ODC English Site

ទំនាក់​ទំនង​ពាណិជ្ជកម្ម​កម្ពុជា-ថៃ នៅ​មាន​ដំណើរ​ការ​ជាធម្មតា

អ្នក​​ជំនាញសេដ្ឋកិច្ច និងអ្នក​ជំនាញ​​វិស័យទេសចរណ៍​ បាន​សាទរ​ចំពោះ​​ការ​សម្រេច​របស់​ថ្នាក់​ដឹកនាំ​​​កម្ពុជា​ដែល​បាន​​​​​ជ្រើស​រើស​យក​ដំណោះ​ស្រាយ​​តាម​ផ្លូវ​ច្បាប់នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​(ICJ)​ ដើម្បី​ឈាន​ទៅ​បិទ​បញ្ចប់ឱ្យ​បាន​ឆាប់​ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-6-3-1527-262249

មន្ដ្រី​កម្ពុជា​​បន្ត​​ពង្រឹងសមត្ថភាព​ផ្នែក​កម្មសិទ្ធិបញ្ញា​តាម​រយៈការ​គាំទ្រ​របស់​ KOICA

ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ (KOICA) ប្រចាំ​កម្ពុជា ​កំពុង​បន្ត​​រពង្រឹង​មូលដ្ឋានគ្រឹះ​សេដ្ឋកិច្ច​របស់​កម្ពុជា តាមរយៈ​ការអភិវឌ្ឍ​ធនធានមនុស្ស ជាពិសេស​លើ​ការច្នៃប្រឌិត និង​សិទ្ធិ​កម្មសិទ្ធិបញ្ញា (IP)​។​ ...

ហុង រស្មី
https://www.postkhmer.com/business/2025-6-3-101-262241

សមាជិកព្រឹទ្ធសភា និងតំណាងរាស្រ្តស្នើឱ្យពិនិត្យការនាំចូលជីគីមី និងពូជផ្លែឈើ ដែលប្រទេសជិតខាងឈប់ប្រើ

សមាជិកព្រឹទ្ធសភា និងរដ្ឋសភាបានស្មើឱ្យរាជរដ្ឋាភិបាលធ្វើការត្រួតពិនិត្យគុណភាពជីគីមី និងពូជ​ផ្លែឈើ​ចាស់ៗដែលនាំចូលពីបរទេស ហើយលើកទឹកចិត្តដល់កសិករ ឱ្យពង្រីកការដាំដុះដំណាំសរីរាង្គ ដើម្បីការ​ពារ​សុខ​ភាព​។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-6-3-1739-262251

កម្ពុជា​នឹង​រៀបចំបណ្ដឹង​ទៅ​តុលាការអន្តរជាតិ​ដើម្បីបញ្ចប់បញ្ហា​ព្រំ​ដែន​២៥​ឆ្នាំជាមួយ​ថៃ

កម្ពុជានឹង​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​យុត្តិធម៌អន្តរជាតិ ហៅកាត់ថា​ ICJ ​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​ជម្លោះ​ព្រំ​ដែន​រ៉ាំរ៉ៃ​ជាមួយ​ប្រទេសថៃ​នៅ​តំបន់​ជុំ​វិញ​ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី រួមទាំង​តំបន់​មុំ​បី​ក្នុង​ខេត្តព្រះ​វិហារ​។​ ...

វ៉ា សុភានុត
https://khmer.cambojanews.com/cambodia-to-file-lawsuit-with-icj-to-end-25-year-old-border-dispute-with-thailand/

ចាងហ្វាងសារព័ត៌មានម្នាក់ និងមនុស្សពីរនាក់ទៀតរងបទចោទប្រកាន់ចំនួនបី​ ក្រោយសម្ដែង​«ចំអក»​កងទ័ព

ចាងហ្វាងសារព័ត៌មានអនឡាញម្នាក់ និងបុរសពីរនាក់ផ្សេងទៀតត្រូវបានរងការចោទប្រកាន់ពីបទព្រហ្មទណ្ឌចំនួនបី ជុំវិញការធ្វើឱ្យខូចទឹកចិត្តកងទ័ព រួមទាំងការបញ្ចេញមតិបង្ហាញការរើសអើងលើកងកម្លាំង។ ...

ឃួន ណារីម​
https://khmer.cambojanews.com/online-publisher-two-others-charged-for-mocking-the-army-amid-cambodia-thai-border-dispute/

កម្ពុជាអនុម័តសេចក្ដីថ្លែងការណ៍ការពារផ្ទាំងទឹកកក​ ដែលរលាយយ៉ាងលឿន ដោយសារការប្រែប្រួលអាកាសធាតុ

ក្រៅពីការបង្ហាញមហិច្ឆតារបស់ខ្លួន ក្នុងការចូលរួមជំរុញឱ្យមានការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ កម្ពុជា បានអនុម័តសេចក្ដីថ្លែងការណ៍ផ្ទាំងទឹកកកឌូស្ហាន់បេ (The Dushanbe Glaciers Declaration) ដែលជាការ​ជំរុញ​មួយ ឱ្យរដ្ឋជាសមាជិក និងភាគីពាក់ព័ន្ធ អង្គការសហប្រជាជាតិមានវិធានការ ដើម្បីការពារផ្ទាំងទឹកកក។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-6-3-1519-262248

ពុ​យ​ គា៖ អ្នកសារព័ត៌មាន​​ពង្រឹង​តុល្យភាព​ការពិត និង​សន្តិសុខជាតិ​ពេលប្រទេសរងការ​​ឈ្លាន​ពាន​

ពេល​ប្រទេសមួយ​ប្រឈមមុខ​នឹង​ការគំរាមកំហែង​ឈ្លានពានពីប្រទេស​ជិត​ខាង​ តួនាទី​អ្នកសារព័ត៌មាន​កាន់តែ​សំខាន់​ជាង​ពេលណាៗ​ទាំងអស់​។ ...

ហុង រស្មី
https://www.postkhmer.com/national/2025-6-3-116-262243

សេចក្តីថ្លែងការណ៍​សមាជ​រដ្ឋសភា​ និង​ព្រឹទ្ធសភា​ គាំទ្រ​ចំណាត់ការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​លើ​បញ្ហា​ព្រំដែន​ជាមួយ​ព្រះរាជាណាចក្រ​ថៃ​ ក្រោយ​ហេតុការណ៍​វាយប្រហារ​ប្រដាប់​អាវុធ​ នៅ​តំបន់​មុំ​បី​ក្នុង​ទឹកដី​កម្ពុជា​

នៅ​ថ្ងៃ​ទី​២​ ខែមិថុនា​ ឆ្នាំ​២០២៥​ សមាជ​រដ្ឋសភា​ និង​ព្រឹទ្ធសភា​ បាន​ចេញ​សេចក្តីថ្លែងការណ៍​សមាជ​រដ្ឋសភា​ និង​ព្រឹទ្ធសភា​ គាំទ្រ​ចំណាត់ការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​លើ​បញ្ហា​ព្រំដែន​ជាមួយ​ព្រះរាជាណាចក្រ​ថៃ​ ក្រោយ​ហេតុការណ៍​វាយប្រហារ​ប្រដាប់​អាវុធ​ នៅ​តំបន់​មុំ​បី​ក្នុង​ទឹកដី​កម្ពុជា​។​​អង្គ​សមាជ ...

សមាជរដ្ឋសភា និងព្រឹទ្ធសភា

ទាញយក៖ pdf

ប្រជា​ពល​រដ្ឋ​ជា​ច្រើន​រយ​គ្រួសារ​ប្រឈម​នឹង​ការផ្លាស់ទី​លំនៅ ខណៈ​​​គម្រោង​​ទំនប់វារី​អគ្គិសនី​ស្រែពកកំពុង​​ដំណើរការ

ប្រជា​ពល​រដ្ឋជា​ច្រើន​រយ​គ្រួសារ​កំពុង​រង់​នៅ​តាម​ដង​ទន្លេស្រែពក កំពុង​បារម្ភ​ថា ​មិន​ដឹង​ត្រូវ​ធ្វើ​បែប​ណា ​ខណៈ​ពួក​គាត់​កំពុង​ប្រឈម​នឹង​ការ​បណ្ដេញ​ចេញ​ពី​លំនៅ​ឋាន​។​ ...

Coby Hobbs និង ឃួន ណារីម​
https://khmer.cambojanews.com/thousands-of-families-face-displacement-as-srepok-dam-project-pushes-ahead/

គ្រឹះ​​ស្ថាន​អង្គរ រកចំណូល​បាន​ជិត ២៦លាន​ដុល្លារ​ពី​ការ​លក់​សំបុត្រ​ឱ្យ​ភ្ញៀវបរទេស​

ភ្ញៀវទេសចរបរទេស​ជិត ៥៣ ម៉ឺននាក់​បាន​ទិញ​សំបុត្រ​ចូល​ទស្សនារមណី​យដ្ឋាន​អង្គរ នៅ​ក្នុង​រយៈ​ពេល ៥ខែ​ដើម​ឆ្នាំ​២០២៥ ដែល​ធ្វើ​ឱ្យ​​​គ្រឹះ​​ស្ថាន​អង្គរ (Angkor Enterprise) ​ប្រមូល​ប្រាក់​ពី​ការ​លក់​សំបុត្របាន​ជាង ២៤ លាន​ដុល្លារ កើន​ជាង ១០​ភាគរយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​២០២៤។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-6-2-1447-262235

ក.ប.ប៖ ឧបករណ៍តេស្ត ដែលផ្សព្វផ្សាយតាមបណ្តាញសង្គម គ្មានមុខងារ វិភាគថ្នាំពុលកសិកម្ម ឬសារធាតុពណ៌ហាមឃាត់ ទេ

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃ​ក្រ​សួង​ពាណិ​ជ្ជ​កម្ម​បានបញ្ជាក់ថា ឧបករណ៍ធ្វើតេស្តរហ័សមួយប្រភេទ ដែលកំពុងតែត្រូវបានធ្វើការផ្សព្វផ្សាយតាមបណ្តាញសង្គម គឺ​គ្មាន​ មុខ​ងារស្វែងរកសារធាតុគីមីហាមឃាត់ ឬអាចប្រើប្រាស់សម្រាប់វិភាគថ្នាំពុលកសិកម្ម សារធាតុពណ៌ហាមឃាត់ និង​សារ​ធាតុ​គី​មី​ផ្សេងទៀតនោះទេ។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-6-2-179-262239

គម្លាតសមត្ថភាពផ្នែក​បច្ចេកវិទ្យា​​ កម្ពុជារងការ​​ចោទជា​មជ្ឈមណ្ឌល​ជួញដូរ​មនុស្ស​ និង​ឆបោក​តាមអនឡាញ​

នៅពេលដែល​បច្ចេកវិទ្យា​ឌីជីថលកែប្រែការ​រស់នៅ​របស់​មនុស្ស​​ទូទាំង​ពិភពលោក ​​កម្ពុជា​​​កំពុង​ប្រឈមមុខ​នឹង​ការកើនឡើង​នៃអំពើ​ឆបោក​​តាម​អ៊ីនធឺណិត និង​ការជួញដូរ​មនុស្ស ដែល​អ្នកជំនាញ​និយាយថា វា​​មាន​ភាពស្មុគស្មាញ​ដោយសារ​គម្លាត​សមត្ថភាព​​ជំនាញ​បច្ចេកវិទ្យា និងការ​ចោទប្រកាន់​ពីសារព័ត៌មាន​ និងអង្គការ​អន្ដរជាតិ​មួយ​ចំនួន​។​ ...

ហុង រស្មី
https://www.postkhmer.com/national/2025-6-2-154-262236

ប្រធាន​ព្រឹទ្ធសភា៖ បើ​មិន​ឲ្យ​តុលាការ​កាត់​ក្ដី​ទេ រឿង​នេះ​គឺ​ដូច​តំបន់​ Gaza ​រវាង​ប៉ាឡេស្ទីន​និង​អ៊ីស្រាអែល

ប្រធាន​ព្រឹទ្ធសភា លោក​ ហ៊ុន សែន បាន​ថ្លែង​ថា ប្រសិន​បើ​បញ្ហា​ព្រំដែន​រវាង​កម្ពុជា​និង​ថៃ​មិន​ត្រូវ​បាន​ដោះ​ស្រាយ​តាម​រយៈ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ទេ​នោះ វា​អាច​នាំ​ទៅ​រក​ស្ថានភាព​ដូច​នៅ​ Gaza ​ដែល​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន​ប្រយុទ្ធ​គ្នា​ដោយ​គ្មាន​ទី​បញ្ចប់។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-6-2-1130-262232

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​ប្រារព្ធ​ទិវា​បរិស្ថាន​ពិភពលោក​ឆ្នាំ​២០២៥

​នៅ​ថ្ងៃ​ទី​២​ ខែមិថុនា​ ឆ្នាំ​២០២៥​ សមាគម​បណ្តាញ​យុវជន​កម្ពុជា​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​ប្រារព្ធ​ទិវា​បរិស្ថាន​ពិភពលោក​ឆ្នាំ​២០២៥​។​​សមាគម​ អង្គការ​សង្គម​ស៊ី​វិល​ សហគមន៍​មូលដ្ឋាន​ និង​ក្រុម​យុវជន​ចំនួន​៧​ស្ថាប័ន​ នឹង​ប្រារព្ធ​ទិវា​បរិស្ថាន ...

សមាគមបណ្តាញយុវជនកម្ពុជា

ទាញយក៖ pdf

ទំហំឥណទានដែល​រដ្ឋាភិបាល​​ចុះ​កិច្ច​ព្រមព្រៀងថយចុះ ប៉ុន្តែ​ការ​ទូទាត់សេវា​បំណុលកើនឡើង

រាជរដ្ឋាភិបាលកម្ពុជា​​ក្នុង​ត្រីមាសទី១ ឆ្នាំ២០២៥ បានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មីជាមួយដៃគូអភិវឌ្ឍ​នានា​សរុបជិត ៧៩ លានដុល្លារអាមេរិក (សមមូល​នឹង ៥៩,១១​លាន​អេសដេអ៊ែរ) ដើម្បីបំពេញតម្រូវការហិរញ្ញប្បទានក្នុងវិស័យអាទិភាពនានា ដែល​ធ្វើ​ឱ្យ​បំណុល​សរុប​របស់​កម្ពុជា កើន​ដល់​ជាង ១២​ពាន់​លាន​ដុល្លារ។​ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-5-30-1646-262229

កម្ពុជា​ចង់​ឱ្យ​វិនិយោគិន​ជប៉ុនមក​ធ្វើ​ទស្សនកិច្ច​​ដោយ​ផ្ទាល់ ​​ដើម្បី​ងាយ​ស្រួល​​​​​ស្វែងរកឱកាស​វិនិយោគ​

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បាន​អំពាវនាវ​​ឱ្យ​វិនិយោគិន​ជប៉ុន​មក​ធ្វើ​​​ទស្សនកិច្ច​នៅ​កម្ពុជាដោយ​ផ្ទាល់ ​​ដើម្បី​ងាយ​ស្រួល​​​​ពិនិត្យ​មើល​សក្តានុពល​ និង​ស្វែងរកឱកាស​បណ្តាក់​ទុន​ ព្រម​ទាំង​បាន​ជំរុញឱ្យ​មាន​ការ​​បង្កើត​តំបន់​សេដ្ឋកិច្ច​ជប៉ុន​នៅ​កម្ពុជា​ផងដែរ។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-5-30-1438-262225

កម្ពុជា​ទាមទារ​ឲ្យ​ថៃ​ស៊ើប​អង្កេត​ការ​បាញ់​ប្រហារ​ដែល​បណ្ដាល​ឲ្យ​ទាហាន​ខ្មែរ​ស្លាប់ និង​បបួល​ថៃ​ឡើង​តុលាការ​ ICJ រឿង​ព្រំដែន

ផែនការ​នាំ​យក​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ទទួល​បាន​ការ​គាំទ្រ​ពី​អតីត​នាយករដ្ឋមន្ត្រី និង​សាធារណជន ខណៈ​ដែល​ក្រសួង​ការបរទេស​កម្ពុជា​ទាមទារ​ឲ្យ​ភាគី​ថៃ​បើក​ការ​ស៊ើប​អង្កេត​លើ​ការ​បាញ់​ប្រហារ​ដែល​ជា​«អំពើ​ដ៏​សាហាវ និង​ខុស​ច្បាប់» បណ្ដាល​ឲ្យ​ទាហាន​ខ្មែរ​ស្លាប់ ...

នៀម ឆេង
https://www.postkhmer.com/national/2025-6-2-912-262230

មេបញ្ជាការអង្គភាព UN ​ស្ត្រី​ដំបូង​របស់​​​​កម្ពុជាដឹកនាំក្រុមការងារ​ជិត​២០០​នាក់​​នៅសាធារណរដ្ឋម៉ាលី

វរសេនីយ៍ទោ សោម លា​ងអ៊ី​ មេបញ្ជាការកងអនុសេនាតូចភស្ដុភារ នៃកងអនុសេនាធំវិស្វកម្មព្រលានយន្ដហោះលេខ ៩២៧ ផ្ដល់​បទពិសោធ​​ក្នុងនាម​ជា​មេបញ្ជាការ​អង្គភាព​ស្ត្រី​ដំបូង​គេ​របស់​កម្ពុជា​ដែល​ត្រូវបាន​បញ្ជូនទៅ​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​នៅសាធារណរដ្ឋម៉ាលី​។​ ...

ហុង រស្មី
https://www.postkhmer.com/national/2025-5-30-1432-262224

សេចក្តីថ្លែងការណ៍​រួម​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ជប៉ុន​

​នៅ​ថ្ងៃ​ទី​៣០​ ខែឧសភា​ ឆ្នាំ​២០២៥​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តីថ្លែងការណ៍​រួម​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ជប៉ុន​។​​ប្រទេស​ទាំង​ពីរ​បាន​បញ្ជាក់​ពី​សារៈសំខាន់​នៃ​ការ​ពង្រីក​ និង​ធ្វើ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​នូវ​ “​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

ចំនួនជនរងគ្រោះ ដោយសារមីន ថយចុះ៣៣ភាគរយ ខណៈមនុស្ស៦នាក់ស្លាប់

កម្ពុជាមានជនរងគ្រោះដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះចំនួន២០នាក់ ចាប់ពីខែមករា ដល់ខែឧសភាឆ្នាំ២០២៥នេះ ដែលចំនួននេះមានការថយចុះ ៣៣ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៤ ដែលមានជនរងគ្រោះចំនួន៣០នាក់។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-5-30-1640-262228

ក្រុមអភិរក្សបារម្ភពីការធ្លាក់ចុះ នៃចំនួនសត្វទាព្រៃស្លាបស ដែលជាប្រភេទ ជិតផុតពូជបំផុតក្នុងលោក

កម្ពុជាមានវត្តមានសត្វទាព្រៃស្លាបសមិនដល់១០០ក្បាលផង ក្នុងចំណោមចំនួនសរុបប្រមាណជា៨០០ក្បាល នៅក្នុងពិភពលោក។ ការសិក្សាស្រាវជ្រាវរយៈពេល៣ថ្ងៃ នាពេលថ្មីៗនេះ បានរកឃើញសត្វទាព្រៃស្លាបស តែ១ក្បាលប៉ុណ្ណោះ ដែលបានត្រឡប់មកដើមឈើ ដែលជាទ្រនុំរបស់វា។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-5-30-1555-262226

ក្រសួង​ព័ត៌មានព្រមានការ​​ផ្សាយ​ព័ត៌មាន​បញ្ហា​សន្ដិសុខជាតិ​ គ្មាន​ប្រភពរឹងមាំ

អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន​បា​នក្រើន​រំឭកជាថ្មីចំពោះ​អ្នក​ផ្សព្វផ្សាយ​ព័ត៌មាន មិនថា ជា​អាជីព និង​មិន​អាជីព​ ឬប្រើ​ប្រាស់​បណ្ដាញសង្គម​ទាំងអស់​ចៀសវាង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​​បង្ក​មហន្តរាយ​ដល់​សន្តិសុខ​ជាតិ មហន្តរាយ​ដល់​ទំនាក់ទំនង​ជាមួយ​ប្រទេស​ដទៃ និង​​គ្រោះថ្នាក់​ដល់​មន្ត្រី​ដែល​អនុវត្ត​ច្បាប់ ឬ​ត្រូវបំពេញ​បេសក​កម្ម​​រប​ស់ ...

ហុង រស្មី
https://www.postkhmer.com/national/2025-5-30-1111-262220

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ជំនួប​រវាង​រដ្ឋមន្ត្រី​ការ​បរទេស​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ព្រះរាជាណាចក្រ​ថៃ​

​​នៅ​ថ្ងៃ​ទី​៣០​ ខែឧសភា​ ឆ្នាំ​២០២៥​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ជំនួប​រវាង​រដ្ឋមន្ត្រី​ការ​បរទេស​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ព្រះរាជាណាចក្រ​ថៃ​។​​រដ្ឋមន្ត្រី​ទាំង​ពីរ​បាន​កត់​សម្គាល់ថា​ បន្ទាប់​ពី​ជំនួប​រវាង​មេបញ្ជាការ​កងទ័ពជើងគោក ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​រួម​ស្តី​ពី​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី​៤​ ស្តី​ពី​កសិកម្ម​-​ទឹក​-​ជនបទ​

នៅ​ថ្ងៃ​ទី​២៩​ ខែឧសភា​ ឆ្នាំ​២០២៥​ ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​ស្តី​ពី​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី​៤​ ស្តី​ពី​កសិកម្ម​-​ទឹក​-​ជនបទ​។​​កិច្ចប្រជុំ​នេះ​រៀបចំ​ឡើង​ដើម្បី​ពិនិត្យ​វ​ឌ្ឍ​ភាព ...

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ទាញយក៖ pdf

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

cTezw
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!