ព័ត៌មាន
សហគមន៍បណ្ដាញព្រៃឡង់ ចោទក្រុមហ៊ុនកូរ៉េមួយថា បានបំផ្លាញដើមច្បោះជ័រ
ក្រុមសហគមន៍ព្រៃឡង់បានចោទក្រុមហ៊ុនកូរ៉េមួយថា បានបំផ្លាញដើមច្បោះជ័រពួកគាត់ និងព្រៃផ្សេងទៀតក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់រួចដឹកចូលក្នុងតំបន់ស្ដារសម្បទានព្រៃឈើពួកគេដើម្បីបំភាន់ភ្នែកសមត្ថកិច្ច ប៉ុន្តែតំណាងក្រុមហ៊ុននេះ បដិសេធហើយថាជាការប្រឌិតដើម្បី ...
ឃុត សុភចរិយា
https://bit.ly/2LXLoPs
សកម្មជនឃាត់ខ្លួនជនប្រព្រឹត្តបទល្មើសព្រៃឈើបាន ៧៣ នាក់
យ៉ាងហោចណាស់មនុស្ស ៧៣ នាក់ត្រូវបានក្រុមសកម្មជនបណ្ដាញការពារព្រៃឡង់ចាប់ឃាត់ខ្លួន និងរណារយន្ត ១២៣ គ្រឿងត្រូវបានរឹបអូសប្រគល់ឲ្យមន្ត្រីជំនាញបរិស្ថានពាក់ព័ន្ធបទល្មើសកាប់បំផ្លាញព្រៃឈើ និងកាប់ទន្ទ្រានដីព្រៃនៅក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ក្នុងរយៈពេល ១ ឆ្នាំ ២០១៨ នេះ។ នេះបើ ...
ឃុត សុភចរិយា
https://bit.ly/2LFYxwo
មានការឈូសឆាយនៅក្នុងឧទ្យាននានាក្នុងខេត្តព្រះវិហារ
មន្ត្រីអនុរក្សព្រៃឈើ និងបណ្តាញសហគមន៍ព្រៃឡង់ (PLCN) បាននិយាយកាលពីថ្ងៃអង្គារថា ព្រៃនៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក និងដែនជម្រកសត្វព្រៃព្រៃឡង់នៅខេត្តព្រះវិហារកំពុងត្រូវបានកាប់ឆ្ការដោយក្រុមជនល្មើសពីខេត្តកំពង់ធំ ខេត្តកំពង់ចាម សៀមរាប និងបាត់ដំបង ...
ឃុត សុភចរិយា
https://www.phnompenhpost.com/national/preah-vihear-parks-see-clearing
តុលាការកំពុងចាត់ការបុរស ៣ នាក់ពាក់ព័ន្ធការបំផ្លាញព្រៃឈើដែនជម្រកសត្វព្រៃ
មន្ត្រីតុលាការខេត្តព្រះវិហារអះអាងថា តុលាការកំពុងចាត់នីតិវិធីទៅលើសំណុំរឿងកាប់បំផ្លាញព្រៃឈើក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់បឹងពែរ ដែលប្រព្រឹត្តដោយជនចំណាកស្រុកចំនួន ៣ នាក់មកពីខេត្តកំពង់ធំ ក្រោយពីទទួលបានពាក្យបណ្ដឹងពីមន្ត្រីបរិស្ថាន និងតំណាងប្រជា ...
ឃុត សុភចរិយា
https://bit.ly/2C7YUN5
សកម្មជនការពារព្រៃឡង់ ល្បាតព្រៃរឹបអូសបានរណារយន្ត ៧ គ្រឿង និងឈើក្ដារ ៣ ម៉ែត្រគុប
រណារយន្ត ៧ គ្រឿង និងឈើក្ដារប្រមាណ ៣ ម៉ែត្រគុបដែលក្រុមជនល្មើសបានកាប់ច្រៀក និងលាក់ទុកនៅក្នុងតំបន់ដែនជម្រក សត្វព្រៃ ព្រៃឡង់ ត្រូវបានក្រុមសកម្មជនបណ្ដាញសហគមន៍ព្រៃឡង់ខេត្តកំពង់ធំ ប្រទះឃើញ និងប្រមូលយកទៅប្រគល់ជូនមន្ត្រីឧទ្យានុរក្សស្នាក់ការអូរផ្អាវ ដើម្បីរក្សាទុក និងចាត់ចែងបន្តតាមនីតិវិធី។ ...
ឃុត សុភចរិយា
https://bit.ly/2SwJYNO
សកម្មជនថាបទល្មើសកាប់ឈើក្នុងព្រៃឡង់នៅតែបន្ដកើតមាន
ក្រុមបណ្ដាញសហគមន៍ព្រៃឡង់បានអះអាងកាលពីម្សិលមិញថា បទល្មើសព្រៃឈើនៅតែបន្តកើតមានយ៉ាងអនាធិបតេយ្យក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ បើទោះជាក្រុមឧទ្យានុរក្ស និងសកម្មជនការពារព្រៃឡង់ បានរួមសហការគ្នាចុះបង្ក្រាប និងទប់ស្កាត់យ៉ាងណាក៏ដោយ។ ...
ឃុត សុភចរិយា
https://bit.ly/2O0Ns8I
បណ្ដាញព្រៃឡង់ រកឃើញបទល្មើសជិត ៣ ពាន់ករណី
យោងតាមរបាយការណ៍ថ្មីមួយបានឱ្យដឹងថាបណ្ដាញសហគមន៍ព្រៃឡង់ (PLCN) បានកត់ត្រាតាមរយៈកម្មវិធីបច្ចេកវិទ្យាស្មាតហ្វូនដោយរកឃើញនូវសកម្មភាពខុសច្បាប់សរុបចំនួន ២៩២៩ ករណីនៃបទល្មើសព្រៃឈើនៅក្នុងខេត្តចំនួន ៤ គិតចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០១៥ មក។ ...
ផាក់ ស៊ាងលី
https://bit.ly/2O5iM6Z
សកម្មជនបរិស្ថានអះអាងថា ការបំផ្លាញព្រៃឈើនៅតែមិនថយចុះ
សកម្មជនការពារព្រៃឈើ និងបរិស្ថានកាលពីម្សិលមិញសម្ដែងក្ដីបារម្ភជុំវិញការកើនឡើងនៃការកាប់បំផ្លាញព្រៃឈើនៅតែបន្តកើតមានឡើងជារៀងរាល់ថ្ងៃ ព្រោះតែមិនមានការទប់ស្កាត់ និងការបង្ក្រាបឲ្យបានទាន់ពេលវេលាក្នុងខេត្តទាំង ២។ ខណៈនៅក្នុងខែកក្កដានេះដើមច្បោះជ័រទឹកចំនួន ៦៦ ...
សុទ្ធ គឹមសឿន
https://bit.ly/2Nx2ljl
បទល្មើសព្រៃឈើកក្រើកឡើងវិញ ពេលសមត្ថកិច្ចរវល់ការពារសន្ដិសុខ យុទ្ធនាការបោះឆ្នោត
ប្រជាសហគមន៍ព្រៃឈើនៅខេត្តភាគឧត្តរ និងភាគឦសាននៃកម្ពុជាបានអះអាងថាបទល្មើសព្រៃឈើកំពុងកក្រើកឡើងវិញ ខណៈសមត្ថកិច្ចកំពុងរវល់ការពារសន្តិសុខសណ្ដាប់ធ្នាប់ពេលយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៦ នេះ។ ...
ឃុត សុភចរិយា
https://bit.ly/2L4jBP1
អ្នកកាប់ឈើ ១០ នាក់ត្រូវបានចាប់មកសួរនាំ ខណៈបទល្មើសព្រៃឈើកំពុងកើតមាន
ក្រុមល្បាតសហគមន៍ចំនួន ១៧ រូប និងមន្ត្រីនគរបាលម្នាក់បានរួមគ្នាចុះល្បាតព្រៃរយៈពេល ៣ ថ្ងៃនៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ស្ថិតនៅឃុំធ្មា ស្រុកជ័យសែនដោយចាប់ពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនមក។ អ្នកស្រី ថី ជា អ្នកល្បាតម្នាក់បានឲ្យដឹងថាលទ្ធផលនៃការចុះ ...
ផាក់ ស៊ាងលី
https://bit.ly/2LGtrnG
ពិធីបុណ្យព្រៃឡង់នឹងត្រូវធ្វើឡើងនៅខែក្រោយ
សមាជិកបណ្តាញសហគមន៍ព្រៃឡង់ជិត ៤០០ នាក់នឹងរៀបចំពិធីបុណ្យព្រៃឡង់ប្រចាំឆ្នាំនៅចុងខែមីនាដើម្បីរំលឹក និងថែរក្សាអត្តសញ្ញាណជនជាតិដើមភាគតិច និងលើកកម្ពស់សក្តានុពលរបស់ព្រៃឈើ។ ទន្ទឹមនឹងនេះដែរ ក្រុមសកម្មជនព្រៃឡង់បានអះអាងថា ការកាប់ ...
ប៉ិច សុធារី
http://www.khmertimeskh.com/50108639/prey-lang-ceremony-due-next-month/
នៅខាងក្នុងព្រៃកម្ពុជាដែលកំពុងបផ្លិចបំផ្លាញដោយបណ្តាញបទឧក្រិដ្ឋនានា - និងការប្រយុទ្ធប្រឆាំងរបស់សហគមន៍ដើម្បីជួយសង្គ្រោះព្រៃទាំងនោះ
បណ្តាញខុសច្បាប់ទាំងនេះបានកំពុងមានផ្តល់ការប៉ះពាល់តាមរយៈការបំផ្លិចបំផ្លាញនៅក្នុងប្រទេសកម្ពុជា ដែលជាកន្លែងដែលសហគមន៍ក្រីក្រ និងជនជាតិដើមភាគតិចនៅតាមជនបទបាន ...
Jesselyn Cook
https://www.huffingtonpost.com/entry/cambodia-forest-devastation_us_5a3d86b0e4b06d1621b45772
បទល្មើសក្នុងព្រៃឡង់ថយចុះ៦៥%តែសិប្បកម្មមិនថយ
ក្រុមអ្នកស្រាវជ្រាវ និងនិស្សិតនៃសកលវិទ្យាល័យ Copenhegen នៅប្រទេសដាណឺម៉ាកបានចេញរបាយការណ៍ជាចុងក្រោយឱ្យដឹងថា បទល្មើសព្រៃឈើនៅព្រៃឡង់បានថយចុះរហូតដល់ទៅ ៦៥ ភាគរយ បើទោះបីសកម្មភាពកាប់ឈើនៅតែបន្តកើតមានជាមធ្យមជាង ៧០ ករណីក្នុងមួយខែៗ និងសិប្បកម្មកែច្នៃឈើនៅតែដំណើរការយ៉ាងគគ្រឹកគគ្រេងដដែល។ ...
ផាក់ ស៊ាងលី
http://www.phnompenhpost.com/national/forest-clearing-rampant-prey-lang
ផែនការដាំដើមឈើដើម្បីស្តារព្រៃឈើឡើងវិញ
ក្រសួងបរិស្ថានគ្រោងនឹងដាំដើមឈើចំនួន ៥០០.០០០ ដើមនៅក្នុងតំបន់ការពារនៅទូទាំងប្រទេសក្នុងឆ្នាំនេះដើម្បីបង្កើនគម្របព្រៃឈើនិងលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍។ ...
ប៉ិច សុធារី
http://www.khmertimeskh.com/news/39992/tree-planting-plan-to-revive-national-forests/
ក្រុមសកម្មជនថា ឈើនៅព្រៃឡង់ នៅតែត្រូវគេកាប់ដឹកគគ្រឹក គគ្រេង
ក្រុមសកម្មជនដែលល្បាតព្រៃឡង់បានប្រទះឃើញគំនរឈើជិត ៣០០ កំណាត់ និងសកម្មភាពដឹកជញ្ជូនឈើតាមរថយន្តយីឌុប និងតាមគោយន្តយ៉ាងគគ្រឹកគគ្រេងដែលសកម្មភាពបទល្មើសទាំងនេះត្រូវបានគេអះអាងថាមានក្រុមទាហាន និងមន្ត្រីមួយចំនួន ...
ផាក់ ស៊ាងលី
http://bit.ly/2mLC7z0
រដ្ឋមន្រ្តីក្រសួងបរិស្ថានរកឃើញបទល្មើសព្រៃឈើ មានមុខសញ្ញាខ្លះពាក់ព័ន្ធនឹងមន្រ្តីសាធារណៈ
លោកសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន អះអាងថា បទល្មើសព្រៃឈើ បានថមថយចុះបើធៀបទៅនឹងឆ្នាំមុនៗ តែក្នុងនោះលោក ក៏បានរកឃើញនូវមុខសញ្ញាខ្លះនៃបទល្មើស ដែលមានជាប់ពាក់ព័ន្ធនឹងមន្រ្តីសាធារណៈ ហើយកំពុងស្ថិតក្នុងការស៊ើបអង្កេតនៅឡើយ។ ក្នុង ...
តាំង វីដា
http://bit.ly/2iCjuvz
ការបញ្ជូនសារពីបញ្ហានៅព្រៃឡង់កើន និងមានមន្ត្រីជាប់ពាក់ព័ន្ធ
ការបញ្ជួនព័ត៌មានស្ដីពីសកម្មភាពបទល្មើស និងសកម្មភាពចុះល្បាតព្រៃឡង់តាមរយៈទូរស័ព្ទស្មាតហ្វូនមានការកើនឡើងដែលក្នុងនោះក៏មានពាក់ព័ន្ធនឹងមន្ត្រីមានសមត្ថកិច្ចយ៉ាងហោចណាស់ ១០ នាក់នៅស្រុកសណ្តាន់ខេត្តកំពង់ធំផងដែរ។ រូបថត និងឯកសារផ្សេងៗ ...
ផាក់ ស៊ាងលី
http://bit.ly/2hqBwQU
ក្រសួងបរិស្ថាន ជ្រើសរើសមន្ត្រីឧទ្យានុរក្សថ្មីចំនួន ៣០០នាក់បន្ថែម
ក្រសួងបរិស្ថាន បានប្រកាសជ្រើសរើសមន្ត្រីឧទ្យានុរក្សថ្មីចំនួន ៣០០នាក់បន្ថែមទៀត សម្រាប់បម្រើការងារនៅមន្ទីរបរិស្ថានរាជធានី-ខេត្តក្នុងឆ្នាំ២០១៧ដើម្បីបំពេញកង្វះខាតមន្ត្រីឧទ្យានុរក្សនៅតាមគោលដៅនៃតំបន់ការពារធនធានធម្មជាតិ ដែលករណីនេះ សកម្មជនការពារព្រៃឈើ និងសង្គមស៊ីវិល បានស្នើឲ្យក្រសួងកែលម្អ ...
ប៉ិច សុធារី
http://bit.ly/2gmmpXP
សកម្មជនព្រៃឡង់ ៣ នាក់ត្រូវគេវាយក្នុងខេត្តក្រចេះ
សមាជិកបីនាក់របស់បណ្តាញសហគមន៍ព្រៃឡង់ត្រូវបានវាយប្រហារនៅក្នុងខេត្តក្រចេះកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនដោយក្រុមបុរសដែលគេជឿថាពាក់ព័ន្ធនៅក្នុងការកាប់ឈើខុសច្បាប់។ នេះបើតាមសកម្មជនព្រៃឡង់។ ...
ទូច សុខា
http://bit.ly/2fv5EdO
ក្រុមអ្នកបរិស្ថានត្រូវបានផ្តល់ឳកាសឱ្យចូលចូលរួមក្នុងវេទិកាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ជាមួយនឹងក្តីសង្ឃឹមដែលលាយឡំជាមួយនឹងក្តីមន្ទិល ក្រុមអ្នកបរិស្ថានមកពីជុំវិញប្រទេសកម្ពុជានឹងមានឱកាសមួយដែលមិនធ្លាប់មានពីមុនមក ដោយចូលរួមជាទស្សនិកជនជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែននៅថ្ងៃនេះ។ សកម្មជនសង្គមស៊ីវិលប្រមាណ ៥០០ នាក់ ត្រូវបានអញ្ជើញចូលរួមនៅក្នុងវេទិការជាតិលើកទីមួយនៅរាជធានីភ្នំពេញ ស្តីពីការការពារ និងការអភិរក្សធនធានធម្មជាតិ ដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែននឹងអញ្ជើញជាអធិបតីនៅក្នុងវេទិការនេះ។ សកម្មជនទាំងអស់នោះ នឹងមានឱកាសដើម្បីផ្តល់សេចក្តីថ្លែងការណ៍នៅមុខលោកនាយករដ្ឋមន្ត្រី និងមន្ត្រីរដ្ឋាភិបាលកំពូលផ្សេងទៀត។ ...
គង់ មេត្តា និង Cristina Maza
http://www.phnompenhpost.com/national/environmental-groups-given-chance-address-pm-hun-sen-forum
ព្រៃឡង់នៅតែមានការចូលកាប់ឈើ៖ សហគមន៍
ការកាប់ព្រៃឈើនៅតែបន្តរាលដាលនៅក្នុងព្រៃឡង់ ជាភស្តុតាងដែលបង្ហាញថាការជម្រុញដើម្បីដាក់ដី ៤០០,០០០ហិកតា ទៅក្នុងតំបន់ការពាររបស់រដ្ឋាភិបាលគឺ មិនមានប្រសិទ្ធិភាព នេះបើយោងតាមសកម្មជនានាក៏ដូចជាបណ្តាញសហគមន៍ព្រៃឡង់ចេញសេចក្តីរាយការណ៍កាលពីម្សិលមិញ។ ...
ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/26693/prey-lang-still-logged--community/
រដ្ឋាភិបាលបន្ថែមតំបន់ការពារក្នុងព្រៃឡង់ដោយរួមបញ្ចូលខេត្តព្រះវិហារ
រដ្ឋាភិបាលបានធ្វើការសម្រេចចិត្តសារជាថ្មីទៅលើសេចក្តីសម្រេចមុនដែលកាត់បន្ថយព្រំដែនសំណើរនៃតំបន់ការពារសម្រាប់ព្រៃឡង់ ដែលជាព្រៃស្តុកធំជាងគេដែលនៅសេសសល់ក្នុងតំបន់អាស៊ីអាគ្នេយ៍។ ...
អូនភាព និង Zsombor Peter
https://www.cambodiadaily.com/news/govt-expands-sanctuary-in-prey-lang-adds-preah-vihear-112723/
កម្ពុជាបានប្រកាសតំបន់ជម្លោះដ៏ក្តៅគគុកព្រៃឡង់ជាតំបន់ការពារ
សេចក្តីសម្រេចចិត្តជាប្រវត្តិសាស្ត្រសម្រាប់ប្រទេសដែលមានអត្រាកាប់បំផ្លាញព្រៃឈើខ្ពស់ជាងគេបំផុតនៅលើពិភពលោក ត្រូវបានធ្វើឡើងដោយនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ទៅលើការកំណត់ឡើងវិញនូវដីព្រៃជិតមួយលានហិកតា ជាតំបន់ការពារ ...
Daniel Pye
https://news.mongabay.com/2016/05/cambodia-protected-areas/
សកម្មជនព្រៃឡង់ត្រូវជនមិនស្គាល់មុខលួចកាប់ឲ្យរងរបួសធ្ងន់ពេលល្បាតព្រៃការពារបទល្មើសព្រៃឈើ
ស្ត្រីសកម្មជនការពារព្រៃឡង់ម្នាក់បានរងរបួសជើងធ្ងន់ធ្ងរដោយជនល្មើសមិនស្គាល់មុខលួចកាប់នៅពេលយប់កំពុងដេកក្នុងអង្រឹងពេលចុះល្បាតព្រៃឈើនាថ្ងៃចុងក្រោយខណៈសកម្មជនព្រៃឡង់ចំនួន៤ខេត្តរឹបអូសបានរណាយន្តអារឈើ ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/1US44QZ