NGO ​​​ប្រយ័ត្ន​​​ប្រយែងចំពោះ​ការ​​​សន្យា​​​លុប​​​គម្រោង​​​វារី​​​អគ្គិសនី​​​​​​

ក្រុមអភិរក្សនៅតែមានការប្រយ័ត្នប្រយែងចំពោះការសន្យារបស់រដ្ឋាភិបាលកាលពីពេលថ្មីៗនេះថានឹងទប់ស្កាត់ការសាងសង់ទំនប់វារីអគ្គិសនីឆាយអារ៉ែងដ៏ចម្រូងចម្រាស បន្ទាប់ពីរកឃើញថា គម្រោងនេះស្ថិតក្នុងបញ្ជីថ្មីដែលត្រូវអភិវឌ្ឍរបស់ក្រសួងរ៉ែនិងថាមពល។

បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី១៧ ខែកុម្ភៈ រដ្ឋាភិបាលបានប្រកាសថា ផែនការសាងសង់ទំនប់វារីអគ្គិសនីនៅចំកណ្ដាលភ្នំក្រវាញ ក្នុងខេត្តកោះកុង ត្រូវបានផ្អាកដោយមិនកំណត់ ហើយជំនួសដោយការកែលម្អរោងចក្រថាមពលដើរដោយធ្យូងថ្មដែលមានស្រាប់វិញ។ នៅពេលនោះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីានមានប្រសាសន៍ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចង់អភិរក្សកន្លែងនេះសម្រាប់ធ្វើជាតំបន់អេកូទេសចរណ៍។ …

ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/36848