ផ្ទះ​ជិត​ ៣០ ​ខ្នង​ត្រូវ​រុះរើ​ បន្ទាប់ពី​ផ្ទះ​ ៣ ​ខ្នង​បាន​រលំ​ចូល​ទន្លេ

លំនៅឋាន ៣ ខ្នង​បាន​បាក់​ធ្លាក់​ចូល​ទន្លេ ខណៈ​ដែល​លំនៅឋាន​ជិត ៣០ ខ្នង​ផ្សេង​ទៀត​កំពុង​តែ​ត្រូវ បាន​រុះរើ និង​ជម្លៀស​ពលរដ្ឋ​ទៅ កាន់​កន្លែង​មាន​សុវត្ថិភាព​ក្រោយ ពី​មាន​ឧប្បត្តិហេតុ​បាក់​ច្រាំង​ទន្លេ​មេគង្គ​នៅ ក្នុង​ស្រុក​ឆ្លូង​ចាប់​តាំងពី ដើម​សប្តាហ៍​នេះ​មក។ ប្រជាពលរដ្ឋ​សរុប ៣១ គ្រួសារ​ដែល​ភាគច្រើន​ជា​ខ្មែរ​អ៊ិស្លាម​រស់នៅ​ក្នុង​ភូមិ​ឈើ​ទាល​ភ្លោះ ឃុំ​ព្រែកសាម៉ាន់​ ស្រុក​ឆ្លូង​បាន​និង​កំពុង​ត្រូវ​ជម្លៀស​ទៅ​កាន់​កន្លែង​មាន​សុវត្ថិភាព​បន្ទាប់ពី​ឧប្បត្តិហេតុ​បាក់​ច្រាំង​ទន្លេ​មេគង្គ​ដែល​បណ្តាល​ឲ្យ​​ផ្ទះ​ពួកគាត់​រលំបាក់​ជា​បន្តបន្ទាប់​ផង​ដែរ​ចាប់​តាំងពី​ដើម​សប្តាហ៍​នេះ​មក។ …

ផាក់ ស៊ាងលី
http://bit.ly/2hY62zr