លោក ហ៊ុន សែន ព្រមានទូទាត់បញ្ជីចាស់លើការចោទបាត់ឈ្មោះជាង១លាននាក់ និងបញ្ហាទឹកខ្មៅ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញ បានព្រមានទូទាត់បញ្ជីចាស់ ចំពោះការចោទថា បាត់ឈ្មោះអ្នកបោះឆ្នោតជាង ១លាន ២សែននាក់ក្នុងឆ្នាំ២០១៣ និងការចោទថា ទឹកខ្មៅជ្រលក់ម្រាមដៃ អាចលុបជ្រះក្នុងរយៈពេលតិចជាង ១២ម៉ោង ប្រសិនបើរកឃើញថា ការលើកឡើងទាំងនោះ ជាចេតនាដើម្បីបង្កមហន្តរាយដល់ប្រទេសជាតិ។ ថ្លែងប្រាប់អ្នកសារព័ត៌មាន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំឭកនូវជំនួបចរចាដោះស្រាយទំនាស់នយោបាយក្រោយការបោះឆ្នោតឆ្នាំ២០១៣ ដោយថា គ្រានោះ លោកបានស្នើឲ្យមានការកែទម្រង់ការបោះឆ្នោត និងបញ្ជីបោះឆ្នោត តែភាគីគណបក្សសង្គ្រោះជាតិ ស្នើសុំត្រឹមការប្តូរសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) តែប៉ុណ្ណោះ។ លោកបានផ្តាំទៅគណបក្សសង្គ្រោះជាតិ ថា តាមរយៈច្បាប់បោះឆ្នោតថ្មី ក្នុងករណីមិនចូលស្បថ ឬពហិការប្រជុំសភា គណបក្សនេះ នឹងត្រូវបាត់បង់អាសនៈ។ …
តាំង វីដា
http://bit.ly/2ck12pb