លោក​ ស ខេង សង្ស័យ​សមាជ​បក្ស​ប្រឆាំង​ធ្វើ​ឡើង​ខុស​លក្ខន្តិកៈ

ក្រសួង​មហាផ្ទៃ​​កំពុង​ពិចារណា ថា​តើ​​ក្រសួង​​គួរ​ផ្តល់​​សុពលភាព​និង​ភាព​ស្រប​​ច្បាប់​ដល់​គណបក្ស​ប្រឆាំង​​​ដែល​ជា​គូប្រកួត​ប្រជែង​ដ៏​ស្រួច​ស្រាល់​ជាមួយ​គណបក្ស​ប្រជាជន​ ឬ​អត់​បន្ទាប់ពី​គណបក្ស​នេះ​​បាន​​ធ្វើ​​សមាជ​​ជ្រើសរើស​មេដឹកនាំ​បក្ស​​ថ្មី​​​កាលពី​ដើម​ខែ​នេះ​ដែល​លោក​ ស ខេង​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​សង្ស័យ​ថា អាច​​ជា​សមាជ​ខុស​ច្បាប់​។

ការ​ថ្លែង​របស់​លោក ស ខេង នេះ បាន​ធ្វើ​ឡើង​ស្រប​ពេល​ដែល​គណបក្ស​ប្រជាជន​របស់​លោក​កំពុង​តែ​ធ្វើការ​ប្រឆាំង​​ជំទាស់​ទៅ​នឹង​ពាក្យ​ស្លោក​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​សរសេរ​ថា​ «ដូរ​មេឃុំ​បម្រើ​បក្ស ដាក់​មេឃុំ​បម្រើ​រាស្ត្រ» និង​បន្ទាប់ពី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើ​សមាជ​ជ្រើសរើស​ប្រធាន និង​អនុប្រធាន​ថ្មី​កាលពី​ថ្ងៃ​ទី ២ ខែ​មីនា បន្ទាប់ពី​លោក​ សម រង្ស៊ី បាន​ដាក់​ពាក្យ​សុំ​លាលែង​ពី​គណបក្ស។ …

មាស សុខជា
http://bit.ly/2n8oWJp