សេចក្ដីប្រកាសព័ត៌មាន អំពីការបំពេញទស្សនកិច្ចផ្លូវការរបស់រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋឥណ្ឌា មកកាន់ព្រះរាជាណាចក្រកម្ពុជា
នៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០១៨ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ស្ដីពីការបំពេញទស្សនកិច្ចផ្លូវការរបស់ លោកជំទាវ ស៊ុសម៉ា ស្វារ៉ាច រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋឥណ្ឌា មកកាន់ព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី ២៨ ដល់ ៣០ ខែសីហា ឆ្នាំ២០១៨។
ក្នុងអំឡុងពេលទស្សនកិច្ច លោកជំទាវ នឹងពិភាក្សាទ្វេភាគីជាមួយឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន អំពីបញ្ហាផ្សេងៗ ក៏ដូចជានឹងចុះហត្ថលេខាលើឯកសារមួយចំនួនដូចជា៖
- កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា និងរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការអភិរក្ស/ជួសជុលប្រាសាទព្រះវិហារ
- អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងសុខាភិបាល និងកិច្ចការគ្រួសារ នៃប្រទេសឥណ្ឌា និងក្រសួងសុខាភិបាល នៃប្រទេសកម្ពុជា លើវិស័យសុខភាព និងឳសថ
- អនុស្សរណៈនៃការយោគយល់គ្នារវាងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសកម្ពុជា និងវិទ្យាស្ថានការបរទេស នៃក្រសួងការបរទេស នៃប្រទេសឥណ្ឌា។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ