ព័ត៌មាន​

RDB ឲ្យ​រោង​ម៉ាស៊ីន​កិនស្រូវ​ទាំង​អស់​ស្នើកម្ចី​ឥណទាន​របស់​រដ្ឋាភិបាល

ធនាគារអភិវឌ្ឍន៍ជនបទបានប្រកាសកាលពីម្សិលមិញថារាល់រោងម៉ាស៊ីនកិនស្រូវទាំងអស់អាចស្នើសុំកម្ចីឥណទានពិសេសរបស់រដ្ឋាភិបាលបានចាប់ពីថ្ងៃនេះតទៅសម្រាប់បញ្ជាទិញស្រូវសែនក្រអូបស្រាល ពីប្រជាកសិករដើម្បីស្ដារនូវតម្លៃស្រូវឲ្យកើនឡើងវិញបន្ទាប់ពីតម្លៃស្រូវបានធ្លាក់ខ្លាំងក្នុងប៉ុន្មានពីរសបា្តហ៍ចុងក្រោយនេះ។ នេះបើ យោងតាមមន្ត្រីជាន់ខ្ពស់នៃធនាគារអភិវឌ្ឍន៍ជនបទ។ ...

សុខ ចាន់
http://bit.ly/2cqlgwo

នាយក​រដ្ឋមន្ត្រី​ថា ​តម្លៃ​ស្រូវ​រង​ឥទ្ធិពល​ពី​ក្រៅ

ខណៈមានការផ្ទុះឡើងនូវការតវ៉ារបស់កសិករទៅលើតម្លៃស្រូវដែលធ្លាក់ចុះខ្លាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឲ្យកសិករយោគយល់ចំពោះសភាពការណ៍ជារួមស្របពេលរដ្ឋាភិបាលបញ្ចេញមូលនិធិដើម្បីទ្រទ្រង់តម្លៃស្រូវ។ ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៅទីក្រុងភ្នំពេញកាលពីថ្ងៃម្សិលមិញលោកនាយករដ្ឋមន្ត្រីអះអាងថានេះមិនមែនជាបញ្ហាក្នុងស្រុកប៉ុណ្ណោះទេនៅពេលដែលវិបត្តិសេដ្ឋកិច្ចសកលមិនទាន់បានឆ្លងផុតនៅឡើយនោះ។ ...

ហ៊ គឹមសាយ
http://bit.ly/2cDL9bI

លោក ហ៊ុន សែន ជាអ្នក​បញ្ជា​​ឱ្យ​​​ចល័ត​​​​​​​​​​​​​​​ទ័ព​​​​​​​​​​​​ព័ទ្ធ​​​​​​ជុំ​​​វិញ​​​​​​ទីស្នាក់​​​ការ​​​កណ្តាល​​​​​​បក្ស​​​​​​សង្គ្រោះ​​​ជាតិ

អំឡុងសុន្ទរកថាកាលពីម្សលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា លោកនឹង “កម្ចាត់ចោល” អ្នកប្រឆាំងដែលហ៊ានធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល ហើយក្នុងនោះលោកក៏បានប្រកាសដែរថា លោកជាអ្នកបញ្ជាដោយផ្ទាល់ឱ្យយោធាចល័តជុំវិញទីស្នាក់ការកណ្ដាលរបស់គណបក្សសង្គ្រោះជាតិកាលពីចុងខែមុន។ ក្នុងពិធីប្រគល់សញ្ញាបត្រនៅវិទ្យាស្ថានជាតិអប់រំក្នុងរាជធានីភ្នំពេញ លោក ហ៊ុន សែន មានប្រសាសន៍ថា លោកបានបញ្ជាពីប្រទេសសិង្ហបុរី ឱ្យយោធាធ្វើសមយុទ្ធដើម្បីសាកល្បងសមត្ថភាពបញ្ជារបស់លោកតាមប្រព័ន្ធទូរស័ព្ទ។ ...

គុច ណារ៉េន
http://www.cambodiadailykhmer.com/34383

អនុស្សរណៈ​នៃ​ការ​យោគយល់​រវាង UN និង​កម្ពុជា​នៅ​តែ​ជាប់​គាំង

អនុស្សរណៈនៃការយោគយល់ (MoU) រវាងការិយាល័យឧត្តមស្នងការអង្គការប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) និងកម្ពុជានៅតែជាប់គាំងអស់រយៈពេលជិត ១០ ខែមកហើយដោយសាររដ្ឋាភិបាលចង់បានការសន្និដ្ឋានមានលក្ខណៈជ្រើសរើសនៃគោលការណ៍អង្គការសហប្រជាជាតិ។ នេះបើតាមអ្វីដែលភ្នំពេញ ប៉ុស្តិ៍បានដឹង។ ...

Shaun Turton
http://bit.ly/2cYaBIQ

សមត្ថកិច្ច​រឹបអូស​ប្រហុក​ធ្វើ​ពី​ត្រី​មាន​ជាតិ​គីមី​នាំ​ចូល​ពី​វៀតណាម

នាយកដ្ឋានត្រួតពិនិត្យទំនិញនាំចេញ នាំចូលហៅកាត់ថាកាំកុងត្រូលសាខាខេត្តតាកែវកាលពីម្សិលមិញបានរឹបអូសប្រហុកចំនួន ១៨៣ គីឡូក្រាមពីសិប្បកម្មផលិតប្រហុករបស់ប្រជាពលរដ្ឋខ្មែរក្នុងស្រុកទ្រាំងដោយសារប្រហុកទាំងនេះធ្វើពីត្រីនាំចូលពីប្រទេសវៀតណាមដែលមានសារធាតុគីមីប្រភេទហ័្វរម៉ាលីន។ នេះបើតាមមន្ត្រីកាំកុងត្រូលសាខាខេត្ត។ ...

នៀម ឆេង
http://bit.ly/2dcDhx6

ផ្លូវដែក​មិនទាន់​​​ស្ថាបនា​​​រួចរាល់​​​​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ តភ្ជាប់​​​ទៅប្រទេស​​​ថៃ​​​

ក្រុមមន្ត្រីបានលើកឡើងនៅពិធីមួយកាលពីម្សិលមិញថា ផ្លូវរថភ្លើងភាគខាងជើងប្រទេសកម្ពុជាត្រូវបានតភ្ជាប់ទៅប្រទេសថៃតាមព្រំដែនស្ថិតក្នុងក្រុងប៉ោយប៉ែត ប៉ុន្តែកំណាត់ផ្លូវដែកក្នុងប្រទេសកម្ពុជា ចាំបាច់ត្រូវស្ថាបនាឱ្យបានរួចរាល់សិនមុនពេលរថភ្លើងអាចចាប់ផ្តើមដំណើរការរវាងប្រទេសទាំងពីរ។ នៅពិធីមួយដែលកត់សម្គាល់ពីព្រឹត្តិការណ៍ដ៏សំខាន់ក្នុងគម្រោងដែលបានដំណើរការចាប់តាំងពីឆ្នាំ២០០៨មក ក្រុមមន្ត្រី រួមមានលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ថា ការធ្វើដំណើរតាមផ្លូវដែកឆ្លងកាត់ព្រំដែនដែលសម្រួលទាំងការដឹកទំនិញ និងអ្នកដំណើរនោះ នឹងអាចដំណើរការនៅឆ្នាំក្រោយនេះ។ ...

អូន ភាព
http://www.cambodiadailykhmer.com/34380

ABC ដាក់​ចេញ​កម្មវិធី​ផ្តួចផ្តើម​ហិរញ្ញវត្ថុ​បៃតង

សមាគមធនាគារកម្ពុជា (ABC) បានដាក់ចេញនូវកម្មវិធីផ្តូចផ្តើមហិរញ្ញវត្ថុប្រកបដោយស្ថិរភាពដើម្បីផ្តល់ការប្រឹក្សាឲ្យកាន់តែកៀកដល់វិស័យហិរញ្ញវត្ថុខណៈវិស័យនេះកំពុងទទួលបានប្រយោជន៍លំហូរមូលនិធិពីអន្តរជាតិទៅក្នុងការវិនិយោគបៃតង។ គំនិតផ្ដួចផ្ដើមហិរញ្ញវត្ថុប្រកបដោយស្ថិរភាពដែលបានចាប់ផ្ដើមដំណើរការកាលពីម្សិលមិញនឹងធ្វើការស្រាវជ្រាវរយៈពេលពីរឆ្នាំដើម្បីកំណត់ការអនុវត្តល្អបំផុតដែលអាចត្រូវបានអនុវត្តដល់គ្រឹះស្ថានហិរញ្ញវត្ថុនៅពេលពួកគេកំពុងពិចារណាពីការអនុវត្តផ្ដល់កម្ចីដូចជាកម្ចីទៅលើគម្រោងដែលកាត់បន្ថយការខូចខាតពីហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍថាមពល និងកសិពាណិជ្ជកម្មទ្រង់ទ្រាយធំដូចជាដំណាំកៅស៊ូ។ ...

Kali Kotoski
http://bit.ly/2d7ivme

រដ្ឋាភិបាល​ទួរគី ​នឹង​បញ្ជូន​ភស្តុតាង​ឲ្យ​កម្ពុជា ដើម្បី​ស្នើ​បិទ​សាលា​ហ្សាម៉ាន់

រដ្ឋាភិបាលទួរគី កំពុងរៀបចំឯកសារ និងភស្តុតាងបញ្ជូនមករដ្ឋាភិបាលកម្ពុជា ដើម្បីស្នើឲ្យបិទសាលាហ្សាម៉ាន់ ក្រោយពីរដ្ឋាភិបាលទួរគី សង្ស័យថា សាលាហ្សាម៉ាន់ ដែលបច្ចុប្បន្នមានសិស្ស និងនិស្សិតកម្ពុជា ជាងពីរពាន់នាក់កំពុងសិក្សា ជាប់ពាក់ព័ន្ធនឹងរដ្ឋប្រហារយោធាមិនបានសម្រេចកាលពីខែកក្កដា ឆ្នាំ២០១៦ កន្លងទៅនេះ។ នេះបើតាមការអះអាងរបស់លោក ILhan Kemal Tug ឯកអគ្គរដ្ឋទូតទួរគី ប្រចាំនៅកម្ពុជា។ ...

វ៉ែន រដ្ឋាវង្ស
http://bit.ly/2cl9Hbk

នាយករដ្ឋមន្ត្រី ស្វែងរកថវិកា ៣០០ លានដុល្លារពីចិនដើម្បីជួយដល់វិស័យស្រូវអង្ករ

ក្នុងកិច្ចខិតខំប្រឹងប្រែងថ្មីៗនេះ ដើម្បីកាត់បន្ថយការប៉ះពាល់នៃការធ្លាក់ចុះនៃតម្លៃស្រូវអង្ករ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍កាលពីថ្ងៃចន្ទថា រដ្ឋាភិបាលបាននឹងកំពុងស្វែងរកថវិកា ៣០០ លានដុល្លារពីចិន ដើម្បីជួយជម្រុញដល់ក្រុមម៉ាស៊ីនកិនស្រូវ និងផ្តល់មូលនិធិដល់ពួកគេសម្រាប់ការទិញស្រូវពីកសិករ។ ...

គុច ណារ៉េន និង Janelle Retka
https://www.cambodiadaily.com/news/prime-minister-seeks-300-million-china-rice-sector-118209/

ផ្សារភ្ជាប់អ្នកភូមិទៅនឹងសេវាសុខភាព

នៅថ្ងៃដែលអ្នកស្រី តេង លាងគីម ត្រូវបានជ្រើសរើសជាអ្នកស្ម័គ្រចិត្តសុខភាពភូមិ គាត់មិនបានប្រាកដទេថាគាត់អាចធ្វើវាបាន។ ការងារនេះតម្រូវឱ្យគាត់អប់រំស្ត្រីស្តីពីសុខភាពមាតា និងទារក នៅក្នុងភូមិ សិរី សុខា ខេត្តក្រចេះ។ គាត់បានទទួលតួនាទីនេះ ខណៈពេលដែលគាត់មានអារម្មណ៍ថាគាត់មិនទាន់មានចំនេះដឹងគ្រប់គ្រាន់នៅឡើយ  ហើយសព្វថ្ងៃនេះ រយៈ២០ឆ្នាំក្រោយមក គាត់នៅតែបន្តបំពេញតួនាទីនេះ។ “អ្វីដែលជម្រុញឱ្យខ្ញុំនៅបន្តការងារនេះ គឺដើម្បីជួយដល់ស្ត្រីជាម្តាយអាចបង្កើតកូនដោយសុវត្ថិភាព ជាមួយនឹងទារកដែលមានសុខភាពល្អ” គាត់បានមានប្រសាសន៍។ អ្នកស្រី តេង លាងគីម ទទួលបានការបណ្តុះបណ្តាលពីមន្ត្រីសុខាភិបាល នៅមណ្ឌលសុខភាពកន្ទួត និងមន្ទីរសុខាភិបាលខេត្តក្រចេះ។ អ្នកស្រី គឺជាផ្នែកមួយនៃកិច្ចផ្តួចផ្តើមដែលគាំទ្រដោយអង្គការ Unicef ដើម្បីលើកទឹកចិត្តដល់ការអនុវត្តប្រកបដោយសុវត្ថិភាព និងការបង្ការជម្ងឺតេតាណូសម្តាយ និងទារក។ ...

ក្រុមការងារខ្មែរថាមស៍
http://www.khmertimeskh.com/news/29910/linking-villagers-to-health-services/

វិញ្ញាបនបត្រ Gold Green បានទៅសណ្ឋាគារ Knai Bang Chatt

សណ្ឋាគារ Knai Bang Chatt ខេត្តកែប គឺជាសណ្ឋាគារកម្ពុជាដំបូងដែលទទួលបានលិខិតបញ្ជាក់មាសនៅក្នុងកិច្ចផ្តួចផ្តើមអន្តរជាតិ Green Growth 2050 បន្ទាប់ពីសណ្ឋាគារនេះត្រូវបានទទួលស្គាល់ដោយអ្នកឯកទេសឧស្សាហកម្ម។ ក្នុងខែសីហា ក្រុមអ្នកឯកទេសអូស្ត្រាលីមួយក្រុម បានធ្វើអូឌីតឯករាជ្យមួយ និងបានរកឃើញថា សណ្ឋាគារនេះត្រូវបានគ្របដណ្តបដោយការទទួលខុសត្រូវសង្គមចំនួន ៤០០ និងសូចនករប្រកបដោយនិរន្តភាព ដែលរាប់ចាប់តាំងពីសិទ្ធិមនុស្ស ដល់ការទទួលខុសត្រូវផ្នែកបរិស្ថាន។ ...

ម៉ៃ គុណមករា
http://www.khmertimeskh.com/news/29916/gold-green-for-knai-bang-chatt/

បុណ្យអុំទូកឆ្នាំ​នេះ​នឹង​ធ្វើ​ឡើង ​បើ​ទោះ​បី​​ទឹក​​សល់​កម្ពស់ ​២​ម៉ែត្រ​

បន្ទាប់ពីបានផ្អាកពិធីបុណ្យអុំទូកកាលពីឆ្នាំមុនដោយសារទឹកមិនគ្រប់គ្រាន់លោកនាយករដ្ឋមន្ត្រីបានប្រកាសនៅថ្ងៃម្សិលមិញថាយ៉ាងណាក៏ដោយព្រះរាជពិធីបុណ្យនេះនឹងប្រារព្ធធ្វើឡើងនៅក្នុងឆ្នាំនេះ បើទោះបីជាទឹកនៅក្នុងទន្លេសល់កម្ពស់ ២ម៉ែត្រក៏ដោយ។ លោក ហ៊ុន សែន បានថ្លែងដូចនេះក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យបញ្ញាជាតិ នៅថ្ងៃចន្ទ ម្សិលមិញនេះ ដោយលោកបានបញ្ជាក់ថា៖«ទោះបីជាយ៉ាងណាក៏ដោយ ឆ្នាំនេះត្រូវតែធ្វើពិធីអុំទូកហើយ។ ទឹកនៅសល់តែ ២ម៉ែត្រក៏អុំដែរ»។ ...

មុំ គន្ធា
http://bit.ly/2czhYV7

វិនិយោគិន​ជប៉ុន​ បង្កើន​​ចង្វាក់​ផ្គត់ផ្គង់​នៅ​កម្ពុជា

ទំនាក់ទំនងកាន់តែធំរវាងប្រទេសជប៉ុន និងកម្ពុជាកំពុងរឹតបន្តឹងចំណងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរខណៈជប៉ុនកំពុងជំរុញដល់មហិច្ឆតាអភិវឌ្ឍខ្សែចង្វាក់ឧស្សាហកម្មរបស់ខ្លួន។ មន្ដ្រីនៅអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ជាភ្នាក់ងារអភិវឌ្ឍន៍របស់ជប៉ុនឲ្យដឹងថាភាពទាក់ទាញសេដ្ឋកិច្ចរបស់កម្ពុជាគឺផ្អែកលើកម្លាំងពលកម្មទាប និងទីតាំងភូមិសាស្ដ្រដែលនៅតាមបណ្ដោយច្រករបៀងសេដ្ឋកិច្ចទាំងខាងកើត និងខាងលិចរវាងតំបន់ឧស្សាហកម្មរបស់ប្រទេសថៃ និងកំពង់ផែកុងតឺន័រ កៃម៉េប (Cai Mep) របស់ប្រទេសវៀតណាម។ ...

ចេង សុខហ័ង
http://bit.ly/2d101Ra

ផលិតផលទឹកត្នោត​ខ្មែរ​អាចផ្គត់ផ្គង់ទីផ្សារ​ក្នុង និងក្រៅ​ស្រុក​

ផលិតផលទឹកត្នោតឥឡូវអាចប្រើបានបម្រើតម្រូវការក្នុងស្រុកបន្ទាប់ពីការផលិតបានចាប់ផ្តើមប៉ុន្មានខែមុនខណៈអ្នកផលិតកំពុងសម្លឹងមើលមិនត្រឹមតែផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនោះទេ ប៉ុន្តែក៏មានផែនការនាំចេញទៅក្រៅប្រទេសផងដែរ។ លោក អៀង សុធារ៉ា ស្ថាបនិករបស់ vender បន្លែសរីរាង្គភាសាខ្មែរអង្គការកិច្ចសហប្រតិបត្តិការ បានឲ្យដឹងថា គំនិតនៃការផលិតភេសជ្ជៈដែលធ្វើចេញពីទឹកត្នោតសុទ្ធ និងទឹកត្នោតផលិតបានដូចជា ស្ករ ភេសជ្ជៈ គ្រឿងស្រវឹង និងទឹកខ្មេះ គឺធ្វើឡើងដោយមានគោលបំណងដើម្បីបង្កើនអត្ថប្រយោជន៍ឲ្យបានច្រើនចេញពីទឹកត្នោត។ ...

ជា វណ្ណៈ
http://bit.ly/2cgVY0a

សាលា​ក្រុង​ឲ្យ​ពលរដ្ឋ​មាន​ជម្លោះ​ជាមួយ​ OCIC ​ទៅ​ទទួល​យក​ប័ណ្ណ​ដី​

សាលារាជធានីភ្នំពេញ បានជូនដំណឹងជាថ្មី ដោយទុកពេល ២ខែ ជូនប្រជាពលរដ្ឋដែលរស់នៅស្ថិតក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារ របស់ក្រុមហ៊ុន OCICឲ្យទៅទទួលយកប័ណ្ណប្រគល់ដីជាគោលនយោបាយចំនួន១០ភាគរយនៃទំហំដីកាន់កាប់បើពុំនោះទេសាលារាជធានីភ្នំពេញនឹងមិនទទួលខុសត្រូវចំពោះការបាត់បង់អត្ថប្រយោជន៍ពាក់ព័ន្ធនឹងក្បាលដីនេះឡើយ។ អភិបាលរងសាលារាជធានីភ្នំពេញ លោក ឃួន ស្រេង បានចេញសេចក្តីជូនដំណឹងមួយចុះថ្ងៃទី១៤ ខែកញ្ញា ដោយលើកឡើងថា កន្លងមក រដ្ឋបាលរាជធានីភ្នំពេញ បានផ្តល់ជម្រើសជូនប្រជាពលរដ្ឋជាម្ចាស់ក្បាលដី ដែលទទួលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍនេះ ឲ្យមកទទួលប័ណ្ណប្រគល់ដីជាគោលនយោបាយចំនួន ១០ភាគរយ នៃទំហំដីកាន់កាប់ ប៉ុន្តែនៅមានប្រជាពលរដ្ឋមួយចំនួន ពុំទាន់បានមកទទួលយកប័ណ្ណនេះនៅឡើយ។ ...

ប៉ិច សុធារី
http://bit.ly/2cJ5I5F

អ្នក​ជំនាញ​ថា ​កម្ពុជា​ត្រូវ​បង្កើត​យីហោ​ឲ្យ​ច្រើន

កម្ពុជាចាំបាច់ត្រូវបង្កើត យីហោ ផ្ទាល់ខ្លួនឲ្យបានកាន់តែច្រើនដើម្បីប្រកួតប្រជែងលើទីផ្សារអន្តរជាតិខណៈទីផ្សារក្នុងស្រុកពោរពេញដោយយីហោពិភពលោកមកពីខាងក្រៅ។ នេះបើតាមក្រុមពិភាក្សាដែលបានលើកឡើងកាលពីសប្តាហ៍មុន។ លោក វ៉ា រ័ត្នសាន ទីប្រឹក្សាក្រសួងពាណិជ្ជកម្មបានឲ្យដឹងថាក្រុមហ៊ុនកម្ពុជាចាំបាច់ត្រូវបង្កើតយីហោផ្ទាល់របស់ខ្លួនបន្ថែមទៀត និងអភិវឌ្ឍការយល់ដឹងពីគុណភាពខ្ពស់ដើម្បីប្រកួតប្រជែងជាមួយយីហោអន្តរជាតិធំៗមួយចំនួនដែលកំពុងចូលមកប្រទេសនេះ។ ...

Matthieu de Gaudemar
http://bit.ly/2d57r9q

មាន​ការ​ជជែក​ពី​គោលនយោបាយ​ថ្មី​របស់ ICC

ឯកសារគោលនយោបាយថ្មីមួយរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បានបង្កឲ្យមានការជជែកវែកញែកអំពីថាតើតុលាការនេះនឹងចាប់ផ្តើមការស៊ើបអង្កេតទៅលើការរំលោភយកដីធ្លីក្នុងប្រទេសកម្ពុជាឬអត់។ ឯកសារដែលចេញកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនដោយតុលាការ ICC នេះបាននិយាយថាតុលាការនឹងផ្លាស់ប្តូរការផ្តោតរបស់ខ្លួនទៅលើឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងការបំផ្លាញបរិស្ថាន និងការរំលោភយកដីធ្លីដោយខុសច្បាប់។ ...

Cristina Maza
http://bit.ly/2cjcIc0

លោក ស ខេង ​ឲ្យ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ធ្វើ​ដំណើរ​ពេល​បុណ្យ​ភ្ជុំ​បិណ្ឌ

ដោយបារម្ភពីចំនួនគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌមានការកើនឡើងដូចឆ្នាំកន្លងទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអំពាវនាវឲ្យប្រជាពលរដ្ឋទូទាំងប្រទេសមានការប្រុងប្រយ័ត្នពេលធ្វើដំណើរ។ ដើម្បីបង្ការ ទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងពិធីបុណ្យភ្ជុំបិណ្ឌដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ខែកញ្ញារហូតដល់ដល់ថ្ងៃទី១ ខែតុលា (ថ្ងៃទី១នៃពិធីដាក់បិណ្ឌដល់ថ្ងៃបញ្ចប់នៃពិធីបុណ្យភ្ជុំបិណ្ឌ) លោក ស ខេងបានអំពាវនាវដល់សាធារណជន ដែលជាអ្នកប្រើប្រាស់ផ្លូវថ្នល់ត្រូវតែប្រុងប្រយ័ត្នខ្ពស់ដោយមិនត្រូវផ្ទុកមនុស្ស ឬទំនិញលើសច្បាប់កំណត់ ត្រូវពិនិត្យមើលបច្ចេកទេសរថយន្ត និងមិនត្រូវបើកបរលឿនហួសល្បឿនកំណត់នោះទេ។ ...

មុំ គន្ធា
http://bit.ly/2cj5WTS

សម្រាប់​រថយន្ត​ស្លាក​​នគរបាល អត់​ពន្ធ អត់​បញ្ហា!

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើបញ្ឈប់ការចង់ប្រមូលពន្ធពីរថយន្តពាក់ស្លាកលេខនគរបាលចំនួន ៤៧០ គ្រឿងដោយក្រសួងហិរញ្ញវត្ថុ និងបានផ្តល់នូវការលើកលែងពន្ធទៅលើរថយន្តទាំងនោះវិញ តាមសំណើររបស់ក្រសួងមហាផ្ទៃ។ ...

ម៉ិច ដារ៉ា
http://bit.ly/2cxgjzs

មណ្ឌល​ព្រៃស្ពឺ​នៅ​តែ​រង​ការ​រិះគន់

អ្នកស្រី ងូយ មុំ បីកូនអាយុ ២ ឆ្នាំនៅក្នុងដៃរបស់អ្នកស្រីខណៈអ្នកស្រីរង់ចាំនៅទ្វារមជ្ឈមណ្ឌលព្រៃស្ពឺកាលពីចុងសប្តាហ៍មុន។ ស្រ្តីអាយុ ៣៤ ឆ្នាំគឺទៅទីនោះដើម្បីសួរសុខទុក្ខប្តីអ្នកស្រីដែលជាអ្នករើសអេតចាយដូចអ្នកស្រីដែរដែលត្រូវបានអាជ្ញាធរចាប់ខ្លួនខណៈគាត់កំពុងរើសអេតចាយជាមួយកូនប្រុសវ័យក្មេងរបស់គាត់។ ...

គង់ មេត្ដា
http://bit.ly/2d13Rsy

កសិករ​នៅ​ខេត្ត​បាត់ដំបង ​ចាក់​ស្រូវ​ចោល​តាម​ផ្លូវ​ជាតិ​លេខ ៥ តវ៉ា​នឹង​តម្លៃ​ចុះ​ថោក

ប្រជាកសិករនៅស្រុកសង្កែ ខេត្តបាត់ដំបងជិត ២០០០ នាក់កាលពីម្សិលមិញបានផ្ទុះការតវ៉ាដោយនាំគ្នាដឹកស្រូវមកចាក់ចោលនៅលើផ្លូវជាតិលេខ ៥ បន្ទាប់ពីតម្លៃស្រូវធ្លាក់ចុះយ៉ាងគំហុកនាពេលថ្មីៗនេះដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពពួកគេខណៈមន្ត្រីរដ្ឋាភិបាលព្រមានអ្នកដែលយកបញ្ហាស្រូវធ្លាក់ថ្លៃបង្កភាពចលាចលថានឹងទទួលខុសត្រូវចំពោះមុខច្បាប់ស្របពេលដែលរដ្ឋាភិបាលកំពុងបញ្ចេញថវិកា ២៧ លានដុល្លារដោះស្រាយបញ្ហានេះ។ ...

ឡាយ សាមាន
http://bit.ly/2ch24hc

បក្ស​ប្រឆាំង​មិន​សុខ​ចិត្ត​នឹង​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​និយាយ​ខ្មែរ​មិន​ច្បាស់

គណបក្សសង្គ្រោះជាតិគ្រោងនឹងស្នើទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ដើម្បីធ្វើការស៊ើបអង្កេតទៅនឹងបញ្ហាសញ្ជាតិរបស់ប្រជាពលរដ្ឋជាង ៤០០ នាក់ដែលថ្មីៗនេះពួកគាត់បានចុះឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតតាមប្រព័ន្ធឌីជីថលថ្មី។ ...

ប៊ុន សេងគង់
http://bit.ly/2dci7C2

រដ្ឋាភិបាល ​ផ្តល់​មេដាយ​ដល់​សកម្មជន​ការពារ​ធនធាន​ធម្មជាតិ

រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យស្ដីពីការផ្តល់មេដាយមុនីសារាភ័ណ្ឌ ចំនួន១១គ្រឿង ជូនទៅដល់អង្គការដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធ ដែលក្នុងនោះក៏មាន ព្រះតេជគុណ ប៊ុត ប៊ុនតិញ ស្ថាបនិកនៃបណ្ដាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម និង សកម្មជន Facebook កញ្ញា ធី សុវណ្ណថា ដោយរដ្ឋាភិបាលបានចាត់ទុកថា មានស្នាដៃក្នុងការចូលរួម អភិរក្ស និងការពារធនធានធម្មជាតិកន្លងមក។ ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2cgT9wg

រាជរដ្ឋាភិបាល​ ​បញ្ចេញ​$២៧​លាន​ដើម្បីទប់​តម្លៃ​ស្រូវ​ធ្លាក់ចុះ​

រដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ចេញថវិកាចំនួន២៧លានដុល្លារអាមេរិកជាបន្ទាន់ឆ្លើយតបទៅនឹងសភាពការណ៍ជាក់ស្តែងចំពោះមុខដែលតម្លៃស្រូវក្រអូប និងពូជស្រូវសែនក្រអូបបានធ្លាក់ចុះថ្លៃជាបន្តបន្ទាប់តាំងពីសបា្តហ៍មុនហើយកញ្ចប់ថវិកានេះនឹងរួមចំណែកដោះស្រាយបញ្ហាខ្វះខាតទុនទិញស្រូវរបស់រោងម៉ាស៊ីនកិនស្រូវនៅតាមបណ្តាខេត្តមួយចំនួន និងជំរុញការប្រមូលទិញស្រូវក្រអូបដែលកំពុងចាប់ផ្តើមដល់រដូវប្រមូលផលបណ្តើរៗចាប់ពីពាក់កណ្តាលខែសីហា តទៅ រហូតដល់ចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ។ ...

សុខ ចាន់
http://bit.ly/2cx6EsO

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

MXbpF
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!