងពីរខែដើម្បីជំនួសនិងដាក់បន្ថែមស្លាកសញ្ញាចំនួនពីរបីរយស្លាកនៅតាមដងផ្លូវនៅទូទាំងទីក្រុង នេះជាអ្វីដែលមន្ត្រីបាននិយាយថាជាគំរូកម្រិតខ្ពស់ ចាប់ផ្តើមពីមហាវិថីព្រះនរោត្តម បន្តទៅ ...
អ៊ួច សូនី
https://www.cambodiadaily.com/news/phnom-penh-begins-upgrading-street-signs-99254/
សកម្មជនចាប់ផ្តើមបាតុកម្មប្រឆាំងនឹងការបណ្តេញចេញជារៀងរាល់ថ្ងៃ
កាលពីថ្ងៃចន្ទ សកម្មជនប្តូរផ្តាច់រាប់សិបនាក់ដែលត្រូវបានបណេ្តញចេញពីសហគមន៏បឹងកក់ បុរីកីឡានិងសហគមន៍អេសអូអេសបានប្រកាសថា ពួកគេនឹងចាប់ផ្តើមយុទ្ធនាការនៃបាតុកម្មជារៀងរាល់ថ្ងៃដែលមានរយៈពេលមួយខែនៅ ...
សេក ឧត្តម
https://www.cambodiadaily.com/news/activists-to-begin-daily-anti-eviction-protests-98385/
រាជធានីភ្នំពេញកំពុងពិចារណាលើផ្លូវហាយវ៉េថ្មីទៅព្រលានយន្តហោះ
រាជធានីភ្នំពេញ កំពុងសិក្សាពីលទ្ធភាពសាងសង់ផ្លូវហាយវ៉េបង់ប្រាក់ ដែលរត់ពីរដ្ឋធានីទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលជាប្រវែងលាតសន្ធឹងមួយអាចបង្ករគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សរាប់សិបនាក់ក្នុងមួយឆ្នាំៗ។ ...
ផន បុផ្ផា
http://www.voacambodia.com/content/phnompenh-penh-mulling-new-highway-to-airport/2975473.html
សាលារាជធានីជូនសំណងចុងក្រោយដល់ក្រុមគ្រួសារបុរីកីឡា
កាលពីថ្ងៃចន្ទ មន្រ្តីសាលាក្រុងភ្នំពេញបានប្រកាសបញ្ចប់ការផ្តល់ជូនសំណងដល់កុ្រមគ្រួសារចំនួន ១៥៤ ដែលបានចំណាយពេលជាច្រើនឆ្នាំធ្វើការតវ៉ាអំពីការបណ្តេញចេញរបស់ពួកគេពីសង្កាត់បុរីកីឡា។ ...