ភ្នំពេញប៉ុស្តិ៍
កម្ពុជា ថៃ ព្រមបន្ថយការប្រើហិង្សាលើអ្នកឆ្លងដែន
ខណៈដែលអាជ្ញាធរកម្ពុជា និងអាជ្ញាធរថៃបានយល់ព្រមបន្ធូរបន្ថយក្នុងការប្រើប្រាស់អំពើហិង្សាប្រឆាំងអ្នកឆ្លងដែនខុសច្បាប់ចូលក្នុងប្រទេសទាំងពីរអាជ្ញាធរថៃ មិនបានធ្វើការសន្យាថាបញ្ឈប់ការបាញ់ប្រហារមកលើអ្នកឆ្លងដែនកម្ពុជា ...
វង្ស សុខេង
http://bit.ly/1KWnWZp
ក្រសួងហាមក្រុមហ៊ុនទទួលបានដីសម្បទានជួលឲ្យក្រុមហ៊ុនផ្សេង
ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានក្រើនរំឭកជាថ្មីដល់ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចទាំងអស់មិនត្រូវយកដីរដ្ឋទៅផ្ទេរឲ្យក្រុមហ៊ុនផ្សេងមួយទៀតដើម្បីយកផលចំណេញឡើយហើយបើក្រុមហ៊ុននៅបំពាននោះរដ្ឋនឹងដកហូត ...
ប៉ិច សុធារី
http://bit.ly/1UgQoj5
ជនសង្ស័យ ៣ នាក់នឹងត្រូវសាកសួរថ្ងៃនេះរឿងឃាតកម្មចោទថាចេះធ្មប់
មនុស្សបីនាក់ក្នុងខេត្តឧត្ដរមានជ័យនឹងត្រូវសាកសួរនៅថ្ងៃនេះពាក់ព័ន្ធនឹងករណី «ឃាតកម្មគិតទុកជាមុន» លើស្រ្តីអាយុ ៦០ ឆ្នាំម្នាក់ដែលត្រូវបានចោទដោយគ្រួសារមួយក្នុងភូមិថាចេះអំពើអាបធ្មប់។ នេះបើតាមនគរបាលបានថ្លែង ...
មុំ គន្ធា
http://bit.ly/1PGimy0
ចាប់ចិន ២២ នាក់ពីបទជំរិតទារប្រាក់តាមអ៊ីនធឺណិត
ជនជាតិចិនចំនួន ២២ នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃសៅរ៍នៅក្រុងស្វាយរៀងពីបទជំរិតទារប្រាក់ពីជនជាតិចិនដូចគ្នាតាមប្រព័ន្ធអ៊ីនធឺណិត។ ...
សែន ដាវីត
http://bit.ly/1N3Euon
អ្នកធ្វើការខាងព្រំដែនរងការគំរាមសម្លាប់ និងជេរប្រមាថ
អ្នកធ្វើការខាងព្រំដែនពីររូបត្រូវបានជនមិនស្គាល់មុខជេរប្រមាថ និងគំរាមសម្លាប់តាមបណ្តាញសង្គមជុំវិញការធ្វើកិច្ចការព្រំដែន កម្ពុជា-វៀតណាម ដែលមានភាពចម្រូងចម្រាសស្របពេលដែលសមាជិកព្រឹទ្ធសភារបស់គណបក្ស សម រង្ស៊ី ដែលត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងការក្លែងឯកសារសន្ធិ ...
តាំង វីដា
http://bit.ly/1LEBT0V
ការសិក្សារកឃើញការរីករាលដាលនៃជំងឺមហារីកមាត់
ការស្ទាបស្ទង់ថ្នាក់ជាតិកម្ពុជានៃជំងឺដែលឆ្លងតាមមាត់ បានបង្ហាញកាលពីម្សិលមិញ នៅឯមហាវិទ្យាល័យសុខភាព នៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត។ ការសិក្សានេះ បានរកឃើញថាអត្រានៃជំងឺមហារីកមាត់ និងជំងឺមាត់ធ្មេញ ដែលមានសក្តានុពល កើតមានក្នុងចំណោមប្រជាជនកម្ពុជាគឺ ៥.៦ភាគរយ – ប្រហែលច្រើនជាង៥ដង ក្នុងចំណោមបណ្តាប្រទេសតំបន់អាស៊ានមួយចំនួនទៀត។ ...
Shaun Turton
http://www.phnompenhpost.com/post-weekend/study-finds-mouth-cancer-rife
តំណាងរាស្ត្របក្សប្រឆាំងរកឃើញផែនទី ២៦ ផ្ទាំងនៅបណ្ណាល័យសភាសហរដ្ឋអាមេរិក
លោក អ៊ុំ សំអាន តំណាងរាស្រ្តគណបក្សប្រឆាំងបានបញ្ជាក់កាលពីម្សិលមិញថាលោកបានរកឃើញផែនទីចំនួន ២៦ ផ្ទាំង ទាំងផែនទីក្រដាស និងផែនទីឌីជីថលនៅក្នុងបណ្ណាល័យសភាសហរដ្ឋអាមេរិកដែលផែនទីទាំងនេះអាចត្រូវបានយកទៅតម្កល់ដោយអតីតព្រះមហាក្សត្រនរោត្តម សីហនុ កាលពីថ្ងៃទី ២ ខែមេសា ឆ្នាំ ១៩៦៤ ដើម្បីស្នើសុំការទទួលស្គាល់ ...
មាស សុខជា
http://bit.ly/1PBKT7Q
ប្រាក់ចំណេញរដ្ឋាករទឹកនៅត្រីមាសទី ២ ធ្លាក់ចុះ
ប្រាក់ចំណេញបន្ទាប់ពីការបង់ពន្ធរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PPWSA) ធ្លាក់ចុះនៅត្រីមាសទីពីរក្នុងឆ្នាំនេះបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍ប្រចាំត្រីមាសរបស់ខ្លួនដែល ...
Xueying Chen
http://bit.ly/1htnDOh
តំណាងរាស្ត្រខ្វះការពិភាក្សាក្នុងការអនុម័តច្បាប់
គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា (ខុមហ្វ្រែល) បានរិះគន់ក្រុមសមាជិកសភាមកពីគណបក្សប្រជាជន និងគណបក្សសង្គ្រោះជាតិថាខ្វះការជជែកពិភាក្សាបែបគុណភាពក្នុងការអនុម័តច្បាប់។ ...
វង្ស សុខេង
http://bit.ly/1Em9TiP
ការធ្វើតេស្តបញ្ជីចុះឈ្មោះបោះឆ្នោត ត្រូវបានពន្យាពេល
ការធ្វើតេស្តរបស់ប្រព័ន្ធចុះឈ្មោះបោះឆ្នោត ដែលដើមឡើយគ្រោងធ្វើនៅខែតុលា នឹងប្តូរទៅខែវិច្ឆិកាវិញ។ នេះបើយោងតាម គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃពុធ។ ...
Alessandro Sassoon
http://www.phnompenhpost.com/national/voter-registration-test-delayed
ក្រុមហ៊ុន អានកូ ព្រមផ្ដល់លុយជាកញ្ចប់ដល់អតីតកម្មការិនី
ការចរចារឿងវិវាទររវាងអតីតកម្មការិនីផ្សព្វផ្សាយស្រាបៀរ ៨ នាក់ និងតំណាងក្រុមហ៊ុនអានកូបានបញ្ចប់កាលពីម្សិលមិញដោយក្រុមហ៊ុនព្រមផ្តល់ថវិកាជាកញ្ចប់ដល់ពួកគេទៅតាមការបង្គាប់ពីក្រុមប្រឹក្សាអាជ្ញាកណ្តាល។ ...
ប៉ិច សុធារី
http://bit.ly/1F1rhEt
កម្មករ ៨ នាក់ត្រូវថៅកែរោងចក្រចាប់បង្ខាំង ៣ ថ្ងៃហើយ
កម្មករចំនួន ៨ នាក់ ក្នុងនោះស្ត្រីមានផ្ទៃពោះម្នាក់នៃរោងចក្រផលិតស្លាបព្រិលឈ្មោះ Beautiful Window ដែលមានថៅកែជាជនជាតិចិនស្ថិតនៅក្រុងបាវិតបានចោទថាថៅកែរោងចក្របានឲ្យសន្តិសុខធ្វើការបង្ខាំងពួកគេក្នុងម៉ោងធ្វើការអស់រយៈពេលបីថ្ងៃមកហើយគិតត្រឹម ...
ឆាយ ច័ន្ទនីដា
http://bit.ly/1JnEjQV
ការបំផ្លាញព្រៃនៅរតនគិរី និងស្ទឹងត្រែងពាក់ព័ន្ធនឹងក្រុមហ៊ុនទ្រីភាព
ក្រុមអ្នកស្រាវជ្រាវឯករាជ្យ និងអង្គការសង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធនឹងព្រៃឈើបានបង្ហាញរបាយការណ៍ស្រាវជ្រាវថ្មីមួយថាព្រៃឈើនៅតំបន់ព្រៃអភិរក្ស និងឧទ្យានជាតិក្នុងខេត្តរតនគិរី និងស្ទឹងត្រែងបានប្រឈមនឹងការកាប់បំផ្លាញយ៉ាងធំធេងក្នុងរយៈពេលប៉ុន្មានឆ្នាំ ...
ប៉ិច សុធារី
http://bit.ly/1LxEJor
អាជីវកម្មជិត៨០ភាគរយនៅកម្ពុជាមិនទាន់ចុះបញ្ជីជាប់កាតព្វកិច្ចពន្ធ
លោក Clint O’ Connell ដៃគូរបស់ក្រុមហ៊ុន VDB Loi បានឲ្យដឹងថា ក្រុមហ៊ុនជិត៨០ភាគរយនៅកម្ពុជាមិនទាន់បានចុះបញ្ជីជាអ្នកជាប់ពន្ធនៅឡើយទេនាពេលបច្ចុប្បន្ននេះ។ការលើកឡើងនេះធ្វើឡើងនៅក្នុងសិក្ខាសាលាមួយរៀបចំដោយ ...
Ayanna Runcie
http://bit.ly/1WTFrCP
កម្ពុជាគ្រោងដូរដំរីពីរក្បាលជាមួយសត្វជប៉ុន
លោក ញឹម វណ្ណដា ម្ចាស់សួនសត្វទឹកឈូកំពត គ្រោងនឹងធ្វើការដោះដូរដំរីពីរក្បាលជាមួយនឹងសត្វកម្រ ៦ ក្បាល របស់ប្រទេសជប៉ុនដោយមានការឯកភាពពីប្រមុខរដ្ឋាភិបាលបើទោះបីជាអង្គការ និងក្រុមអ្នកជួយឧបត្ថម្ភដំរីទាំងពីរនោះហាក់មិនសប្បាយចិត្តយ៉ាងណា ...
ផាក់ ស៊ាងលី
http://bit.ly/1LCbT9n
គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មត្រូវដាក់ឲ្យប្រើ
រដ្ឋាភិបាលកម្ពុជាកាលពីម្សិលមិញ បានដាក់ឲ្យអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥-២០២៥ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលនៃរចនាសម្ព័ន្ធសេដ្ឋកិច្ចក្នុងស្រុក និងសេដ្ឋកិច្ចតំបន់ និងពិភពលោក។គោលនយោបាយថ្មីដែលបានប្រកាសដាក់ឲ្យប្រើប្រាស់ដោយ លោក ...
ស ច័ន្ទដារ៉ា និង Ananth Baliga
http://bit.ly/1Vcj3mg
កម្ពុជារកការគាំទ្រពីបេឡារុសចូលសមាជិក EEU
កម្ពុជាបានស្នើសុំការគាំទ្របេក្ខភាពពីសាធារណៈរដ្ឋបេឡារុសដើម្បីក្លាយជាសមាជិកអង្គការសហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី (EEU) ដែលជាអង្គការសេដ្ឋកិច្ចមួយរបស់ប្រទេសដែលមានទីតាំងក្នុងតំបន់អឺរ៉ុប និងអាស៊ី។ការស្នើឡើងនេះធ្វើឡើងក្នុងជំនួបរវាងលោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និង ...
ហង្ស សុគន្ធា និង គុណ គួរចេតនា
http://bit.ly/1JzptIl
តុលាការកំពូលបន្តឃុំសមាជិករណសិរ្សរំដោះជាតិខ្មែរ ១០ នាក់
ជនជាប់ចោទចំនួន ១០ នាក់ជាសមាជិក រណសិរ្សរំដោះជាតិខ្មែរបានស្រែកនៅខាងក្រៅបន្ទប់សវនាការតុលាការកំពូលភ្លាមៗ បន្ទាប់ពីចៅក្រម បានប្រកាសសាលដីកា ច្រានចោលបណ្តឹងសុំនៅក្រៅឃុំរបស់ពួកគេ កាលពីព្រឹកម្សិលមិញពាក់ព័ន្ធនឹងការចែកខិត្តប័ណ្ណ នៅពេល ...
គឹម សារុំ
http://bit.ly/1VciPM0
គយចាប់បានស្រាគេចពន្ធនៅជិតទល់ដែនវៀតណាម
ស្រាមានតម្លៃខ្ពស់ម៉ាក MACALLAN និងម៉ាកដទៃទៀតជិត ៩៧០ កេសត្រូវបានកម្លាំងគយចល័ត និងសមត្ថកិច្ចពាក់ព័ន្ធបង្ក្រាបបានកាលពីយប់ថ្ងៃទី ២៣ ខែសីហានៅច្រកជាំក្រវៀនព្រំដែនកម្ពុជា-វៀតណាម។ ...
ឃុត សុភចរិយា
http://bit.ly/1EVb0B1
កម្ពុជា វៀតណាមថៃ បង្កើតកញ្ចប់ទេសចរណ៍រួម
ប្រទេសកម្ពុជា វៀតណាម និងថៃ បានពិភាក្សាគ្នារៀបចំបង្កើតកញ្ចប់ទស្សនកិច្ចទេសចរណ៍បីប្រទេសរួមគ្នាក្នុងភូមិភាគខាងត្បូង ដើម្បីទាក់ទាញភ្ញៀវទេសចរមកកាន់ប្រទេសទាំងបីឲ្យកាន់តែច្រើន។យោងតាមអត្ថបទចុះផ្សាយនៅ ...
ស ច័ន្ទដារ៉ា
http://bit.ly/1U5x0Fw
ដីទុកចាក់សំរាមជាង ៣០ ហិកតាធ្លាក់ក្នុងដៃឯកជនមានបង្អែក
ព្រៃអភិរក្សសំឡូតប្រមាណជាង ៣០ ហិកតាដែលត្រូវបានអាជ្ញាធរ និងមន្ទីរបរិស្ថានខេត្តប៉ៃលិនឈូសឆាយទុកធ្វើទីតាំងចាក់សំរាមតាំងពីឆ្នាំ ២០១០ មកនោះត្រូវបានបុគ្គលឯកជនទៅដាំដំណាំ និងកាប់រានបន្តហើយពេលចាប់ខ្លួនកាលពីថ្ងៃ ...
ផាក់ ស៊ាងលី
http://bit.ly/1LzBeAD
ផ្ទះជិត ៤០ ខ្នងនៅច្បារអំពៅត្រូវភ្លើងបំផ្លាញ
ផ្ទះជិត ៤០ ខ្នងត្រូវបានបំផ្លាញហើយមនុស្សម្នាក់បានរងរបួសស្រាលដោយសារអគ្គិភ័យកាលព្រឹកម្សិលមិញនៅខណ្ឌច្បារអំពៅរាជធានីភ្នំពេញដោយមិនទាន់ដឹងមូលហេតុនៅឡើយ។ នេះបើតាមមន្រ្តីនិងជនរងគ្រោះដែលបានថ្លែងកាលម្សិល ...
មុំ គន្ធា
http://bit.ly/1WRw9XY
កម្ពុជាប្រឈមនឹងការប៉ះពាល់ពីការធ្លាក់ចុះនៅចិន
ខណៈទីផ្សារចិនបានធ្លាក់ចុះ ៨,៤៩ ភាគរយកាលពីថ្ងៃចន្ទ ដែលបណ្ដាលឲ្យមានការបារម្ភទូទាំងពិភពលោក អ្នកនៅក្នុងឧស្សាហកម្មនេះកាលពីម្សិលមិញបានព្រមានពីការប្រយ័ត្នប្រយែងចំពោះផលប៉ះពាល់ខ្លាំងនៅក្នុងប្រទេសកម្ពុជាទៅលើការវិនិយោគផ្ទាល់ពី ...
Ananth Baliga
http://bit.ly/1KM0zl6
ខេត្តព្រះសីហនុកំពុងតែប្រឈមកង្វះកម្លាំងពលកម្ម
ខេត្តព្រះសីហនុប្រឈមនឹងការប្រកួតប្រជែងកាន់តែខ្លាំងក្នុងការទាក់ទាញកម្មករ ខណៈខេត្តតំបន់ឆ្នេរមួយនេះ នឹងក្លាយជាមូលដ្ឋានផលិតដ៏សំខាន់មួយនៅកម្ពុជា។ នេះបើយោងតាមមន្ដ្រី។ ...
ហង្ស សុគន្ធា
http://bit.ly/1K5OZHe