សេចក្តីថ្លែងការណ៌របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈថ្កោលទោសការបាញ់ប្រហាររបស់យោធាថៃមកលើប្រាសាទព្រះវិហារនិងតំបន់ជុំវិញប្រាសាទ
នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងខ្លាំងចំពោះការបាញ់ប្រហារដោយអាវុធជាថ្មីៗម្តងទៀតរបស់យោធាថៃ ដែលបានចាប់ផ្តើមនៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០២៥ វេលាម៉ោងប្រមាណ ៥:០០ នាទី នៅក្នុងតំបន់អានសេះ ខេត្តព្រះវិហារ។ សកម្មភាពយោធានេះបានបង្កការខូចខាតដល់អគារអភិរក្សរបស់គម្រោងអភិរក្ស និងជួសជុលគោបុរៈ ៥ ប្រាសាទព្រះវិហារ ដែលអនុវត្តក្រោមកិច្ចសហប្រតិបត្តិការកម្ពុជា-ឥណ្ឌា និងបានបង្ខំឱ្យមន្ត្រី បុគ្គលិក ឆ្មាំ និងកម្មករអភិរក្សជម្លៀសខ្លួន។ ក្រសួងថ្កោលទោសការរំលោភបំពានលើសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាព និងអំពាវនាវឱ្យប្រទេសថៃបញ្ឈប់ជាបន្ទាន់នូវអរិភាពទាំងអស់ និងអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាព។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
