ព័ត៌មាន
ប្អូនលោក ហ៊ុន សែន ថាលោក ប៉ា សុជាតិវង្ស ហែកសន្លឹកឆ្នោត
លោកស្រី ហ៊ុន ស៊ីណាត ប្អូនស្រីបង្កើតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើការរិះគន់លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញថាកំពុងហែកសន្លឹកឆ្នោតរបស់គណបក្សប្រជាជនចោល បន្ទាប់ពីអភិបាលក្រុងរូបនេះបានថ្លែងពីគម្រោងចង់ផ្លាស់ប្តូរយានដ្ឋានជួសជុលយានយន្ត និងឃ្លាំងស្តុកទំនិញធំៗពីកណ្តាលក្រុងឲ្យចេញទៅក្រៅក្រុង ...
គង់ មេត្ដា and សូ វិសាល
http://bit.ly/2pV8kFO
ក្រសួងឲ្យសាលារាជធានីបញ្ឈប់ការអនុញ្ញាតឲ្យធ្វើអាជីវកម្មជីកដី
ជាការឆ្លើយតបនិងការជីកដីខុសច្បាប់នៅក្នុងរាជធានីភ្នំពេញ រដ្ឋមន្រ្តីក្រសួងធនធានរ៉ែនិងថាមពល លោក ស៊ុយ សែម បានអំពាវនាវឲ្យអភិបាលរាជធានី បញ្ឈប់ការចេញអាជ្ញាប័ណ្ណ ដែលអនុញ្ញាតឲ្យក្រុមហ៊ុនឯកជនជីកដីនៅក្នុងភ្នំពេញ និងពង្រឹងការអនុវត្តច្បាប់ចំពោះបង្រាមរបស់រដ្ឋាភិបាលដែលមានជាយូរមកហើយនេះ។ ...
ម៉ិច ដារ៉ា
http://bit.ly/2cNKUKK
ធ្វើផ្លូវមួយខ្សែកាត់បឹងកក់ដើម្បីបញ្ចៀសការកកស្ទះ
សាលារាជធានីភ្នំពេញកាលពីថ្ងៃម្សិលមិញបានប្រកាសជាផ្លូវការពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការសាងសង់ផ្លូវមួយខ្សែពីតំបន់បឹងកក់ពុះកាត់របងវិហារឥស្លាមដែលកំពុងមានភាពចម្រូងចម្រាស់ទៅកាន់មហាវិថីព្រះមុនីវង្ស ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ និងការលិចទឹកនៅតំបន់នោះ។ តាំងពីឆ្នាំ២០១២ សាលារាជធានី ធ្លាប់លើកឡើងពីគម្រោងធ្វើផ្លូវពុះកាត់របងវិហារឥស្លាមអាល់សាកាល់ភ្នំពេញ ក្នុងតំបន់បឹងកក់ នេះ ដោយអះអាងថា មានការឯកភាពពីអ្នកកាន់កាប់ដីវិហារនេះរួចហើយ មានលោក អូស្មាន ហាស្សាន់ រដ្ឋលេខាធិការក្រសួងការងារ និងលោក វ៉ាន់ ម៉ាត់ ប្រធានសមាគមខ្មែរឥស្លាមកម្ពុជា។ ប៉ុន្តែសាសនិកឥស្លាម និងនិស្សិតមូស្លីមកម្ពុជា មួយចំនួន បានជំទាស់នឹងគម្រោងធ្វើផ្លូវនេះ ដោយថា នឹងធ្វើឲ្យប៉ះពាល់ដល់ការប្រតិបត្តិសាសនារបស់ពួកគេចំពោះព្រះអល់ឡោះជាម្ចាស់ ហើយវិហារចាំបាច់ត្រូវជាកន្លែងស្ងប់ស្ងាត់។ ...
ប៉ិច សុធារី
http://bit.ly/2bU96bJ
ស្ថានីយ៌បូមទឹកថ្មីត្រូវបានរួចរាល់ប្រមាណ៧០ភាគរយ
អាជ្ញាធរក្រុងភ្នំពេញបានឱ្យដឹងកាលពីម្សិលមិញថា កម្មករបានធ្វើការទាំងយប់ទាំងថ្ងៃដើម្បីសាងសង់ស្ថានីយ៌បូមទឹកថ្មីនៅអាំងស្តុកទឹកបឹងត្របែកដើម្បីជួយកាត់បន្ថយការប្រឈមនៃទឹកជន់ក្នុងទីក្រុងមុនពេលដែលរដូវវស្សាមកដល់។ ...
សែន ដេវីត
http://www.phnompenhpost.com/national/new-water-pumping-station-70-done
សកម្មជនស្នើសុំការអនុញ្ញាតដើម្បីហែរក្បួនទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ
កាលពីម្សិលមិញ សកម្មជនដីធ្លីមកពីសហគមន៍ចំនួន ១០នៅក្នុងរាជធានីភ្នំពេញ បានដាក់សំណើមួយទៅសាលារាជធានីដើម្បីស្នើសុំការអនុញ្ញាត ដើរក្បួនទៅកាន់ទីស្នាក់ការកណ្តាលអង្គភាពប្រឆាំងអំពើពុករលួយ និងដើម្បីដាក់ញត្តិនៅក្នុងការគាំទ្រដល់ ...
ឆាយ ច័ន្ទនីដា និង អានាត់ បាលីហ្គា
http://www.phnompenhpost.com/national/activists-request-march-acu-hq
អ្នកតវ៉ាមកពីសហគមន៍ជុំវិញបឹងប្រមាណ៤០ ទាមទារឱ្យអភិបាលរាជធានីបកស្រាយរឿងយកបឹងអភិវឌ្ឍ
អ្នកតវ៉ាមកពីសហគមន៍ជុំវិញបឹងនានាទូទាំងរាជធានី ភ្នំពេញ បានប្រឈមមុខដាក់នគរបាលរយៈពេលមួយម៉ោងកាលពីម្សិល ...
អគារភ្លោះកប់ពពកនឹងចាប់ផ្តើមសម្ភោធនៅក្នុងឆ្នាំនេះ
សំណង់អគារដែលមានតម្លៃខ្ទង់ ២ ពាន់លានដុល្លារអាមេរិក ជាអគារភ្លោះកប់ពពក មាន ១៣៣ ជាន់ បានគ្រោងនឹងលេចរូបរាងឡើងនៅទល់មុខនឹង NagaWorld នៅក្នុងពាក់កណ្តាលឆ្នាំនេះ នេះបើតាមសំដីមន្ត្រីម្នាក់ដែលបាន ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/22617/twin-tower-construction-to-begin-this-year/
ក្រសួងរកវិធីទប់ស្កាត់ ខណៈគ្រោះអគ្គិភ័យបានកើនឡើង
ខណៈគ្រោះអគ្គិភ័យនៅកម្ពុជាត្រូវបានរកឃើញថាបាននិងកំពុងកើនឡើង គួរឲ្យកត់សម្គាល់រហូតដល់ជាង ១៤ ភាគរយក្នុងឆ្នាំ ២០១៥ នោះក្រសួងមហាផ្ទៃបានប្រារព្ធ «ទិវាជាតិបង្ការ និងពន្លត់អគ្គិភ័យ» លើកទី ១ នៅកោះពេជ្រក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញដែលក្នុង ...
ផាក់ ស៊ាងលី
http://bit.ly/1oEpp39
សាលារាជធានីថា ឈ្មួញរំលោភយកដីបឹងត្របែក
សាលារាជធានីបានទទួលស្គាល់ថា ដីនៅក្នុងតំបន់បឹងត្របែកដែលរដ្ឋាភិបាលគ្រោងទុកធ្វើជាអាង ស្តុកទឹកសម្អុយនោះត្រូវបានឈ្មួញរំលោភយកអស់ជាច្រើន ខណៈអាជ្ញាធរគ្រោងជម្លៀសពលរដ្ឋនៅក្នុងតំបន់នោះចេញ។ ...
នៀម ឆេង
http://bit.ly/1ZfAtyw
លោក ប៉ា សុជាតិវង្ស រិះគន់សង្គមស៊ីវិលថានៅពីក្រោយបាតុកម្ម
លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញពីម្សិលមិញបានរិះគន់ក្រុមសង្គមស៊ីវិលថា ជាក្រុមញុះញង់បាតុកម្មក្នុងគោលបំណងបង្កភាពអស្ថិរភាពចំពោះ រដ្ឋាភិបាល។ ...
ម៉េច ដារ៉ា
http://bit.ly/1PJMsDQ
អ្នកបើកបររថយន្តធនធ្ងន់បានបិទផ្លូវសំខាន់ៗដើម្បីធ្វើការតវ៉ា
ម្ចាស់រថយន្តដឹកទំនិញធនធ្ងន់ចង្កូតខាងស្តាំចំនួនជាង ៤០០នាក់ដែលបានស្នើសុំការអនុញ្ញាតមិនចាំបាច់ កែតម្រូវលើយានយន្តដែលខុសច្បាប់ របស់ពួកគេបន្ទាប់ពីបង់ពន្ធនាំចូលនិងពន្ធផ្លូវបានបិទផ្លូវ ក្នុងរាជធានីភ្នំពេញដើម្បីធ្វើការតវ៉ានៅព្រឹកថ្ងៃពុធ។ ...
សេក ឧត្តម
https://www.cambodiadaily.com/news/truck-drivers-block-major-roads-in-protest-103736/
ផែនការមេសម្រាប់ដីធ្លីនៅរាជធានីភ្នំពេញត្រូវបានអនុម័ត
កាលពីម្សិលមិញ គណៈរដ្ឋមន្ត្រីបានអនុម័តផែនការមេថ្មីមួយសម្រាប់គ្រប់គ្រងយុទ្ធនាការអភិវឌ្ឍទីក្រុងក្នុងរាជធានីភ្នំពេញ សម្រាប់រយៈពេល២០ឆ្នាំខាងមុខទៀត នេះបើយោងតាម សេចក្តីថ្លែងការណ៍មួយចេញដោយគណៈរដ្ឋមន្ត្រី បើទោះបីជា មានភាពច្បាស់លាស់តិចតួចក៏ដោយ ។ ...
គុច ណារ៉េន
https://www.cambodiadaily.com/news/new-phnom-penh-land-master-plan-passed-102872/
ខុនដូឧទ្យានភាគខាងជើងចាប់បើកសម្ភោធហើយ
កាលពីថ្ងៃអាទិត្យ វាំងននត្រូវបានទាញបើកក្នុងការបង្ហាញពីអភិវឌ្ឍចុងក្រោយរបស់ក្រុមហ៊ុនរ៉ូយាល់គ្រុបដែលជាខុនដូឧទ្យានភាគខាងជើង។ គម្រោងវិស័យអចលនទ្រព្យនេះ ជាសំណង់អគារខុនដូកម្ពស់៩ជាន់ចំនួន៣ខ្នងស្ថិតនៅលើផ្ទៃដី ...
Sum Manet
http://www.khmertimeskh.com/news/17985/north-park-condominiums-unveiled/
បញ្ហាចរាចរណ៍ កំពុងរំខានអភិបាលក្រុងភ្នំពេញ
កាលពីម្សិលមិញ នៅរាជធានីភ្នំពេញ លោកអភិបាលក្រុងភ្នំពេញ បានអំពាវនាវឱ្យប្រជាពលរដ្ឋចាប់ផ្តើមការគោរពច្បាប់ចរាចរ និងប្រើមធ្យោបាយដឹកជញ្ជូនសាធារណៈរបស់រដ្ឋ ខណៈដែលលោកបានសង្កត់លើបញ្ហាចរាចរណ៍ ដែលកំពុងរីករាលដាល។ ...
សែន ដាវីត
http://www.phnompenhpost.com/national/traffic-woes-vex-phnom-penh-governor
អភិបាលក្រុងព្រមានមន្ត្រីពីស្តង់ដារសាងសង់អាគារ
កាលពីថ្ងៃចន្ទ អភិបាលរាជធានីភ្នំពេញលោក ប៉ា សុជាតិវង្ស បានព្រមានក្រុមមន្ត្រីសុរិយោដីពីសាងសង់ក្នុងស្រុកនិងការបញ្ឈប់ជាផ្លូវការ ប្រសិនបើពួកគេ បរាជ័យក្នុងការធានាឱ្យបានពីស្តង់ដារសំណង់អគារនៅទូទាំងទីក្រុងនេះឱ្យត្រូវតាមក្រឹត្យក្រមដែលបញ្ជាក់នៅក្នុងផែនការរបស់ពួកគេ។ ...
ខេង សុធា
https://www.cambodiadaily.com/news/city-governor-cautions-officials-on-building-codes-94210/
កាកបាទក្រហមបើកដំណើរការសណ្ឋាគារដ៏ទំនើបនៅក្នុងខេត្តព្រះវិហារ
ក្រុមមន្ត្រីបានឲ្យដឹងថា លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងជាប្រធានកាកបាទក្រហមកម្ពុជាសាខារាជធានីភ្នំពេញ បានធ្វើជាអធិបតីក្នុងការបើកឲ្យដំណើរការសណ្ឋាគារកម្ពស់ប្រាំមួយជាន់ដ៏ទំនើប ...
ឃី សុវុឌ្ឍី
https://www.cambodiadaily.com/news/red-cross-opens-luxury-hotel-in-preah-vihear-93050/
បេនឡាននឹងត្រូវផ្លាស់ប្តូរទីកន្លែងទៅជាយក្រុងដើម្បីសម្រួលការកកស្ទុះចរាចរ
កាលពីថ្ងៃព្រហស្បតិ៍ អភិបាលរាជធានីភ្នំពេញលោក ប៉ាសុជាតិវង្ស បានជួបប្រជុំជាមួយតំណាងក្រុមហ៊ុនរថយន្ដក្រុងទាំងអស់ក្នុងទីក្រុងភ្នំពេញ ដើម្បីជូនដំណឹងដល់ពួកគេថាចាប់ផ្តើមពីឆ្នាំក្រោយនេះតទៅ បេនចេញដំណើរនឹងមកដល់របស់ពួកគេត្រូវតែស្ថិតក្រៅនៅទីប្រជុំជន ដើម្បីចូលរួមបន្ធូរបន្ថយការកកស្ទះចរាចរដែលកំពុងវិវត្តកាន់តែអវិជ្ជមានឡើងក្នុងរាជធានី។ ...
ម៉ិច ដារ៉ា
https://www.cambodiadaily.com/news/bus-depots-will-move-to-city-outskirts-in-bid-to-ease-traffic-92200/
ប្រជាជនតំបន់តាង៉ូវបដិសេធចាកចេញបើទោះបីជាគម្រោងពង្រីកផ្លូវខិតជិតមកដល់ក៏ដោយ
ប្រជាជនរស់នៅក្នុងតំបន់តាង៉ូវនៅជាយក្រុងភ្នំពេញមានកិច្ចព្រមព្រៀងពាក្យសំដីជាមួយរដ្ឋាភិបាលសង្កាត់ច្បារអំពៅ ថានឹងវែកផ្លូវសម្រាប់ការពង្រីកផ្លូវថ្នល់នៅតាមបណ្តោយប្រឡាយបារាង។ ...
James Reddick and Muny Sithyna
http://www.khmertimeskh.com/news/13960/ta-ngov-residents-to-keep-land-despite-road-expansion/
អភិបាលក្រុងស្នើ NGOs បញ្ឈប់ការញុះញង់សកម្មជនឲ្យតវ៉ា
អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានស្នើក្រុមអង្គការសង្គមស៊ីវិលដែលប្រឆាំងនឹងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលបញ្ឈប់នូវទង្វើញុះញង់ និងប្រើប្រាស់ក្រុមសកម្មជនដីធ្លីតំបន់បឹងកក់ និងបុរីកីឡាដែលលោកហៅថាជាក្រុមបាតុករអាជីពឲ្យឈប់ប្រឆាំងនឹងសេចក្តីសម្រេចរបស់ ...
តាំង វីដា
http://bit.ly/1OtdUmk
រដ្ឋាភិបាលហាមប្រាមជនបរទេសមិនឲ្យធ្វើការតវ៉ា
លោកអភិបាលក្រុងភ្នំពេញ និងអ្នកនាំពាក្យរដ្ឋាភិបាល បាននិយាយកាលពីម្សិលមិញថា ជនបរទេសដែលចូល ...
ឃី សុវុឌ្ឍី
https://www.cambodiadaily.com/news/foreigners-banned-from-protesting-govt-says-88853/
អភិបាលក្រុងសន្យាចាត់តាំងបុគ្គលិកថ្មីបន្ថែមនៅមជ្ឈមណ្ឌលព្រៃស្ពឺ
ក្នុងដំណើរទស្សនកិច្ចមួយនៅមជ្ឈមណ្ឌលសង្គមកិច្ចព្រៃស្ពឺកាលពីថ្ងៃសុក្រ លោកប៉ាសុជាតិវង្ស អភិបាលរាជធានីភ្នំពេញបានសន្យាថានឹងចាត់តាំងបុគ្គលិកថ្មីបន្ថែមចំនួន ១០រូប ទៅធ្វើការនៅមជ្ឈមណ្ឌលនេះ ដែលជាទីកន្លែងនៃពាក្យបណ្តឹងចំពោះការរំលោភបំពានយ៉ាងធ្ងន់ធ្ងរដោយបុគ្គលិកទៅកាន់ប្រជាពលរដ្ឋជាប់ឃុំឃាង។ ...
ឃី សុវុឌ្ឍី
https://www.cambodiadaily.com/news/city-governor-pledges-new-staff-at-social-affairs-center-88855/
អភិបាលក្រុងធ្វើកិច្ចពិភាក្សាស្តីអំពីការជួយសង្គ្រោះជនដែលគ្មានទីលំនៅ
មុនពេលដំណើរទស្សនកិច្ចទៅកាន់មជ្ឈមណ្ឌលសង្គមកិច្ចព្រៃស្ពឺនៅថ្ងៃសុក្រ កាលពីថ្ងៃពុធអភិបាលរាជធានីភ្នំពេញ លោកប៉ា សុជាតិវង្សបានជំរុញឱ្យអង្គការមិនមែនរដ្ឋាភិបាលទទួលយកមនុស្សដែលគ្មានទីលំនៅតាមដងវិថីទៅរស់នៅក្នុងទីកន្លែងមានសុវត្ថិភាព ដែលអាចជួយពួកគេស្តួចស្តារឆាកជីវិតឡើងវិញ នេះបើយោងតាមព័ត៌មានមួយចុះផ្សាយ នៅលើគេហទំព័ររបស់សាលារាជធានីភ្នំពេញ។ ...
ឃី សុវុឌ្ឍី
https://www.cambodiadaily.com/news/governor-holds-meeting-on-helping-homeless-88711/
សាលារាជធានីបញ្ចប់កិច្ចសន្យាជាមួយក្រុមហ៊ុនសំណង់ដែលសាងសង់បញ្ជរបង់ថ្លៃ
កាលពីម្សិលមិញ សាលារាជធានីភ្នំពេញបានលុបចោលកិច្ចសន្យាជាមួយក្រុមហ៊ុនសំណង់ក្នុងស្រុកមួយដែលកំពុងសាងសង់បញ្ជរបង់ថ្លៃពីរតាមផ្លូវលេខ២០០៤ ក្នុងខណ្ឌសែនសុខ ដើម្បីរៃអង្គាសប្រាក់សម្រាប់ការស្ថាបនា និងការជួសជុលផ្លូវ ...
គ្រួសារអ្នកភូមិតំបន់បឹងកក់ទទួលយកការដោះដូរដីដើម្បីបញ្ចប់វិវាទដីធ្លី
យ៉ាងហោចណាស់អ្នកភូមិ១៦គ្រួសារទៀតដែលបានជាប់ ពាក់ព័ន្ធក្នុងវិវាទ ...
ម៉ិច ដារ៉ា
http://www.cambodiadailykhmer.com/news/24182/