សេចក្តីថ្លែងការណ៍សមាជរដ្ឋសភា និងព្រឹទ្ធសភា គាំទ្រចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជាលើបញ្ហាព្រំដែនជាមួយព្រះរាជាណាចក្រថៃ ក្រោយហេតុការណ៍វាយប្រហារប្រដាប់អាវុធ នៅតំបន់មុំបីក្នុងទឹកដីកម្ពុជា
នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ សមាជរដ្ឋសភា និងព្រឹទ្ធសភា បានចេញសេចក្តីថ្លែងការណ៍សមាជរដ្ឋសភា និងព្រឹទ្ធសភា គាំទ្រចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជាលើបញ្ហាព្រំដែនជាមួយព្រះរាជាណាចក្រថៃ ក្រោយហេតុការណ៍វាយប្រហារប្រដាប់អាវុធ នៅតំបន់មុំបីក្នុងទឹកដីកម្ពុជា។
អង្គសមាជប្រកាសថ្កោលទោសចំពោះសកម្មភាពវាយប្រហារខុសច្បាប់ដោយកងទ័ពថៃមកលើកងទ័ពកម្ពុជា កាលពីព្រឹកថ្ងៃទី២៨ ខែឧសភាកន្លងទៅ។ ការវាយប្រហារនេះជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យ និងបូរណភាពទឹកដី របស់ព្រះរាជាណាចក្រកម្ពុជា។
សមាជរដ្ឋសភា និងព្រឹទ្ធសភា