ភាសាខ្មែរបកប្រែដោយអូឌីស៊ី
រដ្ឋាភិបាលនឹងផ្តល់អាជ្ញាប័ណ្ណបើកបរដល់ជនពិការ
លោកឯមចាន់មករាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ (DAC) បានប្រាប់អ្នកកាសែតថាក្រុមរបស់លោក នឹងចេញប័ណ្ណបើកបរសម្រាប់ជនពិការដែលនេះជាកិច្ចសហការជាមួយរដ្ឋាភិបាល។ ក្រុមប្រឹក្សានេះនឹងពិភាក្សាផងដែរ ទៅលើវិធីសាស្ត្រដែលសមរម្យ សម្រាប់ជនពិការជាមួយភាគីពាក់ព័ន្ធ ផ្សេងទៀត។ ...
Tin Sokhavuth
http://www.khmertimeskh.com/news/18828/gov-to-give-drivers-licenses-to-people-with-disabilities/
របាយការណ៍ បានរកឃើញការមាក់ងាយលើក្រុម LGBT
សិស្សនិស្សិតដែលស្រលាញ់ភេទដូចគ្នា ៩នាក់ ក្នុងចំណោម ១០នាក់ បានជួបប្រទះនឹងការមាក់ងាយនៅក្នុងសាលា ដែលធ្វើអោយប៉ះពាល់ដល់ការទទួលបានការអប់រំ និងធ្វើឱ្យជីវិតរបស់ពួកគេមានភាពលំបាកកាន់តែខ្លាំង។ នេះបើយោងតាមរបាយការណ៍ ដែលចេញផ្សាយ កាលពីម្សិលមិញ ដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។ ...
Igor Kossov និង ម៉ន វណ្ណតី
http://www.phnompenhpost.com/national/lgbt-bullying-endemic-report-finds
ពិព័រណ៍នៃការរចនាជាគន្លឹះក្នុងការអភិវឌ្ឍដំណាក់កាលបន្ទាប់
មន្ត្រីជាន់ខ្ពស់នៃក្រសួងដែនដីនគរូបនីយកម្មនិងសំណង់បានឱ្យដឹងនៅថ្ងៃអង្គារនេះថា ការតាំងពិព័ណបច្ចេកវិទ្យាថ្មី ការច្នៃប្រឌិតនិងការរចនា មានសារៈសំខាន់យ៉ាងខ្លាំងប្រសិនបើអ្នកអភិវឌ្ឍផ្នែកអចលនទ្រព្យចង់រក្សាល្បឿនក្នុងគ្រានៃការរីកចម្រើនខាង ...
Sum Manet
http://www.khmertimeskh.com/news/18816/design-expo-seen-as-key-to-opening-next-phase-of-development/
គម្រោងផ្លាស់ប្តូរសំខាន់ៗសម្រាប់កេរ្តិ៍ឈ្មោះមណ្ឌលព្រៃស្ពឺ
ក្រុមមន្ត្រីនៅក្រសួងសង្គមកិច្ចគ្រោងនឹងធ្វើសំណុំនៃការផ្លាស់ប្តូរធំមួយក្នុងមជ្ឈមណ្ឌលឃុំឃាំងព្រៃស្ពឺ ក្នុងគោលបំណងធ្វើឱ្យ មានប្រសើរភាព នូវសេវាថែទាំសុខភាព ការអប់រំនិងគុណភាពនៃសំណង់លំនៅដ្ឋាន។ ប៉ុន្តែក្រុមអ្នករិះគន់ ...
Jonathan Cox
http://www.khmertimeskh.com/news/18784/major-facelift-for-notorious-prey-speu/
អ្នកភូមិនៅកម្ពុជា ប្រឆាំងនឹងការដាំបង្គោលព្រំដែននៅខេត្តត្បូងឃ្មុំ
នៅក្នុងឧប្បត្តិហេតុដែនដីចុងក្រោយរវាងប្រជាជាតិទាំងពីរ ការដាំបង្គោលផ្កាយរណបចំនួន ៥ ដោយគណៈកម្មាធិការព្រំដែនចម្រុះកម្ពុជា-វៀតណាម នៅជិតតំបន់ព្រំដែនជម្លោះ កាលពីថ្ងៃច័ន្ទ បាននាំឱ្យមានការរិះគន់ពីអ្នកស្រុក និងអាជ្ញាធរដែនដីកម្ពុជា ...
សូត្រ សុខហេង និង ម៉ម មុនីរតន៍
http://www.rfa.org/english/news/cambodia/cambodian-locals-oppose-installation-of-border-poles-in-tbong-khmum-province-12172015163822.html
ការវិលត្រឡប់មកសភារបស់គណបក្សប្រឆាំង អាចជួយដល់សកម្មជនជាប់ពន្ធនាគារ
អ្នកវិភាគនិយាយថា វាគឺជាឱកាសមួយដែលសកម្មជនខ្លះរបស់គណបក្សប្រឆាំង អាចនឹងត្រូវដោះលែងពីពន្ធនាគារ ជាមួយនឹងការវិលត្រឡប់មកសភារបស់គណបក្សសង្គ្រោះជាតិ នៅសប្តាហ៍នេះ បន្ទាប់ពីការធ្វើពហិការនៅខែវិច្ឆិកា។ ...
ហ៊ុល រស្មី
http://www.voacambodia.com/content/opposition-return-to-parliament-could-help-jailed-activists/3107125.html
ម្ចាស់រោងចក្រកាត់ដេរសម្លៀកបំពាក់នៅកម្ពុជា ស្នើរដ្ឋាភិបាលឱ្យបង្ក្រាបការធ្វើកូដកម្មដោយកម្មករ
កាលពីថ្ងៃព្រហស្បតិ៍ ម្ចាស់រោងចក្រកាត់ដេរសម្លៀកបំពាក់ នៅក្នុងប្រទេសកម្ពុជា បានស្នើរាជរដ្ឋាភិបាលឱ្យបញ្ឈប់កូដកម្មសុំតម្លើងប្រាក់ឈ្នួល ដែលធ្វើឡើងដោយកម្មករ ដោយអះអាងថា សកម្មភាពនេះ កំពុងតែធ្វើឱ្យប៉ះពាល់បរិយាកាសវិនិយោគសម្រាប់ឧស្សាហកម្មនេះ ដែលជាប្រភព ...
បុគ្គលិកសារព័ត៌មាន Associated Press
http://www.startribune.com/cambodian-garment-makers-ask-government-to-quash-strike/362791961/
សហគ្រិននិយាយថា ពាណិជ្ជកម្មខ្នាតតូចជួយដល់កំណើនសេដ្ឋកិច្ចកម្ពុជា
នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាមានកំណើនពាណិជ្ជកម្មខ្នាតតូច និងមធ្យមក្នុងចំនួនគួរជាទីកត់សម្គាល់ ដែលកើតឡើងដោយសហគ្រិនវ័យក្មេង។គិតមកត្រឹមឆ្នាំ២០១១ សហគ្រាសខ្នាតតូចនិងមធ្យមនៅប្រទេសកម្ពុជា ត្រូវបានគេ ...
តែន សុខស្រីនិត
http://www.voacambodia.com/content/small-business-help-cambodia-growth-entrepreneur-says/3105535.html
ប្រទេសដែលលង់ស្នេហ៍នឹងការចាក់ថ្នាំនិងព្យួរសេរ៉ូម
នៅប្រទេសកម្ពុជា មនុស្សស្ទើរតែគ្រប់គ្នា ដែលជួបនឹងវេជ្ជបណ្ឌិត ឬទៅមន្ទីរពេទ្យ តែងតែត្រូវបានផ្តល់ឱ្យនូវការចាក់ថ្នាំ ឬព្យួរសេរ៉ូម។ ទាំងនេះ គឺជាអ្វីដែលអ្នកជំងឺចង់បាន ហើយក៏ជាអ្វីដែលបុគ្គលិកខាងវេជ្ជសាស្ត្រផ្តល់ឱ្យពួកគាត់ ...
John Murphy
http://www.bbc.com/news/magazine-35111566
សន្ដិសុខត្រូវបានបង្កើនបន្ទាប់ពីមានសកម្មភាពចោរប្លន់
កាលពីថ្ងៃពុធ ប៉ូលីសនិងមន្ត្រីកងរាជអាវុធហត្ថនៅទូទាំងប្រទេសបានឱ្យដឹងថា ពួកគេបានពង្រឹងសន្ដិសុខ នៅតាមហាង លក់ទំនិញនិងទីផ្សារដែល ជាសកម្មភាពដែលកើតឡើងមួយថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកសខេង បានគម្រាម ...
ឃី សុវុឌ្ឍី
https://www.cambodiadaily.com/news/security-upped-following-robberies-103252/
គ្រូម្នាក់ត្រូវបានចាប់ខ្លួនពីបទរំលោភបំពាននិស្សិតវ័យក្មេង
គ្រូបង្រៀនភាសាអង់គ្លេសឯកជននៅក្នុងខេត្តបាត់ដំបងមួយរូបបានសារភាព ការរំលោភបំពានទៅលើសិស្សស្រីម្តងហើយ ម្តងទៀតជាច្រើននាក់ ដែលមានអាយុក្មេងបំផុតត្រឹម៦ឆ្នាំ បន្ទាប់ពីមានការចាប់ខ្លួននៅក្នុងផ្ទះរបស់ក្មេងស្រីម្នាក់កាលពីថ្ងៃអង្គារ នេះបើយោងតាមពាក្យសម្តីរបស់ មន្ត្រីមួយរូបបានឱ្យដឹងនៅថ្ងៃពុធ។ ...
ប៊ុត គឹមសាយ
https://www.cambodiadaily.com/news/tutor-arrested-for-molesting-young-students-103248/
បុគ្គលិកអង្គការឃ្លាំមើលសិទ្ធិមនុស្សត្រូវបានចោទសួរពីការធ្វើបាតុកម្ម "ខុសច្បាប់"
នៅថ្ងៃពុធ បុគ្គលិកអង្គការឃ្លាំមើលសិទ្ធិមនុស្សជាន់ខ្ពស់នៅក្នុងខេត្តបន្ទាយមានជ័យមួួយរូប ត្រូវបានចោទសួរដោយតុលាការខេត្តទាក់ទិននឹង ការធ្វើបាតុកម្មតាមចិញ្ចើមផ្លូវមួយដែលបានកើតឡើងកាលពីថ្ងៃចន្ទ។ ប៉ុន្តែអង្គការអាដហុករបស់គាត់ ...
គុច ណារ៉េន
https://www.cambodiadaily.com/news/rights-monitor-questioned-for-conductingunlawful-protest-103245/
ប្រធានសភាជួបប្រជំុពិភាក្សាជាមួយប្រធានព្រឹទ្ធសភាកម្ពុជា
កាលពីថ្ងៃទី ១៦ ខែធ្នូ ប្រធានរដ្ឋសភាជាតិ (នៃប្រទេសវៀតណាម) ង្វៀង សិញហុង ជួបប្រជំុពិភាក្សាជាមួយនឹងប្រធានព្រឹទ្ធសភានៃប្រទេសកម្ពុជា សម្តេច សាយ ឈុំ ដែលកំពុងបំពេញទស្សនកិច្ច ដើម្បីដោះស្រាយបញ្ហាសំខាន់ៗនៃកិច្ចសហប្រតិបត្តិការ រវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។ ...
បុគ្គលិកសារព័ត៌មាន Vietnamnet
http://english.vietnamnet.vn/fms/government/148864/national-assembly-chairman-holds-talks-with-cambodian-senate-president.html
បញ្ញាជននិយាយថា ការយល់ចិត្តនិងការចេះអត់អោន គឺជាគន្លឹះសម្រាប់ការផ្សះផ្សាឧក្រិដ្ឋកម្មខ្មែរក្រហម
យោងទៅតាមអ្នកសិក្សាស្រាវជ្រាវ ដែលចូលរួមសន្និសីទនៃអ្នកជំនាញ បានឱ្យដឹងថា ការយល់ចិត្ត និងការចេះអត់អោន គួរក្លាយជាចំណុចនៃការយកចិត្តទុកដាក់នៅក្នុងកិច្ចខិតខំ ផ្សះផ្សារបួសនៃប្រវត្តិសាស្ត្រសោកនាដកម្មរបស់ប្រទេសកម្ពុជា។លោក កុសល មកពីសាកលវិទ្យាល័យ ...
ហ៊ុន សែន ត្រូវការសហប្រតិបត្តិការអាស៊ាន ក្នុងពេលមានគ្រោះមហន្តរាយ
កាលពីថ្ងៃពុធ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឱ្យប្រទេសជាសមាជិកអាស៊ានទាំងអស់ រួមគ្នាធ្វើកិច្ចការជួយសង្គ្រោះប្រជាពលរដ្ឋជិតខាង ក្នុងពេលមានគ្រោះមហន្តរាយធម្មជាតិ ឬដោយសារមនុស្ស។ ...
ហ៊ុល រស្មី
http://www.voacambodia.com/content/hun-sen-calls-for-asean-cooperation-in-times-of-disaster/3105429.html
ប្រធានាធិបតី ជឿជាក់លើចំណងទាក់ទងរវាងស្ថាប័ននីតិប្បញ្ញត្តិវៀតណាមនិងកម្ពុជា
ប្រធានាធិបតី (នៃប្រទេសវៀតណាម) ត្រឿង តានសាង បានសម្តែងជំនឿទុកចិត្តរបស់លោកថា កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសវៀតណាម និងព្រឹទ្ធសភានៃប្រទេសកម្ពុជា នឹងរីកធំធាត់ជាបន្តបន្ទាប់។ ...
បុគ្គលិកសារព័ត៌មាន Vietnam+
http://en.vietnamplus.vn/president-confident-in-ties-between-vietnamese-cambodian-legislatures/86328.vnp
កម្ពុជាប្តេជ្ញាប្រឹងប្រែងអស់ពីលទ្ធភាព ដើម្បីអភិវឌ្ឍមិត្តភាពជាមួយវៀតណាម
កាលពីថ្ងៃទី ១៦ ខែធ្នូ នៅទីក្រុងហាណូយ ក្នុងអំឡុងកិច្ចប្រជំុពិភាក្សា ប្រធានព្រឹទ្ធសភានៃប្រទេសកម្ពុជា សាយ ឈុំ បានធានាអះអាងចំពោះអគ្គលេខាធិការបក្ស ង្វៀង ភូទ្រុង ថា ប្រទេសកម្ពុជា ប្តេជ្ញាប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីអភិវឌ្ឍមិត្តភាពជាប្រពៃណី និង កិច្ចសហប្រតិបត្តិការយោគយល់ ...
បុគ្គលិកសារព័ត៌មាន Vietnam+
http://en.vietnamplus.vn/cambodia-to-do-best-to-develop-friendship-with-vietnam/86334.vnp
បញ្ហាព្រំដែន មិនស្ថិតក្នុងរបៀបវារៈនៃកិច្ចពិភាក្សា
នាយករដ្ឋមន្ត្រី ប្រាយុត ចាន់អ៊ូចា បានប្រាប់ឱ្យដឹងថា ជម្លោះដែនដីរវាងប្រទេសថៃ និងប្រទេសកម្ពុជា នឹងមិនត្រូវបានលើកមកពិភាក្សា នៅក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ទៅប្រទេសថៃ នៅស ...
បុគ្គលិកសារព័ត៌មាន Bangkok Post
http://www.bangkokpost.com/news/general/796340/border-scrap-off-talks-agenda
គណបក្សប្រឆាំងនៃប្រទេសកម្ពុជា បញ្ចប់ការធ្វើពហិការមិនចូលសភា
កាលពីថ្ងៃពុធនេះ តំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិ បានចូលរួមកិច្ចប្រជុំពេញអង្គ នៅរដ្ឋសភា ដោយបញ្ចប់ការធ្វើពហិការមិនចូលសភា ដែលមានរយៈពេល ២សប្តាហ៍។ ...
នៅ វណ្ណារិន
http://www.voanews.com/content/cambodian-opposition-ends-assembly-boycott/3105729.html
អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរ មានចំនួនច្រើនជាងឆ្នាំមុន
ចំនួនអ្នកស្លាប់នៅលើដងផ្លូវនៃប្រទេសកម្ពុជានៅឆ្នាំនេះគឺកើនឡើង ៥ ភាគរយ ធៀបនឹងឆ្នាំ ២០១៤។ នេះបើយោងតាម តួលេខរបស់រដ្ឋាភិបាល ដែលបានចេញផ្សាយកាលពីម្សិលមិញ។ ...
ប៉ិច សុធារី
http://www.phnompenhpost.com/national/road-deaths-crest-2014-mark
រដ្ឋាភិបាលត្រូវបានប្រាប់ឱ្យបញ្ឈប់ការយាយីដល់សកម្មជនព្រៃឈើ
បណ្តាញសកម្មជនសហគមន៍ការពារព្រៃឡង់បានអំពាវនាវដល់រដ្ឋាភិបាលដើម្បីទប់ស្កាត់រាល់ការគំរាមកំហែងប្រឆាំងនឹងសមាជិករបស់ខ្លួនគ្រប់រូបភាពដោយតុលាការនគរបាលនិងទាហានព្រមទាំងមន្ត្រីក្នុងតំបន់ដែលបានជាប់ពាក់ព័ន្ធក្នុងការធ្វើអាជីវកម្មឈើប្រណិត។ ...
May Titthara
http://www.khmertimeskh.com/news/18714/stop-harassing-forest-activists--gov---t-told/
ក្រសួងគម្រាមពីសកម្មភាពប្រឆាំងនឹងការសាងសង់ខុសច្បាប់
កាលពីថ្ងៃម្សិលមិញ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីឱ្យមានការធ្លាក់ចុះនៃសំណង់ខុសច្បាប់ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានគម្រាមថានឹងចាត់វិធានការផ្លូវច្បាប់តឹងរឹងប្រឆាំងនឹងម្ចាស់ក្រុមហ៊ុនសាងសង់ណាមួយដែលធ្វើប្រតិបត្តិការ ដោយពុំមានការអនុញ្ញាត្តិនៅក្នុងទីក្រុង ...
Pav Suy
http://www.khmertimeskh.com/news/18711/ministry-threatens-action-against-illegal-construction/
មេប៉ូលីសបានប្រាប់ឱ្យមានការរឹតបណ្តឹងខ្លាំងជាងមុន
ប្រធានប៉ូលីសក្នុងខេត្តទាំងបីត្រូវបានផ្តល់ឱសានវាទពីឧបនាយករដ្ឋមន្ត្រីសខេងដោយបញ្ជាឱ្យមានការបញ្ឈប់អំពើប្លន់ប្រដាប់អាវុធឬចុះចេញពីតំណែង។ ...
May Titthara
http://www.khmertimeskh.com/news/18718/police-chiefs-told-to-shape-up/
បង្គោលដែកថែបត្រូវបានប្រើប្រាស់ក្នុងការវាយប្រហារមួយនៅលើបឹងទន្លេសាប
អាជ្ញាធរក្នុងខេត្តសៀមរាបកំពុងស្វែងរកមនុស្សរាប់សិបនាក់ដែលរងការចោទប្រកាន់ក្រុមអ្នកនេសាទជនជាតិវៀតណាមអំពីការវាយប្រហារដោយង្គោលដែកថែបទៅលើភាគីខ្មែរមួយក្រុម ខណៈពេលដែលពួកគេកំពុងធ្វើការនៅលើដងទន្លេសាប កាលពីយប់ថ្ងៃចន្ទ។ ...
អូន ភាព
https://www.cambodiadaily.com/news/steel-poles-used-in-attack-on-tonle-sap-river-103156/