ភ្នំពេញប៉ុស្តិ៍
ស្នងការដែលធ្វើការស៊ើបអង្កេត រឿងមន្ត្រីពាក់ព័ន្ធនឹងការរកស៊ីឈើ ត្រូវដកចេញ
ស្នងការនគរបាលខេត្តមណ្ឌលគិរីត្រូវបានដកចេញពីតំណែងមិនដល់ពីរសប្តាហ៍ បន្ទាប់ពីស្នងការរូបនេះបានដឹកនាំការស៊ើបអង្កេតទៅលើមន្ត្រីយោធា និងមន្ត្រីនគរបាលដែលត្រូវបានចោទប្រកាន់ថាពាក់ព័ន្ធនៅក្នុងការរត់ពន្ធឈើខុសច្បាប់ទៅកាន់ប្រទេសវៀតណាម។ ...
ម៉ិច ដារ៉ា and Erin Handley
http://bit.ly/2sKLeQh
ក្រសួងនិងភាគីពាក់ព័ន្ធពិភាក្សាបញ្ហាប្រឈម នៃវិស័យកសិកម្ម
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) កាលពីម្សិលមិញ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់មួយស្តីពី «គន្លងថ្មីនៃកំណើនវិស័យកសិកម្មកម្ពុជា» ដែលប្រមូលផ្តុំដោយភាគីពាក់ព័ន្ធជាច្រើនក្នុងវិស័យកសិកម្មដើម្បីឲ្យពួកគេលើកឡើងពីបញ្ហាប្រឈមកំពុងជួបប្រទះក្នុងវិស័យកសិកម្ម ដើម្បីក្រសួងត្រៀម ...
ហ៊ គីមសាយ
http://bit.ly/2sKvfSe
ក្រុមការងារពិនិត្យការនាំចូលជ្រូក ត្រូវរំលាយចោល
ក្រុមការងារវិស័យឯកជន ដែលត្រូវបានបង្កើតឡើងដោយអ្នកពាក់ព័ន្ធនឹងផលិតកម្មជ្រូក ក្នុងគោលបំណងទប់ស្កាត់ការនាំចូលជ្រូកដោយខុសច្បាប់មកទីផ្សារកម្ពុជា ត្រូវបានរំលាយចោលវិញហើយ ដោយសារក្រសួងកសិកម្មអះអាងថា ក្រុមការងារនេះគ្មានភារកិច្ចត្រួតពិនិត្យលើការងារនេះ ...
ចេង សុខហ័ង
http://bit.ly/2tOSb7z
ក្រសួងឲ្យសង្គមស៊ីវិលគោរពច្បាប់ និងព្រមានចាត់វិធានការ
ក្រសួងមហាផ្ទៃកាលពីម្សិលមិញ ជូនដំណឹងឲ្យសមាគម និងអង្គការក្រៅរដ្ឋាភិបាលចូលរួមអនុវត្តច្បាប់ជាអ្វីដែលក្រសួងថាដើម្បីលើកកម្ពស់នីតិរដ្ឋនៅកម្ពុជា និងបានព្រមានចាត់វិធានការចំពោះករណីមិនព្រមបំពេញតាមលក្ខខណ្ឌច្បាប់ ពិសេសត្រង់មាត្រាទី ១០ និងទី ...
Erin Handley
http://www.phnompenhpost.com/national/election-monitors-get-warning-over-law-neutrality
ប្រទះឃើញពង ទាព្រៃស្លាប ស ១ សម្បុក
សម្បុកសត្វទាព្រៃស្លាបស ដែលមានពងចំនួន ៧ គ្រាប់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញហើយបានជូនដំណឹងដល់មន្ត្រីអភិរក្ស ដែលនេះគឺជាលើកទីមួយហើយដែលគេប្រទះឃើញប្រភេទសត្វព្រៃដ៏កម្រនៅក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ។ ...
ទូច សុខា
http://bit.ly/2souGhs
មន្ត្រីលក់ដីរដ្ឋ ត្រូវបានដោះលែងពីគុកហើយ
ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តព្រះវិហារ និងប្រធានការិយាល័យក្នុងមន្ទីរនេះដែលជាប់ពន្ធនាគាររឿងលក់ដីរដ្ឋយកប្រាក់ចែកមន្ត្រីក្រោមឱវាទត្រូវបានដោះលែងចេញពីពន្ធនាគារហើយកាលពីរសៀលថ្ងៃម្សិលមិញ ក្រោយពេលតុលាការប្រកាសសាលក្រមផ្តន្ទាទោសដាក់ពន្ធនាគារពួកគាត់ទាំង ២ នាក់កំណត់ ២ ...
នៀម ឆេង
http://bit.ly/2sKm5VH
ស្លាប់ ២ របួស ៨ នាក់ដោយសារគ្រោះធម្មជាតិ
យ៉ាងហោចណាស់បុរស ២ នាក់បានស្លាប់ និង ៨ នាក់រងរបួសដោយសារភ្លៀងខ្យល់ និងផ្គររន្ទះនៅខេត្ត-ក្រុងចំនួន ៣ កាលពីថ្ងៃអាទិត្យ។ នេះបើតាមមន្ត្រីនគរបាលមូលដ្ឋានពីម្សិលមិញ។ ...
ឃុត សុភចរិយា
http://bit.ly/2tDQgCi
មេធាវីថា ការបញ្ចប់នីតិវិធីប្រឆាំងកូនក្ដីជាជម្រើសល្អ
មេធាវីការពារក្តីលោក មាស មុត បានថ្លែងថាការបញ្ចប់នីតិវិធីប្រឆាំងនឹងអតីតមេបញ្ជាការកងទ័ពជើងទឹកខ្មែរក្រហមជាជម្រើសស្របច្បាប់មួយប្រសិនបើមិនអាចរកថវិកាជំនុំជម្រះបាន។ ...
Erin Handley
http://bit.ly/2tbSuYN
ការស្តារប្រព័ន្ធលូបង្ហូរទឹកចំពេលទីក្រុងមានភ្លៀង
យោងតាមសេចក្តីប្រកាសមួយដែលធ្វើឡើងដោយក្រសួងធនធានទឹកនិងឧត្តុនិយមកាលពីសប្ដាហ៍មុនបានឱ្យដឹងថាកម្ពុជានឹងមានភ្លៀងធ្លាក់ខ្លាំងជាងឆ្នាំមុនៗ ក្នុងរដូវវស្សាដែលត្រូវបានគេរំពឹងថានឹងបញ្ចប់នៅខែធ្នូនៅតាមតំបន់ទំនាបនិងតំបន់ទំនាបកណ្តាល។ ...
Jovina Chua និង ឃុត សុភចរិយា
http://www.phnompenhpost.com/national/drainage-upgrades-come-amid-rains-city
ក្រុមហ៊ុនចិនពីរ សហការគ្នាលើការអភិវឌ្ឍក្នុងតំបន់សេដ្ឋកិច្ចពិសេស
ក្រុមហ៊ុនចិនដែលនៅពីក្រោយគម្រោងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស កសិឧស្សាហកម្មតម្លៃ ២ ពាន់លានដុល្លារបានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុនមកពីប្រទេសចិនផ្សេងទៀតកាលពីថ្ងៃអាទិត្យ ដើម្បីវិនិយោគលើរោងចក្រកែច្នៃម្រេច និងម្ទេសក្នុងតំបន់សេដ្ឋកិច្ចពិសេស ...
ចេង សុខហ័ង
http://bit.ly/2sGNfgj
ច្រកក្រៅផ្លូវការទៅកាន់ប្រទេសថៃត្រូវបានបិទ
រដ្ឋាភិបាលកម្ពុជាបានបិទច្រកព្រំដែនក្រៅផ្លូវការទាំងស្រុងនៅខេត្តបន្ទាយមានជ័យនិងខេត្តបាត់ដំបងក្នុងការឆ្លើយតបយ៉ាងច្បាស់ទៅនឹងច្បាប់របស់ប្រទេសថៃដែលដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹងលើកម្មករចំណាកស្រុក។ ...
យុន ស៊ីនាថ និង Leonie Kijewski
http://www.phnompenhpost.com/national/unofficial-crossings-thailand-closed
អាជ្ញាធរភូមិប្តឹងឧត្តមសេនីយ៍រឿងវាយពលរដ្ឋសន្លប់
លោក ម៉ុត មន មេភូមិថ្នល់កែង និងលោក ឡុង ប៊ុនថេងអនុភូមិអូរតាម៉េងបានដាក់ពាក្យប្តឹងឈ្មោះ ដួង ស៊ីណា ជាមន្ត្រីយោធា ពាក់ផ្កាយមួយម្នាក់ ដោយចោទថា មន្ត្រីយោធារូបនេះបាននាំកងកម្លាំងប្រដាប់អាវុធ ទៅវាយដំលើរូបលោកទាំងពីរ និងប្រជាពលរដ្ឋពីរនាក់រហូតដល់សន្លប់ នៅបញ្ជាការកងរាជអាវុធហត្ថស្រុកអន្លង់វវែង កាលពីរសៀលថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០១៧។ ...
សុទ្ធ គឹមសឿន
http://bit.ly/2sAGlOm
អ្នកនៅប៊ុលឌិងមិនទាន់ចេញអស់ដោយសារតម្លៃមិនឯកភាព
មន្ត្រីក្រសួងម្នាក់បានឲ្យដឹងថា ពលរដ្ឋប្រមាណ១៥គ្រួសារនៅមិនទាន់យល់ព្រមលក់ផ្ទះរបស់ពួកគេនៅឡើយទេ ដោយនៅទាមទារតម្លៃខ្ពស់ជាងមុន ខណៈជាង៤៣០គ្រួសារក្នុងចំណោម៤៦៩គ្រួសារដែលរស់នៅអគារប៊ុលឌិងសបានផ្លាស់ចេញអស់ហើយនោះ។ ...
នៀម ឆេង
http://bit.ly/2sAvwMj
ចំណូលពីអង្គរកើនដល់$៥២លាននៅឆមាសទី១
ចំនួនភ្ញៀវទេសចរចូលទស្សនារមណីយដ្ឋានអង្គរ នៅតែរក្សាបានកំណើននៅឆមាសទីមួយឆ្នាំនេះទោះបីមានការដំឡើងថ្លៃសំបុត្រជិតពីរដងក៏ដោយ ដែលកំណើននេះបានផ្តល់ចំណូលពីការលក់សំបុត្រចូលអង្គរសរុបជាង៥២លានដុល្លារក្នុងរយៈពេល៦ខែនេះ។ ...
ហ៊ គីមសាយ
http://bit.ly/2sGYJAg
អាជ្ញាធរគ្រោងបង្កើត គណៈកម្មការរុះរើសំណង់នៅក្នុងតំបន់អង្គរ
អាជ្ញាធរអប្សរា និងអាជ្ញាធរខេត្តសៀមរាបនឹងបង្កើតក្រុមការងារចម្រុះមួយដើម្បីពិនិត្យលើការរុះរើសំណង់ដែលអាជ្ញាធរហៅថាខុសច្បាប់ក្នុងតំបន់អាជ្ញាធរអប្សរាជាអ្វីដែលថាដើម្បីទប់ស្កាត់ហានិភ័យដែលអាចកើតមានចំពោះបេតិកភណ្ឌអង្គរ។ ...
ទូច សុខា
http://bit.ly/2shhnzg
ក្រុមហ៊ុនចិនគ្រោងវិនិយោគលើឃ្លាំងស្តុកដ៏ធំនៅកម្ពុជា
ក្រុមហ៊ុនចិននឹងវិនិយោគរួមគ្នាជាមួយក្រុមហ៊ុន Soma Group ក្នុងការបង្កើតឃ្លាំងស្តុកស្រូវដ៏ធំមួយនៅក្នុងប្រទេសកម្ពុជាដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែងក្នុងការជំរុញការនាំចេញអង្កររបស់កម្ពុជា។ ...
ចេង សុខហ័ង
http://bit.ly/2tCdEQx
ទូកបូមខ្សាច់ត្រូវបានប្រទះឃើញនៅកោះកុង
កាលពីម្សិលមិញ សកម្មជន និងអ្នកភូមិបាននិយាយថា ពួកគេបានបានប្រទះឃើញទូកបូមខ្សាច់នៅលើឆ្នេរសមុទ្រកោះកុងដែលនាំឱ្យមានការភ័យខ្លាចថានឹងមានការចាប់ផ្តើមប្រតិបត្តិការបូមខ្សាច់ ទោះបីជាមានការហាមឃាត់ការនាំចេញខ្សាច់ពីក្រុមហ៊ុនដែលកំពុងប្រតិបត្តិការនៅតំបន់ឆ្នេរក៏ដោយ។ ...
យុន ស៊ីនាថ និង Leonie Kijewski
http://www.phnompenhpost.com/national/dredging-boats-spotted-koh-kong
បុរស ៣ នាក់ត្រូវបានបញ្ជូនទៅតុលាការរឿងដឹកឈើខុសច្បាប់
សមត្ថកិច្ចរដ្ឋបាលព្រៃឈើខេត្តកំពង់ធំកាលពីម្សិលមិញបានបញ្ជូនខ្លួនបុរស ៣ នាក់ដែលជាប់ជនសង្ស័យក្នុងករណីដឹកជញ្ជូនឈើប្រណីតខុសច្បាប់ជាង ១៦ តោនទៅកាន់តុលាការខេត្តបន្ទាប់ពីឃាត់ខ្លួនកាលពីថ្ងៃសៅរ៍។ ...
ឃុត សុភចរិយា
http://bit.ly/2tGFoUO
ពលរដ្ឋចោទអាជ្ញាធរថា មិនទទួលស្គាល់ខ្លួនជាអ្នកនៅក្នុងមូលដ្ឋាន
ពលរដ្ឋ ១៥ នាក់មកពីខេត្តសៀមរាបតំណាងឲ្យ ២០ គ្រួសារដែលមានជម្លោះដីធ្លីនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាមបានចោទអាជ្ញាធរថាមិនទទួលស្គាល់ពួកគាត់ជាអ្នករស់នៅក្នុងមូលដ្ឋាន និងបានរើសអើងចំពោះការជួយដោះស្រាយទំនាស់ដីធ្លី ប៉ុន្ដែអាជ្ញាធរថាពួកគាត់មិនដឹងមកពី ...
សុទ្ធ គឹមសឿន
http://bit.ly/2ugbP9Q
គ្រោះថ្នាក់ចរាចរណ៍សម្លាប់មនុស្សអស់ជាង ៩០០ នាក់
យ៉ាងហោចណាស់មានមនុស្សរហូតដល់ ៩១៩ នាក់បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅក្នុងរយៈពេល ៦ ខែ ដើមឆ្នាំ ២០១៧ នេះគឺមានការកើនឡើងបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ...
ទូច សុខា
http://bit.ly/2sCMd4S
អាជ្ញាធរថៃនៅតែបន្តចាប់បញ្ជូនពលករខ្មែរដែលកំពុងធ្វើការក្នុងប្រទេសថៃដោយខុសច្បាប់មកស្រុកវិញ
ពលករខ្មែរដែលធ្វើការនៅប្រទេសថៃដោយខុសច្បាប់ប្រមាណជាជិតមួយពាន់នាក់ត្រូវបានក្រុមមានសមត្ថកិច្ចថៃចាប់បញ្ជូនមកកម្ពុជាវិញបន្ថែមទៀតកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ក្រោយពីរដ្ឋាភិបាលថៃបានកែសម្រួលព្រះរាជក្រឹត្យស្ដីអំពីការគ្រប់គ្រងការធ្វើការ ...
យុន ស៊ីនាថ និង Leonie Kijewski
http://bit.ly/2ufCNOy
Emirates បានចាប់កម្ពុជាជាទីផ្សារថ្មីរបស់ខ្លួន
ជើងហោះហើរដឹកអ្នកដំណើរប្រចាំថ្ងៃជាលើកដំបូងរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates Airlines ដែលតភ្ជាប់ទីក្រុងភ្នំពេញទៅទីក្រុង ឌូបៃ ដោយមានការឈប់សំចតនៅទីក្រុងយ៉ាំងហ្គោនបានចាប់ផ្ដើមកាលពីថ្ងៃសៅរ៍មុន។ ...
Kali Kotoski
http://bit.ly/2sAqpM0
អាកាសចរណ៍តម្លៃទាបម៉ាឡេស៊ីហោះត្រង់មកកម្ពុជា
Malindo Air ដែលជាក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបរបស់ប្រទេសម៉ាឡេស៊ីនឹងចាប់ផ្ដើមដំណើរការជើងហោះហើរប្រចាំថ្ងៃពីទីក្រុងគូឡាឡាំពួរមកទីក្រុងភ្នំពេញពីថ្ងៃទី ១ ខែសីហាជាមួយនឹងការចាប់ផ្ដើមតម្លៃសំបុត្រ ១៨១ ដុល្លារ។ នេះបើយោងតាមសេចក្ដីប្រកាសនៅលើគេហទំព័រ ...
Kali Kotoski
http://bit.ly/2sXFt4I
TRC ឲ្យក្រុមហ៊ុនទូរស័ព្ទពិនិត្យបញ្ហាកាត់លុយអ្នកប្រើ
និយតករទូរគមនាគមន៍កម្ពុជាបានចេញសេចក្ដីប្រកាសដល់ក្រុមហ៊ុនទូរស័ព្ទក្នុងការត្រួតពិនិត្យលើបញ្ហាទាក់ទងទៅនឹងតម្លៃសេវា បន្ទាប់ពីអ្នកប្រើប្រាស់បានការត្អូញត្អែរពីគិតតម្លៃបន្ថែមពីក្រុមហ៊ុនទូរស័ព្ទទៅលើសេវាផ្សេងៗដែលភាគច្រើនអតិថិជនមិនបានដឹង។ ...
ចេង សុខហ័ង
http://bit.ly/2tvUjkO