ភ្នំពេញប៉ុស្តិ៍
អ្នករស់នៅភ្នំពេញប្រតិកម្មនឹងកុងទ័រ EDC ខុសប្រក្រតី
ប្រជាពលរដ្ឋដែលរស់នៅទូទាំងរាជធានីភ្នំពេញ មានការភ្ញាក់ផ្អើលនិងរអ៊ូរទាំជាខ្លាំង បន្ទាប់ពីទទួលបានវិក្កយបត្រថ្លៃប្រើប្រាស់អគ្គិសនី ពីក្រុមភ្នាក់ងារក្រុមហ៊ុនអគ្គិសនីកម្ពុជា ហៅកាត់ថា (EDC)។ ការរអ៊ូរទាំរបស់ប្រជាពលរដ្ឋភាគច្រើនបានផ្ដោតសំខាន់ទៅលើភាពមិនប្រក្រតីនៃល្បឿនវិល ...
ឃុត សុភចរិយា
http://bit.ly/1LHcWTM
កម្មករជាង ១០០ នាក់នៅរោងចក្រ ៤ ផ្សេងគ្នាដួលសន្លប់
កម្មកររោងចក្រជាង ១០០ នាក់នៃរោងចក្រចំនួន ៤ នៅរាជធានីភ្នំពេញខេត្តកណ្តាល និងតាកែវបានដួលសន្លប់ជាបន្តបន្ទាប់នៅថ្ងៃទី ២ កក្កដាម្សិលមិញនេះដោយសារកត្តាអារម្មណ៍ភិតភ័យអនាម័យអាហារ និងបញ្ហាសុខភាពហើយត្រូវបានបញ្ជូនទៅព្យាបាលនៅតាមមន្ទីរពេទ្យ ...
ឆាយ ច័ន្ទនីដា
http://bit.ly/1LYwEZ8
តុលាការសម្រេចដោះលែងមនុស្ស ១៧ នាក់ឲ្យនៅក្រៅឃុំ
សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃព្រហស្បតិ៍ម្សិលមិញបានសម្រេចដោះលែងជាបណ្តោះអាសន្ន យុវជនសង្ស័យចំនួន ១៧ នាក់ ដែលបានចោទប្រកាន់ពីបទ «ក្លែងបន្លំឯកសារសម្រាប់ចូលប្រឡងជំនួសអ្នកដទៃ» ជាប់ទាក់ទងនឹងករណី ស៊ីឈ្នួលប្រឡងភាសាកូរ៉េ ប៉ុន្តែបានដាក់ពួកគេឲ្យស្ថិតនៅក្រោម ...
ប៊ុត រស្មីគង្គា
http://bit.ly/1KwEMD5
សកម្មជនមួយក្រុមហែក្បួនទៅបំបួសដើមឈើក្នុងព្រៃឡង់នៅថ្ងៃនេះ
ក្រុមព្រះសង្ឃ និងសកម្មជនបរិស្ថានជាង ១០០ អង្គ/នាក់នៅថ្ងៃសុក្រនេះនឹងហែក្បួនចូលទៅក្នុងព្រៃឡង់ដើម្បីបំបួសដើមឈើ និងលើកកម្ពស់ការយល់ដឹងអំពីបរិស្ថានខណៈដែលព្រៃស្រោងដ៏ធំបំផុតចុងក្រោយរបស់កម្ពុជានេះកំពុងទទួលរងនូវការកាប់បំផ្លាញ ...
Ethan Harfenist
http://bit.ly/1LLFeO3
និស្សិតចូលរៀនថ្នាក់បរិញ្ញាបត្រ តិចជាងបរិញ្ញាបត្ររង
សាកលវិទ្យាល័យរដ្ឋ និងឯកជន កំពុងជួបប្រទះការកើនឡើងយ៉ាងច្រើន នៃចំនួនសិស្សនិស្សិតចូលរៀនថ្នាក់បរិញ្ញាបត្ររងរយៈពេលពីរឆ្នាំ ជាជាងថ្នាក់បរិញ្ញាបត្ររយៈពេលបួនឆ្នាំ ក្រោយពីមានការរឹតបន្តឹងការប្រឡងមធ្យមសិក្សាទុតិយភូមិកាលពីឆ្នាំមុន។ ...
Sarah Taguiam
http://www.phnompenhpost.com/national/degrees-change-air
សមត្ថកិច្ចឃាត់ខ្លួនជនបំផុសឲ្យពលរដ្ឋទៅចាប់ដីរដ្ឋខុសច្បាប់
បុរសម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការចាប់ខ្លួនកាលពីថ្ងៃអង្គារក្រោយពីអាជ្ញាធររកឃើញថា បុរសរូបនោះបានដើរបំផុសអ្នកភូមិដែលរស់នៅក្នុងខេត្តកំពង់ចាមទៅចាប់ដីខុសច្បាប់នៅខេត្តមណ្ឌលគិរី។ ...
សែន ដាវីត
http://bit.ly/1HxpknM
កម្មករខ្មែរនៅថៃជាង ១០ ម៉ឺននាក់ប្រឈមការបញ្ជូនមកវិញ
ពលករកម្ពុជា មីយ៉ាន់ម៉ា និងឡាវជាច្រើនម៉ឺននាក់ដែលគ្មានឯកសារត្រូវប្រញាប់ប្រញាល់នៅនាទីចុងក្រោយទៅមជ្ឈមណ្ឌលច្រកចេញចូលតែមួយនៅថៃខណៈដែលអាជ្ញាធរថៃបានផ្តល់សញ្ញាពីការបង្ក្រាបទៅលើពលករទាំងឡាយដែលខកខាន ...
Shaun Turton
http://bit.ly/1R6FFWK
ក្រុមហ៊ុនចិនគ្រោងវិនិយោគ $៣ ពាន់លានសង់អគារខ្ពស់កប់ពពក
ប្រទេសចិន និងក្រុមហ៊ុនអភិវឌ្ឍន៍ក្នុងស្រុកកំពុងពិភាក្សាជាមួយសាលារាជធានីភ្នំពេញស្ដីពីការវិនិយោគមានតម្លៃ ៣ ពាន់លានដុល្លារដើម្បីសាងសង់អគារភ្លោះកម្ពស់ ៥០០ ម៉ែត្រនៅកណ្ដាលរាជធានីភ្នំពេញ។ យោងតាមសារព័ត៌មានក្នុងស្រុក គម្រោងនេះសំដៅធ្វើជាអគារខ្ពស់ ...
ចាន់ មុយហុង និង Charles Rollet
http://bit.ly/1dzGCUV
៦ ខែដើមឆ្នាំអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ១២២៩ នាក់
មន្រ្តីរដ្ឋាភិបាលបានឲ្យដឹងថាអត្រាអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងឆមាសទី ១ ឆ្នាំ ២០១៥ មានការកើនឡើងបើប្រៀបធៀបនឹងរយៈពេលដូចគ្នាទៅនឹងឆ្នាំមុនខណៈពេលដែលករណីគ្រោះថ្នាក់មានការថយចុះ។ លោក រ៉ុន រ័ត្នវាសនា ប្រធាននាយកដ្ឋានសណ្តាប់ធ្នាប់ ...
មុំ គន្ធា
http://bit.ly/1C1b06h
តំបន់សេដ្ឋកិច្ចពិសេសថ្មីនឹងទាក់ទាញវិនិយោគកាន់តែច្រើន
តំបន់សេដ្ឋកិច្ចពិសេស Kerry WorldBridge ថ្មីមួយដែលកំពុងត្រូវបានអភិវឌ្ឍនៅក្រុងតាខ្មៅនឹងទាក់ទាញការវិនិយោគជាទឹកប្រាក់ ១០០ លានដុល្លារអាមេរិក និងជាទីតាំងឃ្លាំងរួចពន្ធគយលើកដំបូងរបស់ប្រទេសកម្ពុជា។ គម្រោងនេះដែលជាដៃគូរវាងក្រុមហ៊ុនដឹកជញ្ជូន Kerry Logistics មានមូលដ្ឋាននៅ ...
Ananth Baliga
http://bit.ly/1f3USqM
នាយករដ្ឋមន្ត្រី៖ កសិដ្ឋានចិញ្ចឹមត្រី ជាគន្លឹះសម្រាប់ពេលអនាគត
នៅក្នុងការប្រារព្ធទិវាមច្ឆាជាតិប្រចាំឆ្នាំលើកទី១៣ កូនត្រី ១ លានក្បាល, កូនបង្គារ ១០០,០០០ ក្បាល, អន្ទង់ អណ្តើក និងកង្កែបជាច្រើនទៀត ត្រូវបានប្រលែងទៅក្នុងអាង នៅក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កាលពីម្សិលមិញ។ ...
វង្ស សុខេង
http://www.phnompenhpost.com/national/fish-farms-key-future-pm
កាត់ទោសជនជួញដូរគ្រឿងញៀនម្នាក់ៗ ១០ ឆ្នាំ
ជនជាប់ចោទគ្រឿងញៀនចំនួន ២ នាក់កាលពីព្រឹកថ្ងៃពុធម្សិលមិញត្រូវបានសាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រមផ្តន្ទាទោសដាក់ពន្ធនាគារម្នាក់ៗចំនួន ១០ ឆ្នាំ និងពិន័យជាប្រាក់សម្រាប់ដាក់ចូលក្នុងថវិកាជាតិម្នាក់ៗ ចំនួន ២០ លានរៀលដោយពួកគេជាប់ទាក់ទងនឹងករណីជួញដូរថ្នាំញៀនប្រភេទម៉ាទឹកកក ទម្ងន់ជាង ...
ប៊ុត រស្មីគង្គា
http://bit.ly/1LF9JUW
កម្មកររោងចក្រជាង ៦០ នាក់នៅទន្លេបាទីដួលសន្លប់
នគរបាលឲ្យដឹងថាកម្មករជាង ៦០ នាក់ទៀតបានដួលសន្លប់កាលពីរសៀលម្សិលមិញដោយសារការពុលចំណីអាហារនៅរោងចក្រកាត់ដេរ វូណាមមី (Vonammy) ស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ។ ...
ឆាយ ច័ន្ទនីដា
http://bit.ly/1LWkvny
សមត្ថកិច្ចរារាំងក្បួនដង្ហែរបស់ក្រុមអង្គការសង្គមស៊ីវិល
សមត្ថកិច្ចចម្រុះជាច្រើនរយនាក់ កាលពីថ្ងៃម្សិលមិញ បានរារាំងក្បួនដង្ហែរបស់ក្រុមអង្គការសង្គមស៊ីវិល និងសកម្មជនដីធ្លីដែលពួកគេចេញដំណើរពីគោលដៅចំនួន ៤ ក្នុងរាជធានីភ្នំពេញ ទៅកាន់រដ្ឋសភា ដើម្បីជំទាស់នឹងការអនុម័តច្បាប់សហជីព សមាគម និងអង្គការក្រៅរដ្ឋាភិបាល។ ...
ប៉ិច សុធារី
http://bit.ly/1KpbPHD
ក្រសួងដាស់តឿនអភិបាលខេត្តចំពោះបទល្មើសនេសាទ
រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានចេញលិខិតដាស់តឿនអភិបាលខេត្តពោធិ៍សាត់ករណីបណ្តែតបណ្តោយឲ្យមានបទល្មើសនេសាទប្រើប្រាស់ឧបករណ៍អួននេសាទនៅទីតាំងអតីតឡូត៍នេសាទលេខ ៦ ដែលជាទីតាំងអភិរក្សជលផលដ៏សំខាន់របស់ខេត្ត និងបឹងទន្លេសាបទាំងមូល។ ...
តាំង វីដា
http://bit.ly/1JrSnIC
តំណាងរាស្ត្របក្សប្រឆាំងស្នើឲ្យរដ្ឋាភិបាលទុកដីពហុកីឡាដ្ឋានខេត្តបាត់ដំបង
តំណាងរាស្ត្របីរូបនៃគណបក្សសង្គ្រោះជាតិបានស្នើឲ្យរដ្ឋាភិបាលទុកដីពហុកីឡដ្ឋានខេត្តបាត់ដំបងធ្វើជាបេតិកភណ្ឌជាតិមិនគួរផ្តល់សិទ្ធិវិនិយោគទៅឲ្យក្រុមហ៊ុនអ្នកឧកញ៉ា គិត ម៉េង ធ្វើសណ្ឋាគារលំដាប់អន្តរជាតិនោះទេ។ ...
ឆាយ ច័ន្ទនីដា
http://bit.ly/1BW9Clj
រដ្ឋាភិបាលរៀបចំផែនការដើម្បីជំរុញការនាំចេញ
រដ្ឋាភិបាលកម្ពុជាបានពិភាក្សាលើក្របខ័ណ្ឌច្បាប់ដើម្បីអភិវឌ្ឍកសិឧស្សាហកម្មក្នុងគោលបំណងបង្កើនការនាំចេញ និងសមត្ថភាពប្រកួតប្រជែងសម្រាប់ផលិតផលកសិកម្មនៅក្នុងរយៈ ១០ ឆ្នាំក្រោយ។ ...
ចាន់ មុយហុង
http://bit.ly/1LTTf9b
ប្រាសាក់ទទួលកម្ចី ៦៥ លានដុល្លារពីធនាគារធំៗរបស់ថៃ និងហូឡង់
ធនាគារធំៗបីរបស់ថៃ និងធនាគារធំមួយរបស់ហូឡង់ កាលពីថ្ងៃអង្គារបានផ្តល់កម្ចីសហឥណទានប្រហែល ៦៥ លានដុល្លារអាមេរិកតាមរយៈសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ដែលជាសមាជិកមួយរបស់ក្រុមធនាគារពិភពលោកទៅដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ដើម្បីបង្កើនការ ...
ម៉ៃ គុណមករា
http://bit.ly/1Nw51Y7
មេបក្សប្រឆាំងជំរុញឲ្យបង្កើនថវិកាដល់ថ្នាក់ក្រោមជាតិ
លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងបានជំរុញឲ្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្តល់ថវិកាឲ្យបានគ្រប់គ្រាន់ទៅឲ្យខេត្ត ក្រុងទាំង ២៥ ដើម្បីឲ្យខេត្តក្រុងទាំងនោះអាចបម្រើតម្រូវការរបស់ប្រជាពលរដ្ឋដោយលោកបានសង្កត់ធ្ងន់ថាថវិកាចំនួន ២០០ លានដុល្លារ ...
មាស សុខជា
http://bit.ly/1CHZNCB
ផ្ទេរអ្នកទោស ៨០ នាក់ពីពន្ធនាគារខេត្តកំពង់ឆ្នាំង
មន្ត្រីពន្ធនាគារបានឲ្យដឹងថាអ្នកទោសចំនួន ៨០ នាក់ក្នុងចំណោម ៥៣១ នាក់នៅក្នុងពន្ធនាគារខេត្តកំពង់ឆ្នាំងនឹងត្រូវផ្ទេរទៅកន្លែងផ្សេងនៅក្នុងសប្តារហ៍នេះដោយសារតែចំនួនអ្នកទោសមានការកើនឡើងបណ្តាលឲ្យពន្ធនាគារមានភាពចង្អៀតណែន និងពិបាកក្នុងការ ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/1IIkDUw
ឡាវចាប់ផ្តើមសង់ទំនប់វារីអគ្គិសនីដនសាហុង
ក្រុមហ៊ុនមេហ្គាហ្វឺស របស់ប្រទេសម៉ាឡេស៊ីកំពុងចាប់ផ្តើមដឹកជញ្ជូនគ្រឿងចក្រនិងឈូសឆាយចាក់ដីចូលទន្លេ ដើម្បីសាងសង់ទំនប់ វារីអគ្គិសនីដនសាហុង ដោយមិនខ្វល់ពីការរិះគន់និងផលប៉ះពាល់ដល់ធនធានធម្មជាតិ ដែលនឹងធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋ ៦០ លាននាក់ដែលរស់នៅតាម ...
ផាក់ ស៊ាងលី
http://bit.ly/1Hv8BTL
រយៈពេល ៦ ខែកុមារកើតជំងឺគ្រុនឈាមកើនឡើងទ្វេដង
មន្ដ្រីក្រសួងសុខាភិបាលបានឲ្យដឹងកាលពីម្សិលមិញថា ចំនួនកុមារកើតជំងឺគ្រុនឈាមក្នុងរយៈពេល ៦ ខែឆ្នាំនេះមានការកើនឡើងជិតទេ្វដងបើប្រៀបធៀបនឹងឆ្នាំទៅ ប៉ុន្តែចំនួននេះស្ថិតនៅក្រោមបន្ទាត់ប្រកាសអាសន្ននៅឡើយ។ ...
សែន ដាវីត
http://bit.ly/1HvivVw
រន្ទះបាញ់-ខ្យល់ព្យុះស្លាប់មនុស្ស ៥៦នាក់ របួស ១៦៦នាក់ ខូចខាតផ្ទះ ៧ពាន់ខ្នង
ក្នុងរយៈពេល ៦ ខែ ដើមឆ្នាំ ២០១៥ នេះ ពលរដ្ឋខ្មែរយ៉ាងហោចណាស់ ៥៦ នាក់ បានស្លាប់ និង ១៦៦ នាក់ រងរបួសធ្ងន់ស្រាលហើយផ្ទះជាង ៧ ពាន់ខ្នង រងការខូចខាតដោយសារគ្រោះរន្ទះបាញ់ និងខ្យល់ព្យុះ។ នេះបើតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ ...
តាំង វីដា
http://bit.ly/1ROkFz9
កម្ពុជាបង្កើតគណៈកម្មការទទួលយកពលករខែ្មរដែលថៃចាប់បញ្ជូនមកវិញ
អជ្ញាធរខេត្តបន្ទាយមានជ័យបានសម្រេចបង្កើតគណៈកម្មការ និងអនុគណៈកម្មការកាលពីសប្តាហ៍មុននេះដើម្បីទទួលពលករខ្មែរដែលភាគីថៃបានចាប់ និងដឹកជញ្ជូនតាមរថយន្តឲ្យវិលត្រឡប់មកប្រទេសកម្ពុជាវិញតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។ ...
មុំ គន្ធា
http://bit.ly/1dtLMSl