រដ្ឋ​មន្រ្តី​ក្រសួង​បរិស្ថាន​រក​ឃើញ​បទ​ល្មើស​ព្រៃ​ឈើ មាន​មុខ​សញ្ញា​ខ្លះ​ពាក់ព័ន្ធ​នឹង​មន្រ្តី​សាធារណៈ​

លោកសាយ សំអាល់ រដ្ឋ​មន្រ្តី​ក្រសួង​បរិស្ថាន អះអាង​ថា បទ​ល្មើស​ព្រៃ​ឈើ បាន​ថម​ថយ​ចុះ​បើ​ធៀប​ទៅ​នឹង​ឆ្នាំ​មុនៗ តែ​ក្នុង​នោះលោក ក៏​បាន​រក​ឃើញ​នូវ​មុខ​សញ្ញា​ខ្លះ​នៃ​បទ​ល្មើស ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​មន្រ្តី​សាធារណៈ ហើយ​កំពុង​ស្ថិត​ក្នុង​ការ​ស៊ើប​អង្កេត​នៅ​ឡើយ។​​ ក្នុង​ជំនួប​បំភ្លឺ​ចំពោះ​មុខ​ជាង​២​ម៉ោង​កន្លះ គណៈកម្មការ​ទី​៣ នៃ​រដ្ឋសភា ដឹក​នាំ​ដោយ​លោក​ប្រធាន ប៉ុល ហំម តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចោទ​សួរ​ពី​រដ្ឋ​មន្រ្តី​ក្រសួង​បរិស្ថាន ពាក់ព័ន្ធ​ទៅ​នឹង​កម្សោយ​នៃ​ការ​គ្រប់គ្រង​សំរាម​នៅ​ក្នុង​រាជធានី​ភ្នំពេញនិង​តាម​បណ្តា​ខេត្ត​មួយ​ចំនួន បញ្ហា​ដី​សម្បទាន និង​តំបន់​អភិរក្ស​ធនធាន​ធម្មជាតិ​មួយ​ចំនួន គួប​ផ្សំ​នឹង​បទ​ល្មើស​ព្រៃ​ឈើ។​ …

តាំង វីដា
http://bit.ly/2iCjuvz