ការយាយីលើអ្នកសារព័ត៌មាននៅកម្ពុជាកើនឡើងយ៉ាងខ្លាំងនៅឆ្នាំ២០២៤ ភាគច្រើនជាការគំរាមកំហែងផ្លូវច្បាប់
យោងតាមរបាយការណ៍ចុងក្រោយមួយរបស់សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ឬ CamboJA បានឱ្យដឹងថា ប្រទេសកម្ពុជាមានការកើនឡើងយ៉ាងខ្លាំងនៅក្នុងករណីយាយីអ្នកសារព័ត៌មានក្នុងឆ្នាំ២០២៤ ជាមួយនឹងការកើនឡើងគួរឱ្យកត់សម្គាល់២៨ ភាគរយសម្រាប់ករណីសរុបបើធៀបនឹងករណីដែលបានកើតឡើងកាលពីឆ្នាំ២០២៣។ …