ភ្នំពេញប៉ុស្តិ៍

មាន​ការ​ជជែក​ពី​គោលនយោបាយ​ថ្មី​របស់ ICC

ឯកសារគោលនយោបាយថ្មីមួយរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បានបង្កឲ្យមានការជជែកវែកញែកអំពីថាតើតុលាការនេះនឹងចាប់ផ្តើមការស៊ើបអង្កេតទៅលើការរំលោភយកដីធ្លីក្នុងប្រទេសកម្ពុជាឬអត់។ ឯកសារដែលចេញកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនដោយតុលាការ ICC នេះបាននិយាយថាតុលាការនឹងផ្លាស់ប្តូរការផ្តោតរបស់ខ្លួនទៅលើឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងការបំផ្លាញបរិស្ថាន និងការរំលោភយកដីធ្លីដោយខុសច្បាប់។ ...

Cristina Maza
http://bit.ly/2cjcIc0

សម្រាប់​រថយន្ត​ស្លាក​​នគរបាល អត់​ពន្ធ អត់​បញ្ហា!

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើបញ្ឈប់ការចង់ប្រមូលពន្ធពីរថយន្តពាក់ស្លាកលេខនគរបាលចំនួន ៤៧០ គ្រឿងដោយក្រសួងហិរញ្ញវត្ថុ និងបានផ្តល់នូវការលើកលែងពន្ធទៅលើរថយន្តទាំងនោះវិញ តាមសំណើររបស់ក្រសួងមហាផ្ទៃ។ ...

ម៉ិច ដារ៉ា
http://bit.ly/2cxgjzs

មណ្ឌល​ព្រៃស្ពឺ​នៅ​តែ​រង​ការ​រិះគន់

អ្នកស្រី ងូយ មុំ បីកូនអាយុ ២ ឆ្នាំនៅក្នុងដៃរបស់អ្នកស្រីខណៈអ្នកស្រីរង់ចាំនៅទ្វារមជ្ឈមណ្ឌលព្រៃស្ពឺកាលពីចុងសប្តាហ៍មុន។ ស្រ្តីអាយុ ៣៤ ឆ្នាំគឺទៅទីនោះដើម្បីសួរសុខទុក្ខប្តីអ្នកស្រីដែលជាអ្នករើសអេតចាយដូចអ្នកស្រីដែរដែលត្រូវបានអាជ្ញាធរចាប់ខ្លួនខណៈគាត់កំពុងរើសអេតចាយជាមួយកូនប្រុសវ័យក្មេងរបស់គាត់។ ...

គង់ មេត្ដា
http://bit.ly/2d13Rsy

កសិករ​នៅ​ខេត្ត​បាត់ដំបង ​ចាក់​ស្រូវ​ចោល​តាម​ផ្លូវ​ជាតិ​លេខ ៥ តវ៉ា​នឹង​តម្លៃ​ចុះ​ថោក

ប្រជាកសិករនៅស្រុកសង្កែ ខេត្តបាត់ដំបងជិត ២០០០ នាក់កាលពីម្សិលមិញបានផ្ទុះការតវ៉ាដោយនាំគ្នាដឹកស្រូវមកចាក់ចោលនៅលើផ្លូវជាតិលេខ ៥ បន្ទាប់ពីតម្លៃស្រូវធ្លាក់ចុះយ៉ាងគំហុកនាពេលថ្មីៗនេះដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពពួកគេខណៈមន្ត្រីរដ្ឋាភិបាលព្រមានអ្នកដែលយកបញ្ហាស្រូវធ្លាក់ថ្លៃបង្កភាពចលាចលថានឹងទទួលខុសត្រូវចំពោះមុខច្បាប់ស្របពេលដែលរដ្ឋាភិបាលកំពុងបញ្ចេញថវិកា ២៧ លានដុល្លារដោះស្រាយបញ្ហានេះ។ ...

ឡាយ សាមាន
http://bit.ly/2ch24hc

បក្ស​ប្រឆាំង​មិន​សុខ​ចិត្ត​នឹង​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​និយាយ​ខ្មែរ​មិន​ច្បាស់

គណបក្សសង្គ្រោះជាតិគ្រោងនឹងស្នើទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ដើម្បីធ្វើការស៊ើបអង្កេតទៅនឹងបញ្ហាសញ្ជាតិរបស់ប្រជាពលរដ្ឋជាង ៤០០ នាក់ដែលថ្មីៗនេះពួកគាត់បានចុះឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតតាមប្រព័ន្ធឌីជីថលថ្មី។ ...

ប៊ុន សេងគង់
http://bit.ly/2dci7C2

ចិន ​សន្យា​បង្កើន​ការ​វិនិយោគ​នៅ​ប្រទេស​កម្ពុជា

ប្រទេសចិនសន្យាបង្កើនការវិនិយោគនៅក្នុងប្រទេសកម្ពុជាដែលជាការតបស្នងចំពោះការប្តេជ្ញាចិត្តក្នុងការគាំទ្រនយោបាយចិននៅក្នុងតំបន់ និងគំនិតផ្តួចផ្តើមសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍។ នេះបើតាមមន្ត្រីរដ្ឋាភិបាលចិន។ ការប្រកាសនេះធ្វើឡើងនៅក្នុងពិធីបិទពិព័រណ៍អាស៊ាន ចិន លើកទី ១៣ (CAEXPO) កាលពីថ្ងៃពុធនៅក្នុងខេត្តណាននីង។ លោក Wang Lei អគ្គលេខាធិការនៃលេខាធិការដ្ឋាន CAEXPO បានឲ្យដឹងថា៖ «លោក ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជាសន្យាថាលោកនឹងបន្តគាំទ្រគំនិតផ្ដួចផ្ដើមរបស់យើងសម្រាប់អាស៊ានដែលរួមទាំងផ្លូវសូត្រសមុទ្រ»។ លោកបន្តថា៖ «កម្ពុជាផ្ដល់ការគាំទ្រយ៉ាងពេញទំហឹងដល់ពួកយើង»។ ...

Kali Kotoski
http://bit.ly/2cK4XLJ

អង្គការ ៣ សុំ​ឲ្យ​បញ្ឈប់​បទល្មើស​ឈើ​ក្នុង​ព្រៃឡង់

អង្គការចំនួន ៣ ដែលរួមមានម្ចាស់ពានរង្វាន់បរិស្ថានពិភពលោកលោក អ៊ូច ឡេង ផងនោះបានជំរុញឲ្យអង្គការអន្តរជាតិរបស់សហរដ្ឋអាមេរិកចាត់វិធានការបញ្ឈប់បទល្មើសព្រៃឈើនៅក្នុងព្រៃឡង់ និងព្រៃសហគមន៍ដែលស្ថិតក្នុងគម្រោងការពារព្រៃឈើរបស់ខ្លួន។ បន្ទាប់ពីបានស៊ើបអង្កេតបទល្មើសព្រៃឈើក្នុងព្រៃឡង់មកអង្គការក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា (CHRTF), អភិវឌ្ឍសហគមន៍ដើម្បីសន្តិភាព (CDPS) និងអង្គការប្រឆាំងអំពើពុករលួយទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋបានរួមគ្នាចេញសេចក្តីថ្លែងការណ៍មួយកាលពីម្សិលមិញដោយជំរុញឲ្យអង្គការអន្តរជាតិ USAID ចាត់វិធានការលើសកម្មភាពកាប់ដើមជ័រច្បោះរបស់ពលរដ្ឋដែលស្ថិតក្រោមគម្រោងទ្រទ្រង់ព្រៃ និងជីវៈចម្រុះ។ ...

ផាក់ ស៊ាងលី
http://bit.ly/2cNi7Jk

ទឹកប្រាក់​មិន​បាន​បង់​ថ្លៃ​ប្រមូល​សំរាម​នៅ​រាជធានី​ភ្នំពេញ​ ​កើនឡើង​ដល់​ជិត ២០ លាន​ដុល្លារ

ទឹកប្រាក់ដែលពលរដ្ឋ និងក្រុមហ៊ុនអាជីវកម្មផ្សេងៗមិនបានបង់ជូនក្រុមហ៊ុនស៊ីនទ្រីដែលជាក្រុមហ៊ុនប្រមូលសំរាមនៅរាជធានីភ្នំពេញបានកើនឡើងជិតដល់ ២០ លានដុល្លារហើយគិតមកដល់ពេលនេះ។ នេះបើតាមអ្នកចាត់ការក្រុមហ៊ុនស៊ីនទ្រីដែលបានលើកឡើងក្នុងជំនួបជាមួយគណៈអភិបាលរាជធានីភ្នំពេញកាលពីម្សិលមិញ។ ...

នៀម ឆេង
http://bit.ly/2cCQBsW

GIZ ចុះ​កិច្ចព្រមព្រៀង​គាំទ្រ​សហករណ៍​សរីរាង្គ

ផលិតផលសរីរាង្គនៅកម្ពុជាជាពិសេសផលិតផលកសិកម្មត្រូវបានគេមើលឃើញថាកំពុងកើនឡើងនៅក្នុងទីផ្សារកម្ពុជាប៉ុន្តែមិនមានការបញ្ជាក់ជាការទទួលស្គាល់ផលិតផលទាំងនោះថាពិតជាបានអនុវត្តតាមបច្ចេកទេសសរីរាង្គនោះខណៈអ្នកប្រើប្រាស់កាន់តែយល់ដឹងពីផលអាក្រក់នៃផលិតផលគីមី។ ដើម្បីពង្រីកទីផ្សារកសិផលសរីរាង្គទីភ្នាក់ងារអភិវឌ្ឍន៍អាល្លឺម៉ង់ប្រចាំកម្ពុជា (GIZ) កាលពីម្សិលមិញបានចុះកិច្ចព្រមព្រៀងអភិវឌ្ឍន៍ផលិតកម្មសរីរាង្គជាមួយក្រុមហ៊ុនសហករណ៍សរីរាង្គខ្មែរដោយផ្តោតលើការផ្តល់បច្ចេកទេសក្នុងការផលិតឲ្យស្របតាមលក្ខខណ្ឌតម្រូវនៃផលិតកម្មសរីរាង្គ។ ...

ហ៊ គឹមសាយ
http://bit.ly/2cNzerj

គយ​ចាប់​រថយន្ត​ដឹក​សត្វ​ព្រៃ​ជិត​ ៤០០ គីឡូក្រាម

ការិយាល័យគយ នៅច្រកព្រំដែន កម្ពុជា-វៀតណាម ជ្រៃធំ កាលពីយប់ថ្ងៃពុធបានបង្ក្រាបចាប់រថយន្តមួយគ្រឿង និងរឹបអូសបានសត្វពស់ និងអណ្តើកភ្នំសរុបជិត ៤០០ គីឡូក្រាម ដែលក្រុមឈ្មួញកំពុងដឹកទៅកាន់ប្រទេស វៀតណាម។ ...

ឃុត សុភចរិយា
http://bit.ly/2cNAs6g

អ្នក​ចុះ​ឈ្មោះ​កើន​ដល់​ជិត ២ លាន​នាក់​​ ខណៈ​មាន​បណ្ដឹង​ពី​គណបក្ស ២

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) កាលពីម្សិលមិញបានចេញរបាយការណ៍ថារហូតមកទល់ពេលនេះអ្នកចុះឈ្មោះបោះឆ្នោតមានជិត ២ លាននាក់ខណៈដែលមានបណ្ដឹងយ៉ាងហោច ១៧ ដែលភាគច្រើនប្ដឹងដោយបុគ្គលក្នុងគណបក្សកាន់អំណាច និងបក្សប្រឆាំង។ ...

ប៊ុន សេងគង់
http://bit.ly/2cWJ0Lr

ឧស្សាហកម្ម​ស្រូវ​អង្ករ​កម្ពុជា​ ហាក់​បាន​ដើរ​ដល់​ផ្លូវ​បំបែក

ឧស្សាហកម្មស្រូវអង្កររបស់កម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលផ្លូវបំបែកដ៏សំខាន់មួយខណៈវិស័យនេះបន្តទទួលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួតរយៈពេលពីរឆ្នាំមកហើយជាមួយនឹងជីវភាពរស់នៅរបស់កសិករស្ថិតក្នុងស្ថានភាពហានិភ័យខ្ពស់ដោយសារតែតម្លៃស្រូវបន្តធ្លាក់ចុះ។ «នៅពេលនេះកសិករកំពុងប្រឈមនឹងហានិភ័យខ្ពស់។ ពួកគេបានបារម្ភថាប្រសិនបើតម្លៃស្រូវនៅតែទាបដូចនេះកសិករ ១០០ ភាគរយនឹងខាតបង់ទាំងស្រុងហើយនឹងមិនអាចសងបំណុលបានទេ»។ នេះជាការលើកឡើងរបស់អ្នកស្រី ដែន ស្រីលីម អនុប្រធានទទួលបន្ទុកផ្នែកអភិវឌ្ឍន៍សហករណ៍ចំរើនផលរាំងកេសីក្នុងខេត្តបាត់ដំបងកាលពីម្សិលមិញ។ ...

ចេង សុខហ័ង និង Kali Kotoski
http://bit.ly/2d1rK6i

GMAC ព្រម​បន្ថែម​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ ២​ ដុល្លារ​ខណៈ​សហជីព​ទាមទារ​ដល់ $១៧៩,៦០

ការសម្រេចដំឡើងប្រាក់ឈ្នួលបន្ថែមនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំរវាងតំណាងសហជីព និងនិយោជកកាលពីម្សិលមិញដើម្បីស្វែងរកចំណុចរួមក្នុងការដំឡើងប្រាក់ឈ្នួល។ កន្លងទៅក្រសួងការងារធ្លាប់ស្នើឱ្យគ្រប់ភាគីឱ្យបន្ថែមប្រាក់ឈ្នួលអប្បបរមាដល់កម្មករឱ្យបាន ១៤៨,២០ ដុល្លារខណៈសហជីពទាមទារដល់ ១៧៩,៦០ ដុល្លារតែភាគី (GMAC) កំណត់ឱ្យតែ ១៤៤,២០ ដុល្លារប៉ុណ្ណោះ។ ...

ឡាយ សាមាន
http://bit.ly/2d1ks2z

ព្រៃឡង់​ នៅ​តែ​ត្រូវ​កាប់​បំផ្លាញ​ពី​សំណាក់​អ្នក​មាន​អំណាច

បើទោះបីជារដ្ឋាភិបាលបានដាក់ព្រៃឡង់ជាព្រៃការពារហើយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសឲ្យឈប់ប្រព្រឹត្តបទល្មើសព្រៃឈើក៏ដោយ ក៏បទល្មើសព្រៃឈើនៅតែបន្តកើតឡើងយ៉ាងក្តៅគគុកនៅឡើយដែលជាប់ពាក់ព័ន្ធនឹងមន្ត្រីមានអំណាច។ នេះបើតាមក្រុមអង្គការក្រៅរដ្ឋាភិបាល និងសកម្មជនបរិស្ថានជាង ១០ នាក់ដែលរួមមានម្ចាស់ពានរង្វាន់វីរជនបរិស្ថានពិភពលោក លោក អ៊ូច ឡេង បានរកឃើញ។ ក្រុមសកម្មជនទាំងនេះបានឲ្យដឹងកាលពីម្សិលមិញថាព្រៃឡង់ក្នុងស្រុករវៀងដែលរដ្ឋាភិបាលទើបដាក់បញ្ជូលជាព្រៃការពារនោះបាននិងកំពុងតែទទួលរងការកាប់បំផ្លាញជារៀងរាល់ថ្ងៃហើយដឹកចូលទៅក្នុងរោចក្រអារឈើយ៉ាងហោចណាស់ចំនួន ២ កន្លែងដែលគេស្គាល់ថារោងចក្រ ៩៥។ ក្រោយមកឈើទាំងនោះត្រូវបានគេកែច្នៃ និងដឹកបន្តយកទៅចែកចាយក្នុងខេត្តកំពង់ចាមដោយគ្មានការទប់ស្កាត់ពីអាជ្ញាធរមានសមត្ថកិច្ចឡើយ។  ...

ផាក់ ស៊ាងលី
http://bit.ly/2cfV0EY

ក្រសួង​ឲ្យ​សាលា​រាជធានី​បញ្ឈប់​ការ​អនុញ្ញាត​ឲ្យ​ធ្វើ​អាជីវកម្ម​ជីក​ដី

ជាការឆ្លើយតបនិងការជីកដីខុសច្បាប់នៅក្នុងរាជធានីភ្នំពេញ រដ្ឋមន្រ្តីក្រសួងធនធានរ៉ែនិងថាមពល លោក ស៊ុយ សែម បានអំពាវនាវឲ្យអភិបាលរាជធានី បញ្ឈប់ការចេញអាជ្ញាប័ណ្ណ ដែលអនុញ្ញាតឲ្យក្រុមហ៊ុនឯកជនជីកដីនៅក្នុងភ្នំពេញ និងពង្រឹងការអនុវត្តច្បាប់ចំពោះបង្រាមរបស់រដ្ឋាភិបាលដែលមានជាយូរមកហើយនេះ។ ...

ម៉ិច ដារ៉ា
http://bit.ly/2cNKUKK

មន្ត្រី​ពិភាក្សា​ពី​លទ្ធភាព​ជនពិការ​ចូល​ទៅ​អគារ​សាធារណៈ

មន្រ្តីពីក្រសួងសង្គមកិច្ច និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានជួបជាមួយក្រុមប្រឹក្សាសកម្មភាពជនពិការកាលពីថ្ងៃចន្ទដើម្បីពិភាក្សាការចេញប្រកាសមួយដើម្បីកំណត់ស្តង់ដារសម្រាប់លទ្ធភាពរបស់ជនពិការក្នុងការចូលទៅអគារសាធារណៈ។ នេះបើតាមហ្វេសប៊ុករបស់ក្រុមប្រឹក្សាសកម្មភាពជនពិការ។ ...

Andrew Nachemson
http://bit.ly/2cWyTlA

ក្រុមហ៊ុន​ចិន​ចាប់​អារម្មណ៍​លើ​ការ​សង់​ផ្លូវដែក ២ ទៀត​នៅ​កម្ពុជា

អ្នកតំណាងរបស់ក្រុមហ៊ុន Jiangxi International (Cambodia) Ltd បានជួបពិភាក្សាការងារជាមួយនឹងរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនលោក ស៊ុន ចាន់ថុល កាលពីថ្ងៃចន្ទកន្លងទៅដោយមានការចាប់អារម្មណ៍ទៅលើការសិក្សាពីលទ្ធភាពកសាងផ្លូវដែកចំនួនពីរខែ្សដែល ១ ខ្សែចាប់ទីក្រុងស្វាយស៊ីសុផុនក្នុងខេត្តបន្ទាយមានជ័យទៅខេត្តសៀមរាប និង ១ ខ្សែទៀតពីរាជធានីភ្នំពេញទៅកាន់ក្រុងបាវិតក្នុងខេត្តស្វាយរៀង។ ...

គង់ មេត្ដា
http://bit.ly/2cWztQh

ប្រជាជន​ចំណាយ $១២០ លាន​លើ​សម្ភារ​ក្នុង​ផ្ទះ

ការសិក្សាថ្មីមួយរបស់ក្រុមហ៊ុន GfK មានមូលដ្ឋាននៅប្រទេសអាល្លឺម៉ង់អំពីការលក់ឧបករណ៍ប្រើប្រាស់ក្នុងលំនៅឋានរបស់បណ្ដាប្រទេសអាស៊ីអាគ្នេយ៍ចំនួន ៧ បង្ហាញថាប្រជាជនកម្ពុជាបានចំណាយប្រហែល ១២០ លានដុល្លារនៅចន្លោះខែកក្កដាឆ្នាំ ២០១៥ ដល់ខែមិថុនាឆ្នាំ ២០១៦ ដើម្បីទិញទូទឹកកក ម៉ាស៊ីនត្រជាក់ និងម៉ាស៊ីនបោកគក់សម្លៀកបំពាក់។ តួលេខនេះបង្ហាញការកើនឡើង ២ ភាគរយបើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ...

ហ៊ គឹមសាយ
http://bit.ly/2cDtp1z

រដ្ឋាភិបាល​ផ្តល់​អាជ្ញាប័ណ្ណ​ទាញ​យក​រ៉ែ​ដំបូង​ឲ្យ​ទៅ Mesco

រដ្ឋាភិបាលកម្ពុជាបានផ្តល់អាជ្ញាប័ណ្ណទាញយក និងកែច្នៃរ៉ែមាសលើកដំបូងរបស់ខ្លួនដល់ក្រុមហ៊ុន Mesco Gold សម្រាប់គម្រោងរ៉ែមាសនៅក្នុងខេត្តរតនគិរី។ នេះបើតាមអ្នកនៅក្នុងឧស្សាហកម្មនេះឲ្យដឹងកាលពីម្សិលមិញ។ ការយល់ព្រមដ៏សំខាន់ដោយក្រសួងរ៉ែ និងថាមពលជាលើកទីមួយហើយសម្រាប់អាជ្ញាប័ណ្ណទាញយករ៉ែ ស្ថិតក្រោមក្របខ័ណ្ឌបទប្បញ្ញត្តិថ្មី និងជាជំហានចុងក្រោយសម្រាប់ក្រុមហ៊ុន Mesco Gold ដើម្បីដំណើរការផលិតរ៉ែនៅភូមិស៊ីយ៉ារ៉ុងរបស់ខ្លួន។ ...

Cam McGrath
http://bit.ly/2cUC953

អាជីវករ​ឆ្នេរ​អូរឈើទាល ​សុំ​ឲ្យ​ពន្យារ​គម្រោង​សង់​ស្តង់​លក់ដូរ​ថ្មី

ក្រុមអាជីវករដែលមានតូបលក់ដូរនៅតាមតំបន់មាត់សមុទ្រឆ្នេរអូរឈើទាលកាលពីម្សិលមិញបានផ្ទុះការតវ៉ាទៅនឹងគម្រោងថ្មីរបស់អាជ្ញាធរដែលតម្រូវឲ្យពួកគាត់ធ្វើការរុះរើស្តង់លក់ដូរ និងសាងសង់ស្តង់លក់ដូរថ្មីឲ្យហើយមុនពិធីបុណ្យសមុទ្រចូលមកដល់។ ...

ឃុត សុភចរិយា
http://bit.ly/2cbdPck

រដ្ឋាភិបាលជួបជាមួយនឹង GMAC ពិភាក្សាលើប្រាក់់ឈ្នួលអប្បបរមា

ក្រសួងការងារកាលពីម្សិលមិញបានជួបជាមួយ សមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) ក្រុមពាណិជ្ជកម្មឧស្សាហកម្ម ដើម្បីពិភាក្សាគ្នាពីមូលហេតុនានានៅពីក្រោយសំណើរក្រោយនៃប្រាក់ឈ្នួលអប្បបរមា ១៤៤ ដុល្លារក្នុងមួយខែ។ ...

ឡាយ សាមាន
http://www.phnompenhpost.com/national/govt-gmac-meet-over-minimum-wage

សមាគម​ស្ករត្នោត​កំពុង​ចរចា​ជាមួយ ​Unilever

សមាគមស្ករត្នោតខេត្តកំពង់ស្ពឺបានជ្រើសយកសហករណ៍កសិកម្មដើមត្នោតដើម្បីបន្តការចរចាជាមួយក្រុមហ៊ុន Unilever លើផែនការទិញស្ករត្នោត ២០០០ តោន។ នេះបើយោងតាមលោក សំ សារឿន ប្រធានសមាគមស្ករត្នោតខេត្តកំពង់ស្ពឺ។ លោក ប្រាក់ សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជនបទកម្ពុជា (CIRD) បានឲ្យដឹងថានៅពេលនេះខ្លួនកំពុងពិភាក្សាអំពីដំណើរការនេះ។ ...

ចេង សុខហ័ង
http://bit.ly/2cbr2Si

អ្នក​អារ៉ែង​ កាន់​តែ​បារម្ភ​រឿង​បំផ្លាញ​ព្រៃឈើ

តំណាងសហគមន៍ និងសកម្មជនតំបន់អារ៉ែងស្នើរដ្ឋាភិបាលត្រូវមានវិធានការឱ្យម៉ឺងម៉ាត់បន្ទាប់ពីមានគម្រោងសាងសង់ផ្លូវ ស្ពានចូលតំបន់នោះដោយបារម្ភថាគម្រោងនេះនឹងបង្កលក្ខណៈងាយស្រួលដល់ជនឆ្លៀតឱកាសចូលកាប់ព្រៃឈើយ៉ាងអនាធិបតេយ្យដែលនឹងប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពួកគេ និងជម្រកសត្វព្រៃ។ ...

ឡាយ សាមាន
http://bit.ly/2cnA3r5

លោក ហ៊ុន ​សែន ​បញ្ជា​ឲ្យ​កងកម្លាំង​ត្រៀម​កម្ចាត់​បាតុកម្ម​បក្ស​សង្គ្រោះ​ជាតិ

ពីរថ្ងៃបន្ទាប់ពីគណបក្សសង្គ្រោះជាតិបានប្រកាសពីគម្រោងធ្វើមហាបាតុកម្មអហិង្សាដើម្បីប្រឆាំងទៅនឹងអ្វីដែលគណបក្សនេះហៅថាជាការ «ដាក់សម្ពាធហួសហេតុ» តាមរយៈការប្រើប្រាស់ប្រព័ន្ធតុលាការមិនឯករាជ្យដើម្បីធ្វើទុក្ខបុកម្នេញមកលើថ្នាក់ដឹកនាំ និងសកម្មជនរបស់ខ្លួនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើការឆ្លើយតបភ្លាមៗដោយបញ្ជាឲ្យកងកម្លាំងរបស់រដ្ឋាភិបាលត្រៀម «កម្ចាត់ចោលឲ្យអស់» នូវបាតុកម្មដែលលោកហៅថាខុសច្បាប់ដើម្បីការពារសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។ ...

ប៊ុន សេងគង់ and Shaun Turton
http://bit.ly/2ch7U8h

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

R7hRK
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!