គិរីប៉ុស្តិ៍
ភាគីពាក់ព័ន្ធជំរុញឱ្យកម្ពុជាចូលរួមសន្ធិសញ្ញាឥន្ធនៈផូស៊ីលនិងបង្កើនការផលិតថាមពលបៃតង
ដោយសារការបន្តប្រើប្រាស់ឥន្ធនៈផូស៊ីលបានជំរុញឱ្យមានហានិភ័យអាកាសធាតុនៅទូទាំងពិភពលោកជាបន្តបន្ទាប់ សិក្ខាសាលាមួយរបស់អ្នកជំនាញក្នុងឧស្សាហកម្មបានជំរុញឱ្យប្រទេសកម្ពុជាចូលរួមក្នុងសន្ធិសញ្ញាប្រេងឥន្ធនៈផូស៊ីលជាសាកល ហើយប្តូរមកប្រើថាមពលកកើតឡើងវិញបន្ថែមទៀត ដើម្បីបំពេញតាមគោលដៅពិភពលោកគឺកំដៅផែនដីកើនឡើងទាបជាង១,៥°C។ ...
មាស មល្លិកា
https://kiripostkhmer.com/stories/cambodia-urged-to-join-fossil-fuel-treaty-and-ramp-up-green-energy-production
អាជ្ញាធររៀបចំសេវារថយន្តក្រុង សម្រួលការធ្វើដំណើរទៅអាកាសយានដ្ឋានអន្តរជាតិតេជោ ខណៈគម្រោងរថភ្លើងក្រោមដីស្ថិតក្នុងការសិក្សានៅឡើយ
ជាមួយនឹងការបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោ អាជ្ញាធររាជធានីភ្នំពេញបានសន្យាថានឹងភ្ជាប់គម្លាតដឹកជញ្ជូនសាធារណៈតាមរយៈការផ្តល់សេវារថយន្តក្រុង ខណៈដែលផែនការអភិវឌ្ឍប្រព័ន្ធរថភ្លើងធុនស្រាល និងរថភ្លើងក្រោមដីទំនើប ដើម្បីតភ្ជាប់ពីទីក្រុងទៅកាន់ព្រលានយន្តហោះនៅតែស្ថិតក្រោមការត្រួតពិនិត្យ និងសិក្សានៅឡើយ។ ...
យ៉ាត ម៉ាឡៃ
https://kiripostkhmer.com/stories/public-buses-to-serve-techo-airport-as-metro-project-still-under-study
ប្រាក់ចំណេញសុទ្ធរបស់កំពង់ផែព្រះសីហនុធ្លាក់ចុះជាងពាក់កណ្តាលក្នុងត្រីមាសទី២នេះ
កំពង់ផែសមុទ្រទឹកជ្រៅដែលគ្រប់គ្រងដោយរដ្ឋបានកត់ត្រាការខាតបង់ដោយសារការផ្លាស់ប្តូរនៃរូបិយបណ្ណបរទេស បានធ្វើឱ្យប្រាក់ចំណេញសុទ្ធរបស់កំពង់ផែធ្លាក់ចុះ ខណៈប្រាក់ចំណូលបានកើនឡើង ៣០ភាគរយ ដោយសារការកើនឡើងនៃកុងតឺន័រ និងទំនិញឆ្លងកាត់។ ...
Sangeetha Amarthalingam
https://kiripostkhmer.com/stories/sihanoukville-ports-net-profit-falls-by-half-in-q225
ឥណ្ឌូណេស៊ីចង់នាំចូលទំនិញពីកម្ពុជាបន្ថែមដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគី
ឥណ្ឌូណេស៊ីកំពុងស្វែងរកឱកាសជំរុញពាណិជ្ជកម្មទ្វេភាគីជាមួយកម្ពុជា ជាពិសេសតាមរយៈការបង្កើនការនាំចូលទំនិញ។ ជាមួយគ្នានេះ ឥណ្ឌូនេស៊ីក៏សង្កត់ធ្ងន់លើតម្រូវការធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់ ភស្តុភារ និងកិច្ចសហប្រតិបត្តិការលើវិស័យថាមពល និងការពារជាតិ ដើម្បីប្រើប្រាស់ឱ្យអស់សក្តានុពលសេដ្ឋកិច្ច។ ...
ម៉ៅ ស្រីពេជ្រ
https://kiripostkhmer.com/stories/indonesia-eyes-more-cambodian-imports-to-boost-trade-ties
កងទ័ពថៃសារភាពថាបានប្រើសារធាតុផូស្វ័រពណ៌ស អំឡុងការប៉ះទង្គិចតាមព្រំដែនជាមួយកម្ពុជា
កងទ័ពថៃបានបញ្ជាក់ពីការប្រើប្រាស់សម្បកផូស្វ័រពណ៌សក្នុងអំឡុងជម្លោះព្រំដែនរយៈពេលប្រាំថ្ងៃជាមួយប្រទេសកម្ពុជា ប៉ុន្តែនិយាយថាសកម្មភាពនេះគឺអនុលោមតាមច្បាប់អន្តរជាតិ និងគោលការណ៍មនុស្សធម៌ ព្រោះវាមិនត្រូវបានប្រើជាអាវុធគីមីទេ។ ...
យ៉ាត ម៉ាឡៃ
https://kiripostkhmer.com/stories/thai-army-admits-using-white-phosphorus-in-border-clash
ភ្ញៀវទេសចរចិនកើនឡើង៤៨,២ភាគរយ ក្នុងរយៈពេល៧ខែដំបូង
ការមកដល់របស់ភ្ញៀវទេសចរចិនបានកើនឡើង ៤៨,២ភាគរយក្នុងរយៈពេល ៧ខែដំបូងនៃឆ្នាំ២០២៥ ដោយមានភ្ញៀវទេសចរជិត ៦៩ម៉ឺននាក់ត្រូវបានកត់ត្រាទុក។ កំណើនយ៉ាងខ្លាំងក្លានេះគឺជាកត្តាជំរុញដ៏សំខាន់នៅក្នុងវិស័យទេសចរណ៍របស់ប្រទេសកម្ពុជា ដែលបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិសរុបចំនួន ៣,៧១លាននាក់ក្នុងចន្លោះរយៈពេលនេះ។ ...
យ៉ាត ម៉ាឡៃ
https://kiripostkhmer.com/stories/chinese-tourists-increase-by-482-in-first-seven-months
អ្នកសារព័ត៌មានចុះផ្ទាល់ដល់ទីតាំងគ្រាប់បែកមិនទាន់ផ្ទុះ ខណៈកម្ពុជាច្រានចោលការអះអាងរបស់ថៃ
គ្រាប់បែក MK-84 មិនទាន់ផ្ទុះមួយគ្រាប់ ស្ថិតនៅក្នុងរណ្តៅមួយក្បែរផ្ទះប្រជាពលរដ្ឋដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ កណ្តាលវាលស្រែ ក្នុងភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ...
Marissa Carruthers និង ម៉ុន សុកែវ
https://kiripostkhmer.com/stories/unexploded-bomb-shown-to-press-as-cambodia-counters-thai-claims
វត្តអារាមក្លាយជាទីជម្រក និងក្តីសង្ឃឹមសម្រាប់ជនភៀសសឹក ក្នុងពេលមានជម្លោះព្រំដែន
ដោយមានមនុស្សរាប់សែននាក់ត្រូវភៀសខ្លួនដោយសារជម្លោះព្រំដែន វត្តអារាមមិនត្រឹមតែបានក្លាយទៅជាមជ្ឈមណ្ឌលសង្គ្រោះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបាននាំមកនូវភាពកក់ក្តៅដល់មនុស្សមួយចំនួនដែលទទួលរងការភ័យខ្លាច និងទុក្ខព្រួយនៅពេលពួកគេស្វែងរកទីជម្រក ក្នុងពេលមានភាពតានតឹងនៅតាមព្រំដែនផងដែរ។ ...
James Tostevin
https://kiripostkhmer.com/stories/pagodas-provide-shelter-hope-for-displaced-cambodians-amid-border-conflict
ពលរដ្ឋត្រឡប់ទៅផ្ទះវិញជាមួយភាពភ័យខ្លាច ខណៈថៃរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់
ប្រជាពលរដ្ឋនៅជាប់ព្រំដែនកម្ពុជា-ថៃ បន្តមានការភ័យខ្លាចដោយសារ សកម្មភាពនានា របស់យោធាថៃចូលមកក្នុងទឹកដីកម្ពុជា។ យោធាបានដំឡើងលួសបន្លានៅក្នុងប្រទេសកម្ពុជា និងចូលបានកាន់កាប់ផ្ទះសម្បែងរបស់ពលរដ្ឋ ជាសកម្មភាពដែលបំពានលើកិច្ចព្រមព្រៀងឈប់បាញ់ដែលបានចុះហត្ថលេខានៅថ្ងៃទី ២៨ ខែ ...
ប្រាក់ចំណេញសុទ្ធរបស់អេស៊ីលីដាកើន៦៧ភាគរយនៅក្នុងត្រីមាសទី២នេះ ខណៈកម្ចីមិនដំណើរការកើនតិចតួច
ប្រាក់ចំណេញសុទ្ធរបស់ធនាគារពាណិជ្ជធំជាងគេទីពីររបស់កម្ពុជាបានកើនឡើង ៦៧,៤ភាគរយ ដល់ ៤៨លានដុល្លារ ក្នុងត្រីមាសទីពីរឆ្នាំនេះ ខណៈចំណូលការប្រាក់សុទ្ធបានកើនឡើង ២១ភាគរយដល់ ១៣៩លានដុល្លារ។ ...
Sangeetha Amarthalingam
https://kiripostkhmer.com/stories/acledas-net-profit-up-67-in-q225-npl-inches-up
ស្លាកស្នាមដ៏ជ្រៅពីជម្លោះព្រំដែន៖ របួសផ្លូវចិត្តកុមារ ខាតបង់សេដ្ឋកិច្ច និងបម្រែបម្រួលភូមិសាស្ត្រនយោបាយ
ជម្លោះព្រំដែនកម្ពុជា-ថៃនាពេលថ្មីៗនេះ បានបន្សល់ទុកស្នាមរបួសយ៉ាងជ្រៅ ជនស៊ីវិលបានរងរបួស រំខានដល់សេដ្ឋកិច្ច និងបំផ្លាញទំនុកចិត្តរវាងប្រជាជាតិទាំងពីរ។ ប្រតិកម្មឆ្លើយតបរបស់កម្ពុជាទាំងមូល មិនមែនត្រឹមតែដោយសារទឹកចិត្តជាតិនិយមប៉ុណ្ណោះទេ តែគឺចិត្តមួយដែលចង់រស់រានមានជីវិត និងមោទនភាពជាប្រវត្តិសាស្ត្រ។ ...
ប្រាក់ ចន្ធុល និង អៀ សុនិតា
https://kiripostkhmer.com/stories/border-conflicts-deep-scars-a-childs-trauma-economic-losses-and-shifting-geopolitics
តានតឹងជាថ្មីក្រោយទាហានថៃដាក់លួសបន្លា និងរឹបអូសយកផ្ទះពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ
សកម្មភាពថ្មីរបស់ទាហានប៉ារ៉ាថៃ ដែលបានរាយបន្លាលួស និងចូលកាន់កាប់តំបន់ជុំវិញផ្ទះជនស៊ីវិលក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានកម្ពុជាថ្កោលទោសថាជាការរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់។ ក្រសួងការពារជាតិបានអះអាងពីសកម្មភាពនេះដោយបញ្ជាក់ថាភាពតានតឹងកំពុងកើនឡើងជាថ្មី។ ...
សង្គមស៊ីវិលជំរុញអាជ្ញាធរឱ្យកំណត់មុខសញ្ញាមេខ្លោងនៅពីក្រោយការឆបោក ក្រោយនិរទេសជនជាតិវៀតណាមជាច្រើននាក់ចេញពីប្រទេស
កម្ពុជាបាននិរទេសជនជាតិវៀតណាមចំនួន ៣៥២នាក់ ក្នុងនោះមានស្ត្រី ១១០ នាក់ ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងគ្មានលិខិតឆ្លងដែន (ONLINE SCAMS) ដោយអ្នកសង្កេតការណ៍សិទ្ធិការងារជំរុញឱ្យមានការស៊ើបអង្កេតជាប្រព័ន្ធដើម្បីកំណត់គោលដៅមេខ្លោង និងម្ចាស់អចលនទ្រព្យដែលនៅពីក្រោយ។ ...
មាស មល្លិកា
https://kiripostkhmer.com/stories/authorities-urged-to-target-masterminds-after-352-vietnamese-deported-for-online-scams
ការនាំចូលពីប្រទេសថៃមកកម្ពុជាក្នុងខែកក្កដាធ្លាក់ចុះ៤៤ភាគរយ ស្របពេលមានជម្លោះព្រំដែន
បន្ទាប់ពីជម្លោះព្រំដែនកម្ពុជា-ថៃ ការនាំចូលរបស់កម្ពុជាពីប្រទេសថៃបានធ្លាក់ចុះ ៤៤ភាគរយនៅក្នុងខែកក្កដា ឆ្នាំ២០២៥ ដោយអ្នកវិភាគជំរុញឱ្យបង្កើន «ការពឹងផ្អែកលើខ្លួនឯង» ដែលជាយុទ្ធសាស្ត្ររយៈពេលវែងដើម្បីកាត់បន្ថយហានិភ័យទីផ្សារ។ ...
ម៉ៅ ស្រីពេជ្រ
https://kiripostkhmer.com/stories/cambodias-july-imports-from-thailand-fall-44-amid-border-conflict
កម្ពុជាថ្កោលទោសការគំរាមរបស់មេទ័ពថៃដែលប្រកាសដណ្តើមកាន់កាប់ប្រាសាទមុនពេលចូលនិវត្តន៍
កម្ពុជាបានថ្កោលទោសមេទ័ពថៃ លោក ប៊ុនស៊ីន ផាត់ឃ្លាំង ចំពោះផែនការ «គិតទុកជាមុន» និង «ដោយចេតនា» ក្នុងការវាយប្រហារប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំ ខណៈសេចក្តីរាយការណ៍បានឱ្យដឹងថាស្ថានភាពនៅព្រំដែននៅតែមានភាពស្ងប់ស្ងាត់។ ...
យ៉ាត ម៉ាឡៃ
https://kiripostkhmer.com/stories/cambodia-condemns-thai-generals-temple-attack-threats
ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងចក្រភពអង់គ្លេសកើន២០ភាគរយគិតត្រឹមខែមីនា ប៉ុន្តែការនាំចូលរថយន្តប្រណីតធ្លាក់ចុះ ដោយសារសេដ្ឋកិច្ចកម្ពុជាថមថយ
ការនាំចូលរថយន្តប្រណិតរបស់ចក្រភពអង់គ្លេសមកកម្ពុជាបានធ្លាក់ចុះជិត ៥០ភាគរយ ដោយសារតែសេដ្ឋកិច្ច និងវិស័យអចលនទ្រព្យនៅកម្ពុជាមានការធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ទោះជាយ៉ាងណាក៏ដោយ ការនាំចេញរបស់កម្ពុជាទៅកាន់ចក្រភពអង់គ្លេសបានកើនឡើងដល់ ១,១២ពាន់លានដុល្លារ ដែលនាំមុខដោយការនាំចេញសម្លៀកបំពាក់ក្នុងរយៈពេល៤ត្រីមាស ដែលបញ្ចប់នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។ ...
មាស មល្លិកា
https://kiripostkhmer.com/stories/cambodias-uk-exports-up-20-in-march-but-cuts-luxury-car-imports-on-sluggish-economy
ម៉ាឡេស៊ីបញ្ជាក់ថាខ្លួនប្រើផ្កាយរណបដើម្បីតាមដានការអនុវត្តបទឈប់បាញ់នៅតំបន់ព្រំដែនកម្ពុជា-ថៃ
ប្រធានអាស៊ាន លោក អាន់វ៉ា អ៊ីប្រាហ៊ីម មានប្រសាសន៍ថា ផ្កាយរណបនឹងត្រូវបានប្រើប្រាស់ ដើម្បីត្រួតពិនិត្យឃ្លាំមើលនៅលើសមរភូមិព្រំដែនពីចម្ងាយ ដោយអនុព័ន្ធការពាររបស់ប្រទេសម៉ាឡេស៊ី និងសមភាគីអាស៊ាន។ ...
Sangeetha Amarthalingam
https://kiripostkhmer.com/stories/eyes-in-the-sky-satellite-monitoring-checks-cambodia-thailand-border-areas
កម្ពុជាអះអាងថាថៃមានគម្រោងបើកការវាយលុកតាមបណ្តោយព្រំដែននៅមុនកិច្ចប្រជុំ GBC
កម្ពុជាបានព្រមានអំពីគម្រោងបើកការវាយលុករបស់យោធាថៃនៅតាមតំបន់ព្រំដែនសំខាន់ៗ ដោយហៅវាថាជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើបទឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា និងជំរុញឱ្យមានការអន្តរាគមន៍ពីអន្តរជាតិនៅមុនកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅនៅថ្ងៃទី៤ ដល់ទី៧ ខែសីហា នៅទីក្រុងកូឡាឡាំពួរ។ ...
យ៉ាត់ ម៉ាឡៃ
https://kiripostkhmer.com/stories/cambodia-warns-of-imminent-thai-attack-ahead-of-border-talks
ក្រុមហ៊ុនដែលមានកម្មករស្លាប់ដោយសារបាក់ផ្ទាំងថ្មក្នុងការដ្ឋានវាយថ្មម៉ាបនៅខេត្តក្រចេះបន្តស្ងៀមស្ងាត់
កម្មករ២នាក់ស្លាប់ដោយសារ បាក់ផ្ទាំងថ្មសង្កត់ពីលើ នៅក្នុងរោងចក្រវាយថ្មម៉ាបមួយកន្លែង ក្នុងខេត្តក្រចេះ។ យ៉ាងណាគិតមកទល់ពេលនេះ មិនមានការប្រកាសជាសាធារណៈពីក្រុមហ៊ុន ឬពីឧកញ៉ា តាំង គួងហាវ ដែលជាប្រធានក្រុមហ៊ុននោះទេ។ ...
ឈឹម ពេជ្របូរមី
https://kiripostkhmer.com/stories/two-workers-die-at-cambodia-largest-granite-quarry
ការស្ទង់មតិបង្ហាញថារោងចក្រកាត់ដេរជាច្រើនអាចនឹងបិទទ្វាររយៈពេលខ្លីចំពេលពន្ធគយរបស់អាម៉េរិកមិនប្រាកដប្រជា
ជិតពាក់កណ្តាលនៃរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ (GFT) ចំនួន ២០៣ នៅកម្ពុជាដែលត្រូវបានធ្វើការស្ទង់មតិ កំពុងមានភាពមិនប្រាកដប្រជាថាតើបន្ទាប់ពី៣ខែខាងមុខនេះ ពួកគេអាចរក្សាប្រតិបត្តិការរបស់ខ្លួនបន្តឬទេ។ នេះក៏ដោយសារតែ ភាពមិនច្បាស់លាស់នៃគោលនយោបាយរបស់សហរដ្ឋអាម៉េរិក និងទំនុកចិត្តរបស់អ្នកទិញធ្លាក់ចុះ។ ...
ម៉ៅ ស្រីពេជ្រ
https://kiripostkhmer.com/stories/cambodian-garment-factories-face-short-term-closure-amid-us-tariff-uncertainty-survey
ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន ទទួលយកសំណើជាអគ្គភ័ស្តុភារជាន់ខ្ពស់ក្នុងដំណើរទស្សនកិច្ចនៅតំបន់ព្រំដែន
អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានព្រឹទ្ធសភាបច្ចុប្បន្ន លោក ហ៊ុន សែន បានប្រកាសទទួលយកតាមសំណើរបស់មេបញ្ជាការទាំងឡាយ នូវភារកិច្ចជាអគ្គភ័ស្ដុភារជាន់ខ្ពស់ សម្រាប់កងកម្លាំងប្រដាប់អាវុធ។ ...
យ៉ាត់ ម៉ាឡៃ
https://kiripostkhmer.com/stories/senate-president-hun-sen-appointed-senior-logistics-officer-during-visit-to-border-zone
តើពលករខ្មែរនៅប្រទេសថៃអាចត្រឡប់មកកម្ពុជារកការងារល្អៗធ្វើបានឬទេ?
សំណួរថាតើពលករចំណាកស្រុកខ្មែរនៅប្រទេសថៃនឹងត្រឡប់មកផ្ទះវិញ ដើម្បីរកការងារធ្វើបានប្រសើរជាងមុន ឬប្រឈមនឹងជីវភាពរស់នៅមានភាពមិនប្រាកដប្រជា ចំពេលមានភាពតានតឹងកើនឡើងដែរឬទេ? ...
មាស មល្លិកា
https://kiripostkhmer.com/stories/can-cambodian-migrant-workers-in-thailand-return-to-good-jobs
ថៃរារាំងភ្ញៀវទេសចរមិនឱ្យចូលកម្ពុជាតាមផ្លូវគោក ខណៈទំនាស់ព្រំដែនកាន់តែតានតឹង
ប្រទេសថៃបានចាប់ផ្តើមដាក់កំហិតការធ្វើដំណើរតាមព្រំដែនគោកកាលពីថ្ងៃចន្ទម្សិលមិញ រួមមានទាំងការរារាំងភ្ញៀវទេសចរមិនឱ្យចូលមកប្រទេសកម្ពុជា ស្របពេលប្រទេសទាំងពីរកំពុងមានចំណាត់ការវាយបកទៅវិញទៅមក ជុំវិញបញ្ហាទំនាស់ព្រំដែន។ ...
បុគ្គលិកគិរីប៉ុស្តិ៍
https://kiripostkhmer.com/stories/thailand-blocks-tourists-from-entering-cambodia-as-their-border-tensions-soar
កម្ពុជាបោះជំហានដោយប្រុងប្រយ័ត្នទៅរកបទប្បញ្ញត្តិគ្រប់គ្រង AI ស្របពេលក្តីបារម្ភចំពោះបច្ចេកវិទ្យានេះកើនឡើង
កម្ពុជាកំពុងបិទបញ្ចប់ដំណើរការរៀបចំតាក់តែងយុទ្ធសាស្ត្រ AI ជាតិជាលើកដំបូង ដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រកបដោយក្រមសីលធម៌ និងតម្លាភាព ក្នុងការប្រើប្រាស់បញ្ញាសិប្បនិម្មិត ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងនៅចំពោះមុខការដែលកម្ពុជាមិនទាន់មានច្បាប់គ្រប់គ្រង ច្បាប់ការពារទិន្នន័យនៅមានកម្រិត និងកង្វះក្របខ័ណ្ឌច្បាប់ច្បាស់លាស់ ដើម្បីគាំទ្រការច្នៃប្រឌិតប្រកបដោយការទទួលខុសត្រូវ។ ...
សេង ម៉េងហេង
https://kiripostkhmer.com/stories/cambodia-moves-cautiously-towards-ai-regulation-amid-rising-concerns