លោក ស ខេង ​ឲ្យ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ធ្វើ​ដំណើរ​ពេល​បុណ្យ​ភ្ជុំ​បិណ្ឌ

ដោយបារម្ភពីចំនួនគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌមានការកើនឡើងដូចឆ្នាំកន្លងទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអំពាវនាវឲ្យប្រជាពលរដ្ឋទូទាំងប្រទេសមានការប្រុងប្រយ័ត្នពេលធ្វើដំណើរ។ ដើម្បីបង្ការ ទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងពិធីបុណ្យភ្ជុំបិណ្ឌដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ខែកញ្ញារហូតដល់ដល់ថ្ងៃទី១ ខែតុលា (ថ្ងៃទី១នៃពិធីដាក់បិណ្ឌដល់ថ្ងៃបញ្ចប់នៃពិធីបុណ្យភ្ជុំបិណ្ឌ) លោក ស ខេងបានអំពាវនាវដល់សាធារណជន ដែលជាអ្នកប្រើប្រាស់ផ្លូវថ្នល់ត្រូវតែប្រុងប្រយ័ត្នខ្ពស់ដោយមិនត្រូវផ្ទុកមនុស្ស ឬទំនិញលើសច្បាប់កំណត់ ត្រូវពិនិត្យមើលបច្ចេកទេសរថយន្ត និងមិនត្រូវបើកបរលឿនហួសល្បឿនកំណត់នោះទេ។ …

មុំ គន្ធា
http://bit.ly/2cj5WTS