សេចក្តីប្រកាសព័ត៌មានស្តីពីការរួចផុតគ្រោះថ្នាក់របស់បុគ្គលិកអាជ្ញាធរជាតិព្រះវិហារចំនួន ៤៥ រូប ដែលជាប់គាំងនៅលើប្រាសាទព្រះវិហារ

នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ អាជ្ញាធរជាតិព្រះវិហារ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការរួចផុតគ្រោះថ្នាក់របស់បុគ្គលិកអាជ្ញាធរជាតិព្រះវិហារចំនួន ៤៥ រូប ដែលជាប់គាំងនៅលើប្រាសាទព្រះវិហារ។

បុគ្គលិកអាជ្ញាធរជាតិព្រះវិហារ ជាពលករភ្នាក់ងារទេសចរណ៍ កម្មករបរិស្ថាន និងសន្តិសុខសណ្តាប់ធ្នាប់ចំនួន ៤៥រូប បានជាប់នៅលើភ្នំប្រាសាទព្រះវិហារអំឡុងពេលបំពេញការងារប្រចាំថ្ងៃ ដោយសារការវាយប្រហាររបស់កងកម្លាំងប្រដាប់អាវុធថៃដោយប្រើប្រាស់កាំភ្លើងប្លោងធុនធ្ងន់ និងការទម្លាក់គ្រាប់បែកដោយយន្តហោះ F-16 នៅប្រាសាទព្រះវិហារនិងបរិវេណជុំវិញចាប់តាំងពីម៉ោង ៩:០០ នាទីព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។

អាជ្ញាធរជាតិព្រះវិហារ

ទាញយក៖ pdf