ការ​អភិវឌ្ឍ​សង្គម

សង្គមស៊ីវិល

សេចក្តីថ្លែងការណ៍​រួម​៖​ សូម​ដោះ​លែង​សកម្មជន​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ និង​សូម​បញ្ឈប់​ការ​បង្ក្រាប​មក​លើ​ក្រុម​យុវជន​

នៅ​ថ្ងៃ​ទី​ ០៩​ ខែកញ្ញា​ ឆ្នាំ​២០២០​ ក្រុម​អង្គការ​សង្គម​ស៊ី​វិល​ដែល​បាន​រាយ​នាម​ដូច​ខាងក្រោម​បាន​ចេញ​សេចក្តីថ្លែងការណ៍​រួម​ បង្ហាញ​ពី​ការ​សោកស្តាយ​យ៉ាង​ខ្លាំង​ អំពី​ការ​ចាប់ខ្លួន​សកម្មជន​ជា​យុវជន​ក្មេងៗ​ចំនួន​ ៧​នាក់​ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ...

ក្រុម​អង្គការ​សង្គម​ស៊ី​វិល​

ទាញយក៖ pdf

​សេចក្តីថ្លែងការណ៍​រួម​៖​ អង្គការ​សង្គម​ស៊ី​វិល​អំពាវនាវ​ឱ្យ​ទម្លាក់​ចោល​សេចក្តីព្រាងច្បាប់​ស្តី​ពី​សណ្តាប់ធ្នាប់​សាធារណៈ​

​នៅ​ថ្ងៃ​ទី​ ១៣​ ខែសីហា​ ឆ្នាំ​ ២០២០​ អង្គការ​សង្គម​ស៊ី​វិល​ជាតិ​ អន្តរជាតិ​ និង​សហគមន៍​បាន​រាយ​នាម​ដូច​ខាងក្រោម​បាន​ចេញ​សេចក្តីថ្លែងការណ៍​រួម​មួយ​ ដោយ​អំពាវនាវ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ទម្លាក់​ចោល​សេចក្តីព្រាងច្បាប់​ ស្តី​ពី​សណ្តាប់ធ្នាប់​សាធារណៈ​ ដែល​មាន​លក្ខណៈ​គាបសង្កត់​ សូម​ឱ្យ​រដ្ឋាភិបាល ...

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​៖​ ក្រសួងយុត្តិធម៌​បាន​អំពាវនាវ​ដល់​ក្រុម​អ្នក​តវ៉ា​ឱ្យ​ដោះ​លែង​ លោក​ រ៉ុ​ង​ ឈុ​ន​ ត្រូវ​បញ្ឈប់​សកម្មភាព​ជា​បន្ទាន់​មុន​នឹង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចាត់វិធានការ​ផ្លូវច្បាប់​

នៅ​ថ្ងៃ​ទី​ ០៣​ ខែសីហា​ ឆ្នាំ​២០២០​ ក្រសួងយុត្តិធម៌​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ជូនដំណឹង​ដល់​សាធារណៈជន​ និង​អន្តរជាតិ​អំពី​ការ​អនុវត្ត​វិធានការ​ច្បាប់​ចំពោះ​ជន​ត្រូវ​ចោទ​ លោក​ រ៉ុ​ង​ ឈុ​ន​ ពាក់ព័ន្ធ​នឹង​អំពើ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ...

ក្រសួងយុត្តិធម៌

ទាញយក៖ pdf

​សេចក្តីថ្លែងការណ៍​រួម​៖​ ទម្លាក់​ការ​ចោទប្រកាន់​ទាំងអស់​ទៅ​លើ​មេដឹកនាំ​សហជីព​លោក​ រ៉ុ​ង​ ឈុ​ន​ ដែល​ត្រូវ​បាន​ចាប់ខ្លួន​

​នៅ​ថ្ងៃ​ទី​ ០៣​ ខែសីហា​ ឆ្នាំ​២០២០​ ក្រុម​អង្គការ​សង្គម​ស៊ី​វិល​ចំនួន​ ១៤១​ ដែល​បាន​ចុះហត្ថលេខា​ខាងក្រោម​ បាន​ចេញ​សេចក្តីថ្លែងការណ៍​រួម​មួយ​ដើម្បី​ថ្កោលទោស​យ៉ាង​ខ្លាំង​ចំពោះ​ការ​ចាប់ខ្លួន​លោក​ រ៉ុ​ង​ ឈុ​ន​ នៅ​ពេល​យប់​ និង​អំពាវនាវ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ និង ...

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)

ទាញយក៖ pdf

​សេចក្តីថ្លែងការណ៍​រួម​៖​ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​,​ សមាគម​អា​ដ​ហុ​ក​ និង​មជ្ឈមណ្ឌល​សាមគ្គីភាព​ ចេញផ្សាយ​របាយការណ៍​ប្រចាំឆ្នាំ​ទី​ ៤​ នៃ​ការ​ឃ្លាំមើល​លើ​សេរីភាព​មូលដ្ឋាន​នៅ​កម្ពុជា​

​នៅ​ថ្ងៃ​ទី​២៩​ ខែកក្កដា​ ឆ្នាំ​២០២០​ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​(CCHR)​ សមាគម​អា​ដ​ហុ​ក​ (ADHOC)​ និង​មជ្ឈមណ្ឌល​សាមគ្គីភាព​ (Solidarity​ Center)​ បាន​ប្រកាស​ចេញផ្សាយ​របាយការណ៍​ប្រចាំឆ្នាំ​ទី​ ៤​ នៃ​ការ​ឃ្លាំមើល​លើ​សេរីភាព​មូលដ្ឋាន​នៅ​កម្ពុជា​ ដែល​គម្រោង​ឃ្លាំមើល​សេរីភាព​ជា​មូលដ្ឋាន ...

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​,​ សមាគម​អា​ដ​ហុ​ក​ និង​មជ្ឈមណ្ឌល​សាមគ្គីភាព

ទាញយក៖ pdf

​សេចក្តីថ្លែងការណ៍​៖​ ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​គម្រោង​អភិវឌ្ឍន៍​នានា​ដែល​កំពុង​ធ្វើ​ឱ្យ​ប៉ះពាល់​តំបន់​បឹង​ទំពុន​ ឬ​ជើងឯក​

នៅ​ថ្ងៃ​ទី​ ២៧​ ខែកក្កដា​ឆ្នាំ​ ២០២០​ អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធិ​មនុស្ស​លី​កាដូ​ (LICADHO)​ បណ្តាញ​យុវជន​កម្ពុជា​ (CYN)​ អង្គការ​សមធម៌​កម្ពុជា​ (EC)​ និង​អង្គការ​សមាគម​ធាងត្នោត​ (STT)​ បាន​ចេញផ្សាយ​រួម​មួយ​នៃ​របាយការណ៍​ថ្មី​បង្ហាញ​ពី​ការ​រំលោភសិទ្ធិ​មនុស្ស​ និង​ការ ...

អង្គការសម្ព័នខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (លីកាដូ)

ទាញយក៖ pdf

​សេចក្តីថ្លែងការណ៍​៖​ ការ​ឆ្លើយ​តប​រួម​ទៅ​នឹង​លិខិត​ចំហរ​អំពី​របាយការណ៍​មីក្រូហិរញ្ញវត្ថុ​

​នៅ​ថ្ងៃ​ទី​១៦​ ខែកក្កដា​ ឆ្នាំ​២០២០​ សម្ព័ន្ធ​ខ្មែរ​ជំរឿន​ និង​ការពារ​សិទ្ធិ​មនុស្ស​ លី​កាដូ​ (LICADHO),​ អង្គការ​សមាគម​ធាងត្នោត​ (STT),​ សម្ព័ន្ធ​សហជីព​កម្ពុជា​ (CATU)​ និង​ មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ និង​ការពារ​សិទ្ធិ​មនុស្ស​ (CENTRAL)​ បាន​ចេញ​សេចក្តីថ្លែងការណ៍​ការ​ឆ្លើយ​តប​រួម​បដិសេធ​សំណើ​របស់ ...

សម្ព័ន្ធ​ខ្មែរ​ជំរឿន​ និង​ការពារ​សិទ្ធិ​មនុស្ស​ លី​កាដូ​ (LICADHO)

ទាញយក៖ pdf

លិខិត​ចំហរ​របស់​សមាគម​ធនាគារ​នៅ​កម្ពុជា​ និង​សមាគម​មីក្រូហិរញ្ញវត្ថុ​ ផ្ញើ​ជូន​ សម្ព័ន្ធ​ខ្មែរ​ជំរឿន​ និង​ការពារ​សិទ្ធិ​មនុស្ស​ លី​កាដូ​ សម្ព័ន្ធ​សហជីព​កម្ពុជា​ មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ និង​សិទ្ធិ​មនុស្ស​ និង​ សមាគម​ធាងត្នោត​

​នៅ​ថ្ងៃ​ទី​ ១៥​ ខែកក្កដា​ ឆ្នាំ​២០២០​ សមាគម​ធនាគារ​នៅ​កម្ពុជា​ និង​សមាគម​មីក្រូហិរញ្ញវត្ថុ​ បាន​ចេញ​លិខិត​ចំហរ​ផ្ញើ​ជូន​ សម្ព័ន្ធ​ខ្មែរ​ជំរឿន​ និង​ការពារ​សិទ្ធិ​មនុស្ស​ លី​កាដូ​ សម្ព័ន្ធ​សហជីព​កម្ពុជា​ មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ និង​សិទ្ធិ​មនុស្ស​ និង​ សមាគម​ធាងត្នោត​ ស្នើ​កែតម្រូវ​រាល់ ...

សមាគម​ធនាគារ​នៅ​កម្ពុជា​ និង​សមាគម​មីក្រូហិរញ្ញវត្ថុ​

ទាញយក៖ pdf

​ធនាគារ​ អេ​ស៊ី​លី​ដា៖ សេចក្តីថ្លែងការណ៍​ជូន​សាធារណជន​ និង​ពន្យល់​ទៅ​ស្ថាប័ន​សង្គម​ស៊ី​វិល​សហព័ន្ធ​សហជីព​កម្ពុជា​ មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ និង​សម្ព័ន្ធ​ខ្មែរ​ជំរឿន​ និង​ការពារ​សិទ្ធិ​មនុស្ស​ លី​កាដូ

​នៅ​ថ្ងៃ​ទី​ ០២​ ខែកក្កដា​ ឆ្នាំ​២០២០​ ធនាគារ​ អេ​ស៊ី​លី​ដា​ ភី​អិ​ល​ស៊ី​ បាន​ចេញ​នូវ​សេចក្តីថ្លែងការណ៍​មួយ​ មាន​គោលបំណង​ជម្រាប​ជូន​សាធារណជន​ និង​ពន្យល់​ទៅ​ស្ថាប័ន​សង្គម​ស៊ី​វិល​ សហព័ន្ធ​សហជីព​កម្ពុជា​ មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ និង​សម្ព័ន្ធ​ខ្មែរ​ជំរឿន​ និង ...

ធនាគារ​ អេ​ស៊ី​លី​ដា​ ភី​អិ​ល​ស៊ី​

ទាញយក៖ pdf

​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ តម្រូវការ​ច្បាប់​សិ​ទ្ឋិ​ទទួល​ព័ត៌មាន​នៅ​កម្ពុជា​

នៅ​ថ្ងៃ​ទី​ ០១​ ខែកក្កដា​ ឆ្នាំ​២០២០​ វិទ្យាស្ថាន​តស៊ូ​មតិ​ និង​គោលនយោបាយ​ បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​តម្រូវការ​ច្បាប់​សិ​ទ្ឋិ​ទទួល​ព័ត៌មាន​នៅ​កម្ពុជា​ នៅសិក្ខាសាលា​ជជែក​ពិភាក្សា​ស្តី​ពី​បច្ចុប្បន្នភាព​នៃ​សេចក្តីព្រាងច្បាប់​សិ​ទ្ឋិ​ទទួល​ព័ត៌មាន​ ដែល​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ អង្គារ​ ទី​៣០ ...

វិទ្យាស្ថាន​តស៊ូ​មតិ​ និង​គោលនយោបាយ

ទាញយក៖ pdf

​លិខិត​ចំហ​ ជូន​ចំពោះ​ដៃគូ​អភិវឌ្ឍ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ស្តី​ពី​ការ​គ្រប់គ្រង​ការ​ប្រឈម​នានា​ឆ្លើយ​តប​នឹង​វិ​បត្ត​នៃ​ជំងឺ​កូ​វី​ដ​-១៩​ (Covid-19)

​នៅ​ថ្ងៃ​ទី​ ២០​ ខែឧសភា​ឆ្នាំ​ ២០២០​ គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា​ (​គ​.​ស​.​ក​)​ បាន​ចេញ​លិខិត​បើកចំហរ​ជូន​ទៅ​ដល់​ដៃគូ​អភិវឌ្ឍ​ទាំងអស់​នៅ​កម្ពុជា​ ស្តី​ពី​ការ​គ្រប់គ្រង​ការ​ប្រឈម​នានា​ឆ្លើយ​តប​នឹង​វិបត្តិ​នៃ​ជំងឺ​កូ ...

គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា

ទាញយក៖ pdf

សេចក្តីថ្លែងការណ៍​របស់​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន​ជុំវិញ​ការ​ធ្វើ​សកម្មភាព​អនាធិបតេយ្យ​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល​ និង​សមាគម​មួយ​ចំនួន​នៅ​ក្នុង​តំបន់ការពារធម្មជាតិ

កាលពី​ថ្ងៃ​ទី​ ២៤​ ខែមេសា​ ឆ្នាំ​ ២០២០​ អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​អំពាវនាវ​ឱ្យ​អង្គការ​មិនមែន​រដ្ឋាភិបាល​ ឬ​សមាគម​ នានា​ ដែល​បាន​និង​កំពុង​ធ្វើ​សកម្មភាព​ដោយ​ខុសច្បាប់​នៅ​ក្នុង​តំបន់ការពារធម្មជាតិ​ បញ្ឈប់​សកម្មភាព​បែប​នេះ​ជា​បន្ទាន់​ ដើម្បី​ចៀសវាង​ការ​ប្រឈម​មុខ​ដាក់​គ្នា​តាម​ផ្លូវច្បាប់​។ ...

ក្រសួងបរិស្ថាន

ទាញយក៖ pdf

សេចក្ដីថ្លែងការណ៍​រួម​ នៅ​ក្នុង​ឱកាស​នៃ​ទិវា​នារី​អន្តរជាតិ​ឆ្នាំ​២០២០​ អង្គការ​សង្គម​ស៊ី​វិល​អំពាវនាវ​ ឱ្យ​រដ្ឋាភិបាល​ផ្តល់​អាទិភាព​លើ​សិទ្ធិ​ស្ត្រី​

​នៅ​ក្នុង​ឱកាស​នៃ​ទិវា​នារី​អន្តរជាតិ​ ថ្ងៃ​ទី​០៨​ ខែមីនា​ ឆ្នាំ​២០២០​ នេះ​ អង្គការ​សង្គម​ស៊ី​វិល​ ដែល​មាន​រាយ​នាម​ខាងក្រោម​ សូម​ទទូច​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ផ្តល់​អាទិភាព​លើ​សិទ្ធិ​ស្ត្រី​ តាម​រយៈ​ការ​ចាត់​ វិធានការ​បន្ទាន់​និង​ជាក់លាក់​ ក្នុង​ការ​អនុវត្ត ...

សំឡេងយើងដើម្បីសមភាពយេនឌ័រ

ទាញយក៖ pdf

លិខិត​ចំហ​របស់​សហគមន៍​ព្រៃ​ឡង់​ទៅ​កាន់​ក្រសួងបរិស្ថាន​ស្តី​ពី​រារាំង​ការ​ប្រារ​ព្វ​ពិធីបុណ្យ​ព្រៃ​ឡង់​ និង​បំបួស​ដើមឈើ​

​នៅ​ថ្ងៃ​ទី​២៨​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ បាន​ចេញ​នូវ​លិខិត​ចំហរ​មួយ​ទៅ​កាន់់​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ ឯកឧត្តម​ សាយ​ សំ​អាល់​ នៅ​លើ​ទំព័រ​បណ្តាញ​សង្គម​ផ្លូវការ​របស់​ខ្លួន​។​ ខ្លឹមសារ​លិខិត​នោះ​បង្ហាញ​ពី​ការ​សោកស្តាយ​ និង​ខកចិត្ត​បំផុត ...

បណ្តាញសហគមន៍ព្រៃឡង់

ទាញយក៖ pdf

សេចក្តី​ថ្លែង​ការណ៍រួម​របស់​អង្គការ​លីកាដូ​ស្តី​ពី​​ការ​ហាមឃាត់​ពី​សំណាក់​អាជ្ញាធរ​ចំពោះ​ភាព​សកម្ម​របស់​ប្រជាពលរដ្ឋ​មូលដ្ឋាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ការ​អភិរក្ស​ព្រៃ​ឡង់​

​ថ្ងៃ​ទី​២៥​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ -​ អង្គការ​សមាគម​ និង​សហគមន៍​សរុប​ជាង​១០០​ស្ថាប័ន​បាន​ចេញ​ផ្សាយ​សេចក្តី​ថ្លែង​ការណ៍​រួម​គ្នា​មួយ​ ដោយ​បាន​សម្ដែង​ការ​សោកស្ដាយ​ និង​ហួស​ចិត្តជា​ខ្លាំង​ ចំពោះ​ការ​រឹតត្បិត​របស់​អាជ្ញាធរ​ក្នុង​ការ​ហាមឃាត់​សមាជិក​សហគមន៍​ ព្រះសង្ឃ ...

សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)

ទាញយក៖ pdf

ក្រសួងមហាផ្ទៃ​ ចេញ​សេចក្តីថ្លែងការណ៍​ ឆ្លើយ​តប​ចំពោះ​ការ​ចោទប្រកាន់​របស់​បណ្តា​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​

​នៅ​ល្ងាច​ថ្ងៃ​ពុធ​ ទី​១២​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ ក្រសួងមហាផ្ទៃ​ បាន​ចេញ​សេចក្តីថ្លែងការណ៍​ ឆ្លើយ​តប​ចំពោះ​ការ​ចោទប្រកាន់​របស់​បណ្តា​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយ​ចំនួន​ដែល​បាន​ចោទប្រកាន់​មក​លើ​រាជរដ្ឋាភិបាល​កម្ពុជា​ ថា​ខ្វះ​ឆន្ទៈ​ក្នុង​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី ...

ក្រសួងមហាផ្ទៃ​

ទាញយក៖ pdf

សេចក្តីថ្លែងការណ៍​រួម​៖​ ដោយសារ​មិន​ទាន់​មាន​ឆន្ទៈ​ធ្វើ​វិសោធនកម្ម​ ច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ គួរ​ត្រូវ​បាន​និរាករណ៍​

​នៅ​ថ្ងៃ​ទី​១០​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ រួម​ជាមួយនឹង​ក្រុម​សហគមន៍​ និង​អង្គការ​សង្គម​ស៊ី​វិល​ចំនួន​ ៩៩​ទៀត​​ បាន​ចេញ​សេចក្តីថ្លែងការណ៍​រួម​ សំណូមពរ​ដោយ​ទទូច​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ ធ្វើការ​និរាករណ៍​ច្បាប់​ស្តី​ពី​សមាគម​ន​ និង​អង្គការ​មិនមែន ...

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (ម.ស.ម.ក)

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​៖ ក្រសួងមហាផ្ទៃ​នឹង​រៀបចំ​កិច្ចប្រជុំ​បន្ត​ដើម្បី​ពិគ្រោះ​យោបល់​លើ​សំ​ណើរ​សុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​

នៅ​ថ្ងៃទី២៨​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ ក្រសួងមហាផ្ទៃ​បាន​ចេញផ្សាយ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ស្តី​ពី​កិច្ចប្រជុំ​បន្ត​ដើម្បី​ពិគ្រោះ​យោបល់​លើ​សំ​ណើរ​សុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ ដែល​នឹង​ត្រូវ​រៀបចំឡើង​នៅ​ថ្ងៃទី០៣​ ខែធ្នូ​ ឆ្នាំ២០១៩​ នៅ​សាល​ប្រជុំ​ “អគារ​ S” ទី ...

ក្រសួងមហាផ្ទៃ

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​ ការ​រៀបចំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​លើ​សំណើ​ សុំ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​

​នៅ​ថ្ងៃ​ទី​២៨​ ខែតុលា​ ឆ្នាំ​២០១៩​ ក្រសួងមហាផ្ទៃ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ​ស្តី​ពី​ការ​រៀបចំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​លើ​សំណើ​ សុំ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​។​ ក្រុមការងារ​របស់​រាជរដ្ឋាភិបាល​ នឹង​រៀបចំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ជាមួយ​តំណាង ...

ក្រសួងមហាផ្ទៃ

ទាញយក៖ pdf

​សេចក្តីជូនដំណឹង​ស្តី​ពី​ ការ​ធ្វើ​ជំរឿន​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​

​នៅ​ថ្ងៃ​ទី​២៣​ ខែកញ្ញា​ ឆ្នាំ​២០១៩​នេះ​ ក្រសួងមហាផ្ទៃ​ បាន​ចេញ​សេចក្តីជូនដំណឹង​ស្ដី​ពី​ ការ​ធ្វើ​ជំរឿន​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​ រយៈពេល​៤៩​ថ្ងៃ​ ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​១០​ ខែកញ្ញា​ ឆ្នាំ​២០១៩​ ដល់​ ថ្ងៃ​ទី​២៩​ ខែ​វិ​ចិ្ឆ​កា ...

ក្រ​សួង​មហា​ផ្ទៃ​

ទាញយក៖ pdf

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

JxeJC
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!