ព័ត៌មាន
អនុស្ថានីយ ៥០ មេហ្គាវ៉ាត់ បើកដំណើរការនៅរតនគិរី
អនុស្ថានីយថ្មីមួយក្នុងខេត្តរតនគិរី ទើបត្រូវបានដាក់ឲ្យដំណើរជាផ្លូវការកាលពីសប្តាហ៍មុនដោយតភ្ជាប់មកបណ្តាញជាតិតាមខ្សែបញ្ជូនតង់ស្យុងខ្ពស់ ២៣០ គីឡូវ៉ុល ពីទំនប់វារីអគ្គិសនីសេសានក្រោម ២ ស្ថិតក្នុងខេត្តស្ទឹងត្រែង។ ...
ធូ វិរៈ
https://bit.ly/3iFKKGj
លោក ហ៊ុន សែន ប្រកាសទម្លាក់តម្លៃអគ្គិសនីទូទាំងប្រទេសនៅឆ្នាំក្រោយ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីម្សិលមិញបានសន្យាទម្លាក់តម្លៃអគ្គិសនីនៅទូទាំងប្រទេសនៅដើមឆ្នាំក្រោយ និងចាត់ទុកអ្វីដែលជាការសន្យារបស់គណបក្សប្រជាជនកម្ពុជា (CPP) ចំពោះមុខពលរដ្ឋមុនការបោះឆ្នោតជាតិកាលពីខែកក្កដា «នឹងក្លាយជាការពិត» នៅក្នុងឆ្នាំ ...
បែន សុខហ៊ាន
https://bit.ly/2SbjNwb
ពលរដ្ឋរីករាយ ក្រោយលោក ហ៊ុន សែន សម្ពោធដាក់ឲ្យដំណើរការវារីអគ្គិសនីសេសានក្រោម ២
វារីអគ្គិសនីសេសានក្រោម ២ នេះស្ថិតនៅឃុំភ្លុក ឃុំស្រែគ និងឃុំក្បាលរមាស ស្រុកសេសានដោយមានទំនប់ប្រវែង ៦,៥ គីឡូម៉ែតដែលវែងបំផុតក្នុងទ្វីបអាស៊ីក្រោមវិនិយោគរួមគ្នារវាងក្រុមហ៊ុន Hydrolancang International Energy របស់ចិនដាក់ទុនវិនិយោគចំនួន ៥១ ភាគរយ, ក្រុមហ៊ុន Royal Group របស់ខ្មែរដាក់ទុនចំនួន ៣៩ ភាគរយ និងក្រុមហ៊ុន EVNI របស់វៀតណាម ដាក់ទុនវិនិយោគចំនួន ១០ ...
សុទ្ធ គឹមសឿន
https://bit.ly/2SaSS3T
អាជ្ញាធរខេត្តរតនគិរី ប្រកាសមោឃភាពលិខិតលក់-ទិញដីព្រៃ
រដ្ឋបាលខេត្តរតនគិរីបានប្រកាសមិនទទួលស្គាល់ និងធ្វើមោឃភាពរាល់លិខិតបញ្ជាក់លើការលក់-ទិញ និងការផ្ទេរដីព្រៃដោយខុសច្បាប់នៅក្នុងតំបន់ការពារធម្មជាតិធ្វើឲ្យអង្គការការពារព្រៃឈើ សត្វព្រៃ និងធនធានធម្មជាតិស្វាគមន៍ចំពោះចំណាត់ការនេះតែថា វិធានការនេះអាចនឹងគ្មានប្រសិទ្ធភាព ខណៈដែលបទល្មើសព្រៃឈើនៅតែ ...
ម៉ិច ដារ៉ា
https://bit.ly/2D0LST4
លោក ហ៊ុន សែន រិះគន់អ្នកបរិស្ថាននិយមជ្រុលដែលព្យាយាមរារាំងទំបន់វារីអគ្គិសនីសេសាន២
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញថ្លែងរិះគន់ដល់អ្នកបរិស្ថាននិយមជ្រុលនៃអង្គការក្រៅរដ្ឋាភិបាល និងមន្ត្រីទូត (មិនបញ្ចេញឈ្មោះ) ដែលតំណាងឱ្យប្រទេសជាច្រើនបានព្យាយាមរារាំងការអភិវឌ្ឍទំនប់វារីអគ្គិសនីរបស់រាជរដ្ឋាភិបាលដែលមានបំណងចង់ឱ្យ ...
ផាក់ ស៊ាងលី
http://bit.ly/2fN899D
គ្រួសារទំនប់សេសានសុំជំនួយពីនាយករដ្ឋមន្ត្រី
អ្នកតំណាង ១០ នាក់នៃគ្រួសារជនជាតិដើមភាគតិចចំនួន ១៤៣ នាក់ដែលទទួលរងផលប៉ះពាល់ដោយការអភិវឌ្ឍទំនប់វារីអគ្គិសនីសេសានក្រោម ២ នៅខេត្តស្ទឹងត្រែង បានជួបប្រជុំគ្នាកាលពីម្សិលមិញ ដើម្បីដាក់ញត្តិទៅក្រសួងមហាផ្ទៃ និងខុទ្ទកាល័យនាយករដ្ឋមន្ត្រី។ ...
ពេជ្រ សុធារី
http://www.khmertimeskh.com/5080579/sesan-dam-families-ask-pm-help/
ជនជាតិភាគតិចត្រូវបានបង្ខំឲ្យធ្វើដំណើរពីភូមិសេសាន
សមាជិកជនជាតិភាគតិចជាង ១០០នាក់ ត្រូវបានបង្ខំឲ្យធ្វើដំណើរ១២គីឡូម៉ែត្រកាលពីថ្ងៃពុធ ដើម្បីចាកចេញពីភូមិស្ទឹងត្រែងមួយដែលជិតនឹងត្រូវបានជន់លិចដោយទំនប់វារីអគ្គិសនីថ្មី និងបន្ទាប់ពីអាជ្ញាធរបានបិទផ្លូវ។ ... ...
អូន ភាព
https://www.cambodiadaily.com/news/minorities-forced-to-trek-from-sesan-village-132930/
ពលរដ្ឋ និងអាជ្ញាធរប្រឈមមុខគ្នារឿងចូលរួមការសែនព្រេន
ពលរដ្ឋប្រមាណ ២០០ នាក់ និងកម្លាំងមន្ត្រីអាជ្ញាធរជាច្រើននាក់បានប្រឈមមុខដាក់គ្នាប្រមាណជា ៣ ម៉ោងកាលពីថ្ងៃម្សិលមិញ បន្ទាប់ពីអាជ្ញាធរស្រុកសេសានបានឃាត់អ្នកភូមិ ២៤ នាក់មិនឲ្យចូលទៅក្នុងភូមិដើម្បីធ្វើពិធីសែនព្រេន និងធ្វើក្បូនឫស្សីនៅព្រឹកថ្ងៃចន្ទ ...
ផាក់ ស៊ាងលី
http://bit.ly/2tSoE8T
កម្រិតទឹកទន្លេហក់ឡើងខ្លាំងនៅភូមិក្នុងតំបន់ទំនប់សេសាន ខណៈប្រជាពលរដ្ឋមិនព្រមចាកចេញ
ក្រុមសង្គ្រោះរួមជាមួយកាណូត និងគ្រឿងឧបភោគបរិភោគត្រូវបានបញ្ជូនទៅកាន់ភូមិចំនួនពីរស្ថិតក្នុងខេត្តស្ទឹងត្រែង កន្លែងដែលប្រជាពលរដ្ឋមិនព្រមចាកចេញទៅណា បើទោះបីជាគេរំពឹងទុកថាទឹកនឹងជន់លិច នៅពេលទំនប់វារីអគ្គិសនីដ៏ធំបំផុតនៅក្នុងប្រទេសនេះថ្វើតេស្តសាកល្បងក្តី។ ...
អូន ភាព
https://www.cambodiadaily.com/news/waters-rising-in-sesan-dam-villages-as-holdouts-sit-tight-132614/
ពលរដ្ឋមិនព្រមចាកចេញខណៈបិទទំនប់សេសាន
ខណៈកម្ពស់ទឹកនៅក្បាលទំនប់វារីអគ្គិសនីសេសានក្រោម២ បានឡើង១ម៉ែត្រ បន្ទាប់ពីក្រុមហ៊ុនបានបិទទ្វារទឹកទាំង១០នោះ មានពលរដ្ឋខ្លះកំពុងតែដឹកជញ្ជូនទ្រព្យសម្បត្តិទៅកាន់ទីទួលសុវត្ថិភាព ប៉ុន្តែពួកគាត់បានប្រកាន់ជំហរមិនព្រមចាកចេញទេ ដោយនាំគ្នាកាប់ឫស្សីបណ្តែតផ្ទះបន្តរស់នៅលើទឹក។ ...
ផាក់ ស៊ាងលី
http://bit.ly/2utSNPL
រដ្ឋាភិបាលច្រានចោលសំណើសុំពន្យារពេលនៅនាទីចុងក្រោយរបស់គ្រួសារក្នុងតំបន់ទំនប់សេសាន
មន្ត្រីមួយរូបក្នុងខេត្តស្ទឹងត្រែងបានលើកឡើងថា គ្មានផ្លូវធ្វើការផ្អាកនៅនាទីចុងក្រោយតាមសំណើកាលពីម្សិលមិញរបស់អ្នកភូមិដែលផ្ទះរបស់ពួកគាត់អាចនឹងជន់លិចប៉ុន្មានថ្ងៃ បន្ទាប់ពីការសាកល្បងទំនប់វារីអគ្គីសនីសេសានក្រោម២ ចាប់ផ្តើមនៅថ្ងៃសៅរ៍ឡើយ។ ...
របាយការណ៍៖ ធនាគារពិភពលោកជាអ្នកផ្ដល់ហិរញ្ញវត្ថុដល់ទំនប់វារីអគ្គិសនីចម្រូងចម្រាស
ធនាគារពិភពលោកកំពុងប្រើប្រាស់ស្ថាប័នអន្តរការីដែលគ្មានការគ្រប់គ្រងត្រឹមត្រូវនានាឲ្យជួយផ្ដល់ហិរញ្ញវត្ថុដល់គម្រោងទំនប់វារីអគ្គិសនីសេសានក្រោម២ និងគម្រោងផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជា ដោយបណ្ដេញ ឬគំរាមបណ្ដេញប្រជាពលរដ្ឋរាប់ពាន់គ្រួសារចេញ នេះបើយោងតាមរបាយការណ៍ថ្មីមួយដែលហៅការអនុវត្តនេះបែបថាជាការអនុវត្ត “ដ៏អាក្រក់”។ ...
ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/34734
ប្រជាជនជាច្រើនគ្រួសារទៀតទទួលយកការព្រមព្រៀងដើម្បីចេញពីការដ្ឋានទំនប់
បន្ទាប់ពីប្រជាពលរដ្ឋ៧៣គ្រួសារផ្សេងទៀតក្នុងខេត្តស្ទឹងត្រែងបានទទួលយកការផ្តល់ឲ្យដីថ្មី ជាថ្នូរនឹងដីស្រែចម្ការដែលពួកគាត់នឹងបាត់បង់ទៅលើទំនប់វារីអគ្គិសនីសេសានក្រោម២ដែលកំពុងសាងសង់សព្វថ្ងៃ ក្រុមទី២នឹងទទួលយក ...
អាងស្តុកទឹកសេសាន២ក្លាយជាកន្លែងលាងឈើខុសច្បាប់
ស្រុកសេសាន, ខេត្តស្ទឹងត្រែង-រថយន្តធុនធំប្រឡាក់ដីស្រមកដែលដឹកឈើប្រណីត ធ្វើ ...
ម៉ាតត៍ ប្លូមប៊ឺហ្គ និង ផាន់ អាណា
http://www.cambodiadaily.com/news/sesan-ii-reservoir-a-laundry-for-illegal-timber-60575/
ព្រៃឈើកំពុងត្រូវបំផ្លាញដោយការសង់វារីអគ្គិសនី
គម្រោងទំនប់វារីអគ្គិសនី សេសាន ក្រោម ២ គឺជាកញ្ចក់តូចមួយដែលកំពុងឆ្លុះបញ្ចាំងអំពីប្រទេស កម្ពុជា។ ក្នុងប្រព័ន្ធអេកូចម្រុះបំផុតមួយនៅលើពិភពលោកនេះ ព្រៃឈើទាំងមូលត្រូវបានគេកាប់បំផ្លាញដោយមិនគោរពច្បាប់ ចំណែកឯគម្រោង ...
ផាក់ ស៊ាងលី និង Daniel Pye
http://www.phnompenhpost.com/national/waiting-deluge
