ភ្នំពេញប៉ុស្តិ៍

ក្រុមហ៊ុន​ស៊ីងបាយអូថេក ​ប្តេជ្ញា​ដាំ​ដើមឈើ​ឲ្យ​បាន​ជាង​ ៣០ ​លាន​ដើម

ក្រុមហ៊ុន​ស៊ីងបាយអូថេក (​ខេមបូឌា​) អះអាង​ថា ចាប់ពី​ឆ្នាំ​ ២០២០ ​ដល់​ឆ្នាំ​ ២០២៣ ក្រុមហ៊ុន​នឹង​ដាំ​ឈើ​ឱ្យបាន​ជាង ៣០ ​លាន​ដើម ​នៅ​លើ​ផ្ទៃដី​ជាង ៣ ម៉ឺន​ហិកតា​ ដែល​ក្រុមហ៊ុន​ទទួលបាន​សិទ្ធិ​វិនិយោគ​ពី​រដ្ឋាភិបាល​សម្រាប់​ដាំ​ឈើ​ប្រើប្រាស់​ជា​លក្ខណៈ​ឧស្សាហកម្ម​។ លោក លូ ឈូឆាង នាយក​ប្រតិបត្តិ ក្រុមហ៊ុន​ស៊ីងបាយអូថេក និង​ជា​ប្រធាន​សមាគម​ឧស្សាហកម្ម​កែច្នៃ​ឈើ ...

ខន សាវិ
https://bit.ly/36fTo6Y

កម្ពុជា​ប្រតិកម្ម​នឹង​សេចក្តី​ថ្លែងការណ៍ UN រឿង​សវនាការ​លើ​លោក​ កឹម សុខា

ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ស្ថាន​បេសកកម្ម​អចិន្រៃ្តយ៍​កម្ពុជា ប្រចាំ​ការិយាល័យ​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺណែវ​បាន​ប្រតិកម្ម​ទៅនឹង​សេចក្ដី​ថ្លែងការណ៍​របស់​អ្នករាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ៣ ​រូប​ដែល​ថា សវនាការ លោក កឹម សុខា «​មិនមាន​គុណភាព​ដែល​អាច​ទទួល​យក​បាន​»​។ ...

នៀម ឆេង
https://bit.ly/2tp9aiw

ស្ថានភាព​គុណភាព​ខ្យល់​ បាននិង​កំពុង​វិល​មក​រក​ភាព​ល្អប្រសើរ​ឡើងវិញ

យោង​តាម​លទ្ធផល​ការអង្កេត​តាមដាន​គុណភាព​ខ្យល់​ពី​ស្ថានីយ​ត្រួតពិនិត្យ​គុណភាព​ខ្យល់​តាម​រាជធានី-ខេត្ត​ទូទាំង​ប្រទេស​កម្ពុជា​បង្ហាញ​ថា ស្ថានភាព​គុណភាព​ខ្យល់​បាននិង​កំពុង​វិល​មក​រក​ភាព​ល្អប្រសើរ​ឡើង​វិញ​ហើយ​ដែល​កំហាប់​ប៉ារ៉ាម៉ែត្រ​ភាគល្អិត​និចល PM 10 និង PM 2.5 បាន​ធ្លាក់​ចុះមក​ក្នុង​រង្វង់​ស្តង់ដា ៥០ ជា​ខ្យល់​ល្អ​ឡើងវិញ​។ នេះ ...

វ៉ន ដារ៉ា
https://bit.ly/36bRK5Y

ក្រសួង​សាធារណ​ការ ផ្ដល់​សេវា​រថយន្ត​ឆៀក​ចល័ត​ទៅ​កាន់​ខេត្ត​ ១៤

ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ចេញ​កាលវិភាគ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានជំនិះ (​ឆៀក​) ចល័ត​តាម​បណ្ដា​ខេត្ត​ចំនួន​​ ១៤ ​ដែល​គ្មាន​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​ម្ចាស់​យានយន្ត​ដែល​រស់នៅ​តាម​បណ្ដា​ខេត្ត​ទាំងនោះ​ទទួល​បាន​សេវាកម្ម​ឆៀក​យានយន្ត​របស់​ពួកគេ​តាម​កាលកំណត់ ដើម្បី ...

ឃុត សុភចរិយា
https://bit.ly/30y0Fhc

អាមេរិក​ផ្តល់​ថវិកា​ $៧៥ ០០០ ​អភិរក្ស​សម្លៀកបំពាក់​សល់​ពី​សម័យ​ខ្មែរក្រហម

សហរដ្ឋអាមេរិក​តាមរយៈ​លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​បាន​ផ្ដល់​ជំនួយ​ថវិកា​ចំនួន ៧៥ ០០០ ដុល្លារ​ ដើម្បី​អនុវត្ត​លើ​គម្រោង​អភិរក្ស​សម្លៀកបំពាក់ និង​សម្ភារ​នានា​ដែល​នៅលើ​ខ្លួន​ជនរងគ្រោះ​កាលពី​សម័យ​ខ្មែរក្រហម​ក្នុង​គោលបំណង​ថែរក្សា​ទុក​ឲ្យ​បានយូរ​អង្វែង​នៅ​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ទួលស្លែង​។ ការផ្តល់​ជំនួយ​នេះ​ធ្វើឡើង ...

សុទ្ធ គឹមសឿន
https://bit.ly/2R2cgBZ

ក្រសួងៈ អ្នកបង្ក​ឲ្យ​មាន​ភ្លើង​ឆេះ​ព្រៃ​មានទោស​ពី​ ៣ ​​ទៅ​​ ១០​​ ​ឆ្នាំ

រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បានចេញ​សេចក្ដី​ណែនាំ​មួយ​ដោយ​រំឭក​ចំពោះ​អ្នក​ដែល​បង្ក​ឲ្យ​មាន​ករណី​​ភ្លើង​ឆេះ​ព្រៃ ឬ​ព្រៃ​លិច​ទឹក​ដោយ​រំឭក​ថា ពួកគេ​នឹង​ត្រូវ​ប្រឈម​ការផ្ដន្ទាទោស​ជាប់​ពន្ធនាគារ​ពី​ ៣ ​ដល់​ ១០ ​ឆ្នាំ បន្ទាប់ពី​មាន​ឧប្បត្តិហេតុ​បែបនេះ​កើតមាន​ជា​រៀងរាល់​ឆ្នាំ​បណ្ដាល ...

ឃុត សុភចរិយា
https://bit.ly/2NynmfO

លោក អ៊ិត សំហេង​៖ ការធ្វើ​វិសោធនកម្ម​ច្បាប់​ការងារ​ គឺ​ដើម្បី​កាត់បន្ថយ​ហានិភ័យ​ចំពោះ​ការអត់​ការងារ​ធ្វើ

រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​អះអាង​ថា ការកែប្រែ​ច្បាប់​ស្ដីពី​ការងារ​ដោយ​បន្ថយ​ប្រាក់​ឈ្នួល​វេន​យប់​លុប​ចោល​ថ្ងៃ​ឈប់​សង និង​ពង្រីក​វិសាលភាព​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​​គឺ​ដើម្បី​ទាក់ទាញ​ការវិនិយោគ​ឧស្សាហកម្ម​គន្លឹះ និង​ធានាថា​ពលរដ្ឋ​កម្ពុជា​នឹងមិន​ប្រឈម​ការអត់​ការងារ​ធ្វើ​ដូច​ប្រទេស​ខ្លះ​ទេ ...

ខន សាវិ
https://bit.ly/30ulxpB

ពលរដ្ឋ​មិន​សុខចិត្ត​ចំពោះ​ការរុះរើ​តូប​លក់ដូរ​របស់​ពួកគាត់​នៅ​ឆ្នេរ​អូរត្រេះ​ និង​គ្រោង​ឡើង​មក​តវ៉ា​នៅ​ភ្នំពេញ

រដ្ឋបាល​ខេត្ដ​ព្រះសីហនុ​កាលពី​ថ្ងៃទី​ ១៥ ខែមករា បាន​រុះរើ​តូប​នៅតាម​បណ្ដោយ​ឆ្នេរ​អូរត្រេះ​ ១ និង​អូរត្រេះ​ ២ អស់ទាំង​ស្រុង​ចំនួន​ ៦២ ​តូប​ដើម្បី​រក្សា​ឆ្នេរ​នេះ​ជា​សម្បត្ដិ​សាធារណៈ​ និង​រៀបចំ​សោភណភាព​ឆ្នេរ​ឡើងវិញ ដោយ​ធ្វើឲ្យ​អាជីវករ​ម្ចាស់​តូប​ទាំងអស់​ដែល​បើក​ដំណើរការ​រយៈពេល ២០ ​ឆ្នាំ​មក​ហើយ​នោះ​សម្ដែង ...

វ៉ន ដារ៉ា
https://bit.ly/30qrYda

ពលរដ្ឋ​រងគ្រោះ​ក្នុង​ទំនាស់​ដីធ្លី ប្តឹង​ថ្នាក់ដឹកនាំ​ខេត្ត​ពី​បទ​ធ្វើ​ទារុណកម្ម​ដល់​ស្លាប់

ជនរងគ្រោះ​ពី​ការប្រើ​អំពើហិង្សា​ក្នុង​ទំនាស់​ដីធ្លី​ ៣ ​នាក់​ ក្នុង​ចំណោម​ ៥ ​នាក់​ ដែល​ជា​តំណាង​ប្រជាពលរដ្ឋ​រងគ្រោះ​វិវាទ​ដីធ្លី​ចំនួន​ ១៥០ ​គ្រួសារ​ រស់នៅ​ភូមិ​ស្លក្រាម សង្កាត់​ស្លក្រាម ស្រុក​ស្វាយចេក ខេត្ដ​បន្ទាយមានជ័យ​កាលពី​ថ្ងៃទី​ ១៤ មករា បាន​ប្ដឹង​លោក​ អ៊ុំ រាត្រី អភិបាលខេត្ដ​នេះ​ និង​បក្ខពួក​ទៅ​តុលាការ​ពី​បទ​សមគំនិត​ធ្វើ​មនុស្សឃាត និង ...

វ៉ន ដារ៉ា
https://bit.ly/35ZxrJ7

គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច​ កំពុង​ធ្វើ​សេចក្តី​ព្រាង​គោលនយោបាយ​គ្រប់គ្រង​សំរាម

គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាននិង​កំពុង​ធ្វើ​សេចក្តីព្រាង​គោលនយោបាយ​ស្តីពី «​ការគ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំជន ២០១៩-២០២៨» ដើម្បី​ដោះស្រាយ​បញ្ហា​គ្រប់គ្រង​សំរាម និង​សំណល់​រឹង​ទីប្រជុំជន​ក្នុង​ការលើកកម្ពស់​សុខភាព​សាធារណៈ​សោភណភាព​ទីប្រជុំជន និង​ការពារ​ប្រព័ន្ធ​អេកូឡូស៊ី​។ ...

វ៉ន ដារ៉ា
https://bit.ly/2QV39To

រដ្ឋមន្ត្រី​បរិស្ថាន​ ស្វាគមន៍​បំណង​វិនិយោគ​​ការគ្រប់គ្រង​សំណល់​ពី​ប្រទេស​ ម៉ាឡេស៊ី

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់ បានប្រកាស​ស្វាគមន៍​ចំពោះ​ប្រទេស​ម៉ាឡេស៊ី​ដែល​មាន​បំណង​ឱ្យ​អ្នកវិនិយោគ​របស់​ខ្លួន​មក​វិនិយោគ​លើ​ការគ្រប់គ្រង​សំណល់ និង​ការរៀបចំ​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​នៅ​ទីក្រុង​មួយ​ចំនួន​នៅ​កម្ពុជា​។ ការប្រកាស​ស្វាគមន៍​បែប​នេះ​ធ្វើឡើង ខណៈ​លោក សាយ សំអាល់ ជួប​ជាមួយ​ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ប្រទេស​ម៉ាឡេស៊ី​ប្រចាំ ...

រី សុចាន់
https://bit.ly/3892dAx

សាលាដំបូង​រាជធានី​បើកសវនាការ​សំណុំរឿង​លោក​ កឹម សុខា ពីបទ​ «​សន្ទិដ្ឋភាព​ជាមួយ​បរទេស​»

សាលាដំបូង​រាជធានី​ភ្នំពេញពេញ​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​បាន​ចាប់ផ្តើម​បើកសវនាការ​សំណុំរឿង​លោក កឹម សុខា ក្រោម​ការចោទប្រកាន់​ពីបទ «​សន្ទិដ្ឋភាព​ជាមួយ​បរទេស​» ដោយ​តុលាការ​បាន​ចាក់​បញ្ចាំង​ឃ្លីប​វីដេអូ​ដាក់បន្ទុក​រយៈពេល​ ២ ​នាទី​តែ​លោក​ កឹម សុខា បាន​បដិសេធ​ការចោទប្រកាន់ និង​ដាក់​ភ័ស្តុតាង​ថ្មី​។ លោក កឹម សុខា ត្រូវបាន​ចាប់ខ្លួន​កាលពី​ខែកញ្ញា ឆ្នាំ​ ២០១៧ ហើយ​ត្រូវបាន​ចោទប្រកាន់​ពី​បទ ...

នៀម ឆេង
https://bit.ly/2QZXtYy

នាយករដ្ឋមន្ត្រី​ឲ្យ​​មន្ត្រី​ចាត់ទុក​អ្នកកាសែត ​ជា​ដៃគូ​​ដែល​មិនអាច​ខ្វះ​បាន

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ថ្លែង​ជា​សាធារណៈ ដោយ​សរសើរ​ដល់​រដ្ឋមន្ត្រី​ ៣ ​រូប​ ដែល​បានបង្ហាញ​នូវ​កាយវិការ​ស្និទ្ធស្នាល​ និង​បាន​ធ្វើការ​ឆ្លើយតប​ដោយផ្ទាល់​ទៅកាន់​រាល់​សំណួរ​របស់​អ្នកកាសែត​ដែល​បាន​តាម​យក​ព័ត៌មាន​ទៅដល់​ទីតាំង​។ ទន្ទឹម​គ្នា​នេះដែរ​ក៏បាន​ជំរុញ​ដល់​មន្ត្រី​របស់​លោក​ដូចជា​រដ្ឋមន្ត្រី និង​អភិបាលខេត្ត ...

ម៉ិច ដារ៉ា
https://bit.ly/2tcWtas

លោកនាយក​រដ្ឋមន្ត្រី​ឲ្យ​បង្កើត​លេខាធិការដ្ឋាន​ ជួយ​ដល់​គ្រោះមហន្តរាយ

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជា​ឲ្យ​ក្រសួង ស្ថាប័ន​នីមួយៗ​បង្កើត​លេខាធិការដ្ឋាន​គ្រប់គ្រង​គ្រោះមហន្តរាយ​ដើម្បី​សម្របសម្រួល និង​ប្រាស្រ័យ​ទាក់ទង​ជាប្រចាំ​ជាមួយ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ខណៈ​ស្ថាប័ន​នេះ​ស្នើ​ទាហាន​ ១ ០០០ ​នាក់​ ដើម្បី​ហ្វឹកហ្វឺន​ពី​វិធី​ជួយ​សង្គ្រោះ​នៅពេល​មាន​គ្រោះ​មហន្តរាយ​ជាយថាហេតុ​។ សារាចរ​ដែល​ចុះហត្ថលេខា​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី ...

ឡុង គីមម៉ារីតា
https://bit.ly/2uKNtJN

កម្ពុជា​កំពុង​ស្វែងរក​ការផ្គត់ផ្គង់​ទំនិញ​ ទៅក្នុង​ផ្សារ​ទំនើប​ធំៗ​របស់​ថៃ

ប្រទេស​កម្ពុជា​កំពុង​ស្វែងរក​ការគាំទ្រ​ពី Siam Piwat Company Limited ជា​ក្រុមហ៊ុន​ពហុ​ផលិតផល​របស់​ថៃ ដើម្បី​បង្ហាញ​ផលិតផល​ដែល​ផលិត​នៅក្នុង​ស្រុក​នៅក្នុង​ផ្សារ​ទំនើប​ល្បីឈ្មោះ​ ២ ​របស់​ពួកគេ​គឺ ICONSIAM និង Siam Paragon ជា​កិច្ចខិតខំ​ប្រឹងប្រែង​មួយ​ដើម្បី​បង្កើន​ផលិតផល​ក្នុងស្រុក និង​ជួយ​កាត់បន្ថយ​អតុល្យភាព​ពាណិជ្ជកម្ម​ជាមួយ​ប្រទេសជិតខាង​អាស៊ាន​របស់ខ្លួន​។ ...

ម៉ៃ គុណមករា
https://bit.ly/2tmUJeH

ការប្រើ​បច្ចេកវិទ្យា​ក្នុង​វិស័យ​កាត់ដេរ ​ជំរុញ​ផលិតភាព

ខណៈ​ពិភពលោក​បាន​ឈានដល់​បដិវត្តន៍​ឧស្សាហកម្ម ៤.០ ការប្រើប្រាស់​បច្ចេកវិទ្យា​ថ្មីៗ​នៅក្នុង​វិស័យ​វាយនភណ្ឌ គឺ​ពិតជា​មាន​ភាពចាំបាច់​ណាស់​ដោយ​វា​មិន​ត្រឹមតែ​ជួយ​កាត់បន្ថយ​ពេលវេលា និង​ថវិកា​ប៉ុណ្ណោះ​ទេ តែ​វា​ថែម​ជួយ​ធ្វើ​ឲ្យ​ផលិតផល​មានគុណភាព​ល្អ​ថែមទៀត​។ ...

ហ៊ឹន ពិសី
https://bit.ly/3addamw

គម្រោង​ព្រលានយន្តហោះ​ថ្មី ​នឹង​សាងសង់​ដោយ​ក្រុមហ៊ុន​ចិន

ក្រុមហ៊ុន Cambodia Airport Investment Co., Ltd បាន​ឲ្យ​ដឹងថា ខ្លួន​បានផ្ដល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​សាងសង់​គ្រប់គ្រង​ដោយ​វិនិយោគិន​ចិន​សម្រាប់​គម្រោង​សាងសង់​ព្រលានយន្តហោះ​អន្តរជាតិ​ថ្មី​តម្លៃ​ជាង​ ១,៥ ​ពាន់​លាន​ដុល្លារ​នៅ​ទីក្រុង​ភ្នំពេញ​។ ...

ម៉ៃ គុណមករា
https://bit.ly/2tiUq4v

ការចុះបញ្ជី​ទាក់ទង​នឹង​ការថែទាំ​សុខភាព​មាន​ជាង​ ១ ​ម៉ឺន​សហគ្រាស ខណៈ​រដ្ឋមន្ត្រី​ការងារ​ជំរុញ​បន្ថែម​លើ​ផ្នែក​សោធន

​គិត​ត្រឹម​ឆ្នាំ​ ២០១៩ ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ (​បសស​) ​បាន​ចុះបញ្ជី​សហគ្រាស​ជាង​ ១ ​ម៉ឺន​ស្ថាប័ន​ ដែល​​ទាក់ទង​នឹង​ការថែទាំ​សុខភាព​ដែលមាន​សមាជិក​ជាង​ ១ ​លាន​ ៧ ​សែន​នាក់ បាន​ប្រើប្រាស់​របប​សន្តិសុខ​សង្គម​ផ្នែក​ហានិភ័យ​ការងារ និង​ផ្នែក​ថែទាំ​សុខភាព ប៉ុន្តែ​លោក អ៊ិត សំហេង រដ្ឋមន្ត្រី ...

ឡុង គីមម៉ារីតា
https://bit.ly/2QUNnbq

រដ្ឋបាល​ស្រុក​បន្ទាយ​ស្រី​ផ្អាក​អាជីវកម្ម​បូម​ខ្សាច់​ បន្ទាប់ពី​បង្ក​ផល​ប៉ះពាល់​ដល់​​ពលរដ្ឋ

ដ្ឋបាល​ស្រុក​បន្ទាយស្រី​កាលពី​ថ្ងៃ​ទី​ ១៣ ​ខែ​​​មករា​ បាន​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​អាជីវកម្ម​បូម​ខ្សាច់​ទាំងអស់​ក្នុង​ស្រុក​នេះ​ក្រោយពី​ពិនិត្យ​ឃើញ​ការដ្ឋាន​​​​​មួយ​ចំនួន​មិន​មាន​ច្បាប់​អនុញ្ញាត​ និង​មួយ​ចំនួន​អនុវត្ដ​ផ្ទុយ​ពី​គោលការណ៍​ច្បាប់ ...

វ៉ន ដារ៉ា
https://bit.ly/2tiOSXK

ការព្យាករ​បង្ហាញ​​ថា​រដូវប្រាំង​ និង​​ដើម​រដូវវស្សា​ឆ្នាំ​​នេះ ល្អ​ជាង​មុន​

ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​បានបង្ហាញ​លទ្ធផល​បាន​ពី​ការព្យាករ​អាកាសធាតុ​របស់ខ្លួន​ដោយ​ផ្នែក​លើ​បាតុភូត​ ENSO ​ថា អាកាសធាតុ​នៅ​កម្ពុជា​នា​រដូវប្រាំង និង​ដើមរដូវវស្សា​ក្នុង​ឆ្នាំ​ ២០២០ នេះ​​មាន​លក្ខណៈ​ល្អប្រសើរ​ជាង​ឆ្នាំមុន ខណៈ​ដែល​បាតុភូត​នេះ​នឹង​គ្របដណ្ដប់​មកលើ​ប្រទេស​កម្ពុជា​អំណោយផល​ជាង​ឆ្នាំមុន​។ កាលពី​ថ្ងៃ​ទី ១៣ ខែ ...

ឃុត សុភចរិយា
https://www.phnompenhpost.com/national/ministry-forecasts-favourable-dry-early-rainy-season-weather

សហគមន៍​បំបួស​ដើមឈើ​ បំផុសគំនិត​ថែរក្សា​ព្រៃ​សេសសល់

ក្រុម​បណ្ដាញ​សហគមន៍​ព្រៃ​ព្រះរកា និង​ព្រះសង្ឃ​ចំនួន​ ១៣២ ​នាក់​/​អង្គ​មកពី​ស្រុក​ចំនួន​ ៣ ​ក្នុង​ខេត្តព្រះវិហារ​បាន​រៀបចំ​ពិធី​បែប​សាសនា​បំបួស​ដើមឈើ​រាប់ពាន់​ដើម​នៅ​កណ្ដាល​ព្រៃ​ព្រះរកា​កាលពី​ថ្ងៃទី​ ១០-១២ ខែមករា ដើម្បី​រំឭក​គុណ​អ្នក​បូជាជីវិត​ក្នុងការ​ការពារ​ព្រៃឈើ ព្រមទាំង​បំផុស​ស្មារតី​ឲ្យ​មាន​កិច្ចសហការ ...

សុទ្ធ គឹមសឿន
https://bit.ly/2No8IaQ

ជនជាតិ​សុំ​អាជ្ញាធរ​ស្រាវជ្រាវ​ដី​ត្រូវគេ​រំលោភ​ ក្នុង​ដែនជម្រក​សត្វព្រៃ

សហគមន៍​ជនជាតិដើម​ព្នង​នៅ​ឃុំ​ប៊ូស្រា​បានស្នើ​សុំ​ឲ្យ​សាលា​ស្រុក​ពេជ្រាដា ស្រាវជ្រាវ​ទីតាំង​ដី​ជាច្រើន​កន្លែង​ស្ថិតក្នុង​ដែនជម្រក​សត្វព្រៃ​ភ្នំ​ណាមលៀរ ដោយ​ពួកគេ​បាន​សង្ស័យថា​ដីព្រៃ​អភិរក្ស​ទាំងនោះ​ត្រូវបាន​ធ្វើ​ប្លង់​រំលោភ​កាន់កាប់​ជា​កម្មសិទ្ធិឯកជន​អស់​ប្រហែល​ជាច្រើន​រយ​ហិកតា​។ ទោះយ៉ាងណា​ក៏ដោយ​មន្ត្រី​អះអាងថា ប្រសិនបើ​ដី​ទាំងនោះ ...

ខន សាវិ
https://bit.ly/2FWbC2h

ពលរដ្ឋ​ជាង​ ៧០០ ​នាក់ មក​ទាមទារ​ក្រសួង​​ដែនដី​រក​ដំណោះស្រាយ​ដីធ្លី​ឲ្យ​បាន​ឆាប់

អ្នកមាន​ជម្លោះដីធ្លី​ជាង​ ៧០០ ​នាក់​ មកពី​តំបន់​ផ្សេង​គ្នា​ក្នុង​ខេត្ត​ចំនួន​ ៤ ​កាលពី​ម្សិលមិញ​បាន​ប្រមូលផ្តុំ​គ្នា​តវ៉ា​នៅ​មុខ​ក្រសួង​រៀបចំ​ដែនដី នគរូបនីកម្ម និង​សំណង់ ដើម្បី​ទាមទារ​ឲ្យ​មានការ​ពន្លឿន​ការដោះស្រាយ​ជម្លោះដីធ្លី​របស់​ពួកគេ ក្រោយពី​ក្រសួង​នេះ​បាន​សម្រេច​​បង្វែរ​សំណុំរឿង​ទាំងនេះ​ទៅ​​ឲ្យ​អាជ្ញាធរ ...

ឡុង គីមម៉ារីតា
https://bit.ly/2NnimdM

សេវា​ធ្វើដំណើរ​តាម​កាណូត​ គឺ​ហាក់​មិន​បង្ហាញ​ពី​សញ្ញា​វិជ្ជមាន

ចំនួន​ភ្ញៀវ​ធ្វើដំណើរ​តាម​កាណូត​សាធារណៈ​បាន​ធ្លាក់ចុះ​ប្រមាណ​ ៥ ​ភាគរយ​ នា​ដើមឆ្នាំ​ ២០២០ នេះ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន បើទោះបី​រដ្ឋាភិបាល​បានប្រកាស​បន្ត​មិន​យកប្រាក់​ពី​កម្មករ​រហូតដល់​ដើមខែ​កញ្ញា ឆ្នាំ​ ២០២១ ក៏ដោយ​។ នេះ​បើតាម​ថ្នាក់ដឹកនាំ​នៃ​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រាជធានី​ភ្នំពេញ​។ ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ សាលា ...

ហ៊ឹន ពិសី
https://bit.ly/2Tn6ixc

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

YRcMj
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!