ព័ត៌មាន
សាលាក្រុងឲ្យពលរដ្ឋមានជម្លោះជាមួយ OCIC ទៅទទួលយកប័ណ្ណដី
សាលារាជធានីភ្នំពេញ បានជូនដំណឹងជាថ្មី ដោយទុកពេល ២ខែ ជូនប្រជាពលរដ្ឋដែលរស់នៅស្ថិតក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារ របស់ក្រុមហ៊ុន OCICឲ្យទៅទទួលយកប័ណ្ណប្រគល់ដីជាគោលនយោបាយចំនួន១០ភាគរយនៃទំហំដីកាន់កាប់បើពុំនោះទេសាលារាជធានីភ្នំពេញនឹងមិនទទួលខុសត្រូវចំពោះការបាត់បង់អត្ថប្រយោជន៍ពាក់ព័ន្ធនឹងក្បាលដីនេះឡើយ។ អភិបាលរងសាលារាជធានីភ្នំពេញ លោក ឃួន ស្រេង បានចេញសេចក្តីជូនដំណឹងមួយចុះថ្ងៃទី១៤ ខែកញ្ញា ដោយលើកឡើងថា កន្លងមក រដ្ឋបាលរាជធានីភ្នំពេញ បានផ្តល់ជម្រើសជូនប្រជាពលរដ្ឋជាម្ចាស់ក្បាលដី ដែលទទួលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍនេះ ឲ្យមកទទួលប័ណ្ណប្រគល់ដីជាគោលនយោបាយចំនួន ១០ភាគរយ នៃទំហំដីកាន់កាប់ ប៉ុន្តែនៅមានប្រជាពលរដ្ឋមួយចំនួន ពុំទាន់បានមកទទួលយកប័ណ្ណនេះនៅឡើយ។ ...
ប៉ិច សុធារី
http://bit.ly/2cJ5I5F
អ្នកភូមិបឹងកក់ថ្លែងទីបន្ទាល់ពីការវាយប្រហារ
អ្នកភូមិសមាគមបឹងកក់ ៥នាក់ក្នងចំនោម ១១នាក់ដែលបានដាក់ពាក្យបណ្តឹងតវ៉ាមន្ត្រីខ័ណ្ឌ បន្ទាប់ពីពួកគេត្រូវបានវាយតប់ដោយមន្ត្រីប៉ូលីសក្នុងអំឡុងពេលនៃការតវ៉ាដោយសន្តិភាពនៅវត្តភ្នំកាលពីឆ្នាំ ២០១៣ ត្រូវបានកោះហៅទៅថ្លែងទីបន្ទាល់នៅក្រសួងមហាផ្ទៃកាលពីថ្ងៃម្សិលមិញនេះ។ ...
ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/25408/boeung-kak-residents-testify-on-assault/
អភិបាលក្រុងបន្តខិតខំដោះស្រាយជូនគ្រួសារអ្នកបុរីកីឡាដែលនៅសេសសល់
ក្រុមការងារសាលារាជធានីភ្នំពេញនៅតែបន្តព្យាយាមដោះស្រាយសំណងជូនគ្រួសាររស់នៅតំបន់បុរីកីឡាដែលនៅសេសសល់មិនទាន់ទទួលយកសំណងពីសាលាក្រុងដើម្បីបញ្ចប់ជំងឺរ៉ាំរ៉ៃឲ្យជាសះស្បើយក្នុងពេលឆាប់ៗខាងមុខនេះ។ ...
ប៉ាវ ស៊ុយ
http://bit.ly/1RIzHpT