សេចក្តីប្រកាស
ខ្លឹមសារ ស្តីពី ជំនួបសម្ដែងការគួរសមរបស់ឯកឧត្តម Flavio Bonetti តំណាងអង្គការយូណេស្កូតែងតាំងថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា ជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន
នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញខ្លឹមសារ ស្តីពី ជំនួបសម្ដែងការគួរសមរបស់ឯកឧត្តម Flavio Bonetti តំណាងអង្គការយូណេស្កូតែងតាំងថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា ជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារៈសំខាន់នៃជំនួយបច្ចេកទេសរបស់អង្គការយូណេស្កូក្នុងការការពារប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក និងដែលបានទទួលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ នាពេលថ្មីៗនេះ។ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្តីប្រកាសព័ត៌មាន៖ ស្ថានភាពខូចខាតនៅរមណីយដ្ឋានប្រាសាទព្រះវិហារ ជាទីសក្ការៈ
នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពខូចខាតនៅរមណីយដ្ឋានប្រាសាទព្រះវិហារ ជាទីសក្ការៈ។ការកត់ត្រាចងក្រងពីការខូចខាត ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ រួមមានការខូចខាតប្រាង្គប្រាសាទព្រះវិហារ ចំនួន១៤២កន្លែង និងតំបន់ជុំវិញចំនួន៤២កន្លែង រួមបញ្ចូលទាំងវត្តកែវសិក្ខាគិរីស្វារៈ ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងអគារការិយាល័យអភិរក្សរបស់អាជ្ញាធរជាតិព្រះវិហារ។ ...
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
សេចក្តីថ្លែងការណ៌របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈថ្កោលទោសការបាញ់ប្រហាររបស់យោធាថៃមកលើប្រាសាទព្រះវិហារនិងតំបន់ជុំវិញប្រាសាទ
នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងខ្លាំងចំពោះការបាញ់ប្រហារដោយអាវុធជាថ្មីៗម្តងទៀតរបស់យោធាថៃ ដែលបានចាប់ផ្តើមនៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០២៥ វេលាម៉ោងប្រមាណ ៥:០០ នាទី នៅ ...
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
សេចក្តីថ្លែងការណ៍បន្ទាន់មួយ នៃការថ្កោលទោសការបន្តការឈ្លានពានប្រដាប់អាវុធប្រឆាំងនឹងប្រាសាទព្រះវិហារ ដោយកងកម្លាំងប្រដាប់អាវុធថៃ
កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីថ្លែងការណ៍បន្ទាន់មួយ នៃការថ្កោលទោសការបន្តការឈ្លានពានប្រដាប់អាវុធប្រឆាំងនឹងប្រាសាទព្រះវិហារ ដោយកងកម្លាំងប្រដាប់អាវុធថៃ។ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមធ្វើការថ្កោលទោសយ៉ាងខ្លាំងក្លាបំផុតចំពោះការបាញ់ផ្លោងលើប្រាសាទព្រះវិហារ ដោយកងកម្លាំងប្រដាប់អាវុធនៃព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥។ ...
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
សេចក្តីប្រកាសព័ត៌មានស្តីពីការរួចផុតគ្រោះថ្នាក់របស់បុគ្គលិកអាជ្ញាធរជាតិព្រះវិហារចំនួន ៤៥ រូប ដែលជាប់គាំងនៅលើប្រាសាទព្រះវិហារ
នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ អាជ្ញាធរជាតិព្រះវិហារ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការរួចផុតគ្រោះថ្នាក់របស់បុគ្គលិកអាជ្ញាធរជាតិព្រះវិហារចំនួន ៤៥ រូប ដែលជាប់គាំងនៅលើប្រាសាទព្រះវិហារ។បុគ្គលិកអាជ្ញាធរជាតិព្រះវិហារ ជាពលករភ្នាក់ងារទេសចរណ៍ កម្មករបរិស្ថាន និងសន្តិសុខសណ្តាប់ធ្នាប់ចំនួន ៤៥រូប បានជាប់នៅលើភ្នំប្រាសាទព្រះវិហារអំឡុងពេលបំពេញការងារប្រចាំថ្ងៃ ដោយសារការវាយប្រហាររបស់កងកម្លាំងប្រដាប់អាវុធថៃដោយប្រើប្រាស់កាំភ្លើងប្លោងធុនធ្ងន់ និងការទម្លាក់គ្រាប់បែកដោយយន្តហោះ F-16 នៅប្រាសាទព្រះវិហារនិងបរិវេណជុំវិញចាប់តាំងពីម៉ោង ៩:០០ នាទីព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។ ...
អាជ្ញាធរជាតិព្រះវិហារ
សេចក្ដីប្រកាសព័ត៌មាន អំពីការបំពេញទស្សនកិច្ចផ្លូវការរបស់រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋឥណ្ឌា មកកាន់ព្រះរាជាណាចក្រកម្ពុជា
នៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០១៨ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ស្ដីពីការបំពេញទស្សនកិច្ចផ្លូវការរបស់ លោកជំទាវ ស៊ុសម៉ា ស្វារ៉ាច រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋឥណ្ឌា មកកាន់ព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ





