អ្នក​កាប់​ឈើ​ ១០ ​នាក់​ត្រូវ​បាន​ចាប់​មក​សួរនាំ ខណៈ​បទល្មើស​ព្រៃឈើ​កំពុង​កើតមាន

ក្រុម​ល្បាត​សហគមន៍​ចំនួន​ ១៧ ​រូប និង​មន្ត្រី​នគរបាល​ម្នាក់​បាន​រួម​គ្នា​ចុះ​ល្បាត​ព្រៃ​រយៈពេល​ ៣ ​ថ្ងៃ​នៅក្នុង​ដែនជម្រក​សត្វព្រៃ ព្រៃ​ឡង់​ស្ថិត​នៅ​ឃុំ​ធ្មា ស្រុក​ជ័យសែន​ដោយ​ចាប់​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​មក​។ អ្នកស្រី ថី ជា អ្នក​ល្បាត​ម្នាក់​បាន​ឲ្យ​ដឹង​ថា​លទ្ធផល​នៃ​ការចុះ​ល្បាត​នោះ​ពួកគាត់​បាន​ប្រទះ​ឃើញ​បទល្មើស​ព្រៃឈើ​ជាច្រើន​កន្លែង​នៅ​ក្នុង​ចំណុច​អូរគោ ចំបឹង ចំ​ឫស្សី និង​ចំណុច​ចំ​អណ្តូង​ជាដើម​។ ក្នុង​នោះ​បាន​ធ្វើការ​ឃាត់​សួរ​នាំ​អ្នក​កាប់​ឈើ​ចំនួន​ ១០ ​នាក់​ដកហូត​ម៉ាស៊ីន​អារឈើ​ចំនួន​ ១២ ​គ្រឿង និង​ប្រេង​ចាក់​ម៉ាស៊ីន​អារឈើ​ចំនួន​ ៣ ​កាន​ពី​ជនល្មើស​ផង​ដែរ​។ …

ផាក់ ស៊ាងលី
https://bit.ly/2LGtrnG